-
តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការយល់ដឹងពីប្រាក់កម្ចី និងការគ្រប់គ្រងប្រាក់កម្ចី» ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការយល់ដឹងពីប្រាក់កម្ចី និងការគ្រប់គ្រងប្រាក់កម្ចី» ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ អិលអូអិលស៊ី (LOLC) បានរួមចំណែកពង្រឹងការយល់ដឹងរបស់អ្នកចូលរួមអំពី ការប្រើប្រាស់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ ការគ្រប់គ្រងប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាព និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ ដើម្បីលើកកម្ពស់ចំណេះដឹង និងសុខុមាលភាពផ្នែកហិរញ្ញវត្ថុរបស់អតិថិជន និងប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យកាន់តែប្រសើរ។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមដោយស្ម័គ្រចិត្តពីអតិថិជន និងប្រជាពលរដ្ឋក្នុងសហគមន៍សរុបចំនួន ៦០៩នាក់ ក្នុងនោះមានស្ត្រី ៤១៧នាក់ ហើយត្រូវបានរៀបចំឡើងនៅតាមទីតាំងដូចខាងក្រោម៖ ១. ស្រុកបរកែវ ខេត្តរតនគិរី ២. ស្រុកអណ្ដូងមាស ខេត្តរតនគិរី ៣. ស្រុកអូរជុំ ខេត្តរតនគិរី ៤. ស្រុកវើនសៃ ខេត្តរតនគិរី ៥. ស្រុកព្រៃកប្បាស ខេត្តតាកែវ ៦. ស្រុកអង្គរបូរី ខេត្តតាកែវ ៧. ស្រុកកំពង់ត្រាច ខេត្តកំពត -
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអ៊ិលស៊ី (LOLC) សាខាស្រុកព្រៃកប្បាស បានរៀបចំកម្មវិធីសហគមន៍មួយ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅភូមិថ្លុកដូងទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ
ការអប់រំ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស សហគមន៍ និងប្រទេសជាតិ។ ដោយជឿជាក់លើសារៈសំខាន់នៃវិស័យអប់រំ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអ៊ិលស៊ី (LOLC) សាខាស្រុកព្រៃកប្បាស បានរៀបចំកម្មវិធីសហគមន៍មួយ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅភូមិថ្លុកដូងទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងឱកាសនេះ ក្រុមការងារអិលអូអ៊ិលស៊ី (LOLC) សាខាស្រុកព្រៃកប្បាស បានចូលរួមគាំទ្រជាសម្ភារប្រើប្រាស់ និងសកម្មភាពសង្គមមួយចំនួនទៀតដូចជា ផ្តល់ធុងសម្រាប់ដាក់សំរាម ជួសជុលផ្លូវចូលសាលារៀន និងសាងសង់ដងទង់ជាតិ នៅសាលាបឋមសិក្សាបានកាម។ សកម្មភាពទាំងនេះ មានគោលបំណងជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស ជាពិសេសក្នុងរដូវវស្សា ព្រមទាំងរួមចំណែកកែលម្អបរិស្ថានសិក្សាឱ្យកាន់តែស្អាត មានសុវត្ថិភាព និងមានសោភ័ណភាព។ លើសពីនេះ ការផ្តល់ធុងសំរាម ក៏ជួយលើកកម្ពស់ការយល់ដឹងអំពីអនាម័យ និងបណ្តុះទម្លាប់ល្អដល់កុមារា កុមារី ក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មានរបៀបរៀបរយ និងរួមគ្នាថែរក្សាបរិស្ថានសាលារៀនឱ្យស្អាតជានិច្ច។ ក្រុមការងារអិលអូអ៊ិលស៊ី (LOLC) សាខាស្រុកព្រៃកប្បាស បានប្រគល់សម្ភារទាំងនេះជូនលោកនាយកសាលាបឋមសិក្សាបានកាម ក្រោមបរិយាកាសដ៏ស្និទ្ធស្នាល កក់ក្តៅ និងពោរពេញដោយភាពរីករាយ។ សកម្មភាពនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ អិលអូអ៊ិលស៊ី (LOLC) ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ លើកកម្ពស់គុណភាពជីវិតរបស់សហគមន៍ និងក្នុងសកម្មភាពទំនួលខុសត្រូវសង្គមប្រកបដោយនិរន្តរភាព។ -
អិលអូអិលស៊ី (LOLC) សាខាខេត្តក្រចេះ បានរៀបចំព្រឹត្តិការណ៍សហគមន៍តាមរយៈការផ្តល់ធុងដាក់សំរាម កង្ហារ កៅអីជ័រ កាតាបសិស្ស និងសៀវភៅសរសេរ ជូនដល់សាលាបឋមសិក្សា ២៤ កញ្ញា
ដោយមានបំណងចូលរួមលើកកម្ពស់បរិយាកាសសិក្សា និងគាំទ្រដល់ការអប់រំរបស់កុមារ អិលអូអិលស៊ី (LOLC) សាខាខេត្តក្រចេះ បានរៀបចំព្រឹត្តិការណ៍សហគមន៍តាមរយៈការផ្តល់ធុងដាក់សំរាម កង្ហារ កៅអីជ័រ កាតាបសិស្ស និងសៀវភៅសរសេរ ជូនដល់សាលាបឋមសិក្សា ២៤ កញ្ញា ស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ អិលអូអិលស៊ី ជឿជាក់ថា ការគាំទ្រនៅថ្ងៃនេះ គឺជាការរួមចំណែកដ៏មានតម្លៃក្នុងការបង្កើតឱកាសសិក្សា និងជំរុញការអភិវឌ្ឍរបស់កុមារ។ តាមរយៈសកម្មភាពនេះ យើងសង្ឃឹមថានឹងរួមចំណែកលើកកម្ពស់បរិយាកាសសិក្សាឱ្យកាន់តែល្អប្រសើរ និងបន្តកសាងសហគមន៍ដែលមានការរីកចម្រើនប្រកបដោយចីរភាព។ -
អិលអូអិលស៊ី (ខេមបូឌា) បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់និស្សិតនៃសាកលវិទ្យាល័យ បៀល ប្រាយ ក្រោមប្រធានបទ «ចំណេះដឹងហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារនៅ អិលអូអិលស៊ី»
អិលអូអិលស៊ី (ខេមបូឌា) បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់និស្សិតនៃសាកលវិទ្យាល័យ បៀល ប្រាយ ក្រោមប្រធានបទ «ចំណេះដឹងហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារនៅ អិលអូអិលស៊ី» ក្នុងគោលបំណងពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងផ្តល់ការយល់ដឹងអំពីឱកាសការងារក្នុងវិស័យហិរញ្ញវត្ថុដល់យុវជន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីនិស្សិតសាកលវិទ្យាល័យ បៀល ប្រាយ ចំនួន ៧៨នាក់ ដែលបានទទួលចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីបង្កើនចំណេះដឹងបន្ថែមក្រៅពីការសិក្សាក្នុងថ្នាក់រៀន។ ក្នុងអំឡុងពេលបណ្តុះបណ្តាល និស្សិតបានទទួលចំណេះដឹងជាក់ស្តែងអំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន រួមមាន ការយល់ដឹងពីសារៈសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុនៅក្នុងយុគសម័យឌីជីថល ការគ្រប់គ្រងចំណូល និងចំណាយផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ ការបង្កើតទម្លាប់សន្សំប្រាក់ឱ្យបានល្អ ការស្វែងយល់ពីមូលដ្ឋានគ្រឹះនៃការវិនិយោគ ព្រមទាំងការយល់ដឹង និងវិធីការពារខ្លួនពីការបោកប្រាស់ហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ។ ជាផ្នែកមួយនៃកម្មវិធីនេះ អិលអូអិលស៊ី ក៏បានណែនាំអំពីឱកាសការងារជាច្រើននៅក្នុងស្ថាប័ន ដោយចែករំលែកព័ត៌មានអំពីវប្បធម៌ការងារ កម្មវិធីអភិវឌ្ឍវិជ្ជាជីវៈ ឱកាសកម្មសិក្សា និងផ្លូវឆ្ពោះទៅរកអាជីពការងារក្នុងវិស័យហិរញ្ញវត្ថុ។ កម្មវិធីនេះបានលើកទឹកចិត្តដល់និស្សិតឱ្យត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគត តាមរយៈការអភិវឌ្ឍជំនាញ ចំណេះដឹង និងសមត្ថភាពវិជ្ជាជីវៈដែលចាំបាច់។ តាមរយៈសកម្មភាពនេះ អិលអូអិលស៊ី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់យុវជន និងគាំទ្រការអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ។ តាមរយៈកិច្ចសហការជាមួយគ្រឹះស្ថានអប់រំនានា អិលអូអិលស៊ី បន្តរួមចំណែកក្នុងការកសាងយុវជនដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានជំនាញ និងមានសមត្ថភាព ដើម្បីចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាប្រកបដោយចីរភាព។ -
អិលអូអិលស៊ី (LOLC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «យល់ដឹងពីប្រាក់កម្ចី និងការគ្រប់គ្រងកម្ចី» ចំនួន ៣០វគ្គ ជូនដល់អតិថិជន និងប្រជាពលរដ្ឋក្នុងសហគមន៍
ការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាគន្លឹះសំខាន់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារគ្រប់គ្រងចីរភាពរបស់ អិលអូអិលស៊ី (LOLC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «យល់ដឹងពីប្រាក់កម្ចី និងការគ្រប់គ្រងកម្ចី» ចំនួន ៣០វគ្គ ជូនដល់អតិថិជន និងប្រជាពលរដ្ឋក្នុងសហគមន៍ ដោយផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ ដើម្បីគាំទ្រដល់ការអភិវឌ្ឍជីវភាព និងសេដ្ឋកិច្ចក្នុងសហគមន៍ឱ្យមានភាពរីកចម្រើនប្រកបដោយចីរភាព។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុប ៥៣៩នាក់ ក្នុងនោះមានស្ត្រី ៣៩៦នាក់ នៅតាមទីតាំងដូចរៀបរាប់ខាងក្រោម៖ ១. ខណ្ឌអង្គរធំ ខេត្តសៀមរាប ២. ខណ្ឌសៀមរាប ខេត្តសៀមរាប ៣. ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ៤. ស្រុកបរកែវ ខេត្តរតនគិរី ៥. ស្រុកអណ្ដូងមាស ខេត្តរតនគិរី ៦. ស្រុកអូរជុំ ខេត្តរតនគិរី ៧. ស្រុកស្ទោង ខេត្តកំពង់ធំ ៨. ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ៩. ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ -
អិលអូអិលស៊ី (LOLC) សាខាស្រុកពាមរក៍ បានឧបត្ថម្ភកៅអីអង្គុយ ធុងសំរាម និងបានដាំកូនឈើមួយចំនួន
ការចូលរួមចំណែកអភិវឌ្ឍសហគមន៍ គឺជាកិច្ចការមួយរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC)ដែលតែតែយកចិត្តទុកដាក់ចូលរួម។ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ សាខាស្រុកពាមរក៍ បានរៀបចំកម្មវិធីព្រឹត្តិការណ៍សហគមន៍មួយនៅសាលាបឋមសិក្សាសាលា ស្ថិតក្នុងភូមិសាលា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ក្នុងឱកាសនោះ អិលអូអិលស៊ី (LOLC) សាខាស្រុកពាមរក៍ បានឧបត្ថម្ភកៅអីអង្គុយ ធុងសំរាម និងបានដាំកូនឈើមួយចំនួន ដើម្បីរួមចំណែកលើកកម្ពស់ការថែរក្សាអនាម័យ បរិស្ថានបៃតង និងបង្កើតបរិយាកាសសិក្សាកាន់តែល្អប្រសើរសម្រាប់សិស្សានុសិស្ស។ -
អិលអូអិលស៊ី សាខាស្រុកអន្លង់វែង បន្តចូលរួមចំណែកគាំទ្រ និងសម្រាលទុក្ខលំបាកជូនសហគមន៍ និងអតិថិជនគ្រប់កាលៈទេសៈ
អិលអូអិលស៊ី សាខាស្រុកអន្លង់វែង បន្តចូលរួមចំណែកគាំទ្រ និងសម្រាលទុក្ខលំបាកជូនសហគមន៍ និងអតិថិជនគ្រប់កាលៈទេសៈ! នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ អិលអូអិលស៊ី សាខាស្រុកអន្លង់វែង បាននាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារចាំបាច់ផ្សេងៗ ប្រគល់ជូនអតិថិជនរបស់ អិលអូអិលស៊ី ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាតផ្ទះសម្បែង ស្ថិតនៅភូមិគោកសំរ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ តាមរយៈសកម្មភាពនេះ អិលអូអិលស៊ី សង្ឃឹមថា អាចជួយសម្រាលការលំបាក និងផ្តល់កម្លាំងចិត្តដល់អតិថិជន ឱ្យអាចឆ្លងកាត់ស្ថានភាពនេះដោយសុវត្ថិភាព និងឆាប់វិលត្រឡប់ទៅកាន់ជីវភាពប្រក្រតីវិញ។ -
សកម្មភាពនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងចូលរួមគាំទ្រការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
អិលអូអិលស៊ី សាខាខេត្តព្រះវិហារ មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំព្រឹត្តិការណ៍សហគមន៍ដ៏ល្អមួយ ដោយបានផ្តល់ជាបង់សម្រាប់ប្រជាពលរដ្ឋអង្គុយរង់ចាំទទួលសេវាសាធារណៈ និងធុងសំរាម ជូនដល់សាលាស្រុកត្បែងមានជ័យ ដែលមានទីតាំងស្ថិតនៅភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ជាមួយគ្នានេះផងដែរ បុគ្គលិកសាខាក៏បានចូលរួមដាំដើមឈើ ដើម្បីរួមចំណែកក្នុងការការពារបរិស្ថាន ជាពិសេសបង្កើតម្លប់ និងបរិយាកាសកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណៈផ្ទាល់ផងដែរ។ សកម្មភាពនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងចូលរួមគាំទ្រការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងពង្រឹងទំនាក់ទំនងល្អរវាង អិលអូអិលស៊ី (LOLC) និងសហគមន៍មូលដ្ឋាន។ -
ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែឧឧសភា ឆ្នាំ២០២៦ ក្រុមការងារគ្រប់គ្រងចីរភាពដ៏សកម្មរបស់ អិលអូអិលស៊ី (LOLC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “យល់ដឹងពីប្រាក់កម្ចី និងការគ្រប់គ្រងកម្ចី”
ការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាការបង្កើនការយល់ដឹង និងសមត្ថភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ជីវភាពឱ្យកាន់តែប្រសើរឡើង! ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែឧឧសភា ឆ្នាំ២០២៦ ក្រុមការងារគ្រប់គ្រងចីរភាពដ៏សកម្មរបស់ អិលអូអិលស៊ី (LOLC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “យល់ដឹងពីប្រាក់កម្ចី និងការគ្រប់គ្រងកម្ចី” ជូនដល់អតិថិជន និងប្រជាពលរដ្ឋក្នុងសហគមន៍សរុបចំនួន ២៥វគ្គ ដោយមានអ្នកចូលរួមសរុប ៤៥៥នាក់ ក្នុងនោះមានស្ត្រីចំនួន ៣២៤នាក់ផងដែរ។ ទីតាំងបណ្តុះបណ្តាលមានដូចខាងក្រោម៖ ១. ស្រុកលំផាត់ ខេត្តរតនគិរី ២. ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ៣. ស្រុកបរកែវ ខេត្តរតនគិរី ៤. ស្រុកអូរជុំ ខេត្តរតនគិរី ៥. ស្រុកបារាយណ៍ ខេត្តកំពង់ធំ ៦. ស្រុកតាំងគោក ខេត្តកំពង់ធំ ៧. ស្រុកពួក ខេត្តសៀមរាប -
អិលអូអិលស៊ី បានរៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ “យល់ដឹងពីប្រាក់កម្ចី និងការគ្រប់គ្រងប្រាក់កម្ចី”
ការយល់ដឹងនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុអំពីការប្រើប្រាស់ប្រាក់កម្ចី បានចូលរួមចំណែកជួយឱ្យអ្នកកំពុងប្រើប្រាស់អាចគ្រប់គ្រងប្រាក់កម្ចីរបស់ខ្លួនបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព ដែលអាចជួយលើកកម្ពស់ជីវភាពគ្រួសារបានល្អប្រសើរ។ អាស្រ័យហេតុនេះ ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុនេះ អិលអូអិលស៊ី បានរៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ “យល់ដឹងពីប្រាក់កម្ចី និងការគ្រប់គ្រងប្រាក់កម្ចី” សម្រាប់អតិថិជន និងអ្នកភូមិផ្សេងទៀតសរុបចំនួន ២២វគ្គ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមសរុបចំនួន ៤៤៥នាក់ ក្នុងនោះស្ត្រី ៣៣៣នាក់ នៅតាមបណ្តាលទីតាំងមួយចំនួនដូចរៀបរាប់ខាងក្រោម៖ ១. ស្រុកវើនសៃ ខេត្តរតនគិរី ២. ស្រុកកូនមុំ ខេត្តរតនគិរី ៣. ស្រុកតាវែង ខេត្តរតនគិរី ៤. ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ៥. ស្រុកជីក្រែង ខេត្តសៀមរាប ៦. ស្រុកព្រៃឈរ ខេត្តខេត្តកំពង់ចាម -
នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្នុងគោលបំណងចូលរួមគាំទ្រការសិក្សារបស់ក្មេងៗដែលកំពុងរៀនសូត្រនៅក្នុងអង្គការ
ស្របតាមការប្តេជ្ញាចូលរួមចំណែកក្នុងសកម្មភាពសង្គមនានា អិលអូអិលស៊ី (LOLC) សាខាប្រាំពីរមករាសង្កាត់វាលវង់ បានរៀបចំសកម្មភាពចូលរួមចំណែកដល់សង្គមមួយក្រោមកម្មវិធីព្រឹត្តិការណ៍សហគមន៍របស់ខ្លួន ដោយនាំយកសម្ភារសិក្សាមួយចំនួនជូនដល់សិស្សានុសិស្ស ព្រមទាំងកង្ហារសម្រាប់បំពាក់តាមបន្ទប់រៀននៅក្នុងអង្គការថ្មក្រហមបេសកម្មពិភពលោក ដែលស្ថិតក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សកម្មភាពសង្គមនេះ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្នុងគោលបំណងចូលរួមគាំទ្រការសិក្សារបស់ក្មេងៗដែលកំពុងរៀនសូត្រនៅក្នុងអង្គការ ដើម្បីលើកទឹកចិត្តឱ្យពួកគាត់ខិតខំប្រឹងប្រែងរៀនសូត្របន្ថែម និងបង្កើនបរិយាកាសក្នុងបន្ទប់រៀនឱ្យកាន់តែល្អប្រសើរ។ ទន្ទឹមនឹងនេះ សកម្មភាពក្នុងថ្ងៃនេះក៏បង្ហាញពីការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ពីបុគ្គលិក អិលអូអិលស៊ី (LOLC) ចំពោះក្មេងៗផងដែរ។ -
អិលអូអិលស៊ី (LOLC) បានបន្តរៀបចំកម្មវិធីបណ្តុះបណ្តាលក្រោមប្រធានបទ «យល់ដឹងពីប្រាក់កម្ចី និងការគ្រប់គ្រងប្រាក់កម្ចី»
អិលអូអិលស៊ី (LOLC) ប្តេជ្ញាយ៉ាងមុតមាំក្នុងការលើកកម្ពស់ការយល់ដឹងរបស់អតិថិជន ដោយផ្តល់ជូនពួកគាត់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលជាគន្លឹះដ៏សំខាន់សម្រាប់ការសម្រេចផ្នែកហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ។ ដោយយល់ឃើញពីគុណប្រយោជន៍នេះ អិលអូអិលស៊ី (LOLC) បានបន្តរៀបចំកម្មវិធីបណ្តុះបណ្តាលក្រោមប្រធានបទ «យល់ដឹងពីប្រាក់កម្ចី និងការគ្រប់គ្រងប្រាក់កម្ចី» ដើម្បីជួយឱ្យអ្នកចូលរួមយល់ដឹងច្បាស់អំពីអ្វីជាប្រាក់កម្ចី ស្ថានភាពប្រាក់កម្ចីរបស់ខ្លួន និងវិធីគ្រប់គ្រងប្រាក់កម្ចីឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានអនុវត្តយ៉ាងសកម្មនៅតាមសហគមន៍ផ្សេងៗ សរុបចំនួន ២៣ វគ្គ ដោយមានអ្នកចូលរួមសរុប ៣៧០ នាក់ ក្នុងនោះមានស្ត្រីចំនួន ២៥៨ នាក់ ដែលបានរៀបចំនៅតាមតំបន់ដូចបានបង្ហាញខាងក្រោម៖ ១. ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ២. ស្រុកបរកែវ ខេត្តរតនគិរី ៣. ស្រុកលំផាត់ ខេត្តរតនគិរី ៤. ស្រុករំដួល ខេត្តស្វាយរៀង ៥. ស្រុករមាសហែក ខេត្តស្វាយរៀង ៦. ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៧. ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៨. ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង -
អតិថិជន និងអ្នកភូមិចំនួន ៤៤៩នាក់ ក្នុងនោះមានស្ត្រី ៣០៩នាក់ បានស្ម័គ្រចិត្តចូលរួមវគ្គបណ្តុះបណ្តាលអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុក្រោមប្រធានបទ «យល់ដឹងអំពីប្រាក់កម្ចី និងការគ្រប់គ្រងប្រាក់កម្ចី»
ឆ្លៀតពេលដ៏មានតម្លៃ អតិថិជន និងអ្នកភូមិចំនួន ៤៤៩នាក់ ក្នុងនោះមានស្ត្រី ៣០៩នាក់ បានស្ម័គ្រចិត្តចូលរួមវគ្គបណ្តុះបណ្តាលអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុក្រោមប្រធានបទ «យល់ដឹងអំពីប្រាក់កម្ចី និងការគ្រប់គ្រងប្រាក់កម្ចី» ដែលរៀបចំដោយ អិលអូអិលស៊ី ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមទទួលបានចំណេះដឹងសំខាន់ៗ រួមមាន ការវាយតម្លៃស្ថានភាពបំណុលផ្ទាល់ខ្លួន ការគណនាសមត្ថភាពបង់សងប្រាក់ និងវិធីសាស្ត្រគ្រប់គ្រងប្រាក់កម្ចីឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ខាងក្រោមនេះ គឺជារូបភាពមួយចំនួនពីវគ្គបណ្តុះបណ្តាលសរុបចំនួន ២៤វគ្គ ដែលបានរៀបចំឡើងនៅតាមស្រុកនានាចំនួន ៩ស្រុក ក្នុង៣ខេត្តរួមមានខេត្តរតនគិរី ខេត្តព្រៃវែង និងខេត្តកំពង់ចាម។ -
ចំណេះដឹងហិរញ្ញវត្ថុ គឺជាបំណិនជីវិតដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប!
ការផ្សព្វផ្សាយអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺពិតជាចាំបាច់សម្រាប់លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។ ចាប់ពីដើមខែមីនា ឆ្នាំ២០២៦ អិលអូអិលស៊ី (LOLC) បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់ប្រជាពលរដ្ឋនៅតាមសហគមន៍ ដើម្បីជួយឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់អំពីការប្រើប្រាស់ប្រាក់កម្ចីឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមទាំងអតិថិជនរបស់ អិលអូអិលស៊ី និងប្រជាពលរដ្ឋក្នុងសហគមន៍ សរុបចំនួន ៣២៧នាក់ ក្នុងនោះមានស្ត្រីចំនួន ១៩៧នាក់។ វគ្គនេះបានធ្វើឡើងនៅភូមិចំនួន១៦ ក្នុងស្រុកតាវែង ស្រុកវើនសៃ និងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ -
វគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមរថយន្តឡូរី ដែលបានធ្វើដំណើរផ្សព្វផ្សាយចំណេះដឹងដ៏សំខាន់នេះដល់អតិថិជន និងសាធារណជនឱ្យបានយល់ដឹង
ដើម្បីបន្តលើកកម្ពស់ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ អិលអូអិលស៊ី (LOLC) តែងតែផ្តួចផ្តើម និងរចនាកម្មវិធីថ្មីៗ ដើម្បីផ្តល់ការយល់ដឹងដល់សហគមន៍។ ជាភស្តុតាង ខាងក្រោមនេះគឺជារូបភាពមួយចំនួនពីវគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមរថយន្តឡូរី ដែលបានធ្វើដំណើរផ្សព្វផ្សាយចំណេះដឹងដ៏សំខាន់នេះដល់អតិថិជន និងសាធារណជនឱ្យបានយល់ដឹង។ យុទ្ធនាការនេះត្រូវបានអនុវត្តពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅចំនួន ៨ទីតាំង ដោយមានអ្នកចូលរួមផ្ទាល់សរុបចំនួន ១៦៣នាក់ ក្នុងនោះមានស្ត្រី ១១៧នាក់ ពីតំបន់នានា រួមមាន៖ ១. ភូមិព្រែកតាដុល ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ២. ភូមិត្របែកពក ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ៣. ភូមិកណ្តាលកោះធំ ឃុំកោះធំ.ក ស្រុកកោះធំ ខេត្តកណ្តាល ៤. ភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ៥. ភូមិដើមពោធិ៍ សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល ៦. ភូមិពោធិ៍អណ្តែត សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល ៧. ភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ៨. ភូមិកោះតូច សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល
សុវត្ថិភាពសេវាកម្មពត៌មាន