ដោយមានការគាំទ្រពីប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ភោជនីយដ្ឋានរបស់បងស្រី ព្រំ សុលាភា បានបន្តរីកលូតលាស់កាន់តែប្រសើរឡើង និងបានធ្វើឱ្យជីវភាពរស់នៅរបស់គ្រួសារគាត់ដើរស្របជាមួយក្តីប្រាថ្នាដែលគាត់ចង់បាន។
បងស្រី សុលាភា គឺជាម្ចាស់ភោជនីយដ្ឋានមួយកន្លែងមានឈ្មោះថា “ហាងបាយស្រអែមភូមិខ្ញុំ” ស្ថិតនៅខេត្តព្រះវិហារ។ ដោយសារតែស្នាដៃចំអិនម្ហូបរបស់បងស្រីមានរសជាតិឆ្ងាញ់ គាត់បានទទួលការគាំទ្រពីអតិថិជនជាច្រើន តែហាងរបស់គាត់មានទំហំតូច ជាហេតុធ្វើឱ្យគាត់អាចទទួលភ្ញៀវក្នុងចំនួនកំណត់ ដូច្នេះបងស្រីក៏បានសម្រេចចិត្តប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC)។ គាត់បានប្រើប្រាស់កម្ចីដើម្បីពង្រីកហាងអាហារឱ្យកាន់តែធំ និងមានសោភ័ណភាពដើម្បីទាក់ទាញភ្ញៀវបានកាន់តែច្រើន ក៏ដូចជាបង្កើនប្រាក់ចំណូលផងដែរ។ បន្ថែមពីនេះ បងស្រី ក៏បានស្នើកម្ចីមួយវគ្គផ្សេងទៀត ដើម្បីទិញដីមួយកន្លែងសម្រាប់សាងសង់លំនៅឋានសម្រាប់គ្រួសារផងដែរ។
បងស្រី សុលាភា បានបង្ហើបប្រាប់ក្រុមការងារ អិលអូអិលស៊ី (LOLC) ថាតាមរយៈការណែនាំពីអតិថិជនផ្សេងទៀតរបស់ អិលអូអិលស៊ី (LOLC) បានធ្វើឱ្យគាត់បានចាប់អារម្មណ៍ និងស្វែងយល់បន្ថែមពីផលិតផលប្រាក់កម្ចី។ លើសពីនេះទៅទៀត ការប្រាស្រ័យទាក់ទងលើកដំបូងរបស់គាត់ជាមួយបុគ្គលិក អិលអូអិលស៊ី (LOLC) បានទាក់ទាញចិត្តគាត់ ព្រោះបានឃើញពីអាកប្បកិរិយាដ៏ល្អ ភាពរួសរាយរាក់ទាក់ និងការប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈ ដែលធ្វើឱ្យគាត់យល់កាន់តែច្បាស់ពីសេវាហិរញ្ញវត្ថុ។
តាមរយៈបទពិសោធន៍ពីការប្រើប្រាស់ប្រាក់កម្ចីកន្លងមក បងស្រី សុលាភា បានអរគុណចំពោះ អិលអូអិលស៊ី (LOLC) ដែលជាចំណែកមួយធ្វើឱ្យអាជីវកម្មរបស់គាត់ទទួលបានភាពជោគជ័យផងដែរ។