ភាពជោគជ័យរបស់អតិថិជន

    បងស្រី ហន ចាន់ធូ គឺជាអាជីវករលក់រាយ និងបោះដុំកន្ទេល មុង ភួយ និងកម្រាលជូតជើង តាមរយៈរថយន្តចល័តរបស់គាត់ នៅតាមបណ្តាផ្សារនានា ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត

    បងស្រី ហន ចាន់ធូ គឺជាអាជីវករលក់រាយ និងបោះដុំកន្ទេល មុង ភួយ និងកម្រាលជូតជើង តាមរយៈរថយន្តចល័តរបស់គាត់ នៅតាមបណ្តាផ្សារនានា ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បងស្រី ចាន់ធូ មានទីលំនៅស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បងស្រី ចាន់ធូ បានរៀបរាប់ថា ដំបូងឡើយគាត់ បម្រើការងារជាកម្មការិនីរោងចក្រម្នាក់ ដែលតែងតែឆ្លៀតពេលទំនេរពីការងារ លក់កន្ទេល មុង និងភួយបន្ថែមបន្តិចបន្តួច ដើម្បីបង្កើនប្រាក់ចំណូល។ ដោយមើលឃើញពីសន្ទុះពីប្រភពប្រាក់ចំណូលនៃអាជីវកម្មក្រៅម៉ោងមួយនេះ រួមផ្សំនឹងការគាំទ្រពីអតិថិជនផងនោះ បងស្រី ក៏បានចាប់យកឱកាសនេះ ដោយគាត់បានសម្រេចចិត្តលាឈប់ពីការងារ ដើម្បីផ្តោតលើការប្រកបអាជីវកម្មពេញម៉ោងរបស់ខ្លួនតែម្តង។ ជាមួយនឹងការចាប់ផ្ដើមលើអាជីវកម្មមួយនេះ បងស្រីទទួលបានការគាំទ្រកាន់តែច្រើនឡើង ដោយសារផលិតផលមានគុណភាពល្អ តម្លៃសមរម្យ និងឆ្លើយតបទៅនឹងតម្រូវការរស់នៅប្រចាំថ្ងៃ។ បន្ថែមពីនោះ បងស្រី ចាន់ធូ ក៏បានចែករំលែកពីបទពិសោធន៍ក្នុងការប្រើប្រាស់ប្រាក់កម្ចីរបស់ខ្លួនជាមួយ អិលអូអិលស៊ី (LOLC) ផងដែរ។ បងស្រី បានបន្តថា គាត់ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC) ក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួនតាមរយៈប្រាក់កម្ចីដំបូងនៅឆ្នាំ២០១៩ ចំនួន ១០.០០០ដុល្លារ ដើម្បីទិញរថយន្តមួយគ្រឿង សម្រាប់ដឹកទំនិញទៅលក់តាមផ្សារនានាក្នុងគោលបំណងពង្រីកទីផ្សារ។ បន្ទាប់មក នៅឆ្នាំ២០២៤ គាត់ក៏បានប្រើប្រាស់ប្រាក់កម្ចីចំនួន ៩.០០០ ដុល្លារ ដើម្បីបន្ថែមទុនសម្រាប់ទិញអីវ៉ាន់ចូលស្តុកបន្ថែម។ ខណៈពេលដែលទទួលបានការគាំទ្រពីអតិថិជនកើនឡើងជាបន្តបន្ទាប់ រួមជាមួយនឹងក្តីស្រមៃធំ ក៏ដូចជាភាពរីកចម្រើននៃអាជីវកម្មរបស់ខ្លួនផងនោះ ក្នុងឆ្នាំដដែល បងស្រី ចាន់ធូ ក៏បានសម្រេចចិត្តប្រើប្រាស់ប្រាក់កម្ចីបន្ថែមក្នុងចំនួន ១២.០០០ ដុល្លារ ដើម្បីទិញរថយន្តបន្ថែមមួយទៀតដើម្បីដឹកអីវ៉ាន់ និងពង្រីកអាជីវកម្មឱ្យកាន់តែល្អប្រសើរ។ ការប្រើប្រាស់ប្រាក់កម្ចីស្របតាមផែនការប្រកបដោយទំនួលខុសត្រូវ អាជីវកម្មរបស់ បងស្រី ចាន់ធូ បានរីកចម្រើនជាលំដាប់ និងប្រាក់ចំណូលកើនឡើងជាបន្តបន្ទាប់ ដែលបានធ្វើឱ្យជីវភាពប្រចាំថ្ងៃរបស់គាត់កាន់តែប្រសើរឡើង។ បងស្រី ចាន់ធូ ក៏បានបង្ហាញការពេញចិត្តចំពោះផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី (LOLC) ក៏ដូចជាសប្បាយចិត្តដែលទទួលបានគាំទ្រលើការអភិវឌ្ឍអាជីវកម្មរបស់គាត់ផងដែរ។
    បងប្រុស ព្រំ ជីន បច្ចុប្បន្នគឺជាអ្នកបើករថយន្តដឹកអ្នកដំណើរ និងជាអ្នកលក់ចាប់ហួយ ដែលរស់នៅភូមិវាលព្រីងក្រោម ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ

    ការប្រែប្រួលយ៉ាងឆាប់រហ័សក្នុងជីវភាពរស់នៅ និងការរីកចម្រើនលើមុខរបររបស់បងប្រុស ព្រំ ជីន បានចាប់ផ្តើមឡើង បន្ទាប់ពីគាត់ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC) សម្រាប់អភិវឌ្ឍអាជីវកម្ម។ បងប្រុស ព្រំ ជីន បច្ចុប្បន្នគឺជាអ្នកបើករថយន្តដឹកអ្នកដំណើរ និងជាអ្នកលក់ចាប់ហួយ ដែលរស់នៅភូមិវាលព្រីងក្រោម ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ បងប្រុស ជីន បានឱ្យដឹងថា បន្ទាប់ពីទទួលបានការប្រឹក្សាយោបល់ត្រឹមត្រូវ និងយល់ដឹងច្បាស់អំពីសេវាហិរញ្ញវត្ថុ គាត់បានចាប់ផ្តើមជំហានដំបូង ដោយស្នើសុំប្រាក់កម្ចីលើកទី១ នៅឆ្នាំ២០២២ ចំនួន ១០.២០០.០០០ រៀល ដើម្បីជួសជុលតូបលក់ចាប់ហួយ និងបន្ថែមស្តុកទំនិញ។ ក្រោយមកនៅឆ្នាំដដែល គាត់បានស្នើសុំប្រាក់កម្ចីលើកទី២ ចំនួន ១០.២០០.០០០ រៀល ដើម្បីបន្ថែមស្តុកទំនិញឱ្យកាន់តែសម្បូរបែប។ ដោយសារតែភាពរីកចម្រើនបន្ទាប់ពីប្រើប្រាស់ប្រាក់កម្ចីលើកទី១ និងទី២ បងប្រុសក៏បានស្នើសុំប្រាក់កម្ចីលើកទី៣ នៅឆ្នាំ២០២៣ ចំនួន ៦០.០០០.០០០ រៀល ដើម្បីទិញរថយន្តមួយគ្រឿងសម្រាប់ដឹកអ្នកដំណើរ ក្នុងគោលបំណងបន្ថែមមុខរបរថ្មី និងបង្កើនប្រភពចំណូល។ គួរបញ្ជាក់ផងដែរ ក្នុងអំឡុងពេលដែលគាត់ប្រកបរបរដឹកអ្នកដំណើរ អាជីវកម្មលក់ចាប់ហួយនៅតែបន្តដំណើរការជាធម្មតា ដោយមានការជួយមើលការខុសត្រូវពីកូនស្រីរបស់គាត់។ អាជីវកម្មទាំងពីរនេះ បានផ្តល់ឱកាសឱ្យបងប្រុស ព្រំ ជីន អាចរកប្រាក់ចំណូលប្រកបដោយស្ថិរភាព និងលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរ។ បងប្រុស ជីន បានបញ្ជាក់ថា ការគ្រប់គ្រង និងការប្រើប្រាស់ប្រាក់កម្ចីឱ្យបានត្រឹមត្រូវ និងចំគោលដៅ គឺជាគន្លឹះសំខាន់នៃភាពជោគជ័យនេះ។ រឿងរ៉ាវរបស់គាត់បង្ហាញយ៉ាងច្បាស់ថា ការជ្រើសរើសដៃគូហិរញ្ញវត្ថុត្រឹមត្រូវ អាចនាំមកនូវការផ្លាស់ប្តូរដ៏មានន័យក្នុងជីវិត។
    បងស្រី ចាន់ ធាវី គឺជាអាជីវករលក់ម្ហូបអាហារ មានទីតាំងនៅភូមិត្រពាំងក្រែត ឃុំជ្រុងពពាល ស្រុករំដួល ខេត្តស្វាយរៀង

    ជាមួយនឹងទឹកមុខស្រស់ស្រាយ ប្រកបដោយភាពរួសរាយរាក់ទាក់ បងស្រី ចាន់ ធាវី បានរៀបរាប់ពីដំណើរនៃការប្រើប្រាស់ប្រាក់កម្ចីរបស់គាត់ជាមួយ អិលអូអិលស៊ី (LOLC) ដូចខាងក្រោម។ បងស្រី ចាន់ ធាវី គឺជាអាជីវករលក់ម្ហូបអាហារ មានទីតាំងនៅភូមិត្រពាំងក្រែត ឃុំជ្រុងពពាល ស្រុករំដួល ខេត្តស្វាយរៀង។ បងស្រី ធាវី បានរៀបរាប់ថា គាត់បានស្គាល់ អិលអូអិលស៊ី (LOLC) នៅឆ្នាំ២០១៩ តាមរយៈសាច់ញាតិរបស់គាត់ ហើយបន្ទាប់ពីយល់ច្បាស់ពីលក្ខខណ្ឌនានា គាត់ក៏បានសម្រេចចិត្តទទួលយកប្រាក់កម្ចីមកប្រើប្រាស់ចាប់ពីពេលនោះរហូតដល់សព្វថ្ងៃ។ បងស្រីបានបន្តថា មកដល់បច្ចុប្បន្ន គាត់បានប្រើប្រាស់កម្ចីពី អិលអូអិលស៊ី (LOLC) សរុប ៤វគ្គ ដើម្បីពង្រីកអាជីវកម្មលក់ម្ហូបអាហាររបស់ខ្លួនរួមមាន វគ្គទី១ នៅឆ្នាំ២០១៩ ចំនួន ១.៥០០ដុល្លារ វគ្គទី២ ឆ្នាំ២០២២ ចំនួន ២.៥០០ដុល្លារ វគ្គទី៣ ឆ្នាំ២០២៤ ចំនួន ៧.០០០ ដុល្លារ និងវគ្គទី៤ ឆ្នាំ២០២៥ ចំនួន ៨.០០០ដុល្លារ។ ដោយសារតែភាពប៉ិនប្រសប់ក្នុងការចម្អិនម្ហូប និងការប្រើប្រាស់ប្រាក់កម្ចីបានត្រឹមត្រូវ បានធ្វើឱ្យអាជីវកម្មរបស់បងស្រី ធាវី ទទួលបានការរីកចម្រើន និងទទួលបានការគាំទ្រពីសំណាក់អតិថិជនជិតឆ្ងាយជាច្រើន ដែលនេះបានជួយធ្វើឱ្យជីវភាពរបស់គាត់កាន់តែល្អប្រសើរឡើង។ ភាពរីកចម្រើននេះបានជួយកែលម្អជីវភាពរស់នៅរបស់គ្រួសារគាត់ និងគាត់ឱ្យបានធូធារជាងមុន ហើយបងស្រីក៏អាចកែលម្អគេហដ្ឋានរបស់គាត់ពីផ្ទះឈើតូចទៅជាផ្ទះថ្មធំទូលាយ និងមានផាសុខភាព។ បន្ថែមពីនេះ បងស្រីក៏អាចទិញរថយន្តមួយគ្រឿងសម្រាប់ប្រើប្រាស់ក្នុងគ្រួសារផងដែរ។ រឿងរ៉ាវរបស់បងស្រី ចាន់ ធាវី គឺជាគំរូមួយដែលបង្ហាញថា ការប្រើប្រាស់សេវាហិរញ្ញវត្ថុយ៉ាងមានទំនួលខុសត្រូវ អាចជួយបង្កើតឱកាស និងផ្លាស់ប្តូរជីវភាពឱ្យកាន់តែល្អប្រសើរឡើងបាន។
    ទំព័រជីវិតថ្មីរបស់លោកពូ ឯក ម៉ាប់ ក្រោយពេលជ្រើសរើសដៃគូហិរញ្ញវត្ថុត្រឹមត្រូវ និងប្រើប្រាស់ប្រាក់កម្ចីចំគោលដៅ

    អស់រយៈពេលជាង ៣០ឆ្នាំ ក្នុងអាជីពជាអ្នករត់តាក់ស៊ី លោកពូ ម៉ាប់ បានឆ្លងកាត់បទពិសោធន៍ជាច្រើននៅក្នុងមុខរបរមួយនេះ។ ជាមួយនឹងទំនួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកដំណើរ គាត់បានកសាងទំនុកចិត្ត និងភាពជឿជាក់ពីអតិថិជនជាបន្តបន្ទាប់។ ទោះបីជាយ៉ាងណាដ៏ដោយ ដំណើរជីវិតមិនមែនសុទ្ធតែរលូនរហូតនោះទេ ព្រោះដំបូងឡើយ លោកពូ គ្រាន់តែជាអ្នកបើកឡានឈ្នួល ដែលអាចរកចំណូលបានតិចតួចក្នុងមួយថ្ងៃប៉ុណ្ណោះ។ ដោយប្រាក់ចំណូលនៅមានកម្រិត ដូច្នេះក្តីសុបិន្តក្នុងការមានអាជីវកម្មផ្ទាល់ខ្លួនមើលទៅដូចជាមិនងាយស្រួលនោះទេសម្រាប់លោកពូ។ ប៉ុន្តែបន្ទាប់ពីបានគិតគូរយ៉ាងហ្មត់ចត់ និងការមិនបោះបង់ គាត់បានសម្រេចចិត្តផ្លាស់ប្តូរជីវិត ដោយចាប់ផ្តើមស្វែងរកឱកាសថ្មីសម្រាប់អនាគតរបស់ខ្លួន។ នៅឆ្នាំ ២០១៦ លោកពូ ម៉ាប់ បានជ្រើសរើសដៃគូហិរញ្ញវត្ថុត្រឹមត្រូវ ដោយស្នើសុំប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ដើម្បីទិញរថយន្តមួយគ្រឿង សម្រាប់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ ពេលនោះហើយ គឺជាចំណុចចាប់ផ្តើមនៃទំព័រជីវិតថ្មីរបស់គាត់។ ចាប់ផ្តើមពីរថយន្តតែមួយគ្រឿង រហូតគាត់បានពង្រីកទៅជារថយន្តជាច្រើនគ្រឿង ដែលបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់។ បន្ទាប់មកនៅឆ្នាំ២០១៨ គាត់បានស្នើសុំប្រាក់កម្ចីវគ្គទី២ ដើម្បីទិញរថយន្តមួយគ្រឿងបន្ថែម សម្រាប់ឱ្យកូនរបស់គាត់ប្រើប្រាស់ក្នុងអាជីវកម្មដូចគាត់ផងដែរ។ បន្ទាប់មកទៀត នៅឆ្នាំ២០២១ គាត់បានស្នើសុំប្រាក់កម្ចីវគ្គទី៣ ដើម្បីទិញ រថយន្តទេសចរណ៍ ១២កៅអីចំនួនមួយគ្រឿងបន្ថែម សម្រាប់ជួលដើម្បីបង្កើនប្រភពចំណូល។ ដោយសារតម្រូវការដឹកអ្នកដំណើរកើនឡើង រថយន្តនេះមិនអាចផ្ទុកអ្នកដំណើរបានគ្រប់គ្រាន់នោះទេ ដូច្នេះនៅឆ្នាំ២០២៦ គាត់បានស្នើសុំប្រាក់កម្ចីវគ្គទី៤ ដើម្បីប្តូររថយន្តពី១២កៅអី ទៅទិញរថយន្តក្រុង ២៤កៅអីវិញ សម្រាប់បម្រើអតិថិជនលើវិស័យទេសចរណ៍។ ពេលនេះ លោកពូ ម៉ាប់ បានក្លាយជាម្ចាស់អាជីវកម្មដែលមានរថយន្តសរុប ៣គ្រឿង ដែលវាអាចជួយបង្កើនប្រាក់ចំណូលរបស់គាត់ឱ្យមានស្ថេរភាព និងបានធ្វើឱ្យជីវភាពគ្រួសាររបស់គាត់កាន់តែប្រសើរ។ ដោយសារតែការរីកចម្រើននេះហើយ គាត់មិនត្រឹមតែអាចផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃបានគ្រប់គ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រាក់សន្សំសម្រាប់អនាគតផងដែរ។ លោកពូ ឯក ម៉ាប់ បានចែករំលែកថា ផលិតផលប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) មានអត្រាការប្រាក់សមរម្យ សេវាកម្មរហ័ស និងផ្តល់ប្រាក់កម្ចីស្របតាមតម្រូវការ ហើយ អិលអូអិលស៊ី (LOLC) ក៏បានក្លាយជាដៃគូហិរញ្ញវត្ថុដ៏សំខាន់ក្នុងការជួយបម្លែងក្តីសុបិន្តរបស់គាត់ឱ្យក្លាយជាការពិត។
    បងប្រុស គង់ សាវ៉ាត គឺជាអាជីវករលក់ និងជួសជុលទូរសព្ទដៃម្នាក់ ដែលមានទៅទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ

    បងប្រុស គង់ សាវ៉ាត គឺជាអាជីវករលក់ និងជួសជុលទូរសព្ទដៃម្នាក់ ដែលមានទៅទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ។ តាមរយៈបទពិសោធជាង ៦ឆ្នាំ លើ អាជីវកម្មនេះ បងប្រុសបានឆ្លងកាត់បញ្ហាប្រឈមទៅលើកង្វះខាតដើមទុន ដែលរាំងស្ទះឱកាសពង្រីកអាជីវកម្មមួយនេះ ។ យ៉ាងណាមិញ ក្រោយទទួលបានប្រាក់កម្ចី និងប្រើប្រាស់ដោយទំនួលខុសត្រូវ និងផែនការច្បាស់លាស់ អាជីវកម្មរបស់គាត់បានរីកចម្រើនគួរឱ្យកត់សម្គាល់ បើយោងតាមការរៀបរាប់របស់បងប្រុសសាវ៉ាតខាងក្រោម។ បន្ទាប់ពីបានស្គាល់ អិលអូអិលស៊ី (LOLC) តាមរយៈមិត្តភក្តិ នៅឆ្នាំ២០២៤ បងប្រុស សាវ៉ាត បានសម្រេចចិត្តស្នើសុំប្រាក់កម្ចីលើកទី១ ដើម្បីបង្កើនស្តុកទូរសព្ទដៃរបស់គាត់ និងបានទិញឧបករណ៍ទំនើបៗសម្រាប់ជួសជុលទូរសព្ទដៃជូនដល់អតិថិជនផងដែរ។ ក្រោយមកក្នុងឆ្នាំដដែល ដោយមើលឃើញពីភាពរីកចម្រើននៃអាជីវកម្ម និងទទួលបានការគាំទ្រកើនឡើងពីសំណាក់អតិថិជនរបស់គាត់បានយ៉ាងឆាប់រហ័ស គាត់ក៏បានស្នើសុំប្រាក់កម្ចីលើកទី២ ដើម្បីបន្ថែមស្តុកអីវ៉ាន់ឱ្យកាន់តែច្រើនសម្រាប់បំពេញតម្រូវការភ្ញៀវ និងកែលម្អសោភណភាពហាងរបស់គាត់ឱ្យកាន់តែមានបរិយាកាសល្អប្រសើរ។ រហូតដល់ឆ្នាំ២០២៦ ដោយបានគិតគូរច្បាស់លាស់ បងប្រុស សាវ៉ាត បានសម្រេចចិត្តស្នើសុំប្រាក់កម្ចីវគ្គទី៣ ដើម្បី សាងសង់បន្ទប់ជួល និងមួយចំណែកទៀតនៃប្រាក់កម្ចីគាត់បានបន្ថែមទុនលើអាជីវកម្មលក់ទូរសព្ទរបស់គាត់ ហើយនេះជាជម្រើសដ៏ត្រឹមត្រូវមួយរបស់បងប្រុស ក្នុងការបង្កើនប្រពភចំណូលសម្រាប់គាត់ និងគ្រួសារ។ ពីហាងលក់ទូរសព្ទដែលមានអីវ៉ាន់ក្នុងស្តុកបន្តិចបន្តួច ក្លាយជាហាងលក់ទូរសព្ទដែលមានអីវ៉ាន់គ្រប់គ្រាន់សម្រាប់បំពេញតាមតម្រូវការអតិថិជន។ បងប្រុស សាវ៉ាត បានចែករំលែកបន្ថែមថា ការប្រើប្រាស់ប្រាក់កម្ចីដោយមានផែនការច្បាស់លាស់ អាចជួយឱ្យជីវភាពរស់នៅ និងអាជីវកម្មរបស់គាត់រីកចម្រើនយ៉ាងពិតប្រាកដ។