ដៃគូផ្តល់កម្ចីមកពីស្ថាប័នចម្រុះ

បរិបទហិរញ្ញវត្ថុនៅកម្ពុជាត្រូវបានគេមើលឃើញថាគួរឱ្យទុកចិត្ត ហើយនឹងកំពុងរីកចម្រើនក្នុងទិសដៅសុទិដ្ឋិនិយម។ នេះជាសក្តានុពលសម្រាប់ទាក់ទាញវិនិយោគិន។ ‌លើសពីនេះទៅទៀត វាបានជួយអិលអូអិលស៊ីក្នុងការធានា និងធ្វើពិពិធកម្មការគាំទ្រមកពីដៃគូផ្តល់ប្រាក់កម្ចីដូចជា៖ ស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ (DFIs) ធនាគារក្រៅប្រទេស ធនាគារក្នុងស្រុក និងការិយាល័យគ្រប់គ្រងមូលនិធិក្រៅប្រទេស។ ដើម្បីធានាសុវត្ថិភាពហិរញ្ញវត្ថុ អិលអូអិលស៊ី តែងតែជ្រើសរើសអ្នកផ្តល់ប្រាក់កម្ចីដោយផ្អែកលើតម្លាភាពនៃថវិកា, ក្របខ័ណ្ឌសម្រាប់ប្រឆាំងនឹងការលាងលុយកខ្វក់ និងការស្គាល់អតិថិជន ‌(AML / KYC), ភាពជាដៃគូយូរអង្វែង, ជាចុងក្រោយ ទំនុកចិត្ត និងភាពជឿជាក់ទៅលើអ្នកផ្តល់មូលនិធិ។

ដៃគូក្នុងប្រទេស

Bank of China

Alpha Commercial Bank Plc.

Bred Bank Cambodia

ICBC Bank

Mega International Commercial

SME Bank

Union Commercial Bank Plc.

ដៃគូអន្តរជាតិ

BlueOrchard

Enabling Qapital

Proparco

Oikocredit

NMI