ក្លាយខ្លួនជា LOLC Merchant ផ្តល់នូវដំណោះស្រាយទូទាត់ឌីជីថលដ៏ទូលំទូលាយសម្រាប់អាជីវកម្មគ្រប់ទំហំចាប់ពី MSMEs រហូតដល់អាជីវកម្មខ្នាតធំ ដែលអាចទទួលប្រតិបត្តិការអាជីវកម្មប្រកបដោយសុវត្ថិភាពខ្ពស់ និងគ្មានសាច់ប្រាក់ ជាហេតុធ្វើឱ្យម្ចាស់អាជីវកម្មបង្កើនប្រសិទ្ធភាពប្រតិបត្តិការលក់ផ្សេងៗ និងផ្តល់នូវបទពិសោធន៍ល្អៗជូនអតិថិជន។
អត្ថប្រយោជន៍៖
- ចុះឈ្មោះប្រើប្រាស់ដោយមិនគិតថ្លៃសេវា។
- ទទួលការទូទាត់បានទាំងក្នុង និងក្រៅប្រទេស ពីគ្រប់ធនាគារដែលជាសមាជិកបាគង និងឆ្លងប្រទេស (ប្រទេសថៃ ឡាវ វៀតណាម) រួមទាំងអតិថិជន Alipay+ ទូទាំងពិភពលោក ។
- ទទួលសាររជូនដំណឹងភ្លាមៗតាមរយៈតេឡេក្រាមសម្រាប់រាល់ប្រតិបត្តិការជោគជ័យ។
- ពិនិត្យរបាយការណ៍ប្រតិបត្តិការអាជីវករលម្អិត និងអាចទាញយកបានភ្លាមៗ។
- ផ្តល់ជូនប្រព័ន្ធគ្រប់គ្រងរបាយការណ៍ តាមរយៈ LOLC Merchant App និង Merchant Portal និងប្រព័ន្ធគ្រប់គ្រងអាជីវកម្មដែលមានច្រើនទីតាំង ប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល។
- រាល់ការទូទាត់តាមរយៈឌីជីថលមានលក្ខណៈ រហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់។
- ផ្តល់ជូនការផ្សព្វផ្សាយផ្សេងៗ តាមរយៈ LOLC Mobile App ដែលមានអ្នកប្រើប្រាស់ជាច្រើន បណ្តាញសាខា បណ្តាញឌីជីថលផ្លូវការរបស់ អិលអូអិលស៊ី និង ដើម្បីបង្កើនកិត្យានុភាពអាជីវកម្មរបស់អាជីវករ ឱ្យកាន់តែទូលំទូលាយជាងមុន។
កម្មវិធី LOLC Merchant App និង Merchant Portal ផ្តល់ឱកាសដល់អាជីករទាំងអស់នូវភាពងាយស្រួលនៃប្រតិបត្តិការឌីជីថលដល់អតិថិជន។ លើសពីនេះតាមរយៈកម្មវិធី LOLC Merchant App និង Merchant Portal អាជីវករអាចរីករាយជាមួយការទូទាត់តាមរយៈឌីជីថលបានយ៉ាង រហ័សនិងមានសុវត្ថិភាពខ្ពស់ ក៏ដូចជាទទួលបាននូវបទពិសោធន៍ប្រកបដោយវិជ្ជាជីវៈ និងទំនុកចិត្ត។
សុវត្ថិភាពសេវាកម្មពត៌មាន