ស្ថិតនៅក្នុងភូមិព្រែកប៉ុក សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល ប្រជាពលរដ្ឋកំពុងប្រកបរបរយ៉ាងមមាញឹកទៅតាមជំនាញរៀងៗខ្លួន។ ក្នុងនោះផងដែរ បងប្រុស ស្រ៊ ពិសិដ្ឋ កំពុងជួសជុលម៉ូតូជូនអតិថិជនប្រកបដោយភាពស្ទាត់ជំនាញ និងការយកចិត្តទុកដាក់។ បងប្រុស ស្រ៊ ពិសិដ្ឋ គឺជាជាងជួសជុលម៉ូតូមួយរូប ដែលបានប្រកបមុខរបរនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈដែលភរិយារបស់គាត់មានមុខរបរជាកម្មការីរោងចក្រ។
ដោយសារតែភាពឆ្លាតវៃ និងជំនាញប្រកបដោយវិជ្ជាជីវៈក្នុងការជួសជុលម៉ូតូ បងប្រុស ពិសិដ្ឋ បានសម្រេចចិត្តចាប់យកឱកាសទៅរកភាពរីកចម្រើន តាមរយៈការស្នើសុំប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ចំនួនបួនវគ្គ សម្រាប់ពង្រីកមុខរបរជួសជុលម៉ូតូ និងទិញគ្រឿងបន្លាស់ម៉ូតូបន្ថែម។
បងប្រុស ពិសិដ្ឋ បានប្រើប្រាស់ប្រាក់កម្ចីចាប់តាំងពីឆ្នាំ២០១៧ មកម៉្លេះ ជាមួយនឹងប្រាក់កម្ចីលើកដំបូងរបស់គាត់មានចំនួន ៣.០០០ដុល្លារ ប្រាក់កម្ចីលើកទីពីរចំនួន ១០.០០០ដុល្លារ ប្រាក់កម្ចីលើកទីបីចំនួន ១០.៥០០ដុល្លារ និងប្រាក់កម្ចីលើកទីបួនចំនួន ១០.៥០០ដុល្លារ សម្រាប់ពង្រីកអាជីវកម្មរបស់គាត់។ លើសពីនេះ មួយផ្នែកនៃប្រាក់កម្ចីលើកទីបីរបស់គាត់ បងប្រុសក៏បានប្រើប្រាស់សម្រាប់ទិញម៉ូតូមួយគ្រឿង ដើម្បីសម្រួលបន្ទុកឱ្យភរិយារបស់គាត់ប្រើប្រាស់សម្រាប់ការធ្វើដំណើរទៅធ្វើការ។
ជាមួយទឹកមុខប្រកបដោយស្នាមញញឹម បងប្រុស ពិសិដ្ឋ បានបង្ហាញពីទំនុកចិត្តលើការជ្រើសរើសប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ថាជាជម្រើសដ៏ត្រឹមត្រូវ និងមានសុវត្ថិភាព ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យអាជីវកម្មមានភាពរីកចម្រើន ស្ថិរភាព និងភាពរឹងមាំកាន់តែប្រសើរឡើង ហើយថែមទាំងបានកែលម្អជីវភាពរស់នៅក្នុងគ្រួសាររបស់គាត់ឱ្យល្អប្រសើរ និងថែមទាំងបានបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារគាត់ផងដែរ។