សេវាបើកប្រាក់បៀវត្ស

សេវាបើកប្រាក់បៀវត្ស គឺជាសេវាកម្មមួយប្រភេទ ដែលអនុញ្ញាតឱ្យអាជីវករ ក្រុមហ៊ុន ឬស្ថាប័ន ធ្វើការគ្រប់គ្រង និងចាត់ចែងបើកប្រាក់បៀវត្សឱ្យបុគ្គលិករបស់ខ្លួន តាមរយៈ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ ប្រតិបត្តិការបើកប្រាក់បៀវត្ស ត្រូវធ្វើឡើងតាមរយៈប្រតិបត្តិការផ្ទេរសមតុល្យសាច់ប្រាក់ពីគណនីសន្សំរបស់ក្រុមហ៊ុន ឬស្ថាប័ន (គណនីមេ) ទៅឱ្យគណនី របស់បុគ្គលិក នីមួយៗ ដែលបានបើកនៅ អិលអូអិលស៊ី គ្រប់ៗគ្នាក្នុងពេលតែមួយ ដោយពុំចាំបាច់ទៅបើកយកសាច់ប្រាក់ដោយផ្ទាល់ពីក្រុមហ៊ុន ឬស្ថាប័ន។


អត្ថប្រយោជន៍៖

  • ងាយស្រួលក្នុងការប្រើប្រាស់ និងចាត់ចែង ប្រាក់បៀវត្សបុគ្គលិក
  • ប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងចំណេញពេលវេលា
  • អាចទូទាត់ប្រាក់បៀវត្ស ជូនបុគ្គលិកដែលស្ថិតនៅគ្រប់បណ្តាសាខាទាំងអស់ទូទាំងប្រទេស
  • អាចប្រើប្រាស់សេវាផ្សេងៗទៀតរបស់ អិលអូអិលស៊ី
  • ប្រាក់បៀវត្សនឹងត្រូវបានផ្ទេរទៅគណនី របស់បុគ្គលិកនីមួយៗ ដែលបើកជាមួយ LOLC
  • មិនគិតកម្រៃសេវាសម្រាប់បុគ្គលិកទាំងអស់
  • ទទួលបានអត្រាការប្រាក់ខ្ពស់លើសមតុល្យជាក់ស្តែងដែលមាននៅក្នុងគណនីរបស់ខ្លួន
  • ទទួលបានប័ណ្ណអេធីអឹម របស់អិលអូអិលស៊ី ដែលអាចធ្វើប្រតិបត្តិការជាមួយម៉ាស៊ីន ATM និងម៉ាស៊ីន POS របស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកនៃ ប្រព័ន្ធ CSS ដោយមិនអស់កម្រៃសេវា
  • អាចប្រើប្រាស់សេវាធនាគារចល័ត (iPay Cambodia) ដែលអាចធ្វើប្រតិបត្តិការជាច្រើនរួមមាន៖ ការផ្ទេរប្រាក់ ការបើកគណនីបញ្ញើមានកាលកំណត់ ការទូទាត់វិក្កយបត្រ ការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ ការទូទាត់ប្រាក់កម្ចី ជាមួយ អិលអូអិលស៊ី ជាដើម។

លក្ខណៈពិសេសនៃផលិតផល៖

លក្ខណៈផលិតផល
រូបិយប័ណ្ណ ប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក
ចំនួនបុគ្គលិក > ៥ នាក់
កម្រៃសេវាគោលក្នុងមួយប្រតិបត្តិការ ១.០០០ រៀល ឬ ០,២៥ ដុល្លារអាមេរិក

លក្ខខណ្ឌតម្រូវការ៖

ដើម្បីអាចចុះឈ្មោះប្រើប្រាស់សេវាបើកប្រាក់បៀវត្ស របស់អិលអូអិលស៊ី បានអតិថិជនត្រូវ៖

  • ចុះឈ្មោះ និងបំពេញពាក្យសុំប្រើប្រាស់ ឬផ្លាស់ប្តូរព័ត៌មានសេវាបើកប្រាក់បៀវត្សនៅសាខាណាមួយរបស់ អិលអូអិលស៊ី។
  • សម្រាប់ក្រុមហ៊ុន ឬស្ថាប័នតម្រូវឱ្យមានបុគ្គលិកយ៉ាងតិច ០៥ នាក់។
  • តម្រូវឱ្យមាន ឬបើកគណនី (គណនីបញ្ញើសំចៃ ឬគណនីឌីជីថល) ជាមួយអិលអូអិលស៊ី និងជាប្រភេទគណនីកំពុងដំណើរការ (ទាំងបុគ្គលិក ក្រុមហ៊ុន ឬស្ថាប័ន)។
  • សម្រាប់ក្រុមហ៊ុន ឬស្ថាប័ន អនុញ្ញាតទាំងគណនីឯកត្តជន និងគណនីរួម (ចំពោះគណនីរួម អនុញ្ញាតតែលក្ខខណ្ឌធ្វើប្រតិបត្តិការ Any One Of Us ប៉ុណ្ណោះ)។
  • សម្រាប់បុគ្គលិក អនុញ្ញាតតែគណនីឯកត្តជន និងលក្ខខណ្ឌធ្វើប្រតិបត្តិការត្រូវតែជាលក្ខខណ្ឌឯកត្តជន (Single)
  • ធានាថាមានសមតុល្យគ្រប់គ្រាន់នៅក្នុងគណនី (គណនីមេ) មុនពេលធ្វើប្រតិបត្តិការផ្ទេរប្រាក់បៀវត្សទៅកាន់គណនីបុគ្គលិកនីមួយៗ។
  • តម្រូវឱ្យមានឯកសារពាក់ព័ន្ធទៅតាមប្រភេទអតិថិជន៖ អតិថិជនរូបវន្តបុគ្គល និងអតិថិជនជានីតិបុគ្គល។

របៀបនៃការប្រើប្រាស់ក្នុងប្រព័ន្ធ iPay Enterprise សម្រាប់អតិថិជន

  សូមចុចទីនេះដើម្បីមើលព័ត៌មានលម្អិតអំពីរបៀបប្រើប្រាស់ក្នុងប្រព័ន្ធ iPay Enterprise   

របៀបដាក់ពាក្យស្នើសុំឥណទាន


ជួបជាមួយអ្នកប្រឹក្សា

ត្រូវការយោបល់អំពីឥណទានមែនដែរឬទេ? លោកអ្នកអាចជួបជាមួយអ្នកប្រឹក្សារបស់ពួកយើងបាន។

ធ្វើការណាត់ជួប

សេវាបម្រើអតិថិជន

(+855) 23 991 991 



[email protected]

ទាក់ទងមកពួកយើង

ស្នើសុំឥណទាន

កំពុងត្រូវការប្រាក់កម្ចីដើម្បីទិញឡាន រឺទិញផ្ទះមែនទេ? ដាក់ពាក្យស្នើសុំប្រាក់កម្ចីឥឡូវនេះ!   

ស្នើសុំឥឡូវ!