ភាពជោគជ័យរបស់អតិថិជន

    បងស្រី ផន ស្រីមុំ និងស្វាមី តែងតែក្រោកពីព្រលឹម ដើម្បីរៀបចំ និងដឹកជញ្ជូនបន្លែទៅលក់នៅផ្សារភូពុយ ខេត្តបាត់ដំបង

    រៀងរាល់ព្រឹក បងស្រី ផន ស្រីមុំ និងស្វាមី តែងតែក្រោកពីព្រលឹម ដើម្បីរៀបចំ និងដឹកជញ្ជូនបន្លែទៅលក់នៅផ្សារភូពុយ ខេត្តបាត់ដំបង។ បងស្រី ផន ស្រីមុំ គឺជាអាជីវករលក់បន្លែ ដែលមានបទពិសោធន៍ជាង ១០ឆ្នាំមកហើយ។ ដើម្បីពង្រីកអាជីវកម្ម និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារបន្ថែម បងស្រីបានផ្លាស់ប្ដូរពីការទិញបន្លែពីឈ្មួញកណ្ដាលមកលក់បន្ត មកជាអ្នកដាំដុះ និងផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សារដោយខ្លួនឯងវិញ។ នៅឆ្នាំ២០២១ បងស្រី ស្រីមុំ បានស្នើសុំ និងទទួលប្រាក់កម្ចីវគ្គទី១ ពី អិលអូអិលស៊ី (LOLC) សម្រាប់ទិញដីកសិកម្មមួយកន្លែងក្នុងគោលបំណងដាំដំណាំត្រសក់ ដើម្បីបំពេញតម្រូវការទីផ្សារនាពេលនោះ។ ការវិនិយោគនេះ ពិតជាបានជួយបង្កើនប្រភពចំណូល តាមរយៈការផ្គត់ផ្គង់បន្លែដោយខ្លួនឯងផ្ទាល់ និងកាត់បន្ថយការពឹងផ្អែកពីអ្នកផ្គត់ផ្គង់ ។ បន្ទាប់មក នៅឆ្នាំ២០២៣ បងស្រីបានទទួលប្រាក់កម្ចីវគ្គទី២ ដើម្បីទិញរថយន្តមួយគ្រឿងសម្រាប់បម្រើដល់ការដឹកជញ្ជូន និងការផ្គត់ផ្គង់បន្លែ ដែលបានជួយបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូន និងគាំទ្រការពង្រីកអាជីវកម្ម។ ដោយផ្អែកលើស្ថិរភាពនៃអាជីវកម្ម និងផែនការរយៈពេលវែងរបស់គ្រួសារគាត់ នៅឆ្នាំ២០២៦ បងស្រីបានទទួលប្រាក់កម្ចីវគ្គទី៣ ដើម្បីទិញដីលំនៅឋានមួយកន្លែងសម្រាប់សាងសង់ផ្ទះនាពេលអនាគត។ ការប្រើប្រាស់ប្រាក់កម្ចីទាំង៣ វគ្គនេះពិតជាបានចូលរួមចំណែកបង្កើតទ្រព្យសម្បត្តិ តាមរយៈការទិញដីចម្ការ និងដីលំនៅដ្ឋាន និងបានពង្រឹងស្ថិរភាពហិរញ្ញវត្ថុរបស់គាត់ និងគ្រួសារ។ ការប្រើប្រាស់ប្រាក់កម្ចីប្រកបដោយផែនការច្បាស់លាស់ និងមានគោលបំណងសមស្រប បានជួយឱ្យបងស្រី ផន ស្រីមុំ និងស្វាមីបានពង្រីកអាជីវកម្ម និងបង្កើនស្ថិរភាពជីវភាពរបស់គ្រួសារជាបន្តបន្ទាប់។ ដំណើរជោគជ័យនេះឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការប្រើប្រាស់កម្ចីប្រកបដោយទំនួលខុសត្រូវ និងតួនាទីរបស់ អិលអូអិលស៊ី (LOLC) ក្នុងការគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាពរបស់អតិថិជន។
    បងស្រី ម៉ែន សារឿន បានប្រកបមុខរបរជាអ្នកដាំដុះដំណាំស្វាយចន្ទី និងដំឡូងមី ដែលមានទីលំនៅក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ

    អស់រយៈពេលប្រមាណជា ៦ឆ្នាំ មកហើយ ដែលបងស្រី ម៉ែន សារឿន បានប្រកបមុខរបរជាអ្នកដាំដុះដំណាំស្វាយចន្ទី និងដំឡូងមី ដែលមានទីលំនៅក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ។ មុខរបរកសិកម្មទាំងពីរនេះ គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់គាត់ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ។ ដើម្បីពង្រីក និងអភិវឌ្ឍមុខរបរកសិកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ បងស្រី សារឿន និងស្វាមី បាន ស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុពីដៃគូហិរញ្ញវត្ថុ ដែលជាទីទុកចិត្ត ហើយគាត់ក៏បានជ្រើសរើស អិលអូអិលស៊ី (LOLC)។ នៅឆ្នាំ២០១៨ បងស្រីបានស្នើសុំប្រាក់កម្ចីលើកដំបូង សម្រាប់ទិញកូនស្វាយចន្ទីបន្ថែមក្នុងគោលបំណងពង្រីកការដាំដុះដំណាំរបស់គាត់។ បន្ទាប់ពីបានបង់ផ្តាច់កម្ចី នៅឆ្នាំ២០១៩ ជាមួយនឹងប្រវត្តិឥណទានល្អ និងការយល់ដឹងពីការប្រើប្រាស់ដើមទុនប្រកបដោយទំនួលខុសត្រូវ បងស្រីបានស្នើសុំប្រាក់កម្ចីមួយចំនួនទៀត យកទៅទិញដីចម្ការ និងដីស្រែបន្ថែម ដើម្បីបង្កើនផ្ទៃដីដាំដុះលើដំណាំស្វាយចន្ទី និងដំឡូងមីដើម្បីបង្កើនប្រាក់ចំណូលបន្ថែមពីមុខរបរនេះ។ ក្រោយពីទទួលបានលទ្ធផលល្អពីការប្រើប្រាស់ប្រាក់កម្ចីទាំងពីរលើកខាងលើ នៅឆ្នាំ២០២១ បងស្រីបានស្នើប្រាក់កម្ចីបន្ថែមទៀត ដើម្បីទិញចម្ការស្វាយចន្ទីបន្ថែម និងទិញសម្ភារកសិកម្មផ្សេងៗសម្រាប់ថែទាំ និងពង្រឹងគុណភាពដំណាំរបស់គាត់។ បន្ទាប់មក នៅឆ្នាំ២០២៤ បងស្រីបានស្នើសុំប្រាក់កម្ចីជាបន្តបន្ទាប់សម្រាប់ទិញជីកសិកម្ម និងទិញដីចម្ការបន្ថែម និងបន្តពង្រីកការដាំដុះ។ បងស្រី ម៉ែន សារឿន បានចែករំលែកថា ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ពិតជាបានជួយឱ្យជីវភាពគ្រួសាររបស់បងស្រី រីកចម្រើនពិតប្រាកដមែន តាមរយៈការពង្រីកមុខរបរកសិកម្មដោយបានបង្កើនទិន្នផល និងការទទួលបានប្រាក់ចំណូលគួរជាទីគាប់ចិត្ត។ តាមរយៈការប្រើប្រាស់ប្រាក់កម្ចីស្របតាមគោលបំណង និងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ បងស្រីអាចអភិវឌ្ឍមុខរបរកសិកម្ម និងលើកកម្ពស់ជីវភាពគ្រួសារបានកាន់តែប្រសើរ។
    បងស្រី សេក ចន្នី ជាអាជីវករលក់សម្លៀកបំពាក់ កាបូប និងស្បែកជើងដ៏សម្បូរបែប ដែលមានទីតាំងស្ថិតនៅភូមិទន្លេស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប

    ការរកចំណូលគឺជាចំណុចចាប់ផ្តើម ប៉ុន្តែការសន្សំ និងការរៀបចំផែនការហិរញ្ញវត្ថុបានល្អ ទើបជាមូលដ្ឋានសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ និងសុភមង្គលក្នុងក្រុមគ្រួសារក្នុងរយៈពេលវែង។ បងស្រី សេក ចន្នី ជាអាជីវករលក់សម្លៀកបំពាក់ កាបូប និងស្បែកជើងដ៏សម្បូរបែប ដែលមានទីតាំងស្ថិតនៅភូមិទន្លេស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។ បងស្រី បានចែករំលែកថា ដើម្បីធ្វើឱ្យអាជីវកម្ម និងជីវភាពគ្រួសារមានស្ថិរភាព និងភាពរីកចម្រើនមកដល់សព្វថ្ងៃនេះ វាកើតចេញពីការខិតខំប្រឹងប្រែង ការរៀបចំផែនការ និងចេះចាត់ចែងចំណូលចំណាយច្បាស់លាស់ ព្រមទាំងចេះប្រើប្រាស់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវផងដែរ។ ហើយការរៀបរាប់ទាំងអស់ខាងលើរបស់បងស្រី ចន្នី ពិតជាបានធ្វើឱ្យអាជីវកម្មរបស់គាត់មានភាពរឹងមាំ និងបានកសាងអនាគតដ៏ប្រសើរសម្រាប់គ្រួសារគាត់ពិតមែន។ បងស្រី ចន្នី បានរៀបរាប់បន្តថា មុនពេលប្រកបអាជីវកម្មលក់សម្លៀកបំពាក់ កាបូប និងស្បែកជើងនេះ បងស្រី និងស្វាមីមានមុខរបរជាកម្មករសំណង់។ ដើម្បីកែលម្អជីវភាពគ្រួសារឱ្យកាន់តែប្រសើរ បងស្រី និងស្វាមីបានសម្រេចចិត្តស្នើសុំប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) លើកដំបូង នៅឆ្នាំ២០១៧ ដើម្បីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ហើយប្រាក់កម្ចីមួយចំណែកទៀតគាត់បានយកទៅវិនិយោគលើការទិញដីស្រែបន្ថែម។ បន្ទាប់មក នៅឆ្នាំ២០១៩ បងស្រីបានស្នើប្រាក់កម្ចីមួយចំនួនទៀត ដើម្បីបន្តពង្រីកអាជីវកម្ម។ ដោយមើលឃើញពីការរីកចម្រើននៃអាជីវកម្ម នៅឆ្នាំ២០២២ គាត់ក៏បានសម្រេចចិត្តស្នើសុំប្រាក់កម្ចី បន្ថែមពី អិលអូអិលស៊ី សម្រាប់សាងសង់លំនៅឋានថ្មីមួយ ដើម្បីលើកកម្ពស់សុខុមាលភាព និងផាសុកភាពក្នុងការរស់នៅរបស់គាត់ និងគ្រួសារ។ ដោយសារតែការប្រើប្រាស់ប្រាក់កម្ចីបានត្រឹមត្រូវស្របតាមគោលបំណង និងសមត្ថភាពបង់សង ប្រកបដោយទំនួលខុសត្រូវ នៅឆ្នាំ២០២៤ បងស្រី ចន្នី ក៏បានស្នើសុំប្រាក់កម្ចីមួយចំនួនបន្ថែម ដើម្បីពង្រីក និងពង្រឹងអាជីវកម្មលក់សម្លៀកបំពាក់ កាបូប និងស្បែកជើងរបស់គាត់ឱ្យកាន់តែរីកចម្រើន និងមានស្ថិរភាពបន្ថែម។ ការវិនិយោគនេះបានជួយឱ្យអាជីវកម្មរបស់បងស្រីមានទំនិញកាន់តែសម្បូរបែប និងបានទាក់ទាញអតិថិជនជាច្រើន ដែលបានបើកឱកាសឱ្យបងស្រីអាចបង្កើនប្រាក់ចំណូលរបស់ខ្លួនកាន់តែប្រសើរឡើង។
    បងស្រី ភឹម ចន្ធី និងស្វាមី បានខិតខំប្រឹងប្រែងប្រកបមុខរបរចម្រុះ ដូចជាមុខរបរលក់ភេសជ្ជៈ លក់សាច់អាំង ព្រមទាំងជាអ្នក ភ្ជួរដី ដឹកស្រូវ និងដឹកដីផងដែរ

    រយៈពេល ៤ឆ្នាំកន្លងមកនេះ បងស្រី ភឹម ចន្ធី និងស្វាមី បានខិតខំប្រឹងប្រែងប្រកបមុខរបរចម្រុះ ដូចជាមុខរបរលក់ភេសជ្ជៈ លក់សាច់អាំង ព្រមទាំងជាអ្នក ភ្ជួរដី ដឹកស្រូវ និងដឹកដីផងដែរ ដើម្បីបង្កើនប្រាក់ចំណូល និងផ្គត់ផ្គង់ជីវភាពគ្រួសារ ដែលបច្ចុប្បន្នពួកគាត់មានទីលំនៅស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ដោយមើលឃើញពីឱកាសនៃការរីកចម្រើន និងតម្រូវការទីផ្សារដែលកំពុងកើនឡើង បងស្រី ចន្ធី បានស្វែងរកដើមទុនបន្ថែម ដើម្បីពង្រីក និងពង្រឹងអាជីវកម្មរបស់ខ្លួន។ ក្នុងឆ្នាំ២០២៤ បងស្រី ចន្ទី បានជ្រើសរើស អិលអូអិលស៊ី (LOLC) ជាដៃគូហិរញ្ញវត្ថុ និងទទួលបានប្រាក់កម្ចីចំនួន ៦.០០០ ដុល្លារ ដើម្បីទិញត្រាក់ទ័រសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់ផ្តល់សេវាកម្មភ្ជួរដីជូនអតិថិជនដែលជាកសិករក្នុងតំបន់ ក៏ដូចជាគាំទ្រមុខរបរដឹកស្រូវផងដែរ ដែលនេះបានជួយបង្កើនប្រភពចំណូល និងពង្រឹងស្ថិរភាពអាជីវកម្មរបស់គាត់។ ដោយមើលឃើញពីលទ្ធផលវិជ្ជមាន បងស្រី ចន្ទី បានបន្តទទួលប្រាក់កម្ចីវគ្គបន្ទាប់ចំនួន ៦.០០០ ដុល្លារ បន្ថែមទៀត ដើម្បីទិញដី និងពង្រីកមុខរបរលក់ភេសជ្ជៈ និងសាច់អាំង។ ការវិនិយោគនេះបានជួយឱ្យបងស្រី ចន្ទី មានទីតាំងអាជីវកម្មសមរម្យជាងមុន ហើយថែមទាំងបានបន្ថែមប្រភេទទំនិញថ្មីៗ និងអាចបម្រើតម្រូវការរបស់អតិថិជនបានកាន់តែច្រើន ដែលជាហេតុនាំឱ្យអតិថិជន និងប្រាក់ចំណូលរបស់បងស្រីមានការកើនឡើងជាបន្តបន្ទាប់។ សព្វថ្ងៃនេះ មុខរបររបស់បងស្រី ចន្ធី និងស្វាមី មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយប្រាក់ចំណូលពីអាជីវកម្មផ្សេងៗបានជួយលើកកម្ពស់ជីវភាពគ្រួសារ ផ្គត់ផ្គង់ការសិក្សារបស់កូនៗ និងបង្កើនទុនសម្រាប់ការពង្រីកអាជីវកម្មរបស់ពួកគាត់នាពេលអនាគត។
    បងស្រី ស៊ីម សុខឡៃ រស់នៅភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បានកសាងប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសារតាមរយៈការប្រកបមុខរបរកសិកម្ម ដាំដុះស្វាយចន្ទី និងដំឡូងមី និងការលក់អីវ៉ាន់ចាប់ហួយ

    ដោយការខិតខំប្រឹងប្រែង និងការគ្រប់គ្រងមុខរបរប្រកបដោយផែនការច្បាស់លាស់ បងស្រី ស៊ីម សុខឡៃ រស់នៅភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បានកសាងប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសារតាមរយៈការប្រកបមុខរបរកសិកម្ម ដាំដុះស្វាយចន្ទី និងដំឡូងមី និងការលក់អីវ៉ាន់ចាប់ហួយ។ បច្ចុប្បន្ន បងស្រីមានបទពិសោធន៍ក្នុងការដាំដុះដំណាំស្វាយចន្ទី និងដំឡូងមីអស់រយៈពេល ៧ឆ្នាំមកហើយ ខណៈពេលមុខរបរលក់អីវ៉ាន់ចាប់ហួយរបស់គាត់ទើបតែត្រូវបានបង្កើតឡើងដើម្បីបន្ថែមប្រភពចំណូលរបស់គ្រួសារ និងបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលជាអតិថិជនក្នុងសហគមន៍។ ក្នុងដំណើរការពង្រីកមុខរបរនេះ បងស្រី សុខឡៃ បានជ្រើសរើស អិលអូអិលស៊ី (LOLC) ជាដៃគូហិរញ្ញវត្ថុ ដើម្បីជាដើមទុនសម្រាប់ការវិនិយោគលើវិស័យកសិកម្មរបស់គាត់។ ចាប់តាំងពីឆ្នាំ២០២១ មក បងស្រី សុខឡៃ បានប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី សរុបចំនួន ៤វគ្គមកហើយ សម្រាប់យកទៅទិញជីកសិកម្ម ទិញដើមដំឡូងមី និងចំណាយលើការភ្ជួររាស់ដី ព្រមទាំងបានពង្រីករបរលក់ចាប់ហួយផងដែរ។ ការប្រើប្រាស់ដើមទុនចំគោលដៅ និងទាន់ពេលវេលាទាំងនេះ បានជួយឱ្យបងស្រីអាចថែទាំដំណាំបានល្អ ហើយថែមទាំងបានពង្រីកផ្ទៃដីដាំដុះ និងបង្កើនគុណភាពទិន្នផលរបស់គាត់បានជាបន្តបន្ទាប់ផងដែរ។ បងស្រី ស៊ីម សុខឡៃ បានចែករំលែកថា៖ «ការទទួលបានដើមទុនសមស្រប និងទាន់ពេលវេលាពី អិលអូអិលស៊ី (LOLC) គួបផ្សំនឹងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងការខិតខំប្រឹងប្រែងបានជួយឱ្យខ្ញុំអាចបន្តអភិវឌ្ឍមុខរបរកសិកម្ម និងពង្រីកប្រភពចំណូលរបស់គ្រួសារតាមរយៈការបើកមុខរបរលក់អីវ៉ាន់ចាប់ហួយថ្មីមួយទៀត ដែលនេះជួយបង្កើនប្រាក់ចំណូលបន្ថែម និងផ្គត់ផ្គង់ទំនិញចាំបាច់ជូនដល់អតិថិជនក្នុងសហគមន៍ផងដែរ»។