ប័ណ្ណអេធីអឹម អិលអូអិលស៊ី ផ្ដល់ជូនលោកអ្នកនូវភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងសាច់ប្រាក់របស់អ្នកឱ្យកាន់តែប្រសើរ។
ជាមួយគ្នានេះ លោកអ្នកអាចធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯងជាមួយសមាជិក ស៊ីអេសអេស រួមមាន៖
ដកសាច់ប្រាក់ ទិញទំនិញ ពិនិត្យមើលសមតុល្យគណនី ប្ដូរលេខកូដសម្ងាត់ ស្នើសុំរបាយការណ៍គណនីសង្ខេប និងការផ្ទេរប្រាក់ក្នុងរង្វង់
អិលអូអិលស៊ី/អន្តរធនាគារ នៅតាមម៉ាស៊ីន អេធីអឹម របស់សមាជិក ស៊ីអេសអេស ដែលមានជាង ៣,០០០ ម៉ាស៊ីន ទូទាំងប្រទេសដោយមិនគិតកម្រៃសេវា។
អត្ថប្រយោជន៍៖
- មិនគិតកម្រៃសេវាប្រចាំឆ្នាំ
- អាចដកប្រាក់បានភ្លាមៗនៅតាមម៉ាស៊ីនអេធីអឹម ដែលជាសមាជិក ស៊ីអេសអេស
- មិនគិតកម្រៃសេវាលើប្រតិបត្តិការ តាមរយៈម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតប័ណ្ណ ដែលជាសមាជិក ស៊ីអេសអេស
- ចំណេញពេលវេលា និងកាត់បន្ថយចំណាយ
- មានសុវត្ថិភាព និងកាត់បន្ថយហានិភ័យ
លក្ខណៈពិសេសនៃផលិតផល
លក្ខណៈពិសេស |
បរិយាយ |
---|---|
រូបិយប័ណ្ណ |
រៀល និងដុល្លារ |
ការដាក់ប្រាក់ដំបូង ឬសមតុល្យអប្បបរមា |
អតិថិជនត្រូវមានសមតុល្យ ៤០,០០០ រៀលឬ ១០ ដុល្លារអាមេរិក |
ប្រភេទប្រតិបត្តិការអេធីអឹម |
១. តាមរយៈម៉ាស៊ីនអេធីអឹម
|
លក្ខខណ្ឌសម្រាប់ស្នើសុំប័ណ្ណអេធីអឹម |
គណនីឯក្តជន គណនីរួម (Any One Of Us)៖ ឧទាហរណ៍៖ ប្រសិនបើគណនីរួមមានគ្នា ២ ឬ៣ នាក់ អតិថិជនអាចស្នើសុំប័ណ្ណ អេធីអឹមបានម្នាក់១ ដោយចុះហត្ថលេខា ឬផ្ដិតស្នាមមេដៃរៀងៗខ្លួន។ |
រយៈពេលទទួលបានប័ណ្ណអេធីអឹម |
អតិថិជន អញ្ជើញមកការិយាល័យអិលអូអីលស៊ី ដោយបំពេញទម្រង់ស្នើសុំឱ្យបានត្រឹមត្រូវ នោះអតិថិជននឹងទទួលបានប័ណ្ណអេធីអឹមភ្លាមៗ។ |
ភ្ជាប់គណនីជាមួយនឹងប័ណ្ណអេធីអឹម |
ប័ណ្ណអេធីអឹមមួយ ភ្ជាប់គណនីបញ្ញើសំចៃបានតែមួយប៉ុណ្ណោះ ហើយអតិថិជនម្នាក់អាចស្នើសុំប័ណ្ណអេធីអឹម បានចំនួនច្រើនបំផុត ២ ប័ណ្ណ ដោយមិនគិតកម្រៃសេវា និងភ្ជាប់គណនីបញ្ញើសំចៃផ្សេងគ្នា។ |
ប្រតិបត្តិការតម្រូវឱ្យបំពេញ “ទម្រងស្នើសុំប័ណ្ណ អេធីអឹម អិលអូអិលស៊ី(LOLC Form A-01)” |
ក្នុងករណីអតិថិជនអញ្ជើញមកសាខា អិលអូអិលស៊ី ណាមួយដើម្បីស្នើសុំដូចខាងក្រោម តម្រូវឱ្យបំពេញទម្រង់ស្នើសុំ៖ ចេញប័ណ្ណអេធីអឹម លើកដំបូង ស្នើសុំប័ណ្ណអេធីអឹមជំនួស (បាត់ ត្រូវបានលួច ឬខូច) លេខកូដស្ងាត់ PIN ថ្មី មោឃភាព/បិទប័ណ្ណអេធីអឹម បង្ខាំងប័ណ្ណអេធីអឹម ដំណើរការប័ណ្ណអេធីអឹមឡើងវិញ ជម្រះលេខកូដសម្ងាត់ PIN ខុស ការកែប្រែព័ត៏មាន |
ទំហំទឹកប្រាក់ និងប្រតិបត្តិការ ក្នុងមួយថ្ងៃ
ប្រភេទប្រតិបត្តិការ |
ប្រភេទប័ណ្ណអេធីអឹម |
|||
---|---|---|---|---|
ប័ណ្ណក្លាស៊ីក | ប័ណ្ណព្រីមៀម | |||
ដកប្រាក់/ដកប្រាក់រហ័ស | 1,០០០ ដុល្លារ ឬសមមូលប្រាក់រៀល ឬ 1០ដង | 3,០០០ ដុល្លារ ឬសមមូលប្រាក់រៀល ឬ 2០ដង | ||
ផ្ទេរប្រាក់ក្នុងរង្វង់អិលអូអិលស៊ី/អន្តរធនាគារ | 1,០០០ ដុល្លារ ឬសមមូលប្រាក់រៀល ឬ 1០ដង | 3,០០០ ដុល្លារ ឬសមមូលប្រាក់រៀល ឬ 2០ដង | ||
ប្តូរលេខកូដសម្ងាត់ |
មិនកំណត់ |
|||
ពិនិត្យសមតុល្យគណនី | ||||
ស្នើសុំរបាយការសង្ខេប |
ចំណាំ៖ សម្រាប់ទំហំទឹកប្រាក់ក្នុងមួយប្រតិបត្តិការ អាស្រ័យតាមម៉ាស៊ីនរបស់សមាជិកស៊ីអេសអេស។
កម្រៃសេវា៖
លេខ | បរិយាយ | តម្លៃសេវា |
|
---|---|---|---|
ដុល្លារ | រៀល | ||
១ | រាល់ប្រតិបត្តិការតាមម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតប័ណ្ណ ដែលជាសមាជិក ស៊ីអេសអេស |
មិនគិតតម្លៃ |
|
២ | ស្នើសុំប័ណ្ណអេធីអឹមជំនួស (ប័ណ្ណផុតកំណត់សុពលភាព) | ||
៣ | ស្នើសុំប័ណ្ណអេធីអឹម លើសពី ២ ប័ណ្ណ |
៥ |
២0,000 |
៤ | ស្នើសុំប័ណ្ណអេធីអឹមជំនួស (បាត់ ត្រូវបានលួច ឬខូច) | ||
៥ | មោឃភាព/បិទប័ណ្ណអេធីអឹមមុន ៣ខែ |
លក្ខខណ្តតម្រូវសម្រាប់ស្នើសុំប័ណ្ណ អេធីអឹម៖
-
- ភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណដែលមានសុពលភាព
របៀបស្នើសុំ៖
សូមទៅកាន់ការិយាល័យអិលអូអិល ស៊ី ដើម្បីដាក់ពាក្យស្នើសុំ។
ទាញយកប្រតិបត្តិការប័ណ្ណអេធីអឹម អិលអូអិលស៊ីជាមួយសមាជិក ស៊ីអេសអេស