កម្ចីប្រាក់បៀវត្ស

កម្ចីប្រាក់បៀវត្ស (SAL) គឺជាផលិតផលកម្ចីមួយប្រភេទ ដែលមានរយៈពេលខ្លី ដោយមិនមានការប្រាក់ និងផ្តល់ជូនសម្រាប់អតិថិជនដែលកំពុងប្រើប្រាស់សេវាបើកប្រាក់បៀវត្សជាមួយ អិលអូអិលស៊ី ដោយមិនតម្រូវឱ្យមានទ្រព្យដាក់ធានា ឡើយ។ ផលិតផលនេះ គឺប្រើប្រាស់សម្រាប់អតិថិជនដែលជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុន ឬសហគ្រាសដែលកំពុងប្រើប្រាស់សេវាបើកប្រាក់បៀវត្សជាមួយ អិលអូអិលស៊ី ដូចខាងក្រោម៖

  • បុគ្គលដែលកំពុងបម្រើការងារ។
  • បុគ្គលដែលត្រូវការជំនួយហិរញ្ញវត្ថុរយៈពេលខ្លី។
  • បុគ្គលដែលចង់បានប្រាក់កម្ចី ឆាប់រហ័ស និងងាយស្រួល ដោយមិនចាំបាច់មានទ្រព្យដាក់ធានា។

គោលការណ៍សំខាន់ៗ៖

  • ទំហំកម្ចី៖ អិលអូអិលស៊ី ផ្តល់កម្ចីជូនអតិថិជនស្មើនឹង ៧០% នៃប្រាក់បៀវត្សសុទ្ធអប្បបរមា សម្រាប់រយៈពេល ០៣ខែជាប់គ្នាចុងក្រោយរបស់អតិថិជន ប៉ុន្តែមិនលើសពី ២.០០០ ដុល្លារ ឬសមមូលនឹងប្រាក់រៀល ដោយមិនមានការប្រាក់ ប៉ុន្តែអតិថិជនត្រូវយល់ព្រមបង់សោហ៊ុយអនុម័តកម្ចី។
  • រយៈពេលកម្ចី៖ រយៈពេលកម្ចី គិតចាប់ពីថ្ងៃទម្លាក់ទុនរហូតដល់ថ្ងៃបើកប្រាក់បៀវត្សរបស់អតិថិជនជាក់ស្តែង ប៉ុន្តែមិនលើសពី ១ខែ ឬ ៣១ថ្ងៃ ហើយការបង់សងកម្ចីត្រូវអនុវត្តដូចខាងក្រោម៖
    • ករណីបើកប្រាក់បៀវត្សតែម្តងក្នុងមួយខែ៖ ត្រូវកាត់ចេញពីគណនីប្រាក់បៀវត្សរបស់អតិថិជនដោយស្វ័យប្រវត្តិ នៅចំថ្ងៃបើកប្រាក់បៀវត្សតែម្តង។
    • ករណីបើកប្រាក់បៀវត្សពីរដងក្នុងមួយខែ៖ ត្រូវកាត់ចេញពីគណនីប្រាក់បៀវត្សរបស់អតិថិជនដោយស្វ័យប្រវត្តិ នៅចំថ្ងៃបើកប្រាក់បៀវត្សលើកទីមួយម្តង និងលើកទីពីរម្តងទៀត។
  • ការផ្តល់កម្ចីសារឡើងវិញ៖ អាចអនុញ្ញាតទៅបាន លុះត្រាតែអតិថិជនត្រូវទូទាត់កម្ចីវគ្គមុនឱ្យបានចប់សព្វគ្រប់ ជាមុនសិន។
  • មិនតម្រូវឱ្យមានអ្នករួមខ្ចី និងអ្នកធានា។

លក្ខណៈពិសេសផលិតផល៖

រូបិយប័ណ្ណ ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក។
ទំហំកម្ចី ៧០% នៃប្រាក់បៀវត្សសុទ្ធអប្បបរមា សម្រាប់រយៈពេល ០៣ខែជាប់គ្នាចុងក្រោយរបស់អតិថិជន ប៉ុន្តែមិនលើសពី ២,០០០ ដុល្លារ (ឬសមមូលនឹងរូបិយប័ណ្ណប្រាក់រៀល)
រយៈពេល រយៈពេលរហូតដល់ ១ខែ ឬ ៣១ថ្ងៃ។
អត្រាការប្រាក់ប្រចាំខែ មិនមាន។
សោហ៊ុយអនុម័តកម្ចី ៤% ក្នុង ១ វគ្គកម្ចី។ សោហ៊ុយនឹងត្រូវបានកាត់ដោយស្វ័យប្រវត្តិនៅពេលទម្លាក់ទុន។
របៀបបង់សង
  • សម្រាប់អតិថិជនដែលបើកប្រាក់បៀវត្សម្តងក្នុងមួយខែ៖ បង់សងប្រាក់ដើមនៅពេលបើកប្រាក់បៀវត្ស បន្ទាប់ពីទម្លាក់ទុន។
  • សម្រាប់អតិថិជនដែលបើកប្រាក់បៀវត្សពីរដងក្នុងមួយខែ៖ ការបង់សងត្រូវធ្វើឡើងជាពីរលើក ដូចខាងក្រោម៖
    • លើកទី១៖ ៥០% នៃចំនួនប្រាក់ដើម ត្រូវបង់សងនៅពេលបើកប្រាក់បៀវត្សបន្ទាប់ (ថ្ងៃបើកប្រាក់បៀវត្សលើកទី១ បន្ទាប់ពីទម្លាក់ទុន)។
    • លើកទី២៖ ៥០% នៃចំនួនប្រាក់ដើមដែលនៅសល់ ត្រូវបង់សងនៅថ្ងៃបើកប្រាក់បៀវត្សបន្ទាប់មួយទៀត (ក្នុងខែ ឬខែបន្ទាប់)។
ការបង់សងប្រាក់ អិលអូអិលស៊ី នឹងធ្វើការទូទាត់សងដោយស្វ័យប្រវត្តិ ដោយកាត់ចេញពីគណនីប្រាក់បៀវត្សរបស់អតិថិជន។

លក្ខខណ្ឌតម្រូវការ

  • អនុញ្ញាតសម្រាប់តែអតិថិជនសញ្ជាតិខ្មែរប៉ុណ្ណោះ។
  • ចាំបាច់មានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៦០ឆ្នាំ នៅពេលដែលស្នើសុំ។
  • អតិថិជនជាបុគ្គលិក ឬកម្មករនៃអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុន ឬសហគ្រាសដែលកំពុងប្រើប្រាស់សេវាបើកប្រាក់បៀវត្សជាមួយ អិលអូអិលស៊ី។
  • អតិថិជនត្រូវបម្រើការងារ និងបានបើកប្រាក់បៀវត្សពីក្រុមហ៊ុន ឬសហគ្រាសដែលអតិថិជនកំពុងបម្រើការងារ យ៉ាងតិច ០៣ខែឡើងទៅ និងមានលក្ខខណ្ឌដូចខាងក្រោម៖
    • ករណីបើកប្រាក់បៀវត្សតែម្តងក្នុងមួយខែ៖ អតិថិជនត្រូវបើកប្រាក់បៀវត្ស យ៉ាងតិច ៣ដង ជាមុនសិន។
    • ករណីបើកប្រាក់បៀវត្សពីរដងក្នុងមួយខែ៖ អតិថិជនត្រូវបើកប្រាក់បៀវត្ស យ៉ាងតិច ៦ដង ជាមុនសិន។
  • អតិថិជនត្រូវមានកេរ្តិ៍ឈ្មោះ អត្តចរិត និងប្រវត្តិកម្ចីល្អ។
  • បុគ្គលដែលគ្មានសិទ្ធិ៖ អតិថិជនដែលកំពុងតែមានបំណុលយឺតយ៉ាវជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង/ឬធនាគារ មិនមានសិទ្ធិក្នុងការទទួលបានកម្ចីប្រាក់បៀវត្ស ឡើយ។
  • អតិថិជន ត្រូវយល់ព្រមតាមលក្ខខណ្ឌ (Terms and Conditions) ទាំងអស់ដែលមានចែងនៅក្នុង LOLC Mobile App របស់ អិលអូអិលស៊ី។

របៀបដាក់ពាក្យស្នើសុំកម្ចីប្រាក់បៀវត្ស អិលអូអិលស៊ី​៖

  • ស្នើសុំកម្ចីប្រាក់បៀវត្ស អិលអូអិលស៊ី តាមរយៈ LOLC Mobile
  • ជួបជាមួយបុគ្គលិកអិលអូអិលស៊ីនៅក្នុងតំបន់របស់លោកអ្នក ឬនៅការិយាល័យ អិលអូអិលស៊ី ដែលជិតបំផុត ឬក៏អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០២៣ ៩៩១ ៩៩១។

របៀបដាក់ពាក្យស្នើសុំឥណទាន


ជួបជាមួយអ្នកប្រឹក្សា

ត្រូវការយោបល់អំពីឥណទានមែនដែរឬទេ? លោកអ្នកអាចជួបជាមួយអ្នកប្រឹក្សារបស់ពួកយើងបាន។

ធ្វើការណាត់ជួប

សេវាបម្រើអតិថិជន

(+855) 23 991 991 



[email protected]

ទាក់ទងមកពួកយើង

ស្នើសុំឥណទាន

កំពុងត្រូវការប្រាក់កម្ចីដើម្បីទិញឡាន រឺទិញផ្ទះមែនទេ? ដាក់ពាក្យស្នើសុំប្រាក់កម្ចីឥឡូវនេះ!   

ស្នើសុំឥឡូវ!