នេះជាប្រសាសន៍របស់ បងស្រី តាំង សុខវល័ក្ខណ៍ ដែលជាម្ចាស់ហាងលក់សម្លៀកបំពាក់បុរសមួយកន្លែង “កាលពីមុន ខ្ញុំមិនមានដើមទុនគ្រប់គ្រាន់ ដើម្បីទំនុកបម្រុងអាជីវកម្មរបស់ខ្ញុំឱ្យដំណើរការបានល្អប្រសើរនោះទេ ដូច្នេះទើប ខ្ញុំមិនមានសម្លៀកបំពាក់គ្រប់គ្រាន់ និងសម្បូរបែបសម្រាប់បំពេញតម្រូវការរបស់អតិថិជន។”
ហាងលក់សម្លៀកបំពាក់បុរសរបស់ បងស្រី តាំង សុខវល័ក្ខណ៍ មានឈ្មោះថា “អានី ម៉ូត” ដែលមានទីតាំងស្ថិតនៅភូមិទី០២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងមានចម្ងាយប្រមាណ ១គីឡូម៉ែត្រ ពីផ្សាររាត្រី ខេត្តកំពង់ចាម។
ឆ្លើយតបទៅនឹងផលលំបាកដែលគាត់បានលើកឡើងខាងលើ បងស្រី វល័ក្ខណ៍ បានសម្រេចចិត្តចាប់យកឱកាសក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ដោយជ្រើសរើសយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ជាដៃគូក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់គាត់។
បន្ទាប់ពីបានប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) អស់មួយរយៈ បងស្រី វល័ក្ខណ៍ បានសង្កេតឃើញពីភាពប្រសើរឡើង និងការរីកចម្រើនយ៉ាងច្បាស់លាស់នៃអាជីវកម្មរបស់ខ្លួន។ បច្ចុប្បន្ន ហាងលក់សម្លៀកបំពាក់របស់ បងស្រី វល័ក្ខណ៍ មានសម្លៀកបំពាក់ថ្មីៗ និងពេញនិយម ព្រមទាំងមានច្រើនម៉ូត និងច្រើនប្រភេទ ដែលអាចទាក់ចិត្តអតិថិជនចាស់ និងអតិថិជនថ្មីមកទិញសម្លៀកបំពាក់នៅហាងរបស់គាត់កាន់តែច្រើនឡើងៗ ដែលធ្វើឱ្យការលក់របស់គាត់កើនឡើងជាលំដាប់។
“ប្រាក់កម្ចីដែលខ្ញុំទទួលបានពី អិលអូអិលស៊ី (LOLC) ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយលើកកម្ពស់ជីវភាពគ្រួសាររបស់ខ្ញុំ និងជំរុញឱ្យអាជីវកម្មរបស់ខ្ញុំឱ្យទទួលបានការរីកចម្រើនយ៉ាងច្បាស់” ប្រសាសន៍របស់ បងស្រី តាំង សុខវល័ក្ខណ៍។