គណនីបញ្ញើសំចៃ

គណនីបញ្ញើសំចៃ ផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការដាក់ ដក ឬផ្ទេរប្រាក់បានគ្រប់ពេលវេលាគ្រប់ទីកន្លែងរាល់ម៉ោងធ្វើការដោយមិនកំណត់ចំនួនទឹកប្រាក់។ គណនីប្រភេទនេះជា ជម្រើសដ៏ប្រសើរបំផុតសម្រាប់លោកអ្នក ក្នុងការរក្សាសាច់ប្រាក់ និងតម្រូវការប្រើប្រាស់សាច់ប្រាក់ប្រចំាថ្ងៃ។ បើកគណនីបញ្ញើសំចៃ ជាមួយ អិលអូអិលស៊ី លោកអ្នកនឹងសម្រេចបានគោលដៅ ហិរញ្ញវត្ថុ ដោយគ្មានហានិភ័យ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងសាច់ប្រាក់របស់លោកអ្នក។


អត្ថប្រយោជន៍៖

  • បង្កើនប្រាក់ចំណូលតាមរយៈការទទួលបានការប្រាក់ខ្ពស់
  • ធានាបាននូវសុវត្ថិភាពសាច់ប្រាក់របស់លោកអ្នក
  • មានជម្រើសក្នុងការដាក់ប្រាក់សន្សំបានច្រើនរូបបិយប័ណ្ណ (រៀល និងដុល្លារ)
  • ងាយស្រួល ក្នុងការដាក់ ដក និងផ្ទេរប្រាក់បានរៀងរាល់ម៉ោងធ្វើការ នៅគ្រប់ការិយាល័យ អិលអូអិលស៊ី
  • ផ្តល់ជូន ប័ណ្ណអេធីអឹម (ATM Card) ដែលអាចធ្វើប្រតិបត្តិការផ្សេងៗបានក្នុងរង្វង់សមាជិក CSS ដោយមិនគិតកម្រៃសេវា
  • ចុះឈ្មោះប្រើប្រាស់កម្មវិធី LOLC Mobile (Cambodia) ដែលអាចធ្វើប្រតិបត្តិការផ្សេងៗដោយមិនអស់កម្រៃសេវា
  • ទទួលបានអត្ថប្រយោជន៍សេវាធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃរហូតដល់ 5,000ដុល្លារ។

 លក្ខខណ្ឌផ្សេងៗនៃសេវាធានារ៉ាប់រងអាយុជីវិត

លក្ខណៈពិសេសនៃផលិតផល៖

លេខ លក្ខណៈពិសេស បរិយាយ
ប្រភេទរូបិយប័ណ្ណ ប្រាក់រៀល និងប្រាក់ដុល្លារ
សមតុល្យអប្បបរមាក្នុងគណនី អតិថិជនមានជម្រើសក្នុងការដាក់ប្រាក់ ឬមិនដាក់ប្រាក់តម្កល់ពេលបើកគណនីដំបូង
ការគណនាការប្រាក់ ការប្រាក់ត្រូវបានបង្គររៀងរាល់ថ្ងៃ និងត្រូវបង់នៅចុងខែនីមួយៗ ដោយស្វ័យប្រវត្តិក្នុងគណនីបញ្ញើសំចៃ ឬនៅពេលដែលគណនីត្រូវបានបិទ។
ប្រភេទគណនី • គណនីឯកត្តជន
• គណនីរួម
• គណនីសាជីវកម្ម
ប្រតិបត្តិការតាមរយៈ • គ្រប់បញ្ជរ អិលអូអិលស៊ី ក្នុងម៉ោងធ្វើការ
• សេវាធនាគារចល័ត LOLC Mobile (Cambodia)
• ប័ណ្ណ ATM អេធីអឹម ២៤/៧ ដែលជាសមាជិករបស់ CSS
ពន្ធកាត់ទុក • ៤% សម្រាប់និវាសនជន
• ១៤% សម្រាប់អនិវាសនជន
• ០% សម្រាប់ធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬស្ថាប័នរដ្ឋ

អត្រាការប្រាក់គណនីបញ្ញើសំចៃ៖

ផលិតផល គណនីសកម្ម (Active) គណនីនៅស្ងៀម
ទឹកប្រាក់ក្នុងគណនី អត្រាការប្រាក់
គណនីបញ្ញើសំចៃ ≤ KHR ៤០០,០០០ ឬ USD ១០០ ០.២៥% ០%
> KHR ៤០០,០០០ ឬ USD ១០០ ៤.០០%

កម្រៃសេវា៖

លេខ បរិយាយ កម្រៃសេវា
រៀល ដុល្លារ
ស្នើសុំសៀវភៅសន្សំថ្មី (បាត់ ឬខូច) ២០,០០០ ៥.០០
ស្នើសុំលិខិតអះអាងសមតុល្យគណនី ២០,០០០ ៥.០០
កម្រៃសេវាប្រចាំឆ្នាំ សម្រាប់គណនីគ្មានប្រតិបត្តិការលើសពី រយៈពេល ១២ខែ ២០,០០០ ៥.០០
បិទគណនីបញ្ញើសំចៃមុនមួយខែ បន្ទាប់ពីថ្ងៃបើក ២០,០០០ ៥.០០

  បញ្ញត្តិ និងលក្ខខណ្ឌទូទៅ

ឯកសារតម្រូវ៖

  • សម្រាប់អតិថិជនរូបវន្តបុគ្គល៖
    • - អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព (គំរូថ្មី)
    • - លិខិតឆ្លងដែនមានសុពលភាព
  • សម្រាប់អតិថិជននីតិបុគ្គល៖
    • - អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាព ឬលិខិតឆ្លងដែនមានសុពលភាពរបស់អ្នកតំណាង *
    • - លក្ខន្តិកៈ ឬអនុស្សរណៈ *
    • - វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម​ ឬអាជ្ញាប័ណ្ណប្រកបអាជីវកម្ម (ទម្រង់ជាឌីជីថលបាន) *
    • - វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម-អតប)/ប័ណ្ណពន្ធប៉ាតង់ *
    • - សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ឬលិខិតអនុញ្ញាតឱ្យបើកគណនី *
    • - ឯកសារផ្សេងៗទៀត ប្រសិនបើមាន។

ការស្នើសុំប្រើប្រាស់គណនីបញ្ញើសំចៃ៖

  • សូមអញ្ជើញទៅកាន់ការិយាល័យអិលអូអិលស៊ីណាមួយដែលនៅជិតលោកអ្នកបំផុត។

របៀបដាក់ពាក្យស្នើសុំឥណទាន


ជួបជាមួយអ្នកប្រឹក្សា

ត្រូវការយោបល់អំពីឥណទានមែនដែរឬទេ? លោកអ្នកអាចជួបជាមួយអ្នកប្រឹក្សារបស់ពួកយើងបាន។

ធ្វើការណាត់ជួប

សេវាបម្រើអតិថិជន

(+855) 23 991 991 



[email protected]

ទាក់ទងមកពួកយើង

ស្នើសុំឥណទាន

កំពុងត្រូវការប្រាក់កម្ចីដើម្បីទិញឡាន រឺទិញផ្ទះមែនទេ? ដាក់ពាក្យស្នើសុំប្រាក់កម្ចីឥឡូវនេះ!   

ស្នើសុំឥឡូវ!