ភាពជោគជ័យរបស់អតិថិជន

    បងស្រី ខូយ សាវ៉េត ជាម្ចាស់អាហារដ្ឋាន “ចែវ៉េត ៩៩៨” ស្ថិតនៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

    ស្ថិតនៅក្នុងអាហារដ្ឋានមួយកន្លែង ជាមួយនឹងខ្យល់ត្រជាក់បក់មករវិចៗជាបរិយាកាសមួយដែលធ្វើឱ្យអតិថិជនកំពុងអង្គុយទទួលទានអាហារថ្ងៃត្រង់នៅអាហារដ្ឋាន “ចែវ៉េត ៩៩៨” ពិតជាមានអារម្មណ៍ស្រស់ស្រាយប្រកបដោយភាពរីករាយ។ បងស្រី ខូយ សាវ៉េត ជាម្ចាស់អាហារដ្ឋាន “ចែវ៉េត ៩៩៨” ស្ថិតនៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ដោយសារតែមានការគាំទ្រពីអតិថិជនកាន់តែច្រើនឡើង បានធ្វើឱ្យបងស្រី សាវ៉េត និងស្វាមី កើតមានក្តីស្រមៃធំមួយគឺការពង្រីកអាជីវកម្មឱ្យធំជាងមុន។ ជាមួយនឹងទស្សនវិស័យច្បាស់លាស់បងស្រី សាវ៉េត បានសម្រេចចិត្តស្វែងរកដំណោះស្រាយផ្នែកហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យក្តីស្រមៃក្លាយជាការពិត។ ដោយបានការណែនាំពីបងប្អូនរបស់គាត់ឱ្យស្គាល់ អិលអូអិលស៊ី (LOLC) បងស្រី សាវ៉េត បានសម្រេចចិត្តទទួលការប្រឹក្សាផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC) ដើម្បីស្វែងរកមធ្យោបាយដ៏សមស្របសម្រាប់ការពង្រីកអាជីវកម្ម។ ការប្រឹក្សាផ្នែកហិរញ្ញវត្ថុយ៉ាងច្បាស់លាស់ និងការផ្តល់សេវាកម្មទាន់ពេលវេលារបស់ អិលអូអិលស៊ី (LOLC) បានផ្តល់ភាពជឿជាក់ឱ្យបងស្រីក្នុងការសម្រេចចិត្តទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។ បងស្រី សាវ៉េត បានប្រើប្រាស់ប្រាក់កម្ចីចំនួនពីរវគ្គ ដោយវគ្គទីមួយ នៅឆ្នាំ២០២៣ មានចំនួន ១១.៥០០ ដុល្លារអាមេរិក និងវគ្គទីពីរ នៅឆ្នាំ២០២៥ មានចំនួន ១៥.០០០ ដុល្លារអាមេរិក។ ប្រាក់កម្ចីទាំងនេះ ត្រូវបានយកទៅប្រើប្រាស់សម្រាប់ពង្រីកអាជីវកម្ម ដោយបានកែលម្អអាហារដ្ឋាន ទិញសម្ភារសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម និងបន្តអភិវឌ្ឍអាជីវកម្ម ដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង និងទាក់ទាញអតិថិជនកាន់តែច្រើន។ អស់រយៈពេល ៦ឆ្នាំនៃការខិតខំប្រឹងប្រែង អាហារដ្ឋានរបស់បងស្រី សាវ៉េត បានក្លាយជាកន្លែងទទួលទានអាហារថ្ងៃត្រង់ដ៏ពេញនិយមសម្រាប់អតិថិជនចាស់ ថ្មីនៅក្នុងតំបន់នោះ ព្រោះតែបរិយាកាសនៃទីតាំងអាជីវកម្មរបស់គាត់ និងរសជាតិនៃម្ហូបអាហារផងដែរ ដែលនេះបានធ្វើឱ្យអតិថិជនកាន់តែមានទំនុកចិត្ត និងគាំទ្រអាជីវកម្មរបស់គាត់កាន់តែច្រើនឡើង។ ទន្ទឹមនឹងការប្រើប្រាស់ប្រាក់កម្ចីដែលមានផែនការច្បាស់លាល់ និងការប្រើប្រាស់ចំគោលដៅ អាជីវកម្មរបស់ បងស្រី សាវ៉េត មានការរីកចម្រើនជាលំដាប់ ដែលបានធ្វើឱ្យប្រាក់ចំណូលរបស់គាត់កើនឡើង និងបានទ្រទ្រង់ជីវភាពរស់នៅរបស់គ្រួសារគាត់កាន់តែមានស្ថិរភាព និងភាពល្អប្រសើរ។
    មុនចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន បងប្រុស វ៉ា គឹមសាន ធ្លាប់ជាបុគ្គលិកម្នាក់ ដែលទទួលបានប្រាក់ចំណូលថេរ សម្រាប់ផ្គត់ផ្គង់ការចំណាយនៅក្នុងគ្រួសាររបស់គាត់

    មុនចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន បងប្រុស វ៉ា គឹមសាន ធ្លាប់ជាបុគ្គលិកម្នាក់ ដែលទទួលបានប្រាក់ចំណូលថេរ សម្រាប់ផ្គត់ផ្គង់ការចំណាយនៅក្នុងគ្រួសាររបស់គាត់ ។ ក្រោយមក បងប្រុសសម្រេចចិត្តផ្លាស់ប្តូរគោលដៅដើម្បីបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារដោយចាប់យកមុខរបរផ្ទាល់ខ្លួនជាអ្នកទិញលក់គោ លក់កាហ្វេ និងលក់អីវ៉ាន់ចាប់ហ៊ួយ ដែលមានទីតាំងស្ថិតនៅភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ មុខរបរទាំងនេះបានជួយឱ្យប្រាក់ចំណូលរបស់គាត់មានស្ថិរភាព និងការរស់នៅកាន់តែល្អប្រសើរជាងមុន។ បងប្រុស គឹមសាន បានចែករំលែកថា គាត់បានស្គាល់ អិលអូអិលស៊ី (LOLC) តាមរយៈឪពុកម្តាយរបស់គាត់ ដែលជាអតិថិជនរបស់ អិលអូអិលស៊ី (LOLC)។ តាមរយៈការប្រើប្រាស់ប្រាក់កម្ចីចំនួន ៤វគ្គពី អិលអូអិលស៊ី (LOLC) នេះបានជួយឱ្យគាត់អាចពង្រីកមុខរបរ និងអភិវឌ្ឍជីវភាពរបស់គាត់ និងគ្រួសារឱ្យរីកចម្រើនជាបន្តបន្ទាប់មកដល់សព្វថ្ងៃ។ បងប្រុស គឹមសាន បង្ហើបថា ប្រាក់កម្ចីវគ្គទី១ ចំនួន៧.០០០ ដុល្លារ នៅឆ្នាំ២០២៧ គាត់បានប្រើប្រាស់ដើម្បីទិញគោសម្រាប់លក់បន្ត ហើយមួយផ្នែកទៀតគាត់បានប្រើប្រាស់សម្រាប់កែលម្អគេហដ្ឋានផងដែរ។ ប្រាក់កម្ចីវគ្គទី២ ចំនួន១២.០០០ ដុល្លារ នៅឆ្នាំ២០១៩ គាត់បានយកទៅពង្រឹងមុខរបរទិញគោលក់ និងកែលម្អគេហដ្ឋានរបស់គាត់បន្ថែម ព្រមទាំងបានទិញម៉ូតូមួយគ្រឿងសម្រាប់សម្រួលដល់ការដឹកជញ្ជូនផងដែរ។ ចំពោះប្រាក់កម្ចីវគ្គទី៣ ចំនួន២០.០០០ ដុល្លារ នៅឆ្នាំ២០២៣ គាត់បានយកទៅបន្ថែមទុនលើអាជីវកម្មឱ្យកាន់តែរឹងមាំ និងវិនិយោគលើការទិញដីសម្រាប់ពេលអនាគត។ ចំណែកឯប្រាក់កម្ចីវគ្គទី៤ វិញ ចំនួន២៧.០០0 ដុល្លារ នៅឆ្នាំ២០២៥ បងប្រុស គឹមសាន បានបើកតូបកាហ្វេ និងលក់អីវ៉ាន់ចាប់ហ៊ួយ ព្រមទាំងបន្ថែមទុនលើអាជីវកម្ម។ តាមរយៈការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងការខិតខំពង្រីកអាជីវកម្មជាបន្តបន្ទាប់ បងប្រុស វ៉ា គឹមសាន បានផ្លាស់ប្តូរជីវភាពរស់នៅពីការងារជាបុគ្គលិកដែលទទួលបានប្រាក់ចំណូលថេរ មកក្លាយជាម្ចាស់អាជីវកម្មមួយរូប ដែលទទួលបានប្រាក់ចំណូលពីច្រើនប្រភព ដែលអាចឱ្យគាត់មានជីវភាពកាន់តែល្អប្រសើរ និងមានស្ថិរភាពផ្នែកហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងអាជីវកម្ម និងការចំណាយលើគ្រួសារ ព្រមទាំងចំណាយលើការសិក្សាររបស់កូនផងដែរ។
    បងស្រី សុង ស្រីអន បន្ទាប់ពីបានប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ដើម្បីពង្រីកអាជីវកម្មបោកគក់សម្លៀកបំពាក់ ដែលមានទីតាំងស្ថិតភូមិត្រពាំងអារ័ក្ស សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ

    នេះជារឿងរ៉ាវនៃភាពរីកចម្រើនរបស់បងស្រី សុង ស្រីអន បន្ទាប់ពីបានប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ដើម្បីពង្រីកអាជីវកម្មបោកគក់សម្លៀកបំពាក់ ដែលមានទីតាំងស្ថិតភូមិត្រពាំងអារ័ក្ស សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជាមួយនឹងឆន្ទៈក្នុងការកសាងជីវភាពគ្រួសារឱ្យមានភាពរីកចម្រើន និងដើម្បីអនាគតដ៏ល្អប្រសើរសម្រាប់កូនប្រុសតូចម្នាក់របស់ពួកគាត់ បងស្រី និងស្វាមី បានខិតខំស្វែងរកចំណូលរួមគ្នាដោយមិនគិតពីភាពនឿយហត់នោះទេ។ ក្រោយពីបានប្រកបមុខរបរបោកគក់សម្លៀកបំពាក់អស់រយៈពេល ៣ឆ្នាំកន្លងមកនេះ បងស្រី ស្រីអន មានបំណងចង់ពង្រីកអាជីវកម្មរបស់គាត់ឱ្យកាន់តែធំជាងមុន ដើម្បីអាចបម្រើជូនអតិថិជនបានកាន់តែច្រើនជាងមុន។ ទោះជាយ៉ាងណាក្ដី កង្វះខាតដើមទុនបានក្លាយជាឧបសគ្គដ៏សំខាន់ ដែលធ្វើឱ្យគាត់មិនអាចសម្រេចបំណងទាំងនោះបាន ព្រោះគាត់គ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញឧបករណ៍ និងសម្ភារចាំបាច់បន្ថែមសម្រាប់អាជីវកម្មនេះ។ ដោយមានទំនុកចិត្តលើសក្តានុពលនៃអាជីវកម្មរបស់ខ្លួន បងស្រី ស្រីអន បានសម្រេចជ្រើសរើសយក អិលអូអិលស៊ី (LOLC) ធ្វើជាដៃគូក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់គាត់។ នៅឆ្នាំ២០២៣ បងស្រី បានស្នើប្រាក់កម្ចីលើកដំបូងចំនួន ២.០០០ដុល្លារ ដើម្បីជួសជុល និងពង្រីកទីតាំងអាជីវកម្មរបស់គាត់។ បន្ទាប់មកនៅឆ្នាំ២០២៤ គាត់បានស្នើប្រាក់កម្ចីបន្ថែមចំនួន ៥.០០០ដុល្លារ ដើម្បីបន្តពង្រីក និងពង្រឹងអាជីវកម្មរបស់គាត់ឱ្យកាន់តែល្អប្រសើរ។ ការប្រើប្រាស់ប្រាក់កម្ចីបានត្រឹមត្រូវ ពិតជាបានរួមចំណែក ធ្វើឱ្យអាជីវកម្ម និងជីវភាពគ្រួសាររបស់បងស្រី ស្រីអន ទទួលបានភាពរីកចម្រើនយ៉ាងច្បាស់។ ហើយសមិទ្ធផលទាំងនេះ បានធ្វើឱ្យ បងស្រី មានក្តីសង្ឃឹមក្នុងការបង្កើតមុខរបរបន្ថែមនាពេលអនាគត និងផ្គត់ផ្គង់ការសិក្សាដ៏ល្អប្រសើរសម្រាប់កូនប្រុសរបស់គាត់ប្រកបដោយមានទំនុកចិត្ត។ ជាចុងក្រោយ បងស្រី ស្រីអន បានបន្ថែមថា សេវាហិរញ្ញវត្ថុរបស់ អិលអូអិលស៊ី (LOLC) នឹងនៅតែជាជម្រើសទី១ សម្រាប់គាត់ក្នុងការជ្រើសរើសដើម្បីគាំទ្រ អាជីវកម្ម និងការកែលម្អគុណភាពជីវិតគ្រួសាររបស់គាត់នៅថ្ងៃអនាគត។
    បងស្រី តាំង សុខវល័ក្ខណ៍ មានឈ្មោះថា “អានី ម៉ូត” ដែលមានទីតាំងស្ថិតនៅភូមិទី០២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងមានចម្ងាយប្រមាណ ១គីឡូម៉ែត្រ ពីផ្សាររាត្រី ខេត្តកំពង់ចាម

    នេះជាប្រសាសន៍របស់ បងស្រី តាំង សុខវល័ក្ខណ៍ ដែលជាម្ចាស់ហាងលក់សម្លៀកបំពាក់បុរសមួយកន្លែង “កាលពីមុន ខ្ញុំមិនមានដើមទុនគ្រប់គ្រាន់ ដើម្បីទំនុកបម្រុងអាជីវកម្មរបស់ខ្ញុំឱ្យដំណើរការបានល្អប្រសើរនោះទេ ដូច្នេះទើប ខ្ញុំមិនមានសម្លៀកបំពាក់គ្រប់គ្រាន់ និងសម្បូរបែបសម្រាប់បំពេញតម្រូវការរបស់អតិថិជន។” ហាងលក់សម្លៀកបំពាក់បុរសរបស់ បងស្រី តាំង សុខវល័ក្ខណ៍ មានឈ្មោះថា “អានី ម៉ូត” ដែលមានទីតាំងស្ថិតនៅភូមិទី០២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងមានចម្ងាយប្រមាណ ១គីឡូម៉ែត្រ ពីផ្សាររាត្រី ខេត្តកំពង់ចាម។ ឆ្លើយតបទៅនឹងផលលំបាកដែលគាត់បានលើកឡើងខាងលើ បងស្រី វល័ក្ខណ៍ បានសម្រេចចិត្តចាប់យកឱកាសក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ដោយជ្រើសរើសយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ជាដៃគូក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់គាត់។ បន្ទាប់ពីបានប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) អស់មួយរយៈ បងស្រី វល័ក្ខណ៍ បានសង្កេតឃើញពីភាពប្រសើរឡើង និងការរីកចម្រើនយ៉ាងច្បាស់លាស់នៃអាជីវកម្មរបស់ខ្លួន។ បច្ចុប្បន្ន ហាងលក់សម្លៀកបំពាក់របស់ បងស្រី វល័ក្ខណ៍ មានសម្លៀកបំពាក់ថ្មីៗ និងពេញនិយម ព្រមទាំងមានច្រើនម៉ូត និងច្រើនប្រភេទ ដែលអាចទាក់ចិត្តអតិថិជនចាស់ និងអតិថិជនថ្មីមកទិញសម្លៀកបំពាក់នៅហាងរបស់គាត់កាន់តែច្រើនឡើងៗ ដែលធ្វើឱ្យការលក់របស់គាត់កើនឡើងជាលំដាប់។ “ប្រាក់កម្ចីដែលខ្ញុំទទួលបានពី អិលអូអិលស៊ី (LOLC) ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយលើកកម្ពស់ជីវភាពគ្រួសាររបស់ខ្ញុំ និងជំរុញឱ្យអាជីវកម្មរបស់ខ្ញុំឱ្យទទួលបានការរីកចម្រើនយ៉ាងច្បាស់” ប្រសាសន៍របស់ បងស្រី តាំង សុខវល័ក្ខណ៍។
    បងស្រី ម៉ែន ស្រីធីម មានអាយុ ៤០ឆ្នាំ ប្រកបមុខរបរជាអ្នកលក់ចាប់ហួយ ស្ថិតនៅភូមិអង្គរមាស ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

    ដោយមានក្តីស្រមៃចង់ឃើញគ្រួសាររស់នៅកាន់តែប្រសើរឡើង និងមានប្រាក់ចំណូលប្រកបដោយស្ថិរភាព បងស្រី ម៉ែន ស្រីធីម បានសម្រេចចិត្តចាប់យកឱកាសអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC)។ បងស្រី ម៉ែន ស្រីធីម មានអាយុ ៤០ឆ្នាំ ប្រកបមុខរបរជាអ្នកលក់ចាប់ហួយ ស្ថិតនៅភូមិអង្គរមាស ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នៅឆ្នាំ២០១៥ និងឆ្នាំ២០១៧ បងស្រី បានសម្រេចចិត្តប្រើប្រាស់ប្រាក់កម្ចីលើកទី១ ដែលមានចំនួន ៦.០០០ ដុល្លារអាមេរិក និងប្រាក់កម្ចីលើកទី២ ចំនួន ៧.៥០០ ដុល្លារអាមេរិក របស់គាត់ជាមួយ អិលអូអិលស៊ី (LOLC) សម្រាប់ការវិនិយោគដោយទិញដីស្រែទុកជាទ្រព្យសម្បត្តិ និងមានគម្រោងលក់បន្តនៅពេលដីស្រែទាំងនោះមានតម្លៃខ្ពស់នាពេលអនាគត។ បន្ទាប់ពីបានបង់ផ្តាច់ប្រាក់កម្ចីវគ្គទី២រួចមក នៅឆ្នាំ២០២៥ បងស្រី ស្រីធីម បានស្នើសុំប្រាក់កម្ចីលើកទី៣ ចំនួន ៧.០០០ដុល្លារអាមេរិក ដើម្បីពង្រីកមុខរបរលក់ចាប់ហួយ ក៏ដូចជាបន្ថែមមុខទំនិញឱ្យកាន់តែសម្បូរបែប និងទិញម៉ូតូកង់បី សម្រាប់សម្រួលដល់ការប្រកបអាជីវកម្ម និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ។ ជាលទ្ធផល អាជីវកម្មរបស់ បងស្រី មានការរីកចម្រើនគួរឱ្យកត់សម្គាល់ រីឯប្រាក់ចំណូលកើនឡើងជាលំដាប់ និងមុខរបរមានស្ថិរភាពជាងមុនផងដែរ។ ដោយសារតែការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយវិន័យ និងការរៀបចំផែនការច្បាស់លាស់ បងស្រី ស្រីធីម អាចសន្សំប្រាក់ទុកសម្រាប់បង្ការហានិភ័យ និងស្ថានភាពអាសន្ន ព្រមទាំងអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានល្អប្រសើរ និងគាំទ្រការសិក្សាដល់កូនៗរបស់គាត់បានយ៉ាងពេញលេញ។ សាច់រឿងរបស់បងស្រី ម៉ែន ស្រីធីម នេះបានបង្ហាញយ៉ាងច្បាស់ថា ការខិតខំប្រឹងប្រែងរួមជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុត្រឹមត្រូវ អាចជួយឱ្យក្តីស្រមៃក្លាយជាការពិត និងបង្កើនស្ថិរភាពហិរញ្ញវត្ថុកាន់តែរឹងមាំសម្រាប់គ្រួសារ។