ទំនាក់ទំនងវិនិយោគិន

ដោយមានជំនួយពី ក្រុមហ៊ុនមូលបត្រ យាន់តា (ខេមបូឌា) ម.ក (“ក្រុមហ៊ុន យាន់តា”) ដែលជាទីប្រឹក្សានាំមុខ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (“គ្រឹះស្ថាន”) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនអំពីការបោះផ្សាយលក់សញ្ញាបណ្ណចីរភាពរបស់គ្រឹះស្ថាន ក្នុងទំហំទឹកប្រាក់សរុបចំនួន ២០០ ប៊ីលានរៀល (ស្មើនឹងប្រមាណ ៥០ លានដុល្លារអាមេរិក) ដែលទទួលបានការអនុម័តពីនិយ័តករមូលបត្រកម្ពុជា ("ន.ម.ក.") កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ និងគ្រោងនឹងចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ("ផ.ម.ក.")។

លក្ខខណ្ឌសំខាន់ៗនៃសញ្ញាបណ្ណ

ព័ត៌មាន សញ្ញាបណ្ណចីរភាពអិលអូអិលស៊ី
មានអាទិភាពខ្ពស់ មិនមានបុគ្គលធានា
· វិនិយោគិនសាធារណៈ
សញ្ញាបណ្ណចីរភាពអិលអូអិលស៊ីមានបុគ្គលធានា
ធានាដោយ ស.ធ.ក.
· វិនិយោគិនសា្ថប័ន/ធនវុឌ្ឍិ
ប្រភេទសញ្ញាបណ្ណ សញ្ញាបណ្ណចីរភាពមានអាទិភាពខ្ពស់ មិនមានបុគ្គលធានា សញ្ញាបណ្ណចីរភាពមានបុគ្គលធានា
ទំហំបោះផ្សាយ រហូតដល់ ១២០ ពាន់លានរៀល (~៣០លានដុល្លារអាមេរិក) រហូតដល់ ៨០ ពាន់លានរៀល (~២០លានដុល្លារអាមេរិក)
អត្រាការប្រាក់ ៧% ក្នុងមួយឆ្នាំ ៥,៧៥% ក្នុងមួយឆ្នាំ
ចំនួនបរិវិសកម្ម
អប្បបរមា
យ៉ាងតិច ១ ម៉ឺនដុល្លារអាមេរិក ឬ ៤០ លានរៀល

(ការធ្វើបរិវិសកម្មលើសពីចំនួនអប្បបរមា ត្រូវធ្វើស្មើនឹងចំនួនដងនៃ ១ម៉ឺនដុល្លារអាមេរិក ឬ ៤០លានរៀល)

យ៉ាងតិច ៥០ម៉ឺនដុល្លារអាមេរិក ឬ ២ ពាន់លានរៀល

(ការធ្វើបរិវិសកម្មលើសពីចំនួនអប្បបរមា ត្រូវធ្វើស្មើនឹងចំនួនដងនៃ ១០ម៉ឺនដុល្លារ ឬ ៤០០លានរៀល)

រយៈពេល/តម្លៃចារឹក ៥ ឆ្នាំ | ១០ ម៉ឺនរៀលក្នុងមួយឯកតា (~២៥ ដុល្លារអាមេរិក)
រូបិយបណ្ណទូទាត់ ជាប្រាក់ដុល្លារអាមេរិក ឬខ្មែររៀល (គិតក្នុងអត្រាប្តូរប្រាក់ថេរ ១ ដុល្លារអាមេរិក = ៤.០០០ រៀល)
ការទូទាត់ការប្រាក់/ការសងប្រាក់ដើម ទូទាត់ការប្រាក់ ៦ ខែម្តង;
ប្រាក់ដើមនឹងត្រូវសងត្រឡប់មកវិញមុនកាលកំណត់ដោយបែងចែកជា ៥ វគ្គស្មើៗគ្នានៅខែទី៣៦, ៤២, ៤៨, ៥៤ និង ៦០។

សូមចុច ទីនេះ ដើម្បីអាន ឬទាញយកឯកសារផ្តល់ព័ត៌មានដែលទទួលបានការអនុញ្ញាត និងចុះបញ្ជីពី ន.ម.ក.។ អ្នកដាក់ពាក្យស្នើសុំធ្វើបរិវិសកម្ម ត្រូវពិចារណាដោយផ្អែកលើឯកសារផ្តល់ព័ត៌មានដែលបានអនុញ្ញាត និងចុះបញ្ជីនេះ។

I. រយៈពេល ទីកន្លែង និងនីតិវិធីនៃការធ្វើបរិវិសកម្ម

កាលបរិច្ឆេទ និងម៉ោង ថ្ងៃទី១០ ដល់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ (៨:០០ព្រឹក ដល់ ៥:០០ល្ងាច, ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)

ទីកន្លែង ការិយាល័យក្រុមហ៊ុនមូលបត្រ យាន់តា ឬការិយាល័យរបស់ភ្នាក់ងារចែកចាយលក់

  • ក្រុមហ៊ុនមូលបត្រ យាន់តា (ខេមបូឌា) ម.ក (ក្រុមហ៊ុនទីប្រឹក្សានាំមុខ)
  • ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក
  • ក្រុមហ៊ុនមូលបត្រ អេសប៊ីអាយ រ៉ូយ៉ាល់ ម.ក
  • ក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា ឯ.ក
  • ក្រុមហ៊ុនមូលបត្រ អ អេច ប៊ី (ខេមបូឌា) ម.ក
  • ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក

សម្រាប់ព័ត៌មានលម្អិតអំពីអាសយដ្ឋាន សូមចុច ត្រង់នេះ

នីតិវិធី

  • វិនិយោគិនត្រូវមានគណនីជួញដូរនៅក្រុមហ៊ុនមូលបត្រណាមួយដែលទទួលបានអាជ្ញាបណ្ណពី ន.ម.ក.។
  • វិនិយោគិនត្រូវបំពេញពាក្យស្នើសុំធ្វើបរិវិសកម្ម។
  • វិនិយោគិនត្រូវតម្កល់ប្រាក់តម្កល់ចំនួន ១០០% ទៅក្នុងគណនីបរិវិសកម្មរបស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដូចដែលមានរៀបរាប់ខាងក្រោម៖

II. ការជូនដំណឹងអំពីលទ្ធផលបរិវិសកម្ម

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី នឹងជូនដំណឹងជូនវិនិយោគិនអំពីលទ្ធផលបរិវិសកម្ម បន្ទាប់ពីទទួលបានការអនុម័តពី ន.ម.ក. ដែលរំពឹងថានឹងធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦*។ ទឹកប្រាក់បរិវិសកម្មដែលមិនទទួលបានជោគជ័យ ឬទទួលបានជោគជ័យតែមួយផ្នែក នឹងត្រូវសងត្រឡប់ជូនវិញ ដោយមិនមានការប្រាក់ឡើយ។

*អាចមានការផ្លាស់ប្តូរ អាស្រ័យលើដំណើរការអនុម័តរបស់ ន.ម.ក.។

ការជូនដំណឹងអំពីការធ្វើបរិវិសកម្មនេះ មានបំណងផ្តល់ព័ត៌មានតែប៉ុណ្ណោះ។ មិនមែនដើម្បីអញ្ជើញឱ្យធ្វើបរិវិសកម្មសញ្ញាបណ្ណឡើយ។