សេវា ផ្ទេរមូលនិធិភ្លាមៗ (RFT) គឺជាការផ្ដួចផ្ដើមដោយធនាគារជាតិនៃកម្ពុជា (NBC)។ សេវានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយ
សម្រួលដល់អតិថិជនក្នុង ការធ្វើ ប្រតិបត្តិការផ្ទេរប្រាក់រវាងសមាជិកនៃប្រព័ន្ធផ្ទេរមូលនិធិភ្លាមៗ។ ដើម្បីប្រើប្រាស់សេវានេះ អ្នកផ្ទេរតម្រូវឱ្យមានគណនីបញ្ញើសំចៃ ចំណែកឯអ្នកទទួលវិញ អាចទទួលប្រាក់តាមរយៈគណនីបញ្ញើសំចៃ ឬក៏តាមលេខទូរស័ព្ទ។
អត្ថប្រយោជន៍៖
- ធ្វើប្រតិបត្តិការ ដោយមិនអស់ថ្លៃសេវា
- អាចផ្ទេរ ឬដកប្រាក់ក្នុងរង្វង់ អិលអូអិលស៊ី ឬក្នុងចំណោមសមាជិកប្រព័ន្ធផ្ទេរ មូលនិធិភ្លាមៗ
- មិនមានការកំណត់លើចំនួនដងនៃប្រតិបត្តិការ ក្នុងមួយថ្ងៃ ចំពោះប្រតិបត្តិការដែលធ្វើឡើង នៅការិយាល័យរបស់អិលអូអិលស៊ី ឬតាមរយៈ iPay Cambodia ឬតាមរយៈ Internet Banking
- ងាយស្រួល រហ័ស និងមានសុវត្ថិភាព
លក្ខណៈផលិតផល៖
លេខ | លក្ខណៈពិសេស | បរិយាយ |
---|---|---|
១ | រូបិយប័ណ្ណ | ប្រាក់រៀល និងប្រាក់ដុល្លារ |
២ | មធ្យោបាយផ្ទេរប្រាក់ | នៅការិយាល័យរបស់អិលអូអិលស៊ី តាមរយៈ iPay Cambodia តាមរយៈ Internet Banking |
៣ | ប្រភេទប្រតិបត្តិការ | គណនី ទៅគណនី គណនី ទៅលេខទូរស័ព្ទ |
៤ |
ទំហំទឹកប្រាក់ផ្ទេរអតិបរមា |
ការិយាល័យ អិលអូអិលស៊ី គណនី ទៅគណនី - ក្នុងមួយប្រតិបត្តិការ៖ ២០០.០០០.០០០ រៀល ឬ ៥០.០០០ ដុល្លារ - ក្នុងមួយថ្ងៃ៖ គ្មានកំណត់ គណនីទៅលេខទូរស័ព្ទ - ក្នុងមួយប្រតិបត្តិការ៖ តិចជាង ៤.០០០.០០០ រៀល ឬ តិចជាង ១.០០០ ដុល្លារ - ក្នុងមួយថ្ងៃ៖ គ្មានកំណត់ iPay Cambodia/Internet Banking គណនី កាន់គណនី - ក្នុងមួយប្រតិបត្តិការ៖ ៤០.០០០.០០០ រៀល ឬ ១០.០០០ដុល្លារ - ក្នុងមួយថ្ងៃ៖ ៨០.០០០.០០០ រៀល ឬ ២០.០០០ដុល្លារ គណនី ទៅលេខទូរស័ព្ទ - ក្នុងមួយប្រតិបត្តិការ៖ តិចជាង ៤.០០០.០០០ រៀល ឬ តិចជាង ១.០០០ដុល្លារ - ក្នុងមួយថ្ងៃ៖ ៨០.០០០.០០០ រៀល ឬ ២០.០០០ដុល្លារ |
កម្រៃសេវា៖
អិលអូអិលស៊ី មិនគិតកម្រៃសេវា
លក្ខខណ្ឌតម្រូវ៖
ពីគណនី ទៅគណនី
- អ្នកផ្ទេរ តម្រូវឱ្យមានគណនីបញ្ញើសំចៃជាមួយអិលអូអិលស៊ី និងមានសមតុល្យគ្រប់គ្រាន់ក្នុងការផ្ទេរចេញ។
- អ្នកទទួល តម្រូវឱ្យមានគណនីសន្សំជាមួយសមាជិកប្រព័ន្ធ RFT ។
ពីគណនី ទៅលេខទូរស័ព្ទ
- អ្នកផ្ទេរ តម្រូវឱ្យមានគណនីបញ្ញើសំចៃជាមួយអិលអូអិលស៊ី និងមានសមតុល្យគ្រប់គ្រាន់ក្នុងការផ្ទេរចេញ។
- អ្នកទទួល តម្រូវឱ្យមានលេខទូរស័ព្ទ និងឯកសារសម្គាល់ខ្លួនចេញដោយអាជ្ញាធរ។
ការដកប្រាក់
- ដើម្បីដកប្រាក់នៅការិយាល័យរបស់អិលអូអិលស៊ី អ្នកទទួលតម្រូវឱ្យមានគណនីបញ្ញើសំចៃជាមួយអិលអូអិលស៊ី (សម្រាប់ការផ្ទេរពីគណនី ទៅកាន់គណនី) ឬលេខទូរស័ព្ទ និងឯកសារសម្គាល់ខ្លួនចេញដោយអាជ្ញាធរ (សម្រាប់ការផ្ទេរពីគណនី ទៅលេខទូរស័ព្ទ)។
មធ្យោបាយធ្វើប្រតិបត្តិការ៖
- អញ្ជើញទៅកាន់ការិយាល័យ អិលអូអិលស៊ី ណាមួយ ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់
- តាមរយៈ Internet Banking iPay Cambodia
សមាជិកសេវាផ្ទេរមូលនិធិភ្លាមៗ (គិតត្រឹមខែមករា ឆ្នាំ២០២៣)
លេខ |
ធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ |
---|---|
១ | ធនាគារ អេស៊ីលីដា ភីអិលស៊ី |
២ | ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ |
៣ | ធនាគារ កាណាឌីយ៉ា ក.អ |
៤ | ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី |
៥ | គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី |
៦ | ធនាគារ ភ្នំពេញពាណិជ្ជ |
៧ | គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ |
៨ | ធនាគា ព្រីនស៍ |
៩ | ធនាគារ ស៊ីនហានខ្មែរ |
១០ | ធនាគារ វឌ្ឍនៈ |
១១ | ធនាគារកម្ពុជាសាធារណៈ |
១២ | ធនាគារ ស្ថាបនា |
១៣ | ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា |
១៤ | ធនាគារ អ៊ូរី |
១៥ | ធនាគារឯកទេស ឌីជីប៊ី ភីអិលស៊ី |
១៦ | ធនាគារ អ៊ិនដាសស្ទ្រៀលប៊ែង អហ្វ ខូរៀ |