ការផ្ដល់ចំណាត់ថ្នាក់

អិលអូអិលស៊ី (ខេមបូឌា) នៅតែបន្តទទួលបានចំណាត់ថ្នាក់ខ្ពស់ក្នុងការវាយតម្លៃផ្នែកសង្គម​ (Social Rating) និងការវាយតម្លៃលើស្ថាប័ន (Institutional Rating) សម្រាប់ឆ្នាំ២០២៥

ការវាយតម្លៃផ្នែកសង្គម​ ឆ្នាំ២០២៥

អិលអីអិលស៊ីជាស្ថាប័នទទួលប្រាក់បញ្ញើឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា មានកិត្តិយសក្នុងការប្រកាសពីការសម្រេចបានពិន្ទុវាយតម្លៃផ្នែកសង្គមខ្ពស់ “Σα-” ដែលទទួលបានដោយស្ថាប័នវាយតម្លៃអន្តរជាតិ M-CRIL (Micro-Credit Ratings International Ltd.) ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។ ការវាយតម្លៃផ្នែកសង្គមនេះឆ្លុះបញ្ចាំងពីការវាយតម្លៃដ៏ទូលំទូលាយរបស់ក្រុមហ៊ុនលើទិដ្ឋភាពសំខាន់ៗ រួមទាំងអភិបាលកិច្ច និងយុទ្ធសាស្ត្រ ការរាយការណ៍ផ្នែកសង្គម ធនធានមនុស្ស ការទទួលខុសត្រូវចំពោះបុគ្គលិក ការការពារអតិថិជន ជម្រៅនៃការផ្សព្វផ្សាយ និងគុណភាពផលិតផល និងសេវាកម្ម។ លទ្ធផលនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ អិលអូអិលស៊ី ចំពោះការអនុវត្តការងារសង្គម និងការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ។

ការវាយតម្លៃលើស្ថាប័ន ឆ្នាំ២០២៥

រួមជាមួយនឹងសមិទ្ធផលនេះ អិលអីអិលស៊ី មានមោទនភាពក្នុងការប្រកាសពីសមិទ្ធផលដ៏សំខាន់មួយទៀត គឺការទទួលបានចំណាត់ថ្នាក់ខ្ពស់ “α” នៅក្នុងការវាយតម្លៃលើស្ថាប័ន នៅក្នុងខែកក្កដា ឆ្នាំ២០២៥។ ចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងពីការវាយតម្លៃដ៏ទូលំទូលាយរបស់ស្ថាប័ននៅទូទាំងវិស័យសំខាន់ៗ រួមទាំងអភិបាលកិច្ច និងយុទ្ធសាស្ត្រ ស្ថាប័ន និងការគ្រប់គ្រង និងការអនុវត្តផ្នែកហិរញ្ញវត្ថុ។ ចំណាត់ថ្នាក់ “α” នេះត្រូវបានទទួលស្គាល់ថាជាចំណាត់ថ្នាក់ខ្ពស់ ដែលគូសបញ្ជាក់ពីសមត្ថភាពដ៏រឹងមាំរបស់ អិលអូអិលស៊ី ចំពោះការអនុវត្តការគ្រប់គ្រងដ៏មានប្រសិទ្ធភាព និងលទ្ធផលហិរញ្ញវត្ថុរួម។

វិញ្ញាបនបត្រលើកិច្ចគាំពារអតិថិជន ឆ្នាំ២០២៥

នៅខែវិច្ឆិកា ឆ្នាំ២០២៥ អិលអូអិលស៊ី បានទទួលវិញ្ញាបនបត្រកម្រិតមាសលើកិច្ចគាំពារអតិថិជន (CPP) ដែលស្របទៅតាមក្របខ័ណ្ឌវិញ្ញាបនបត្រលើកិច្ចគាំពារអតិថិជនរបស់ Cerise+SPTF ពីស្ថាប័នវាយតម្លៃអន្តរជាតិ M-CRIL (Micro-Credit Ratings International Ltd) ហើយវិញ្ញាបនបត្រនេះមានសុពលភាពរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៨។ការទទួលស្គាល់នេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំជិតមួយទសវត្សរ៍មកនេះរបស់ អិលអូអិលស៊ី ចាប់តាំងពីឆ្នាំ២០១៥ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដោយត្រឹមត្រូវ តម្លាភាព និងទំនួលខុសត្រូវ។ ក្នុងនាមជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ឈានមុខគេមួយក្នុងប្រទេសកម្ពុជា អិលអូអិលស៊ី នៅតែបន្តយកចិត្តទុកដាក់ ប្រកាន់ខ្ជាប់ខ្ជួននូវគោលការណ៍ការពារអតិថិជន ដើម្បីធានាឱ្យបាននូវសុខុមាលភាព និងការជឿទុកចិត្តពីអតិថិជនគ្រប់រូប។

ការវាយតម្លៃលើស្ថាប័ន ឆ្នាំ២០២៣

រួមជាមួយនឹងសមិទ្ធផលនេះ អិលអីអិលស៊ី មានមោទនភាពក្នុងការប្រកាសពីសមិទ្ធផលដ៏សំខាន់មួយទៀត គឺការទទួលបានចំណាត់ថ្នាក់ខ្ពស់ “α Medium” នៅក្នុងការវាយតម្លៃលើស្ថាប័ន នៅក្នុងខែមករា ឆ្នាំ២០២៣។ ចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏រឹងមាំចំពោះចីរភាពផ្នែកហិរញ្ញវត្ថុ។ ស្ថាប័នមានមូលដ្ឋានគ្រឹះផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការដែលរឹងមាំ និងមានស្ថិរភាព។ ការវាយតម្លៃនេះគឺធ្វើឡើងដោយផ្អែកលើចំណុចសំខាន់ៗ រួមមានទាំងបរិបទខាងក្រៅ អភិបាលកិច្ច និងយុទ្ធសាស្ត្រ ប្រព័ន្ធប្រតិបត្តិការ និងការគ្រប់គ្រង ប្រវត្តិរូបហិរញ្ញវត្ថុ និងគុណភាពផលបត្រ។

ការវាយតម្លៃផ្នែកសង្គម ឆ្នាំ២០២៣

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានទទួលនូវការវាយតម្លៃចំណាត់ថ្នាក់ផ្នែកសង្គម ក្នុងកម្រិតពិន្ទុ​ “BB +” ដែលជាកម្រិតពិន្ទុមួយដ៏ខ្ពស់មួយបន្ទាប់ពីបញ្ចប់ការវាយតម្លៃក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ថ្មីៗនេះពីស្ថាប័ន MicroFinanza ។ ការវាយតម្លៃនេះ​គឺធ្វើឡើងដោយផ្អែកលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ ការគ្រប់គ្រងសកម្មភាពសង្គម គោលការណ៍ការពារអតិថិជន ទំនួលខុសត្រូវសង្គម វិសាលភាពនៃប្រតិបត្តិការ​ និងគុណភាពនៃសេវាកម្ម​។

ការវាយតម្លៃលើស្ថាប័ន ឆ្នាំ២០២០

នៅខែមករា ឆ្នាំ២០២០ អិលអូអិលស៊ី​ ទទួលបានចំណាត់ថ្នាក់ “A” សម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ជាមួយចក្ខុវិស័យមានស្ថិរភាព (Stable Outlook) ពីស្ថាប័នវាយតម្លៃអន្តរជាតិ MicroFinanza Rating។​ ការវាយតម្លៃនេះ​ ជាភស្តុតាងបញ្ជាក់ពីសមត្ថភាពរឹងមាំក្នុងការគ្រប់គ្រងហានិភ័យរបស់ស្ថាប័ន។ ស្ថាប័នមានមូលដ្ឋានគ្រឹះផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការដែលរឹងមាំ និងមានស្ថិរភាព។ ការវាយតម្លៃនេះគឺធ្វើឡើងដោយផ្អែកលើចំណុចសំខាន់ៗ រួមមាន ទីផ្សារ និងបទប្បញ្ញត្តិ​ អភិបាលកិច្ច និងយុទ្ធសាស្ត្រ​ ប្រាក់ចំណេញ និងប្រសិទ្ធភាព ការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល គុណភាពផលបត្រឥណទាន និងប្រព័ន្ធប្រតិបត្តិការ និងការគ្រប់គ្រង។

ការវាយតម្លៃផ្នែកសង្គម ឆ្នាំ២០២០

អិលអូអិលស៊ី ទទួលបានចំណាត់ថ្នាក់វាយតម្លៃផ្នែកសង្គម “sBB+” ពីស្ថាប័នវាយតម្លៃអន្តរជាតិ MicroFinanza Rating ក្នុងខែកុម្ភៈ ឆ្នាំ២០២០។ ការវាយតម្លៃផ្នែកសង្គមនេះឆ្លុះបញ្ចាំងពីការគ្រប់គ្រងសកម្មភាពសង្គម និងការការពារអតិថិជនរបស់ស្ថាប័នដែលសមស្រប ព្រមទាំងការអនុវត្តស្របតាមបេសកកម្មផ្នែកសង្គមរបស់ស្ថាប័នក្នុងកម្រិតគួរឱ្យពេញចិត្ត។ ការវាយតម្លៃនេះ​គឺធ្វើឡើងដោយផ្អែកលើចំណុចសំខាន់ៗនៃសកម្មភាពសង្គម រួមមាន ការគ្រប់គ្រងសកម្មភាពសង្គម គោលការណ៍ការពារអតិថិជន ទំនួលខុស វិសាលភាពនៃប្រតិបត្តិការ​ និងគុណភាពនៃសេវាកម្ម​។

ការវាយតម្លៃលើស្ថាប័ន ឆ្នាំ២០១៧

រួមជាមួយនឹងសមិទ្ធផលនេះ អិលអូអិលស៊ី មានមោទនភាពក្នុងការប្រកាសពីសមិទ្ធផលដ៏សំខាន់មួយទៀត គឺការទទួលបានចំណាត់ថ្នាក់ខ្ពស់ “A-” នៅក្នុងការវាយតម្លៃលើស្ថាប័ន នៅក្នុងខែមិថុនា ឆ្នាំ២០១៧។ ចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងពីការវាយតម្លៃពីសមត្ថភាពដ៏រឹងមាំក្នុងការគ្រប់គ្រងហានិភ័យរបស់ស្ថាប័ន។ ស្ថាប័នមានមូលដ្ឋានគ្រឹះរឹងមាំ និងមានស្ថិរភាពដែលគាំទ្រដោយការការពារអតិថិជនដ៏ល្អ។ ការវាយតម្លៃនេះគឺធ្វើឡើងដោយផ្អែកលើចំណុចសំខាន់ៗរួមមាន បរិយាកាសប្រកួតប្រជែង អភិបាលកិច្ច និងយុទ្ធសាស្ត្រ ប្រាក់ចំណេញ និងចីរភាព សមត្ថភាពសងបំណុល និងការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល គុណភាពផលបត្រឥណទាន ប្រព័ន្ធប្រតិបត្តិការ និងការគ្រប់គ្រង និងគោលការណ៍ការពារអតិថិជន។

ការវាយតម្លៃផ្នែកសង្គម ឆ្នាំ២០១៤

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារភូមិ (ខេមបូឌា) ទទួលបានចំណាត់ថ្នាក់វាយតម្លៃផ្នែកសង្គម “BB” ពីស្ថាប័នវាយតម្លៃអន្តរជាតិ MicroFinanza Rating កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤។ ការវាយតម្លៃផ្នែកសង្គមនេះឆ្លុះបញ្ចាំងពីការគ្រប់គ្រងសង្គម និងការការពារអតិថិជនរបស់ស្ថាប័នដែលសមស្រប ព្រមទាំងការអនុវត្តស្របតាមបេសកកម្មផ្នែកសង្គមរបស់ស្ថាប័នក្នុងកម្រិតគួរឱ្យពេញចិត្ត។ ការវាយតម្លៃនេះ​គឺធ្វើឡើងដោយផ្អែកលើចំណុចសំខាន់ៗនៃសកម្មភាពសង្គម រួមមាន គោលការណ៍ការពារអតិថិជន ទំនួលខុសត្រូវសង្គម វិសាលភាពនៃប្រតិបត្តិការ​ និងគុណភាពនៃផលិតផល និងសេវាកម្ម​។

ការវាយតម្លៃលើស្ថាប័ន ឆ្នាំ២០១៤

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារភូមិ (ខេមបូឌា) ​ ទទួលបានចំណាត់ថ្នាក់ “BBB+” សម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ជាមួយចក្ខុវិស័យមានស្ថិរភាព (Stable Outlook) ពីស្ថាប័នវាយតម្លៃអន្តរជាតិ MicroFinanza Rating។​ ការវាយតម្លៃនេះ​ ជាភស្តុតាងបញ្ជាក់ពីសមិទ្ធផលដ៏រឹងមាំរបស់ស្ថាប័នលើវិស័យសំខាន់ៗ រួមមាន បេសកកម្ម​ អភិបាលកិច្ច និងយុទ្ធសាស្ត្រ ប្រព័ន្ធប្រតិបត្តិការ និងការគ្របគ្រង​ គុណភាព និងរចនាសម្ព័ន្ធនៃទ្រព្យសកម្ម ភាពគ្រប់គ្រាន់នៃមូលធន និងការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល ព្រមទាំងលទ្ធផលផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ។ ចំណាត់ថ្នាក់នេះបានឆ្លុះបញ្ចាំងពីក្របខណ្ឌដ៏រឹងមាំរបស់ស្ថាប័ន ប្រព័ន្ធគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការប្តេជ្ញាចិត្តរបស់ស្ថាប័នក្នុងការបម្រើអតិថិជនគោលដៅ ស្របពេលដែលធានាឱ្យបាននូវប្រតិបត្តិការប្រកបដោយចីរភាព។