តស់! មកអានសាច់រឿងរបស់អតិថិជននៅភូមិភាគឦសាននៃស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី វិញម្ដង ដែលគាត់ជាកសិករគំរូម្នាក់កំពុងប្រកបរបរកសិកម្មលើផ្ទៃដីជាច្រើនហិកតា រួមជាមួយភាពឆ្លាតវៃ និងការខិតខំប្រឹងប្រែងយ៉ាងស្វាហាប់។
បងប្រុស រី រ័ត្ន ជាកសិករដាំដុះដំឡូងមី និងស្វាយចន្ទី នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលមានឆន្ទៈដ៏មុតមាំ និងគោលដៅច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យកសិកម្មរបស់ខ្លួនឱ្យរីកលូតលាស់ទៅមុខ។ បច្ចុប្បន្ននេះ ការធ្វើចម្ការរបស់គាត់កំពុងតែរីកចម្រើនយ៉ាងរលូនដោយទទួលផលដ៏ល្អប្រសើរ។
ខណៈពេលកំពុងដើរមើលចម្ការដំឡូងមីរបស់ខ្លួន បងប្រុស រី រ័ត្ន បានឆ្លៀតចែករំលែកពីបទពិសោធន៍ និងបញ្ហាប្រឈមដែលគាត់បានឆ្លងកាត់ និងដំណោះស្រាយដែលនាំឱ្យគាត់ទទួលបានភាពជោគជ័យដូចសព្វថ្ងៃ។ បងប្រុស បានឱ្យដឹងថា ការធ្វើចម្ការដំឡូងមីរបស់គាត់គឺត្រូវការដើមទុនជាច្រើនសម្រាប់ជួលកម្មករ និងជួលត្រាក់ទ័រភ្ជួរដី។ ដោយសារបញ្ហាហិរញ្ញវត្ថុមិនគ្រប់គ្រាន់នេះហើយ គាត់ក៏បានស្វែងរកដៃគូសហការដែលអាចទុកចិត្តបានសម្រាប់គាំទ្រផ្នែកហិរញ្ញវត្ថុរបស់គាត់។
ស្របតាមហេតុផលដែលបានរៀបរាប់ខាងលើនេះ បងប្រុស រី រ័ត្ន ក៏បានសម្រេចចិត្តជ្រើសរើសយក អិលអូអិលស៊ី (LOLC) ជាដៃគូហិរញ្ញវត្ថុ ដោយចាប់ផ្តើមប្រើប្រាស់ប្រាក់កម្ចីដំបូងក្នុងឆ្នាំ២០១៨ ចំនួន ១០.០០០.០០០ រៀល សម្រាប់ជួលកម្មករ និងជួលត្រាក់ទ័រភ្ជួរដីចម្ការដំឡូងមីរបស់គាត់។ បន្ទាប់មក គាត់បានបន្តប្រើប្រាស់ប្រាក់កម្ចីបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់ ដើម្បីពង្រឹងការធ្វើចម្ការដំឡូងមី និងចម្ការស្វាយចន្ទីរបស់ខ្លួន។ ការចំណាយដើមទុនដ៏ធំ ទៅលើរបរកសិកម្មនេះ ក៏បានផ្ដល់ជាផ្លែផ្កាមកឱ្យបងប្រុសវិញគួរឱ្យកត់សម្គាល់ ដោយសារទិន្នផលដែលទទួលបានមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំក្រោយពេលដែលមានប្រភពទុនគ្រប់គ្រាន់សម្រាប់គាំទ្រដល់ដំណើរការដាំដុះ ដែលជាហេតុធ្វើឱ្យប្រាក់ចំណូលរបស់គាត់កើនឡើងជារឿយៗផងដែរ។
ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ និងការគិតគូរយ៉ាងឆ្លាតវៃរបស់គាត់ បងប្រុស រី រ័ត្ន បានប្រើប្រាស់ប្រាក់ចំណូលដែលមានស្រាប់របស់ខ្លួនរួមជាមួយនឹងប្រាក់កម្ចីវគ្គទី៤ ពី អិលអូអិលស៊ី (LOLC) ដើម្បីទិញត្រាក់ទ័រមួយជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនចាំបាច់ជួលគេដូចមុនទៀតឡើយ។ ការបោះជំហានដ៏ឆ្លាតវៃនេះបានជួយឱ្យគាត់កាត់បន្ថយចំណាយលើការជួលត្រាក់ទ័រភ្ជួរដី ហើយការធ្វើចម្ការរបស់គាត់ក៏កាន់តែល្អប្រសើរ ដោយទទួលបានទិន្នផលច្រើនជាងមុន ដែលធ្វើឱ្យប្រាក់ចំណូលរបស់គាត់កើនឡើង នាំឱ្យជីវភាពគ្រួសាររីកចម្រើនកាន់តែប្រសើរ។