ខ្ញុំពេញចិត្តនឹងការប្រើប្រាស់ប្រាក់កម្ចីនៅ អិលអូអិលស៊ី (LOLC) ជាខ្លាំងព្រោះ អិលអូអិលស៊ី (LOLC) មានសេវាកម្មល្អ ផលិតផលច្រើនសម្បូរបែប ជាពិសេសបុគ្គលិកមានភាពរួសរាយរាក់ទាក់ និងផ្តល់ការប្រឹក្សាយោបល់យ៉ាងច្បាស់លាស់ ក្នុងការប្រើប្រាស់ប្រាក់កម្ចីឱ្យបានត្រឹមត្រូវ និងចំគោលដៅ“។ ប្រសាសន៍ បងស្រី សុង ឡី ដែលជាអាជីវករលក់ចាប់ហួយ និងម្ហូបអាហារ នៅភូមិគោកកណ្ដាល ឃុំល្វាក្រាំង ស្រុកវ៉ារិន ក្រុងខេត្តសៀមរាប។
បងស្រី ឡី បានរំលឹកថា មុនពេលប្រើប្រាស់កម្ចីរបស់ អិលអូអិលស៊ី (LOLC) បងស្រី ក៏បានស្វែងយល់ពីលក្ខខណ្ឌផ្តល់ប្រាក់កម្ចីរបស់គ្រឹះស្ថានហិរញវត្ថុផ្សេងៗមួយចំនួនផងដែរ ក្នុងគោលបំណងស្នើប្រាក់កម្ចីយកទៅពង្រីកអាជីវកម្មរបស់គាត់។ ប៉ុន្តែក្រោយពីទទួលបានការណែនាំអំពីសេវាកម្ម និងផលិតផលប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ពីសំណាក់ប្អូនថ្លៃរបស់គាត់ដែលជាអតិថិជនរបស់ អិលអូអិលស៊ី (LOLC) ផងដែរនោះ បងស្រី ក៏បាន ស្វែងយល់កាន់តែច្បាស់ពីផលិតផលកម្ចីរហូតក្លាយជាអតិថិជនរបស់ អិលអូអិលស៊ី (LOLC) មួយរូបផងដែរ ដោយគាត់បានស្នើប្រាក់កម្ចី បន្ថែម ដើម្បីគាំទ្រដល់ដំណើររីកលូតលាស់នៃអាជីវកម្មរបស់គាត់ជាច្រើនវគ្គ។
បងស្រី ឡី បានបន្ថែមថា គាត់បានប្រើប្រាស់កម្ចី អិលអូអិលស៊ី តាំងពីឆ្នាំ ២០១៧ រហូតមកដល់ពេលបច្ចុប្បន្ន ក្នុងគោលបំណងផ្សេងៗគ្នាដូចជា បានស្នើសុំកម្ចីចំនួន ៨.០០០.០០០ រៀល ជាទុនដើម្បីវិនិយោគលើអាជីវកម្មរបស់គាត់ ដែលការគាំទ្រហិរញ្ញវត្ថុនេះ បានធ្វើឱ្យគាត់អាចមានឱកាសក្នុងការបង្កើតមុខរបរថ្មីបន្ថែម និងធ្វើឱ្យការលក់ដូររបស់គាត់កាន់តែប្រសើរឡើង ថែមទាំងអាចបំពេញតម្រូវការអតិថិជនបានកាន់តែច្រើន។ បងស្រី ក៏បានស្នើប្រាក់កម្ចីចំនួន ២.៣៥០ ដុល្លារអាមេរិក បន្ថែម ដើម្បីបន្តពង្រីកអាជីវកម្មរបស់គាត់ និងមួយចំណែកសម្រាប់ ទិញម៉ូតូ ០១ គ្រឿង ដើម្បីប្រើប្រាស់ក្នុងគ្រួសារ និងបម្រើក្នុងអាជីវកម្មរបស់ពួកគាត់។ លើសពីនេះ បងស្រីក៏បានស្នើប្រាក់កម្ចីចំនួន ២០.០០០ ដុល្លារអាមេរិក ដើម្បីបង្រ្គប់ទិញដីសម្រាប់ទុកសាងសង់លំនៅដ្ឋានផងដែរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយបុគ្គលិក អិលអូអិលស៊ី (LOLC) នេះផងដែរ បងស្រី ឡី បានរៀបរាប់ឱ្យដឹងថា ភាពជោគជ័យរបស់គាត់នាពេលបច្ចុប្បន្ន មានការរួមចំណែកដ៏សំខាន់ពីការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ អិលអូអិលស៊ី (LOLC) ជាមួយនឹងការខិតខំព្យាយាមរបស់គាត់។ ភាពរីកចម្រើននេះ បានឱ្យគាត់មានលទ្ធភាពអាចសាងសង់គេហដ្ឋានផ្ទាល់ខ្លួនមួយ និងអាចមានសម្ភារសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ដែលធ្វើឱ្យការរស់នៅកាន់តែល្អប្រសើរ។