អាជីវករឆ្លាតវៃ ប្រើប្រាស់កម្ចីប្រកបដោយទំនួលខុសត្រូវ នាំឱ្យគ្រួសាររីកចម្រើន!
តស់ មកស្គាល់អាជីវករឆ្លាតវៃមួយរូប ដែលជាអ្នកស្រុកបាទី បន្ទាប់ពីបានប្រើប្រាស់កម្ចីពី អិលអូអិលស៊ី (LOLC) បានត្រឹមត្រូវ និងចំគោលដៅដែលធ្វើឱ្យជីវភាពគ្រួសារ និងអាជីវកម្មរបស់គាត់រីកលូតលាស់កាន់តែល្អប្រសើរ។ បងស្រីមានឈ្មោះ ស៊ីថា ជាអាជីវករលក់ចាប់ហួយមួយរូប ដែលមានលក់ គ្រឿងទេស ភេសជ្ជៈ គ្រឿងក្រអូប និងទំនិញផ្សេងទៀត ស្ថិតនៅជិតផ្សារអង្គសឹង្ហ ក្នុងភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
បងស្រី ស៊ីថា មានចក្ខុវិស័យ និងយល់ច្បាស់ពីមធ្យោបាយធ្វើឱ្យអាជីវកម្មរបស់គាត់រីកចម្រើន តាមរយៈការបន្ថែមទំនិញថ្មីៗក្នុងរបរលក់ចាប់ហួយរបស់គាត់ឱ្យកាន់តែច្រើនសម្បូរបែប ដើម្បីបំពេញបាននូវតម្រូវការអតិថិជនរបស់គាត់។ ដោយសារមានទំនិញច្រើនប្រភេទសម្រាប់បំពេញតម្រូវការអតិថិជន បានធ្វើឱ្យការលក់របស់គាត់កើនឡើងជាងមុនជាលំដាប់ ដូច្នេះហើយប្រាក់ចំណូលរបស់គាត់ក៏បានកើនឡើងផងដែរ។ ការពង្រីកអាជីវកម្មរបស់គាត់ ពិតជាបានផ្ដល់ឱកាសដ៏ល្អសម្រាប់ភាពរីកចម្រើនទាំងជីវភាព និងអាជីវកម្ម។
នៅពីក្រោយភាពរីកចម្រើននេះផងដែរ គឺជាការរួមចំណែកដ៏សំខាន់ពីប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) សម្រាប់ជាទុនក្នុងការពង្រីកអាជីវកម្មរបស់គាត់។ បងស្រី ស៊ីថា មានប្រសាសន៍ថា គាត់បានប្រើប្រាស់កម្ចីពី អិលអូអិលស៊ី (LOLC) ចំនួន៤វគ្គមកហើយ ដោយចាប់ផ្តើមពីឆ្នាំ២០២១ ជាមួយប្រាក់កម្ចីចំនួន ១៦.២០០ដុល្លារ ក្នុងគោលបំណងពង្រីកអាជីវកម្មលក់ចាប់ហួយ។ ក្រោយមកនៅឆ្នាំ២០២៣ បងស្រី បានប្រើប្រាស់កម្ចីលើកទីពីរចំនួន ១៦.០០០ដុល្លារ ដើម្បីទិញរថយន្ត១គ្រឿងសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម និងគ្រួសារ។ បន្ទាប់មក បងស្រី បានបន្តប្រើប្រាស់កម្ចីចំនួន ១៨.០០០ដុល្លារ ដើម្បីបន្ថែមទុនលើមុខរបរ និងមួយចំណែកសម្រាប់កែលម្អផ្ទះបាយ និងរបងផ្ទះរបស់គាត់។ ដោយមើលឃើញពីឱកាសក្នុងការធ្វើឱ្យអាជីវកម្មរបស់គាត់កាន់តែរីកចម្រើន បងស្រី ក៏សម្រេចប្រើកម្ចីជាលើកទី៤ ដើម្បីបន្ថែមទុនសម្រាប់ពង្រីកស្តុកឥវ៉ាន់ឱ្យកាន់តែធំជាងមុន។
តាមរយៈភាពរីកចម្រើននៃអាជីវកម្មនេះបានជួយឱ្យជីវភាពបងស្រី ស៊ីថា ធូធារជាងមុន ដែលអនុញ្ញាតឱ្យគាត់មានលទ្ធភាពពង្រីកមុខរបរ និងស្តុកឥវ៉ាន់កាន់តែច្រើន ព្រមទាំងអាចទិញម៉ូតូចំនួនពីរគ្រឿង និងរថយន្តចំនួនមួយគ្រឿងសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងអាជីវកម្មផងដែរ។ ជាចុងក្រោយ បងស្រី ស៊ីថា បានសរសើរដល់ អិលអូអិលស៊ី (LOLC) ដែលមានផលិតផល និងសេវាកម្មល្អ និងសម្បូរបែប ហើយជាពិសេសបានជួយគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលនេះជាការរួមចំណែកមួយក្នុងការធ្វើឱ្យជីវភាពគ្រួសាររបស់គាត់រីកចម្រើន និងមានមុខមាត់ក្នុងសង្គម។