សេវាផ្ទេរប្រាក់ក្នុងស្រុក គឺជាជម្រើសដ៏ប្រសើរ និងមានសុវត្ថិភាព ងាយស្រួលបំផុតសម្រាប់អតិថិជនក្នុងការ ដក ដាក់ ឬផ្ទេរប្រាក់ចេញពីគណនីសំចៃនៅគ្រប់ការិយាល័យរបស់ អិលអូអិលស៊ីទូទាំងប្រទេស រៀងរាល់ម៉ោងធ្វើការ។
អត្តប្រយោជន៍
- សេវាផ្ទេរប្រាក់ក្នុងស្រុករបស់ LOLC ផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការផ្ទេរ និងដកប្រាក់នៅតាមគ្រប់សាខារបស់ LOLC ទូទាំងប្រទេស។
- មានភាពងាយស្រួល មានភាពលឿនរហ័សទាន់ចិត្ត និងមានសុវត្ថិភាព។
លក្ខណៈពិសេសនៃផលិតផល
លេខ | លក្ខណៈពិសេស | បរិយាយ |
---|---|---|
១ |
រូបិយប័ណ្ណ |
រៀល ដុល្លារ |
២ | ប្រភេទប្រតិបត្តិការ | ការផ្ទេរពីគណនី ទៅកាន់គណនី
|
៣ | លក្ខខណ្ឌធ្វើប្រតិបត្តិការ | ការផ្ទេរពីគណនី ទៅកាន់គណនី
ការដាក់/ដកប្រាក់ឆ្លងសាខា
|
កម្រៃសេវា
លេខ |
បរិយាយ |
កម្រៃសេវា |
សំគាល់ |
|
---|---|---|---|---|
រៀល |
ដុល្លារ |
|||
១ | ផ្ទេរប្រាក់ក្នុងសាខា អិលអូអិលស៊ី តែមួយ | មិនគិតកម្រៃ | ផ្ទេរប្រាក់រវាងគណនី ឬដាក់ ដកប្រាក់ ក្នុង ឬឆ្លងសាខា ក្នុងរង្វង់អិលអូអិលស៊ី |
|
២ | ប្រតិបត្តិការសងប្រាក់កម្ចីឆ្លងសាខា | មិនគិតកម្រៃ |
||
៣ | ផ្ទេរប្រាក់ឆ្លងសាខា អិលអូអិលស៊ី | មិនគិតកម្រៃ |
ការស្នើរសុំប្រើប្រាស់សេវាកម្ម
- សូមអញ្ជើញទៅកាន់ការិយាល័យអិលអូអិលស៊ីណាមួយដែលនៅជិតលោកអ្នកបំផុត
- ឬតាមរយៈសេវាធនាគារចល័ត iPay Cambodia ឬតាមរយៈសេវា Internet Banking
- តាមម៉ាស៊ីនអេធីអឹម (២៤/៧) របស់សមាជិក CSS។