ឥណទានមាសកើនទ្រព្យ ជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់លោកអ្នក ដែលត្រូវការសាច់ប្រាក់បន្ទាន់ដោយប្រើប្រាស់គ្រឿងមាសរបស់លោកអ្នកដើម្បីទទួលកម្ចីពីគ្រឹះស្ថាន។ អិលអូអិលស៊ី រក្សាទុកគ្រឿងមាសរបស់លោកអ្នកប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ ជាមួយនឹងការអនុម័តកម្ចីរហ័ស អត្រាការប្រាក់ល្អបំផុត ព្រមទាំងផ្តល់ជម្រើសក្នុងការបង់សងត្រលប់តាមតម្រូវការរបស់លោកអ្នក។
ឥណទានមាសកើនទ្រព្យផ្ដល់ឱ្យអតិថិជននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖
- ទទួលបានសាច់ប្រាក់រហ័ស
- ការវាយតម្លៃមាសប្រកបដោយតម្លាភាពផ្អែកលើតម្លៃទីផ្សារប្រចាំថ្ងៃ
- អាចស្នើសុំបន្ថែមសាច់ប្រាក់ ដោយផ្អែកលើតម្លៃទីផ្សារមាសជាក់ស្តែង
- អាចបង់ផ្តាច់ ឬបង់រំលោះដើមមុនពេលកំណត់ពេលណាក៏បាន ដោយមិនមានពិន័យ ឡើយ
ការកំណត់តម្លៃ និងការវាយតម្លៃមាស៖
- តម្លៃមាសត្រូវបានកំណត់ប្រចាំថ្ងៃដោយផ្អែកលើទីផ្សារក្នុងស្រុក និងអន្តរជាតិ
- គ្រឿងមាស ត្រូវបានត្រួតពិនិត្យតាមរយៈម៉ាស៊ីនពិនិត្យមាសដែលមានស្តង់ដាត្រឹមត្រូវ
ប្រភេទគ្រឿងមាសដែលអាចទទួលបានកម្ចី៖
- មាសដុំ កាក់មាស ឬគ្រឿងមាសផ្សេងៗ
- កម្រិតភាពសុទ្ធនៃមាសចាប់ពីទឹក ៦,៧ រហូតដល់ទឹក១០ (១៦ ការ៉ាត់ ដល់ ២៤ ការ៉ាត់)
- ត្រូវមានមាសដែលមានទម្ងន់យ៉ាងតិច ១ជី (៣,៧៥ ក្រាម) ក្នុងមួយគ្រឿងមាស
សុវត្ថិភាពសេវាកម្មពត៌មាន