មុនពេលក្លាយជាអតិថិជនរបស់ អិលអូអិលស៊ី (LOLC) បងស្រី ភឿន មិនមានអីវ៉ាន់ស្តុកទុកគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការអតិថិជននោះទេ។ កង្វះខាតស្តុកនេះ បានបណ្ដាលឱ្យការលក់របស់គាត់ធ្លាក់ចុះ និងបាត់បង់ឱកាសរកប្រាក់ចំណូលសម្រាប់គ្រួសារ។ យ៉ាងណាមិញ ដើម្បីស្វែងរកឱកាសក្នុងការអភិវឌ្ឍអាជីវកម្ម និងកែលម្អស្ថានភាពនេះ ក៏ដូចជាបង្កើនមុខទំនិញបន្ថែមសម្រាប់លក់ជូនអតិថិជន បងស្រី បានស្វែងរកដៃគូហិរញ្ញវត្ថុដែលអាចផ្តល់ការគាំទ្រដ៏មានប្រសិទ្ធភាព និងទំនុកចិត្តមួយ។
ក្រោយពីបានស្គាល់ អិលអូអិលស៊ី (LOLC) និងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ពង្រីកអាជីវកម្ម បងស្រី ភឿន បានសង្កេតឃើញពីភាពរីកចម្រើនក្នុងអាជីវកម្ម និងការកើនឡើងនៃប្រាក់ចំណូលរបស់គាត់។ ភាពរីកចម្រើននេះ ក៏ព្រោះតែគាត់ប្រើប្រាស់ប្រាក់កម្ចីបានត្រឹមត្រូវ និងចំគោលដៅ ដែលអាចឱ្យគាត់មានលទ្ធភាពទិញអីវ៉ាន់ស្តុកទុកបន្ថែម និងមានសម្ភារផ្គត់ផ្គង់ជាច្រើនប្រភេទសម្រាប់លក់ជូនអតិថិជនរបស់គាត់។
បងស្រី ភឿន បានបង្ហើបថា គាត់បានស្នើសុំប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ចំនួនពីរវគ្គ។ លើកទីមួយ នៅឆ្នាំ២០១៩ និងលើកទីពីរ នៅឆ្នាំ២០២៤ សម្រាប់ពង្រីកអាជីវកម្មបន្ថែម។ បងស្រី ភឿន ក៏មានបំណងស្នើសុំប្រាក់កម្ចីបន្ថែមទៀតនៅពេលខាងមុខ ដើម្បីបន្តពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែធំជាងនេះ។
បងស្រី ភឿន ជឿជាក់ថា ប្រាក់កម្ចីដែលបានទទួលពីការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ អិលអូអិលស៊ី (LOLC) បានចូលរួមចំណែកជួយលើកស្ទួយអាជីវកម្ម និងជីវភាពរស់នៅរបស់គាត់ឱ្យកាន់តែប្រសើរ និងរីកចម្រើនឆ្ពោះទៅមុខ។