គណនីឌីជីថល ផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការដាក់ ដក ឬផ្ទេរប្រាក់បានគ្រប់ពេលវេលាគ្រប់ទីកន្លែងរាល់ម៉ោងធ្វើការ។ គណនីប្រភេទនេះជា ជម្រើសដ៏ប្រសើរបំផុតសម្រាប់លោកអ្នក ក្នុងការរក្សាសាច់ប្រាក់ និងតម្រូវការប្រើប្រាស់សាច់ប្រាក់ប្រចំាថ្ងៃ។ បើកគណនីឌីជីថល ជាមួយអិលអូអិលស៊ី លោកអ្នកនឹងសម្រេចបានគោលដៅហិរញ្ញវត្ថុ ដោយគ្មានហានិភ័យ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងសាច់ប្រាក់របស់លោកអ្នក។
អត្ថប្រយោជន៍នៃគណនីឌីជីថល៖
- បង្កើនប្រាក់ចំណូលតាមរយៈការទទួលបានការប្រាក់ខ្ពស់
- ធានាបាននូវសុវត្ថិភាពសាច់ប្រាក់របស់លោកអ្នក
- មានជម្រើសក្នុងការដាក់ប្រាក់សន្សំបានច្រើនរូបបិយប័ណ្ណ (រៀល ដុល្លារ និងបាត)
- ចុះឈ្មោះប្រើប្រាស់ សេវាឌីជីថល (iPay Cambodia) ដែលអាចធ្វើប្រតិបត្តិការផ្សេងៗដោយមិនគិតកម្រៃសេវា
- ងាយស្រួល ក្នុងការដាក់ ដក និងផ្ទេរប្រាក់បានរៀងរាល់ម៉ោងធ្វើការ នៅគ្រប់ការិយាល័យអិលអូអិលស៊ី
- ផ្តល់ជូន ប័ណ្ណអេធីអឹម (ATM Card) ដែលអាចធ្វើប្រតិបត្តិការផ្សេងៗបានក្នុងរង្វង់សមាជិក CSS ដោយមិនគិតកម្រៃសេវា
លក្ខណៈពិសេសនៃផលិតផល៖
ល.រ. |
លក្ខណៈពិសេស |
បរិយាយ |
---|---|---|
១ |
ប្រភេទរូបិយប័ណ្ណ | ប្រាក់រៀល ប្រាក់ដុល្លារ និងប្រាក់ថៃបាត (ចំពោះប្រាក់ថៃបាត អនុញ្ញាតិអាស្រ័យតាមតំបន់ប្រតិបត្តិការរបស់ អិលអូអិលស៊ី) |
២ |
សមតុល្យអប្បបរមាក្នុងគណនី | ចំពោះគណនីឌីជីថលថ្នាក់ដំបូង (Basic KYC) ទាំងអតិថិជនចាស់ និងអតិថិជនថ្មី តម្រូវឱ្យធ្វើការដាក់ប្រាក់យ៉ាងតិច ២០.០០០ រៀល ឬ ៥ ដុល្លារ ឬ ២០០ បាត បន្ទាប់ពីបើកគណនី ដើម្បីដំណើរការគណនី។ ករណីអតិថិជនមិនបានដំណើរការគណនីឌីជីថល ហួសរយៈពេល ៣០ ថ្ងៃ នោះគណនីឌីជីថលនឹងក្លាយជាគណនីគ្មានប្រតិបត្តិការ។ ហើយប្រសិនបើគណនី ឌីជីថលមិនបានដំណើរការ ក្នុងរយៈពេល ១៨៥ ថ្ងៃ បន្ទាប់ពីថ្ងៃបើក នោះប្រព័ន្ធនឹងបិទគណនី ដោយស្វ័យប្រវត្តិ។ ចំពោះគណនីឌីជីថលពេញលេញ (Full KYC) លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តដូចគណនីបញ្ញើសំចៃ។ |
៣ |
ការគណនាការប្រាក់ | ការប្រាក់ត្រូវបានបង្គររៀងរាល់ថ្ងៃ និងត្រូវមូលធនកម្មការប្រាក់នៅចុងខែនីមួយៗ ដោយស្វ័យប្រវត្តិក្នុងគណនី ឬនៅពេលដែលគណនីត្រូវបានបិទ។ |
៤ |
ប្រភេទគណនី | គណនីឯកត្តជន (Single) |
៥ |
ទំហំប្រតិបត្តិការ | គណនីឌីជីថលថ្នាក់ដំបូង (Basic KYC) ទំហំទឹកប្រាក់ប្រតិបត្តិការអតិបរមាក្នុង ១ ប្រតិបត្តិការ និងក្នុង ១ ថ្ងៃ៖ ២.០០០.០០០ រៀល និង ៥០០ ដុល្លារ និង ២០.000 បាត។ គណនីឌីជីថលពេញលេញ (Full KYC) អនុញ្ញាតទៅតាមមធ្យោបាយនីមួយៗ។ |
៦ |
ប្រតិបត្តិការតាមរយៈ |
គ្រប់បញ្ជរ អិលអូអិលស៊ី ក្នុងម៉ោងធ្វើការ សេវាធនាគារចល័ត iPay Cambodia សេវា Internet Banking ប័ណ្ណ ATM (អេធីអឹម) ២៤/៧ ដែលជាសមាជិករបស់ CSS |
៧ |
ពន្ធកាត់ទុក | ៤% ក្នុងមួយឆ្នាំ |
អត្រាការប្រាក់គណនីឌីជីថល៖
រូបិយប័ណ្ណ |
អត្រាការប្រាក់ |
---|---|
រៀល/ដុល្លារ | ៣% |
បាត | ១% |
ឯកសារតម្រូវ៖
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (គំរូថ្មី) មានសុពលភាព ឬ
- លិខិតឆ្លងដែនមានសុពលភាព
ការស្នើសុំប្រើប្រាស់គណនីឌីជីថល៖
- អតិថិជន អាចទាញយកកម្មវិធី iPay Cambodia តាមរយៈ App Storeឬ Play Store.
- បន្ទាប់មក អតិថិជនអាចចុះឈ្មោះប្រើប្រាស់ក្នុងកម្មវិធី iPay Cambodia.
- ជាចុងក្រោយ អតិថិជនអាច បើកគណនីឌីជីថលនៅក្នុងកម្មវិធី iPay Cambodia.
របៀបប្រើប្រាស់
របៀបបើកគណនីឌីជីថលនៅក្នុងកម្មវិធី iPay Cambodia
វីដេអូ របៀបបង្កើតគណនី Digital Account ក្នុងកម្មវិធី iPay Cambodia