គណនីបញ្ញើមានកាលកំណត់

គណនីបញ្ញើមានកាលកំណត់ គឺជាប្រភេទគណនីដែលផ្តល់ជូនអត្រាការប្រាក់ខ្ពស់សម្រាប់អតិថិជនដែលមានបំណងរក្សាទុកប្រាក់បញ្ញើជាមួយ អិលអូអិលស៊ី ក្នុងកាលបរិច្ឆេទជាក់លាក់ណាមួយ។ អតិថិជនមានជម្រើសក្នុងការទទួលយកអត្រាការប្រាក់បាននៅរៀងរាល់ចុងខែនីមួយៗ ឬនៅចុងការិយបរិច្ឆេទ ទៅតាមតម្រូវការ។


អត្ថប្រយោជន៍៖

  • បង្កើនប្រាក់ចំណូលតាមរយៈការទទួលបានការប្រាក់ខ្ពស់
  • ធានាបាននូវសុវត្ថិភាពសាច់ប្រាក់របស់លោកអ្នក
  • មានជម្រើសក្នុងការដាក់ប្រាក់សន្សំបានច្រើនរូបបិយប័ណ្ណ (រៀល ដុល្លារ និងបាត)
  • ងាយស្រួលក្នុងការបើកគណនី បាននៅគ្រប់ការិយាល័យអិលអូអិលស៊ី ដោយមិនគិតកម្រៃសេវា

ឯកសារតម្រូវ៖

សម្រាប់អតិថិជនរូបវន្តបុគ្គល ៖

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី មានសុពលភាព
  • លិខិតឆ្លងដែនមានសុពលភាព។

សម្រាប់អតិថិជននីតិបុគ្គល៖

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាព ឬលិខិតឆ្លងដែនមានសុពលភាពរបស់អ្នកតំណាង*
  • លក្ខន្តិកៈ ឬអនុស្សរណៈ*
  • វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម (ទម្រង់ជាឌីជីថលបាន)*
  • វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម-អតប)/ប័ណ្ណពន្ធប៉ាតង់*
  • សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ឬលិខិតអនុញ្ញាតឱ្យបើកគណនី*
  • ឯកសារផ្សេងៗទៀត ប្រសិនបើមាន។

 បញ្ញត្តិ និងលក្ខខណ្ឌទូទៅ

លក្ខណៈពិសេសនៃផលិតផល៖

លេខ លក្ខណៈពិសេស បរិយាយ
ប្រភេទរូបិយប័ណ្ណ រៀល ដុល្លារ និងបាត
សមតុល្យអប្បបរមាបើកគណនីដំបូង ២០០.០០០រៀល, ៥០ដុល្លារ  ឬ ២,០០០បាត
រយៈពេល • ១ខែ, ៣ខែ, ៦ខែ, ៩ខែ, ១២ខែ, ២៤ខែ, ៣៦ខែ សម្រាប់ប្រាក់រៀល និងប្រាក់ដុល្លារ
• ១២ខែ សម្រាប់ប្រាក់បាត
ការគណនាការប្រាក់ ទូរទាត់ជារៀងរាល់ចុងខែ ឬនៅពេលគណនីដល់កាលកំណត់ ឬនៅពេលបិទគណនី
លក្ខខណ្ឌដាក់ប្រាក់បន្ថែម និងដកប្រាក់ដើម  មិនអនុញ្ញាតឱ្យដាក់ប្រាក់ចូលគណនីបន្ថែម
 ការដកប្រាក់ដើមទាំងអស់ ឬមួយចំនួនស្មើនឹងស្នើសុំបិទគណនី 
ប្រភេទគណនី  គណនីឯកត្តជន
 គណនីរួម
 គណនីសាជីវកម្ម
លក្ខខណ្ឌបន្ត  មិនបន្ត
 បន្តតែប្រាក់ដើម ដោយស្វ័យប្រវត្តិ
 បន្តប្រាក់ដើម និងការប្រាក់ដោយស្វ័យប្រវត្តិ

ពន្ធកាត់ទុក

 ៦% សម្រាប់និវាសនជន
 ១៤% សម្រាប់អនិវាសនជន
 ០% សម្រាប់ធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬស្ថាប័នរដ្ឋ

អត្រាការប្រាក់គណនីបញ្ញើមានកាលកំណត់៖


 អត្រាការប្រាក់នេះផ្តល់ជូនសម្រាប់អតិថិជនរូបវន្តបុគ្គល និងអតិថិជននីតិបុគ្គល (ស្ថាប័នមិនមែនហិរញ្ញវត្ថុ)

កម្រៃសេវា៖

លេខ បរិយាយ កម្រៃសេវា
ប្រាក់រៀល ប្រាក់ដុល្លារ ប្រាក់បាត
ស្នើសុំវិញ្ញាបនប័ត្រប្រាក់បញ្ញើមានកាលកំណត់ថ្មី (បាត់ ឬខូច) ២០.០០០ ៥.០០ ២០០
បិទគណនីបញ្ញើសំចៃមុនមួយខែ បន្ទាប់ពីថ្ងៃបើក ៤០.០០០ ១០.០០ ៤០០
ស្នើសុំលិខិតអះអាងនៃការបញ្ជាក់សមតុល្យប្រាក់បញ្ញើ ២០.០០០ ៥.០០ ២០០

ការស្នើសុំប្រើប្រាស់គណនី បញ្ញើមានកាលកំណត់៖

  • សូមអញ្ជើញទៅកាន់ការិយាល័យអិលអូអិលស៊ីណាមួយដែលនៅជិតលោកអ្នកបំផុត
  • ឬតាមរយៈសេវាធនាគារចល័ត iPay Cambodia ប្រសិនបើលោកអ្នកមានគណនីបញ្ញើសំចៃ
  • ឬតាមរយៈសេវា e-Banking/Internet Banking

របៀបដាក់ពាក្យស្នើសុំឥណទាន


ជួបជាមួយអ្នកប្រឹក្សា

ត្រូវការយោបល់អំពីឥណទានមែនដែរឬទេ? លោកអ្នកអាចជួបជាមួយអ្នកប្រឹក្សារបស់ពួកយើងបាន។

ធ្វើការណាត់ជួប

សេវាបម្រើអតិថិជន

(+855) 23 991 991 



[email protected]

ទាក់ទងមកពួកយើង

ស្នើសុំឥណទាន

កំពុងត្រូវការប្រាក់កម្ចីដើម្បីទិញឡាន រឺទិញផ្ទះមែនទេ? ដាក់ពាក្យស្នើសុំប្រាក់កម្ចីឥឡូវនេះ!   

ស្នើសុំឥឡូវ!