-
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារ អិលអូអិលស៊ី (LOLC) សាខារមាសហែក បានរៀបចំព្រឹត្តិការណ៍សហគមន៍មួយនៅសាលាបឋមសិក្សាកំពង់ត្រាច ក្នុងខេត្តស្វាយរៀង។
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារ អិលអូអិលស៊ី (LOLC) សាខារមាសហែក បានរៀបចំព្រឹត្តិការណ៍សហគមន៍មួយនៅសាលាបឋមសិក្សាកំពង់ត្រាច ក្នុងខេត្តស្វាយរៀង។ ក្នុងឱកាសនោះ អិលអូអិលស៊ី (LOLC) បានឧបត្ថម្ភសម្ភារសិក្សាដល់សិស្សានុសិស្ស និងធុងសំរាមសម្រាប់ប្រើប្រាស់ក្នុងសាលា ដើម្បីលើកកម្ពស់បរិយាកាសសិក្សាឱ្យមានអនាម័យ និងផាសុខភាពដល់សិស្សានុសិស្ស។ សកម្មភាពនេះ បង្ហាញពីការប្តេជ្ញារបស់ អិលអូអិលស៊ី (LOLC) ក្នុងការគាំទ្រការអប់រំ និងការយកចិត្តទុកដាក់លើសិស្សានុសិស្សតាមតំបន់ជនបទ ដោយរួមចំណែកបង្កើតបរិយាកាសសិក្សាដែលល្អប្រសើរ និងជំរុញឱ្យពួកគាត់ចាប់អារម្មណ៍ក្នុងការសិក្សាឱ្យកាន់តែខ្លាំងឡើង។ -
អិលអូអិលស៊ី (LOLC) មានកិត្តិយស និងសេចក្តីរីករាយដែលបានអញ្ជើញឱ្យចូលរួម និងផ្តល់ការបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋ ដែលជាសមាជិកសហគមន៍កសិកម្មរបស់អង្គការ អភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព(DPA) ក្នុងវេទិកាមួយស្តីពី “ហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយប្រសិទ្ធភាព”។
អិលអូអិលស៊ី (LOLC) មានកិត្តិយស និងសេចក្តីរីករាយដែលបានអញ្ជើញឱ្យចូលរួម និងផ្តល់ការបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋ ដែលជាសមាជិកសហគមន៍កសិកម្មរបស់អង្គការ អភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព(DPA) ក្នុងវេទិកាមួយស្តីពី “ហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយប្រសិទ្ធភាព”។ វេទិការនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិទំពូនរឹងធំ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ដែលមានគោលបំណងបង្កើនការយល់ដឹងទៅកាន់សហគមន៍អំពីការគ្រប់គ្រងហិរញ្ញវត្ថុ និងការយល់ដឹងអំពីលក្ខខណ្ឌ និងការប្រើប្រាស់ឥណទានឱ្យមានប្រសិទ្ធភាព។ ការអញ្ជើញឱ្យចូលរួមក្នុងវេទិកានេះ បញ្ជាក់ឱ្យឃើញថា អង្គការក្រៅរដ្ឋាភិបាលបានទទួលស្គាល់តម្លៃនៃកិច្ចខិតខំប្រឹងប្រែងរបស់ អិលអូអិលស៊ី (LOLC) ក្នុងបេសកកម្មលើកកម្ពស់ការយល់ដឹងនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងសហគមន៍ ដែលបានធ្វើ និងកំពុងបន្តអនុវត្តរហូតមក។ អិលអូអិលស៊ី (LOLC) ប្តេជ្ញាចូលរួមក្នុងសកម្មភាពផ្សេងៗ ដែលអាចរួមចំណែកលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងអភិវឌ្ឍសហគមន៍ឱ្យកាន់តែរឹងមាំ។ -
ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ រថយន្តឡូរីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ របស់គ្រឹះស្ថានហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) បានធ្វើដំណើរទៅកាន់ខេត្តកណ្តាល ដើម្បីចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុសំខាន់ៗដល់ប្រជាពលរដ្ឋក្នុងសហគមន៍។
ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ រថយន្តឡូរីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ របស់គ្រឹះស្ថានហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) បានធ្វើដំណើរទៅកាន់ខេត្តកណ្តាល ដើម្បីចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុសំខាន់ៗដល់ប្រជាពលរដ្ឋក្នុងសហគមន៍។ ខ្លឹមសារអប់រំរួមមាន ការសន្សំប្រាក់ ការគ្រប់គ្រងចំណូល និងចំណាយ និងគន្លឹះផ្សេងៗសម្រាប់រក្សាស្ថិរភាពហិរញ្ញវត្ថុគ្រួសារ។ ប្រជាពលរដ្ឋក្នុងសហគមន៍បានអញ្ជើញមកចូលរួមទស្សនា និងស្តាប់ការពន្យល់ពីគ្រូឧទ្ទេស ព្រមទាំងចូលរួមក្នុងវគ្គសំណួរ និងចម្លើយយ៉ាងសកម្មផងដែរ។ កម្មវិធីបណ្តុះបណ្តាលតាមរយៈរថយន្តឡូរីនេះ ត្រូវបានធ្វើឡើងតាមផ្សារ និងភូមិ ចំនួន ៤ ទីតាំង ដូចខាងក្រោម៖ ១. ផ្សារព្រែកគយ – ភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ២. ផ្សារព្រែកខ្មែរ – ភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ៣. ភូមិប្រាំរយ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ៤. ភូមិព្រែកស្វាយ ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល -
ព្រឹត្តិការណ៍សហគមន៍នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ដែលជាការចូលរួមដ៏សំខាន់ក្នុងការថែរក្សាបរិស្ថាន បង្កើនសោភ័ណភាពក្នុងទីធ្លាសាលា និងជាពិសេសក្នុងការលើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រ។
ទាំងនេះគឺជារូបភាពខ្លះៗពីព្រឹត្តិការណ៍សហគមន៍របស់ អិលអូអិលស៊ី (LOLC) សាខាស្រុកថ្មពួក! ក្រោមគំនិតផ្តួចផ្តើមប្រកបដោយការយកចិត្តទុកដាក់ អិលអូអិលស៊ី (LOLC) សាខាស្រុកថ្មពួក បានបង្ហាញពីការចូលរួមចំណែកក្នុងការការពារបរិស្ថាន និងគាំទ្រការអភិវឌ្ឍវិស័យអប់រំនៅតំបន់ជនបទ តាមរយៈការឧបត្ថម្ភធុងសំរាម បង់ថ្មសម្រាប់អង្គុយ និងសម្ភារសិក្សាខ្លះៗ ដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាសុខាភិបាល ដែលស្ថិតនៅភូមិស្វាយជ្រុំ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ រូបភាពសកម្មភាពដ៏មានអត្ថន័យទាំងនេះ ឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់ អិលអូអិលស៊ី ក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ដែលជាផ្នែកមួយនៃបេសកកម្មរបស់ស្ថាប័ន។ ព្រឹត្តិការណ៍សហគមន៍នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ដែលជាការចូលរួមដ៏សំខាន់ក្នុងការថែរក្សាបរិស្ថាន បង្កើនសោភ័ណភាពក្នុងទីធ្លាសាលា និងជាពិសេសក្នុងការលើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រ។ -
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់អ្នកចូលរួមអំពីវិធីគ្រប់គ្រងកម្ចីឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
រៀនដើម្បីជីវិតកាន់តែប្រសើរ! ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ អតិថិជន និងអ្នកភូមិផ្សេងទៀតចំនួនសរុប ៤៧៥ នាក់ (ស្រ្តី ៣២៩ នាក់) បានចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្តុះបណ្តាលអំពីចំណេះដឹងហិរញ្ញវត្ថុ ក្រោមប្រធានបទ “ការគ្រប់គ្រងកម្ចី” ដែលរៀបចំដោយអិលអូអិលស៊ី (LOLC)។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់អ្នកចូលរួមអំពីវិធីគ្រប់គ្រងកម្ចីឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ការចូលរួមយ៉ាងសកម្ម និងការយកចិត្តទុកដាក់របស់អ្នកចូលរួម បង្ហាញឱ្យឃើញពីការចាប់អារម្មណ៍ និងការចង់រៀនសូត្រនូវចំណេះដឹងដ៏មានប្រយោជន៍នេះ ដើម្បីអនុវត្តក្នុងជីវិតប្រចាំថ្ងៃ និងដើម្បីគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងតាមតំបន់មួយចំនួនដូចបង្ហាញខាងក្រោម៖ ១. ស្រុកអូរជុំ ខេត្តរតនគិរី ២. ស្រុកបានលុង ខេត្តរតនគិរី ៣. ស្រុកកូនមុំ ខេត្តរតនគិរី ៤. ស្រុកបរកែវ ខេត្តរតនគិរី ៥. ស្រុកអណ្តូងមាស ខេត្តរតនគិរី ៦. ស្រុកលំផាត់ ខេត្តរតនគិរី -
អិលអូអិលស៊ី (LOLC) បានបន្តជំរុញការយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលជាផ្នែកសំខាន់មួយក្នុងការរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។
អិលអូអិលស៊ី (LOLC) បានបន្តជំរុញការយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលជាផ្នែកសំខាន់មួយក្នុងការរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។ ក្នុងខែមិថុនា ឆ្នាំ២០២៥ នេះ ក្រុមការងារពីនាយកដ្ឋានគ្រប់គ្រងចីរភាព បានសម្រេចបេសកកម្មក្នុងការផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដ៏គួរឱ្យគត់សម្គាល់ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៥៧វគ្គ ដោយមានអ្នកចូលរួមសរុបចំនួន ១.០១៩នាក់ (ស្ត្រីចំនួន ៧៧២នាក់) ក្រោមប្រធានបទ “ការគ្រប់គ្រងកម្ចី” ដើម្បីផ្តល់ជូនដល់អតិថិជន និងអ្នកភូមិក្នុងសហគមន៍តាមបណ្តាខេត្ត/ក្រុង និងស្រុក/ខណ្ឌផ្សេងៗ៖ ១. ស្រុករតនមណ្ឌល និងស្រុកបាណន់ ខេត្តបាត់ដំបង ២. ស្រុកថ្ពង និងឧដុង្គ ខេត្តកំពង់ស្ពឺ ៣. ក្រុងបូកគោ ស្រុកទឹកឈូ ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ខេត្តកំពត ៤. ស្រុកពញាឮ និងស្រុកអង្គស្នួល ខេត្តកណ្តាល ៥. ខណ្ឌកំបូល រាជធានីភ្នំពេញ ៦. ស្រុកពោធិ៍រៀង និងស្វាយអន្ទរ ខេត្តព្រៃវែង ៧. ស្រុកសូទ្រនិគម ខេត្តសៀមរាប ៨. ស្រុកបុរីជល់សារ និងស្រុកទ្រាំង ខេត្តតាកែវ គុណប្រយោជន៍នៃវគ្គបណ្តុះបណ្តាលនេះ គឺបានជួយឱ្យអ្នកចូលរួមដែលមិនទាន់ប្រើប្រាស់កម្ចី មានសមត្ថភាពក្នុងការវាយតម្លៃលើលទ្ធភាពសងកម្ចីរបស់ខ្លួនមុនធ្វើការខ្ចីប្រាក់។ ព្រមជាមួយនេះ វគ្គបណ្តុះបណ្តាលក៏បានផ្តល់ចំណេះដឹងដល់អតិថិជនអំពីវិធីប្រើប្រាស់កម្ចីឱ្យបានត្រឹមត្រូវ និងចំណុចដែលគួរប្រយ័ត្ន ដើម្បីជៀសវាងធ្លាក់ក្នុងស្ថានភាពបំណុលលើសលុប។ -
អិលអូអិលស៊ី សាខាក្រុងបាវិត បានរៀបចំព្រឹត្តិការណ៍សហគមន៍ពិសេសមួយនៅសាលាបឋមសិក្សាមុនីសាគរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
សាលារៀនមានបរិយាកាសល្អ ជំរុញការសិក្សាសិស្សឱ្យរីកចម្រើន! ដើម្បីចូលរួមគាំទ្រ និងលើកកម្ពស់ដល់វិស័យអប់រំនៅតាមសហគមន៍ អិលអូអិលស៊ី សាខាក្រុងបាវិត បានរៀបចំព្រឹត្តិការណ៍សហគមន៍ពិសេសមួយនៅសាលាបឋមសិក្សាមុនីសាគរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយឧបត្ថម្ភឥដ្ឋកន្សែង ស៊ីម៉ងត៍ ខ្សាច់ និងថ្មមិច សម្រាប់កែលម្អសួនកុមារ ព្រមទាំងបានចែកសម្ភារសិក្សាមួយចំនួនដល់សិស្សានុសិស្សផងដែរ។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍទីធ្លាសាលាឱ្យកាន់តែស្រស់ស្អាត និងមានបរិយាកាសប្រកបដោយសុខុមាលភាព ដើម្បីទាក់ទាញឱ្យសិស្សានុសិស្សមានទឹកចិត្តកាន់តែសប្បាយរីករាយក្នុងការមកសាលារៀន និងកាន់តែខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត។ អិលអូអិលស៊ី នៅតែជឿជាក់ថា ការគាំទ្រការអប់រំ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងសហគមន៍ឱ្យកាន់តែប្រសើរឡើង។ -
យុវជនជាច្រើននាក់បានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពការងារសង្គមមួយ ដែលរៀបចំឡើងដោយអង្គការសម្ព័ន្ធសកលសន្តិភាពកម្ពុជា ក្រោមប្រធានបទ “សៀវភៅមួយ ក្តីស្រលាញ់មួយ”។
ពិតជាគួរឱ្យកោតសរសើរមែន! នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ យុវជនជាច្រើននាក់បានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពការងារសង្គមមួយ ដែលរៀបចំឡើងដោយអង្គការសម្ព័ន្ធសកលសន្តិភាពកម្ពុជា ក្រោមប្រធានបទ “សៀវភៅមួយ ក្តីស្រលាញ់មួយ”។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងចែកសម្ភារសិក្សាដល់ក្មួយៗសិស្សានុសិស្សចំនួន ៣៥០នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាអង្គព្រះស្ដេច មានទីតាំងស្ថិតនៅ ភូមិបីពៃ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ ដោយមើលឃើញពីសកម្មភាពសង្គមដ៏ប្រពៃនេះ អិលអូអិលស៊ី (LOLC) សាខាស្រុកត្រាំកក់ មានកិត្តិយសចូលរួមឧបត្ថម្ភគាំទ្រដល់កម្មវិធីនេះឱ្យដំណើរការទៅបានដោយរលូន និងល្អប្រសើរ។ តាមរយៈការឧបត្ថម្ភនេះ បានបញ្ជាក់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ អិលអូអិលស៊ី (LOLC) ក្នុងសកម្មភាពទំនួលខុសត្រូវសង្គមដែលជាធម្មតា អិលអូអិលស៊ី (LOLC) តែងតែរៀបចំសកម្មភាពដូចនេះដោយខ្លួនឯងក្នុងតំបន់ប្រតិបត្តិការរបស់សាខារហូតមក។ h -
អិលអូអិលស៊ី សាខាស្រុកពញាក្រែកចែកជូនសម្ភារសិក្សាដល់សាលាបឋមសិក្សាដំបងអំពាក់ដែលមានទីតាំងស្ថិតនៅភូមិដំបងអំពាក់ ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
អិលអូអិលស៊ី សាខាស្រុកពញាក្រែក មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធីចែកជូនសម្ភារសិក្សាដូចជា សៀវភៅសរសេរ ប៊ិក បន្ទាត់ និងខ្មៅដៃដល់ប្អូនៗសិស្សានុសិស្ស។ ទន្ទឹមនឹងនេះ ក៏បានឧបត្ថម្ភសម្ភារផ្សេងៗទៀតរួមមាន កៅអីជ័រ ធុងសំរាម និងសម្ភារការិយាល័យផ្សេងៗ ព្រមទាំងបង់ថ្មមួយឈុតជូនដល់សាលាបឋមសិក្សាដំបងអំពាក់ដែលមានទីតាំងស្ថិតនៅភូមិដំបងអំពាក់ ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ -
អិលអូអិលស៊ី សាខាស្រុកមេមត់ផ្ដល់ជូននូវអំពូលសូឡាប្រើប្រាស់ដោយថាមពលពន្លឺព្រះអាទិត្យ និងបង់ថ្មសម្រាប់អង្គុយជូនដល់សាលាឃុំជាំក្រវៀន ដែលស្ថិតនៅភូមិក្រវៀនធំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
អិលអូអិលស៊ី សាខាស្រុកមេមត់ មានកិត្តិយសរៀបចំព្រឹត្តិការណ៍សហគមន៍ពិសេសមួយនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ដោយផ្ដល់ជូននូវអំពូលសូឡាប្រើប្រាស់ដោយថាមពលពន្លឺព្រះអាទិត្យ និងបង់ថ្មសម្រាប់អង្គុយជូនដល់សាលាឃុំជាំក្រវៀន ដែលស្ថិតនៅភូមិក្រវៀនធំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សកម្មភាពនេះ ជាផ្នែកមួយនៃបេសកកម្មរបស់ អិលអូអិលស៊ី (LOLC) ក្នុងការចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសហគមន៍ជនបទ។ គោលបំណងសំខាន់នៃការឧបត្ថម្ភនេះគឺដើម្បីជួយសម្រួលដល់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសទ្ធិភាព ដែលអាចបង្កើនសុវត្ថិភាព និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងតំបន់។ -
អិលអូអិលស៊ី (LOLC)ចូលរួមជួយចាក់ដីបំពេញទីធ្លាសាលាបឋមសិក្សាស្រឡៅជ្រុំ ស្ថិតនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ជាផ្នែកមួយនៃបេសកកម្មរបស់ អិលអូអិលស៊ី (LOLC) ដើម្បីរួមចំណែកអភិវឌ្ឍសហគមន៍ សាខាក្រុងប៉ោយប៉ែត មានសេចក្តីរីករាយដែលបានរៀបចំព្រឹត្តិការណ៍សហគមន៍មួយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ដោយចូលរួមជួយចាក់ដីបំពេញទីធ្លាសាលាបឋមសិក្សាស្រឡៅជ្រុំ ស្ថិតនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ -
អិលអូអិលស៊ី សាខាស្រុកស្ទោងរៀបចំកម្មវិធីចែកជូនសម្ភារសិក្សាដល់ប្អូនៗសិស្សានុសិស្សនៅភូមិម្សាក្រងត្បូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
អិលអូអិលស៊ី សាខាស្រុកស្ទោង មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធីចែកជូនសម្ភារសិក្សា ដូចជា ប៊ិក និងសៀវភៅសរសេរ ដល់ប្អូនៗសិស្សានុសិស្ស។ ទន្ទឹមនឹងនេះ ក៏បានឧបត្ថម្ភសម្ភារផ្សេងៗទៀត រួមមាន កៅអីជ័រ ធុងសំរាម ក្តារខៀន ក្រដាសរ៉ាម កង្ហារ និងសម្ភារការិយាល័យផ្សេងៗ ជូនដល់អនុវិទ្យាល័យម្សាក្រង ដែលមានទីតាំងស្ថិតនៅភូមិម្សាក្រងត្បូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ កម្មវិធីព្រឹត្តិការណ៍សហគមន៍នេះ គឺជាផ្នែកសំខាន់មួយនៃបេសកកម្មរបស់ អិលអូអិលស៊ី (LOLC) ដែលបញ្ជាក់ឱ្យឃើញពីការចូលរួមរបស់ស្ថាប័នក្នុងការគាំទ្រវិស័យអប់រំនៅតាមតំបន់ជនបទ។ ជាពិសេស សកម្មភាពនេះមានគោលបំណងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សឱ្យស្រលាញ់ការសិក្សា ដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ -
អិលអូអិលស៊ី (LOLC) សាខាខេត្តតាកែវ បានរៀបចំព្រឹត្តិការណ៍សហគមន៍សំខាន់មួយ ដើម្បីចូលរួមលើកកម្ពស់បរិស្ថានស្អាត។
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្នុងស្មារតីចូលរួមគាំទ្រសកម្មភាពសង្គម អិលអូអិលស៊ី (LOLC) សាខាខេត្តតាកែវ បានរៀបចំព្រឹត្តិការណ៍សហគមន៍សំខាន់មួយ ដើម្បីចូលរួមលើកកម្ពស់បរិស្ថានស្អាត។ ក្នុងឱកាសនោះ អិលអូអិលស៊ី សាខាខេត្តតាកែវ បានឧបត្ថម្ភធុងសំរាមមួយចំនួនជូនដល់សាលាក្រុងដូនកែវ ស្តិតក្នុងខេត្តតាកែវ ដើម្បីដាក់នៅតាមសួនច្បារសាធារណៈតាមបណ្តោយមាត់ទន្លេ ដែលជាកន្លែងឱ្យសាធារណជនមកកម្សាន្ត ធ្វើលំហាត់ប្រាណ ដើរកម្សាន្ត និងអង្គុយស្រូបយកខ្យល់អាកាស ជាដើម។ -
អិលអូអិលស៊ី សាខារតនមណ្ឌល បានរៀបចំព្រឹត្តិការណ៍សហគមន៍មួយ ដោយផ្តល់សម្ភារសិក្សាជូនសិស្សានុសិស្សដែលស្ថិតនៅភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍ និងជំរុញទំនាក់ទំនងរវាងប្រជាជនក្នុងសហគមន៍ឱ្យកាន់តែរឹងមាំ ការរៀបចំព្រឹត្តិការណ៍សហគមន៍បានក្លាយជាផ្នែកសំខាន់មួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ អិលអូអិលស៊ី ។ សកម្មភាពទាំងនេះ ជួយបង្កើនស្មារតីសាមគ្គីភាព ការចូលរួម និងការចែករំលែកបទពិសោធន៍ ដើម្បីនាំមកនូវការរីកចម្រើនទាំងអស់គ្នា។ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ អិលអូអិលស៊ី សាខារតនមណ្ឌល បានរៀបចំព្រឹត្តិការណ៍សហគមន៍មួយ ដោយផ្តល់សម្ភារសិក្សាជូនសិស្សានុសិស្សរួមមានសៀវភៅសរសេរ និងខ្មៅដៃ ហើយក៏បានជួយក្រាលការ៉ូនៅទីធ្លាសាលាបឋមសិក្សា អ៊ិនស៊ីដារ៉េ ដែលស្ថិតនៅភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅប្រកបដោយស្មារតីសាមគ្គីភាពរវាងបុគ្គលិក អិលអូអិលស៊ី ព្រមទាំងបង្កើនភាពស្និទ្ធស្នាលជាមួយក្មួយៗសិស្សានុសិស្ស និងកសាងទំនាក់ទំនងល្អជាមួយសហគមន៍ក្នុងតំបន់ប្រតិបត្តិការរបស់សាខាផងដែរ។ -
អិលអូអិលស៊ី (LOLC) សាខាស្រុកពួកបានរៀបចំសកម្មភាពដាំដើមឈើនៅអនុវិទ្យាល័យក្របីរៀល ដែលស្ថិតនៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន។
ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានទំនួលខុសត្រូវចំពោះសង្គម អិលអូអិលស៊ី (LOLC) តែងតែចូលរួមសកម្មភាពនានាក្នុងការការពារដល់បរិស្ថាន។ កាលពីនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ អិលអូអិលស៊ី (LOLC) សាខាស្រុកពួកបានរៀបចំសកម្មភាពដាំដើមឈើនៅអនុវិទ្យាល័យក្របីរៀល ដែលស្ថិតនៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ក្រោមការណែនាំពីលោកគ្រូ អ្នកគ្រូ បានឱ្យសិស្សានុសិស្សមើលថែទាំ ដើមឈើទាំងនោះបានល្អប្រសើរ។ បុគ្គលិកអិលអូអិលស៊ី (LOLC) សាខាស្រុកពួកបានបង្ហាញទស្សនៈប្រកបដោយវិជ្ជមានថា ដើមឈើទាំងនេះនឹងផ្តល់ជាប្រយោជន៍ដល់សាលារៀនឱ្យមានទីធ្លាប្រកបដោយម្លប់ត្រឈឹងត្រឈៃ ជាទីមនោរម្យសម្រាប់សិស្សានុសិស្សសម្រាកពីការសិក្សា ព្រមទាំងអាចសិក្សាបន្ថែមក្រោមម្លប់ដើមឈើទាំងនេះប្រកបដោយបរិយាកាសស្រស់បំព្រង។
សុវត្ថិភាពសេវាកម្មពត៌មាន