ភាពជោគជ័យរបស់អតិថិជន

    បងប្រុស ម៉េងហ៊ុយ គឺជាជាងជួសជុលម៉ូតូមួយរូប ដែលមានទីតាំងស្ថិតនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលគាត់បានប្រកបរបរនេះអស់រយៈពេលជាង ៣ឆ្នាំ មកហើយ។

    នៅចម្ងាយប្រមាណ ២០០ ម៉ែត្រពី "ផ្សារខ្មែរ" ដែលជាតំបន់ពោរពេញដោយសកម្មភាពអាជីវកម្ម បងប្រុស ម៉ាន់ ម៉េងហ៊ុយ កំពុងមមាញឹកក្នុងការជួសជុលម៉ូតូជូនភ្ញៀវយ៉ាងយកចិត្តទុកដាក់ប្រកបដោយស្នាដៃ និងភាពស្ទាត់ជំនាញរបស់គាត់។ បងប្រុស ម៉េងហ៊ុយ គឺជាជាងជួសជុលម៉ូតូមួយរូប ដែលមានទីតាំងស្ថិតនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលគាត់បានប្រកបរបរនេះអស់រយៈពេលជាង ៣ឆ្នាំ មកហើយ។ ដោយសារតែភាពឆ្លាតវៃ និងជំនាញក្នុងការជួសជុលម៉ូតូ បងប្រុស ម៉េងហ៊ុយ បានសម្រេចចិត្តពង្រីកអាជីវកម្មដើម្បីចាប់យកឱកាសក្នុងការទទួលបានភាពរីកចម្រើន។ បងប្រុស បានស្នើសុំប្រាក់កម្ចីចំនួន ៥.០០០ ដុល្លារពី អិលអូអិលស៊ី (LOLC) ដើម្បីទិញគ្រឿងបន្លាស់ម៉ូតូបន្ថែម និងម៉ូតូមួយទឹកសម្រាប់កែលម្អដើម្បីលក់បន្ត។ ក្រៅពីនេះ បងប្រុស ក៏បានប្រើប្រាស់ប្រាក់កម្ចី ដើម្បីទិញដីលំនៅឋានសម្រាប់សាងសង់ផ្ទះផងដែរ។ ជាមួយទឹកមុខប្រកបដោយស្នាមញញឹម បងប្រុស ម៉េងហ៊ុយ បានបង្ហាញពីទំនុកចិត្តលើការប្រើប្រាស់សេវាកម្មរបស់ អិលអូអិលស៊ី (LOLC) ដោយសរសើរថា "ការជ្រើសរើសប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) គឺជាជម្រើសដ៏ត្រឹមត្រូវ និងសុវត្ថិភាពមួយសម្រាប់ខ្ញុំ។" ប្រាក់កម្ចីនេះមិនត្រឹមតែជួយអភិវឌ្ឍអាជីវកម្មរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យជីវភាពរស់នៅក្នុងគ្រួសារគាត់មានភាពប្រសើរឡើង ប្រាក់ចំណូលកើនឡើង និងអាជីវកម្មកាន់តែមានស្ថិរភាពជាងមុន។
    បងស្រី អូន សព្វថ្ងៃគឺជាអាជីវករលក់សម្លៀកបំពាក់ និងស្បែកជើងដែលមានទីតាំងស្ថិតនៅភូមិព្រែកលៀប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

    ការគាំទ្រជំនួយផ្នែកហិរញ្ញវត្ថុដ៏មានទំនុកចិត្ត ពិតជាបានធ្វើឱ្យអាជីវកម្មរបស់ បងស្រី សុក អូន មានស្ថិរភាព និងដំណើរការទៅមុខបានយ៉ាងល្អប្រសើរ។ បងស្រី អូន សព្វថ្ងៃគឺជាអាជីវករលក់សម្លៀកបំពាក់ និងស្បែកជើងដែលមានទីតាំងស្ថិតនៅភូមិព្រែកលៀប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បងស្រី អូន បានចាប់ផ្តើមអាជីវកម្មលក់សម្លៀកបំពាក់ និងស្បែកជើង ក្នុងឆ្នាំ២០២០ ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC)។ បងស្រីបានបញ្ជាក់ថា ក្រោយពីទទួលបានការណែនាំពីសាច់ញាតិ បងស្រីក៏ចាប់អារម្មណ៍ និងបានសម្រេចចិត្តជាមួយស្វាមីរបស់គាត់ក្នុងការជ្រើសរើសការប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ដើម្បីបង្កើតរបរមួយនេះឡើង ដោយស្នើសុំប្រាក់កម្ចីដំបូង ចំនួន ២.០០០ ដុល្លារអាមេរិក។ បន្ថែមពីនេះ បងស្រី ក៏បានស្នើកម្ចីលើកទីពីរចំនួន ៨.០០០ ដុល្លារអាមេរិក នៅឆ្នាំ២០២២ ដើម្បីពង្រីកការលក់ដូររបស់គាត់ឱ្យកាន់តែធំជាងមុន។ ប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) មិនត្រឹមតែជួយឱ្យ បងស្រី អូន អាចបង្កើតអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជ្រោមជ្រែងដល់ដំណើរលូតលាស់នៃអាជីវកម្មរបស់គាត់ផងដែរ ដោយបានធ្វើឱ្យគាត់មានដើមទុនគ្រប់គ្រាន់ក្នុងការទិញទំនិញបន្ថែមសម្រាប់លក់ជូនភ្ញៀវ និងធ្វើឱ្យការលក់របស់គាត់មានការកើនឡើងគួរជាទីគាប់ចិត្ត ដែលអាចរកចំណូលបានច្រើនជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ និងបានធ្វើឱ្យជីវភាពរស់នៅរបស់គ្រួសារគាត់កាន់តែមានភាពល្អប្រសើរច្រើន។ ទំនុកចិត្តខ្ពស់ និងភាពងាយស្រួលលើការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី (LOLC) បានទាក់ចិត្តឱ្យ បងស្រី សុក អូន នៅតែបន្តប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី (LOLC) រហូតមកដល់ពេលនេះ ហើយគាត់មានបំណងស្នើសុំប្រាក់កម្ចីបន្ថែមទៀតក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើតរបររកស៊ីឱ្យកូនស្រីរបស់គាត់។
    អ្នកមីង ផាន់ លីន គឺជាអាជីវករលក់លូ សសរផ្ទះ និងចាប់ហួយមួយរូប ដែលមានទីតាំងស្ថិតនៅភូមិស្រែប្រីយ៍ ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។

    តាមការលើកឡើងរបស់អ្នកមីង លីន បានឱ្យដឹងថា លូ និងសសរផ្ទះរបស់ពួកគាត់លក់ដាច់ជាខ្លាំង ព្រោះមានតម្រូវការច្រើនពីសំណាក់អតិថិជន ដែលជាហេតុធ្វើឱ្យមុខរបរនេះដំណើរការបានល្អប្រសើរ។ យ៉ាងណាមិញ អ្នកមីង លីន និងលោកពូ ឃុន មិនទាន់ពេញចិត្តទាំងស្រុងទៅលើលទ្ធផលមួយនេះនៅឡើយទេ បើទោះបីជាវាមានភាពប្រសើរឡើងប្រៀបធៀបនឹងការចាប់ផ្តើមដំបូងក៏ដោយ ព្រោះតែតម្រូវការរបស់អតិថិជនកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅថ្ងៃ លើសពីចំនួនដែលពួកគាត់អាចផលិត និងផ្គត់ផ្គង់ទៅកាន់អតិថិជនបាន។ អាស្រ័យហេតុនេះ ពួកគាត់បានពិចារណាក្នុងការបង្កើនការផលិតឱ្យកាន់តែច្រើនជាងមុនដើម្បីបំពេញតម្រូវការអតិថិជនរបស់ពួកគាត់។ ដោយសារកត្តាដើមទុននៅមានកម្រិត មិនអនុញ្ញាតឱ្យអ្នកមីង និងលោកពូ អាចសម្រេចគោលដៅក្នុងការបង្កើនការផលិតទាំងស្រុងនោះឡើយ។ ហេតុដូច្នេះហើយ ពួកគាត់ក៏បានសម្រេចចិត្តប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ចំនួន ៧.៥០០ដុល្លារ នៅឆ្នាំ២០២១ ដើម្បីគាំទ្រដំណើរការក្នុងការពង្រីកអាជីវកម្មរបស់គាត់។ អ្នកមីងបញ្ជាក់ថា គាត់ និងស្វាមីបានប្រើប្រាស់កម្ចីចំនួនពីរវគ្គមកហើយសម្រាប់ធ្វើជាទុនក្នុងការពង្រីកអាជីវកម្ម ហើយសម្រាប់ប្រាក់កម្ចីលើកទីពីរនេះ អិលអូអិលស៊ី នៅតែជាជម្រើសដៃគូរហិរញ្ញវត្ថុទីមួយដែលអ្នកមីងបានជ្រើសរើសជាមួយទំហំកម្ចីចំនួន ៦.៥០០ដុល្លារ នៅក្នុងឆ្នាំ២០២៤។ ចាប់តាំងពីអ្នកមីង លីន និងលោពូ ឃុន មានដើមទុនគ្រប់គ្រាន់សម្រាប់គាំទ្រដំណើរការពង្រីកអាជីវកម្មកន្លងមក ពួកគាត់ទាំងពីរបានឃើញពីភាពខុសគ្នាជាច្រើននៃវឌ្ឍនភាពក្នុងអាជីវកម្មនេះ ព្រោះគាត់អាចផលិតលូ និងសសរផ្ទះបានច្រើនជាងមុន ដែលអាចបំពេញតាមតម្រូវការអតិថិជនរបស់គាត់បានគ្រប់គ្រាន់ និងទាន់ពេលវេលា រួមទាំងអាចស្តុកទុកសម្រាប់លក់ទៅកាន់អតិថិជនថ្មីៗផងដែរ។ ភាពរីកចម្រើននេះបានជំរុញឱ្យប្រាក់ចំណូលរបស់ពួកគាត់កាន់តែកើនឡើងច្រើនជាងមុនបន្ថែមទៀត។ អ្វីដែលគួរឱ្យកត់សម្គាល់ពីភាពរីកចម្រើននៃអាជីវកម្មរបស់ពួកគាត់បានបង្ហាញតាមរយៈ ការមានលទ្ធភាពបង់សងប្រាក់កម្ចីទាន់ពេលវេលាប្រកបដោយទំនួលខុសត្រូវ។ លើសពីនេះ ពួកគាត់បានកែលម្អគេហដ្ឋានឱ្យកាន់តែល្អប្រសើរ និងធំទូលាយជាងមុន ដោយបានសាងសង់បន្ទប់បន្ថែម និងសំយាបផ្ទះយ៉ាងត្រឈឹងត្រឈៃធ្វើឱ្យផ្ទះរបស់ពួកគាត់កាន់តែមានផាសុកភាពក្នុងការរស់នៅ។ ក្រៅពីភាពរីកចម្រើនលើការរស់នៅប្រចាំថ្ងៃ អាជីវកម្មរបស់ពួកគាត់ក៏បានអភិវឌ្ឍមិនចាញ់គ្នាដែរ ព្រោះពួកគាត់មានលទ្ធភាពជួលកម្មករមកបំពេញការងារបន្ថែមចំនួន៦នាក់បន្ថែមទៀតផង។ ការរីកចម្រើននេះបានបង្ហាញយ៉ាងច្បាស់ថាវាមិនត្រឹមតែផ្តល់ផលចំណេញទៅដល់អ្នកមីង លីន និងលោពូ ឃុន ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យបងៗកម្មករមានការងារធ្វើ និងទទួលបានចំណូលផងដែរ។ ជាចុងក្រោយអ្នកមីង លីន បានបង្ហើបថា ដោយសារប្រាក់ចំណូលកើនឡើងច្រើន ធ្វើឱ្យគាត់មានគោលបំណងយកប្រាក់ទាំងនោះមកដាក់សន្សំនៅ អិលអូអិលស៊ី (LOLC) ដើម្បីទទួលបានអត្រាការប្រាក់ប្រចាំខែ ជាពិសេសទទួលបានសុវត្ថិភាពខ្ពស់ក្នុងការទុកដាក់ប្រាក់សន្សំទៀតផង។
    បងស្រី ស៊ីវ ណាលី កំពុងគ្រប់គ្រងមុខរបរចំនួនបីក្នុងពេលតែមួយរបស់គាត់រួមមាន មុខរបរកាត់ដេរសម្លៀកបំពាក់ លក់ចាប់ហួយ និងមុខរបរផលិតទឹកពិសាបរិសុទ្ធ។

    ដើមឡើយ បងស្រី ស៊ីវ ណាលី ត្រឹមតែជាអ្នកកាត់ដេរសម្លៀកបំពាក់មួយរូបប៉ុណ្ណោះ ប៉ុន្តែដោយសារភាពឆ្លាតវៃ និងចក្ខុវិស័យវែងឆ្ងាយ បងស្រីក៏បានបន្តបង្កើតអាជីវកម្មចំនួនពីរបន្ថែមទៀតដោយខ្លួនឯងរហូតមកដល់សព្វថ្ងៃ។ ក្នុងឆ្នាំ២០១៨ បងស្រី បានចាប់ផ្តើមបើកដំណើរការអាជីវកម្មលក់ចាប់ហួយ ដោយស្នើសុំប្រាក់កម្ចីលើកដំបូងចំនួន ៥.០០០ ដុល្លារ ពី អិលអូអិលស៊ី (LOLC) ក្នុងគោលបំណងគាំទ្រសកម្មភាពបង្កើតអាជីវកម្មថ្មីនេះ។ បន្ទាប់មកនៅឆ្នាំ២០២២ បងស្រី បានស្នើសុំប្រាក់កម្ចីចំនួន ៦.០០០ ដុល្លារបន្ថែមដើម្បីបង្កើតអាជីវកម្មថ្មីមួយបន្ថែមទៀត គឺអាជីវកម្មផលិតទឹកពិសារបរិសុទ្ធ។ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏រឹងមាំពី អិលអូអិលស៊ី (LOLC) បានធ្វើឱ្យ បងស្រី ណាលី មានដើមទុនគ្រប់គ្រាន់ក្នុងការទ្រទ្រង់សកម្មភាពអាជីវកម្មទាំងបីរបស់គាត់ឱ្យដំណើរការប្រកបដោយភាពល្អប្រសើរនាពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ផងដែរថា ក្រៅពីការប្រើប្រាក់កម្ចីសម្រាប់បង្កើតអាជីវកម្មទាំងពីរបន្ថែម បងស្រី ក៏បានស្នើសុំប្រាក់កម្ចីសម្រាប់គោលបំណងផ្សេងៗដូចជា ពង្រីកអាជីវកម្មបន្ថែម ទិញរថយន្ត និងទិញដី។ បងស្រី ណាលី បានបង្ហាញពីទំនុកចិត្តខ្ពស់ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ដែលបានផ្តល់ប្រាក់កម្ចីដ៏សមស្រប និងជួយឱ្យជីវភាពរស់នៅរបស់គាត់មានភាពប្រសើរឡើង ព្រោះ បងស្រី អាចបង្កើនប្រាក់ចំណូលបន្ថែម និងបង្កើតអាជីវកម្មថ្មីៗ ដែលជាហេតុនាំឱ្យជីវភាពរបស់គាត់ឆ្ពោះទៅរកភាពរីកចម្រើន។
    បងស្រី ចាន់ ធាវី ដែលជាអាជីវករលក់ចាប់ហួយ នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានឆ្លៀតឱកាសចែករំលែកអំពីដំណើរនៃការរីកចម្រើនក្នុងអាជីវកម្មរបស់គាត់មកកាន់ អិលអូអិលស៊ី (LOLC) ប្រកបដោយភាពរីករាយ។

    បន្ទាប់ពីទំនេរពីការងារប្រចាំថ្ងៃរបស់ខ្លួន បងស្រី ចាន់ ធាវី ដែលជាអាជីវករលក់ចាប់ហួយ នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានឆ្លៀតឱកាសចែករំលែកអំពីដំណើរនៃការរីកចម្រើនក្នុងអាជីវកម្មរបស់គាត់មកកាន់ អិលអូអិលស៊ី (LOLC) ប្រកបដោយភាពរីករាយ។ ជាមួយទឹកមុខស្រស់បំព្រង និងស្នាមញញឹមដ៏រួសរាយរាក់ទាក់ បងស្រី ធាវី បានរៀបរាប់ថា មុនពេលទទួលបានការគាំទ្រផ្នែក ហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC) បងស្រី មិនមានទំនិញគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការអតិថិជនរបស់គាត់នោះទេ ដែលជាហេតុនាំឱ្យការលក់ដូររបស់គាត់ធ្លាក់ចុះ។ ខណៈនោះ បងស្រី ធាវី ក៏បានស្គាល់ពីផលិតផលប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) តាមរយៈអ្នកជិតខាងរបស់គាត់ ហើយដោយមិនស្ទាក់ស្ទើរ គាត់ក៏បាន ពិភាក្សាជាមួយបុគ្គលិក អិលអូអិលស៊ី (LOLC) អំពីតម្រូវការដើមទុនសម្រាប់ការពង្រីកអាជីវកម្មរបស់គាត់ និងបានសម្រេចចិត្តជ្រើសរើសទំហំប្រាក់កម្ចីដែលសមស្របទៅនឹងសមត្ថភាពបង់សងរបស់គាត់ផងដែរ។ ក្រោយពីបានប្រើប្រាស់ប្រាក់កម្ចីវគ្គដំបូងរួចហើយ បងស្រី ធាវី បានសង្កេតឃើញពីការវិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៍ក្នុងការលក់ដូររបស់គាត់ដោយមានទំនិញគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជូនអតិថិជន។ ការផ្លាស់ប្តូរជាវិជ្ជមាននេះបានជួយកែប្រែជីវភាពគ្រួសាររបស់គាត់ឱ្យប្រសើរឡើងគួរឱ្យកត់សម្គាល់។ រហូតមកដល់បច្ចុប្បន្ន បងស្រី ធាវី បានប្រើប្រាស់ប្រាក់កម្ចីសរុបចំនួនបីវគ្គ ក្នុងគោលបំណងពង្រីកអាជីវកម្ម។ ជាពិសេស គាត់ក៏បានកែលម្អផ្ទះរបស់គាត់ពីផ្ទះតូចចង្អៀតទៅជាផ្ទះថ្មីធំទូលាយ និងមានផាសុកភាពក្នុងការរស់នៅសម្រាប់ គ្រួសាររបស់គាត់ទៀតផង។ បងស្រី ចាន់ ធាវី បានបង្ហាញពីក្តីសោមនស្សរីករាយចំពោះការគាំទ្រផ្នែក ហិរញ្ញវត្ថុដែលគាត់បានទទួលពី អិលអូអិលស៊ី (LOLC) ដែលមិនត្រឹមតែបានផ្លាស់ប្តូរកម្រិតជីវភាពគ្រួសារគាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់អាជីវកម្មរបស់គាត់មានការរីកចម្រើនថែមទៀតផង។ គាត់នៅតែមានសុទិដ្ឋិនិយមអំពីអនាគត និងប្តេជ្ញាបន្តពង្រីកអាជីវកម្មរបស់ខ្លួនជាមួយការគាំទ្រផ្នែកសេវាហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC) នៅពេលក្រោយទៀត។