ឥណទានយានយន្ត (ATL) គឺផ្តល់ឱ្យអតិថិជននូវឱកាសទទួលបានប្រាក់កម្ចី ដើម្បីទិញយានយន្ត (ម៉ូតូ
ម៉ូតូកង់បី រថយន្ត) ឬគ្រឿងចក្រកសិកម្ម
(ត្រាក់ទ័រ ម៉ាស៊ីនភ្ជួរ ម៉ាស៊ីនច្រូត ជាដើម) ឬគ្រឿងចក្រធុនធ្ងន់ (អេស្កាវ៉ាទ័រ
រ៉ូឡូ អាប៊ុល ជាដើម) និងម៉ាស៊ីនភ្លើង ជាមួយអត្រាការប្រាក់និង រយៈពេលខ្ចីសមរម្យ
ដោយទទួលយកផលិតផលទាំងនោះធ្វើជាទ្រព្យធានាកម្ចី។
ប្រាក់កម្ចីនេះផ្តល់ជូនអតិថិជន ដែលមានចំណូលទៀងទាត់ ដូចជា ចំណូលបានមកពីប្រាក់ខែ ឬចំណូលបានមកពីអាជីវកម្មជំនួញ សេវាកម្ម ឬប្រភពចំណូលស្របច្បាប់ផ្សេងៗទៀត ហើយមានតម្រូវការទិញផលិតផល សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ប្រើប្រាស់ក្នុងក្រុមគ្រួសារ ឬការប្រកបមុខរបរ។
ប្រាក់កម្ចីនេះ ក៏មានគោលដៅទៅលើអតិថិជនដែលប្រើប្រាស់ប្រាក់កម្ចីសម្រាប់ចលនវត្ថុ ដែលប្រើប្រាស់ថាមពលសន្សំសំចៃដែលឆ្លើយតបទៅនឹងនិរន្តរភាពសង្គម និងបរិស្ថាន។
ឥណទានយានយន្ត របស់អិលអូអិលស៊ី ផ្ដល់ជូនអតិថិជននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖
- អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
- ផ្ដល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ី ដែលនៅជិតបំផុត ឬក៏តាមរយៈភ្នាក់ងារផ្ទេរប្រាក់ផ្សេងៗ ដែលជាដៃគូរសហការរបស់អិលអូអិលស៊ី។
- រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់លោកអ្នក។
ឥណទានយានយន្ត បង្កើតឡើងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលអនុញ្ញាតឱ្យមានការបង់សងច្រើនជម្រើសដូចជា៖
- បង់ការប្រាក់ និងប្រាក់ដើមប្រចាំខែថេរ ឬ
- បង់ការប្រាក់ និងប្រាក់ដើមប្រចាំខែថេរតាមការចរចា។
- បង់ការប្រាក់ប្រចាំខែ និងប្រាក់ដើមតាមការចរចា
សុវត្ថិភាពសេវាកម្មពត៌មាន