ឥណទានធាតុចូលកសិកម្ម ជួយគាំទ្រកសិករ ឱ្យទទួលបានធាតុចូលកសិកម្ម ដូចជា ជី ថ្នាំកសិកម្ម ប្រេងឥន្ធនៈ គ្រាប់ពូជ និងផលិតផលពាក់ព័ន្ធផ្សេងៗ ពីអ្នកផ្គត់ផ្គង់ដែលជាដៃគូអនុម័តរបស់ អិលអូអិលស៊ី។ ជំនួសឱ្យការផ្តល់សាច់ប្រាក់ដល់កសិករ អិលអូអិលស៊ី នឹងសម្របសម្រួលការទូទាត់ទៅកាន់អ្នកផ្គត់ផ្គង់ដោយផ្ទាល់ ដើម្បីធានាថាឥណទានត្រូវបានប្រើប្រាស់សម្រាប់គោលបំណងកសិកម្ម និងជួយពង្រឹងកិច្ចសហការរវាងកសិករ អ្នកផ្គត់ផ្គង់ និង អិលអូអិលស៊ី ។
អត្ថប្រយោជន៏សំខាន់ៗសម្រាប់កសិករ៖
- អនុម័តឥណទានបានរហ័ស រហូតដល់ ៣០,០០០ ដុល្លារអាមេរិក
- ទទួលបានធាតុចូលកសិកម្មទាន់ពេលវេលា
- អាចទទួលបានឥណទានដោយមិនចាំបាច់មានទ្រព្យធានា
- រយៈពេលឥណទានសមស្របតាមវដ្តដំណាំ
- បង់សងប្រាក់ដើម និងការប្រាក់នៅចុងវដ្តឥណទាន
- អាចបង់ផ្តាច់មុនកាលកំណត់ ដោយមិនមានការពិន័យ
អត្ថប្រយោជន៍សំខាន់ៗសម្រាប់អ្នកផ្គត់ផ្គង់ជាដៃគូ៖
- ទទួលបានការទូទាត់ប្រកបដោយសុវត្ថិភាពតាមរយៈ
អិលអូអិលស៊ី
- ធ្វើឱ្យលំហូរសាច់ប្រាក់ និងទុនបង្វិលប្រសើរឡើង
- បង្កើនឱកាសលក់ជូនអតិថិជនកសិករ
- កាត់បន្ថយសម្ពាធពីការផ្តល់ឥណទានក្រៅប្រព័ន្ធជូនកសិករ
- ពង្រឹងភាពជាដៃគូជាមួយកសិករ និង
អិលអូអិលស៊ី
សុវត្ថិភាពសេវាកម្មពត៌មាន