សេវាភតិសន្យាហិរញ្ញវត្ថុ

សេវាភតិសន្យាហិរញ្ញវត្ថុ ផ្តល់ជូនអតិថិជនដែលមានបំណងចង់បានចលនវត្ថុដូចជា ម៉ូតូ ម៉ូតូកង់បី ឡាន និង គ្រឿងចក្រកសិកម្ម គ្រឿងចក្រធុនធ្ងន់ ដើម្បីយកមកប្រើប្រាស់ក្នុងអាជីវកម្ម ឬផ្ទាល់ខ្លួន ក្នុងរយៈពេលវែងដោយមិនចាំបាច់វិនិយោគបន្ថែមនូវសាច់ប្រាក់ ផ្ទាល់ខ្លួន ឬដកយកទុនបង្វិលពីក្នុងអាជីវកម្មមកប្រើប្រាស់។ អិលអូអិលស៊ី ផ្តល់សិទ្ធិកាន់កាប់ និងសិទ្ធិប្រើប្រាស់ពេញលេញជូនអតិថិជនពេញកំលុងពេលនៃការជួល។ អតិថិជនអាចក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់នៅចុងបញ្ចប់នៃកិច្ចសន្យា ដោយគ្រាន់តែអតិថិជនបង់ថ្លៃជួលប្រចាំខែ រួមទាំងកម្រៃសេវាធានារ៉ាប់រងលើចលនវត្ថុ។

អត្ថប្រយោជន៍នៃផលិតផលនេះរួមមាន៖

  • ទទួលបានចលនវត្ថុទៅតាមតម្រូវការសម្រាប់យកទៅប្រើប្រាស់ផ្ទាល់ខ្លួន ឬសម្រាប់ប្រតិបត្តិការអាជីវកម្មដោយមិនចាំបាច់ប្រើប្រាស់ធន ធានផ្ទាល់ខ្លួន ឬទុនពីមុខរបរ។
  • ផ្ទេរការចំណាយដុលលើការទិញចលនវត្ថុ ទៅជាការចំណាយប្រតិបត្តិការប្រចាំខែវិញ។
  • អាចបង្កើនប្រាក់ចំណូល និង/ឬពង្រីកប្រតិបត្តិការច្រើនបន្ថែមទៀត។

ភតិសន្យាហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដើម្បីសម្របទៅនឹងតម្រូវការរបស់អតិថិជន ដោយអនុញ្ញាតឱ្យមានការបង់ថ្លៃជួលច្រើនជម្រើសរួមមាន៖

  • បង់ថ្លៃជួលប្រចាំខែថេរ
  • បង់ថ្លៃជួលប្រចាំខែថេរតាមការចរចា
  • បង់ថ្លៃជួលប្រចាំខែតាមការចរចា

លក្ខខណ្ឌតម្រូវការ៖

  • ជានីតិជនមានអាយុពី ១៨ ដល់ ៦៥ ឆ្នាំ
  • មានអាសយដ្ឋានអចិន្រ្តៃយ៍
  • មានមុខរបរត្រឹមត្រូវស្របច្បាប់ និងមានចំណូលទៀងទាត់
  • មានប្រវត្តិល្អនិងអាចជឿជាក់បាន
  • មានសមត្ថភាពគ្រប់គ្រាន់ក្នុងការសងថ្លៃជួលត្រលប់មកវិញ
  • មានអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និង/ឬ សំបុត្រកំណើត
  • លិខិតបញ្ជាក់ប្រាក់បៀវត្សសម្រាប់បុគ្គលិក (បើចំណូលរបស់អតិថិជនបានមកពីប្រាក់បៀវត្ស)។
  • របាយការណ៍ហិរញ្ញវត្ថុនៅក្នុងឆ្នាំសារពើពន្ធ (បើមាន)។
  • យល់ព្រមទៅនឹងលក្ខខណ្ឌភតិសន្យាហិរញ្ញវត្ថុ ។

លក្ខខណ្ឌផ្សេងៗ

អតិថិជនត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

  • ប្រគល់ឯកសារដែលពាក់ព័ន្ធតាមតម្រូវការរបស់អិលអូអិលស៊ីដោយភ្ជាប់ជាមួយពាក្យស្នើសុំភតិសន្យាហិរញ្ញវត្ថុ។
  • ជ្រើសរើសចលនវត្ថុនិងអ្នកផ្គត់ផ្គង់ដោយមិនផ្អែកលើជំនាញឬការវិនិច្ឆ័យរបស់អិលអូអិលស៊ីឡើយ។អិលអូអិលស៊ីទិញចលនវត្ថុ ដោយផ្អែកលើកិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុ។
  • ប្រើប្រាស់ចលនវត្ថុដែលបានជួលក្នុងគោលបំណងស្របច្បាប់ និងសមហេតុផល។
  • មិនអនុញ្ញាតឱ្យបកស្លាក(Sticker)ដែលសម្គាល់កម្មសិទ្ធិរបស់អិលអូអិលស៊ីនៅលើចលនវត្ថុដែលបានជួលនិង/ឬកែច្នៃប្តូររូបរាងដើម នៃចលនវត្ថុដែលបានជួលនោះឡើយ។
  • មិនអនុញ្ញាតឱ្យផ្ទេរ ធ្វើអំណោយ សន្តតិកម្ម (ផ្ទេរមរតក) លក់ ដាក់ធានា ឬបញ្ចាំចលនវត្ថុដែលបានជួលឡើយ។
  • ថែទាំ និងរក្សាចលនវត្ថុដែលបានជួលឱ្យស្ថិតក្នុងស្ថានភាពល្អទៅតាមអាយុកាលប្រើប្រាស់របស់ចលនវត្ថុ ដែលបានជួលនោះ។
  • ជូនដំណឹងអំពីការខូចខាត ឬបាត់បង់ចលនវត្ថុដែលបានជួល មកអិលអូអិលស៊ី។
  • សហការជាមួយបុគ្គលិកអិលអូអិលស៊ីក្នុងការចុះត្រួតពិនិត្យទៅលើការប្រើប្រាស់ចលនវត្ថុដែលបានជួលប្រាក់ចំណូលស្ថានភាព អាជីវកម្មនិងស្ថានភាព ហិរញ្ញវត្ថុរបស់អតិថិជន។
រូបិយប័ណ្ណ ទំហំភតិសន្យាហិរញ្ញវត្ថុ
អត្រាថ្លៃជួលប្រចាំខែរយៈពេល
ដុល្លារ រហូតដល់ ៥០.០០០អត្រាការប្រាក់សមរម្យ៣ - ៦០ខែ

សោហ៊ុយផ្សេងៗ៖

សោហ៊ុយរៀបចំឯកសារ ១% - ១,៥% ក្នុង១វគ្គ។ សោហ៊ុយធានារ៉ាប់រង និងរដ្ឋបាល ១០ - ៥០ ដុល្លារ ក្នុង១ខែ។

សកម្មភាពដែលត្រូវបានហាមឃាត់ដោយ អិលអូអិលស៊ី

  1. ការផលិត ឬការជួញដូរ ដែលផលិតផល ឬសកម្មភាពណាមួយត្រូវចាត់ទុកថាជាសកម្មភាពខុសច្បាប់ចែងដោយច្បាប់ ឬបទប្បញ្ញត្តិរបស់ប្រទេស ឬអនុសញ្ញា និង កិច្ចព្រមព្រៀងអន្តរជាតិ រួមបញ្ចូលតែមិនកំណត់លើតម្រូវការរបស់ប្រទេសពាក់ព័ន្ធនឹងបរិស្ថាន សុខភាព សុវត្ថិភាព និងវិស័យការងារ។
  2. ការផលិត ឬការជួញដូរអាវុធ និងគ្រាប់រំសេវ។
  3. ការផលិត ឬការជួញដូរគ្រឿងស្រវឹង (មិនរួមបញ្ចូលស្រាបៀរ និងស្រា)។
  4. ការផលិត ឬការជួញដូរថ្នាំជក់។
  5. ល្បែងស៊ីសង កាស៊ីណូ និងអាជីវកម្មប្រហាក់ប្រហែល។
  6. ការផលិត ការជួញដូរ ការបង្កាត់ពូជ ឬការកាន់កាប់សត្វ រុក្ខជាតិ ឬផលិតផលធម្មជាតិណាមួយ ដែលមានចែងដោយ អនុសញ្ញាស្តីពី ពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃ និងរុក្ខជាតិជិតផុតពូជ (CITIES)។
  7. ការផលិត ឬការជួញដូរសារធាតុវិទ្យុសកម្ម។
  8. ការផលិត ឬការជួញដូរ ឬការប្រើប្រាស់សារធាតុមិនរលាយហួសកម្រិត។
  9. ការធ្វើអាជីវកម្មកាប់ព្រៃឈើលក្ខណៈពាណិជ្ជកម្ម ឬការទិញឧបករណ៍កាប់ឈើសម្រាប់ប្រើប្រាស់នៅក្នុងតំបន់ត្រូពិក។
  10. ការផលិត ឬការជួញដូរឱសថ ដែលអន្តរជាតិបញ្ឈប់ ឬហាមឃាត់។
  11. ការផលិត ឬការជួញដូរថ្នាំសម្លាប់សត្វល្អិត/ថ្នាំសម្លាប់ស្មៅ ដែលអន្តរជាតិបន្ថយ ឬហាមឃាត់។
  12. ការបង់សំណាញ់នេសាទនៅក្នុងសមុទ្រ ដែលមានប្រវែងលើសពី២.៥ គ.ម។
  13. ការផលិត ឬការធ្វើសកម្មភាពដែលប៉ះពាល់ធ្ងន់ធ្ងរ ឬក្នុងទម្រង់កេងប្រវ័ញ្ចលើការងារដោយបង្ខំ ឬប៉ះពាល់ធ្ងន់ធ្ងរលើពលកម្មកុមារ។
  14. ការផលិត ឬការជួញដូរផលិតផលដែលមានសារធាតិគីមី ប៉ូលីក្លូរីនប៊ីហ្វីនីល Polychlorinated Biphenyls (PCBs)។
  15. ការផលិត ឬការជួញដូរអាជីវកម្មណា ដែលបំផ្លាញដល់ស្រទាប់អូហ្សូនត្រូវបានហាមឃាត់ដោយអន្តរជាតិ។
  16. ការផលិត ឬការជួញដូរឈើ ឬផលិតផលបានមកពីព្រៃឈើ។
  17. ការផលិត ការជួញដូរ ការស្តុកទុក ឬការដឹកជញ្ជូនសារធាតុគីមីដែលមានគ្រោះថ្នាក់លើសបរិមាណកំណត់ ឬការប្រើប្រាស់សារធាតុគីមីគ្រោះថ្នាក់ក្នុងពាណិជ្ជកម្ម។ សារធាតុគីមីដែលមានគ្រោះថ្នាក់រួមមាន : ប្រេងសាំង ប្រេងកាត និងផលិតផលប្រេងផ្សេងទៀត។
  18. ការផលិត ឬការធ្វើសកម្មភាពដែលប៉ះពាល់ដល់ដីកម្មសិទ្ធិ និងទីតាំងដែលមានតម្លៃរបស់សហគមន៍ ឬសហគមន៍ជនជាតិដើមភាគតិច ឬការទាមទារតាមផ្លូវច្បាប់ណាមួយដោយគ្មានឯកសារព្រមព្រៀងពេញលេញពីជនជាតិដើមភាគតិច។
  19. សកម្មភាពអាជីវកម្មដែលបង្កឱ្យមានបញ្ហាជម្លោះដីធ្លី ការបាត់បង់ដីធ្លី ការបាត់បង់សិទ្ធិកាន់កាប់ដីធ្លី ការបាត់បង់ឱកាសក្នុងការទទួលអត្ថប្រយោជន៍ពីការបាត់បង់ដីធ្លី មិនអាចរស់នៅអាស្រ័យផល ឬប្រកបអាជីវកម្មបាន។ និងសកម្មភាពអាជីវកម្មដែលបង្កជម្លៀសពីតាំងទីលំនៅដោយមិនស្ម័គ្រចិត្ត។
  20. សកម្មភាពអាជីវកម្មណាមួយដែលពាក់ព័ន្ធនឹងរូបភាពអាសអាភាស ឬពេស្យាចារ។
  21. ជំនួញដែលទាក់ទងនឹងសារធាតុពុល ដូចជាការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) កាបូន (Co2) ការបំពុលទឹក និងការបំពុលដី។
  22. គម្រោងដាំដុះនានា ដែលតម្រូវឱ្យមានការកាប់ទន្រ្ទានព្រៃធម្មជាតិ។
  23. ការជូញដូរឆ្លងដែននូវកាកសំណល់ លើកលែងតែការជួញដូរណាដែលអនុញ្ញាតដោយអនុសញ្ញាBALSE និងបទប្បញ្ញត្តិផ្សេងៗដែលបានចែង។
  24. សកម្មភាពអាជីវកម្មក្នុងការផលិត និងបង្កឱ្យមានកាកសំណល់រឹង និងរាវ ដែលមានទំហំធំធេង។
  25. សកម្មភាពអាជីវកម្មដែលអាចបង្កឱ្យមានការផ្ទុះ ឬបញ្ចេញធូលី ផ្សែង ក្លិនកខ្វក់ និងសំឡេងរំខានខ្លាំង ដែលបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព សុវត្ថិភាពការងារ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅជុំវិញតំបន់ទីតាំងអាជីវកម្ម។
  26. សកម្មភាពអាជីវកម្មដែលមានការប្រើប្រាស់ ទឹក ក្រដាស អគ្គិសនីមានទំហំច្រើនដែលបណ្តាលឱ្យមានការរំខានទៅដល់អ្នកដែលរស់ក្បែរតំបន់ទីតាំងអាជីវកម្ម។ ​សកម្មភាពប៉ះពាល់ ឬកេងប្រវ័ញ្ចធនធានធម្មជាតិហួសហេតុ។
  27. ការផលិត និងការចែកចាយ  ឬការចូលរួមក្នុងសកម្មភាពរើសអើងពូជសាសន៍  ប្រព័ន្ធផ្សព្វផ្សាយលើការប្រឆាំងលទ្ធិប្រជាធិបតេយ្យ ឬប្រព័ន្ធផ្សព្វផ្សាយណាដែលរើសអើងក្រុមណាមួយរបស់ប្រជាជន។
  28. វិស័យដែលជាប់ពាក់ព័ន្ធនឹងផលប៉ះពាល់តិចតួច មានហានិភ័យខ្ពស់ និង/ឬជាកម្មវត្ថុនៃការរំពឹងទុកណាមួយ ឧ. វិស័យអចលនទ្រព្យ។
  29. ការផលិត ឬសេវាកម្មណាមួយដែលត្រូវបានសន្មត់ ឬនាំឱ្យខូចខាតធ្ងន់ធ្ងរដល់បរិស្ថានធម្មជាតិ ហើយត្រូវហាមឃាត់ដោយច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
  30. គម្រោងពាក់ព័ន្ធនឹងការសាងសងទំនប់វារីអគ្គិសនីទំហំធំដែលមានផលប៉ះពាល់ខ្លាំង និងមិនអាចកែប្រែត្រឡប់មកសភាពដើមវិញ។
  31. ការធ្វើគម្រោង ឬការធ្វើឱ្យប៉ះពាល់ ឬបាត់បង់សម្បត្តិបេតិកភណ្ឌពិភពលោក​ បេតិកភណ្ឌវប្បធម៌ ដូចជាទីសក្ការៈបូជា ដីអាស្រ័យផល ភូមិដ្ឋាន ឬសហគមន៍។
  32. ការធ្វើគម្រោង ឬការធ្វើឱ្យប៉ះពាល់ដល់ឧទ្យានជាតិ  ឬតំបន់ការពារ  ដែលមានចុះក្នុងបញ្ជីរបស់អង្គការសហប្រជាជាតិ។
  33. ការដកចេញ ឬការសាងសង់គម្រោងរចនាសម្ព័ន្ធ ឬការធ្វើឱ្យប៉ះពាល់ដល់ តំបន់ការពារ មានកំណត់នៅផ្នែក ទី១, ២, ៣ និង ៤ ដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ។
  34. សកម្មភាពអាជីវកម្មដែលប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ ដែលបង្កឱ្យមានការបាត់បង់ជីវិត ទីជម្រក និងជំពូកសត្វគ្រប់ប្រភេទ។​ សកម្មភាពបង្កឱ្យមានការកើនឡើងនូវប្រភេទសត្វចង្រៃ  ការរុករាននូវប្រភេទសត្វចម្លែក ការរីករាលដាលជម្ងឺរាលត្បាត/អាសន្នរោគ។
  35. មានទីតាំងនៅ ឬនៅជិតទីតាំងដែលងាយរងផលប៉ះពាល់ដល់តំបន់ជាតិ ឬភូមិសាស្ត្រសំខាន់ ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ដល់បរិស្ថាន។
  36. សូកប៉ាន់ ឬទទួលសំណូក ដែលអាចបកស្រាយបានថាផ្តល់ឥទ្ធិពលដល់ការសម្រេចចិត្តអាជីវកម្ម។
  37. ចូលរួមវិភាគទានក្នុងនយោបាយ។ ឧទាហរណ៍ៈ គណបក្សនយោបាយ ឬបេក្ខជនតំណាងរាស្ត្រ។ 
  38. ប្រើប្រាស់ព័ត៌មាន ឬឯកសារសម្ងាត់ ឬព័ត៌មានដែលមិនតម្រូវឱ្យផ្សព្វផ្សាយជាសាធារណៈ។ 
  39. បទល្មើសខាងផ្នែកហិរញ្ញវត្ថុ ឬសេដ្ឋកិច្ច រួមបញ្ជូលទាំងបទល្មើសដែលពាក់ព័ន្ធនឹងការសម្អាតប្រាក់។
  40. ការកត់ត្រា ឬរាយការណ៍នូវព័ត៌មានហិរញ្ញវត្ថុ ឬពន្ធ ខុសច្បាប់ ឬក្លែងបន្លំ។
  41. ប្រតិបត្តិការអាជីវកម្មដែលដាក់តម្លៃទំនិញ ឬសេវាកម្មទាប ឬខ្ពស់ហួសហេតុ។
  42. ឧបករណ៍ ឬវិស័យ ឬសេវាកម្មផ្សេងៗ ដែលរងទណ្ឌកម្មសេដ្ឋកិច្ចពីអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប ឬប្រទេសបារាំង ដោយមិនអាស្រ័យលើទំហំបរិមាណ។
  43. ការជួញដូរខុសច្បាប់ ឬសកម្មភាពដែលជួយសម្រួលដល់ការចរាចរណ៍ខុសច្បាប់នៃទ្រព្យសម្បត្តិវប្បធម៌។
  44. សកម្មភាពខុសច្បាប់ដែលពាក់ព័ន្ធនឹងសរីរាង្គ ជាលិកា និងផលិតផលនៃរាងកាយមនុស្ស ឬសកម្មភាពវិស្វកម្មហ្សែនដែលត្រូវបានហាមឃាត់ដោយស្តង់ដារជីវវិទ្យាជាតិនៃប្រទេសបារាំង ឬនៃប្រទេសដែលជាម្ចាស់ផ្ទះ និងតាមស្តង់ដារអឺរ៉ុប ឬអន្តរជាតិដែលអាចអនុវត្តបាន។
  45. គម្រោងផ្សេងៗ និងករណីការផ្តល់ហិរញ្ញប្បទានពីវិស័យឯកជន​ ដែលមានគោលបំណង និង/ឬវិធីសាស្រ្តប្រឆាំងនឹងសិទ្ធិមនុស្ស និងគាំទ្រហេតុផលដែលផ្ទុយយ៉ាងច្បាស់ពីគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពី​អាជីវកម្ម និង​សិទ្ធិ​មនុស្ស។
  46. ការផលិតថាមពលឥន្ធនៈហ្វូស៊ីលទាំងអស់ ( ក្រោម 500តោនត្រូវបានរួមបញ្ចូល)។

របៀបស្នើសុំភតិសន្យាហិរញ្ញវត្ថុ៖

ដើម្បីទទួលបាននូវភតិសន្យាហិរញ្ញវត្ថុ លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោមនេះ៖

  • ជួបជាមួយបុគ្គលិកដែលធ្វើការនៅក្នុងតំបន់របស់លោកអ្នក ឬនៅការិយាល័យសាខាអិលអូអិលស៊ី ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងទៅកាន់សេវាអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩១ ៩៩១។
  • ស្នើសុំភតិសន្យាហិរញ្ញវត្ថុដោយបញ្ជាក់ពីចំនួនទឹកប្រាក់ និងរយៈពេលណាមួយដែលសមស្របទៅនឹងតម្រូវការរបស់លោកអ្នក។

ផលិតផលដែលពាក់ព័ន្ធ

របៀបដាក់ពាក្យស្នើសុំឥណទាន


ជួបជាមួយអ្នកប្រឹក្សា

ត្រូវការយោបល់អំពីឥណទានមែនដែរឬទេ? លោកអ្នកអាចជួបជាមួយអ្នកប្រឹក្សារបស់ពួកយើងបាន។

ធ្វើការណាត់ជួប

សេវាបម្រើអតិថិជន

(+855) 23 991 991 



[email protected]

ទាក់ទងមកពួកយើង

ស្នើសុំឥណទាន

កំពុងត្រូវការប្រាក់កម្ចីដើម្បីទិញឡាន រឺទិញផ្ទះមែនទេ? ដាក់ពាក្យស្នើសុំប្រាក់កម្ចីឥឡូវនេះ!   

ស្នើសុំឥឡូវ!