ក្នុងនាមជាស្រ្តីមួយរូបដែលមានក្តីស្រមៃធំធេងពោរពេញដោយក្តីសង្ឃឹម និងការតាំងចិត្តខ្ពស់ ប្អូនស្រី ណន នុត បានដើរតាមឆន្ទៈរបស់ខ្លួនក្នុងការពង្រីកអាជីវកម្មឱ្យទទួលបានជោគជ័យ និងរីកចម្រើនគួរឱ្យស្ញប់ស្ញែង។ ប្អូនស្រី នុត គឺជាអាជីវករលក់ចាប់ហួយ និងសម្ភារប្រើប្រាស់គ្រប់ប្រភេទ ស្ថិតនៅភូមិស្លែង ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។ ប្អូនស្រីបានប្រកបរបរនេះអស់រយៈពេលជាង ៤ឆ្នាំមកហើយ។
ចាប់ផ្តើមពីតូបឈើតូចមួយ និងមានអីវ៉ាន់ស្តុកទុកបន្តិចបន្តួច ប្អូនស្រី នុត បានសម្លឹងមើលឃើញពីសក្តានុពលនៃអាជីវកម្ម ហើយបានសម្រេចចិត្តពង្រីកអាជីវកម្មរបស់ខ្លួនតាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC) កាលពីឆ្នាំ២០២២ ដោយបានស្នើប្រាក់កម្ចីចំនួន ១១.០០០ដុល្លារ ដើម្បីបង្កើនស្តុកអីវ៉ាន់ឱ្យកាន់តែសម្បូរបែប សម្រាប់បំពេញតម្រូវការអតិថិជន។
ក្រោយមកនៅឆ្នាំ២០២៤ ប្អូនស្រីក៏បានប្រើប្រាស់ប្រាក់កម្ចីលើកទីពីរចំនួន ១៥.០០០ដុល្លារ ដើម្បីធ្វើជាដើមទុនបន្ថែមក្នុងការពង្រីកអាជីវកម្មបន្តទៀតឱ្យកាន់តែធំជាងមុន។ ដោយការខិតខំប្រឹងប្រែងគួបផ្សំនឹងភាពឆ្លាតវៃលើការប្រើប្រាស់ប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាព បានជំរុញឱ្យអាជីវកម្ម ប្អូនស្រី ទទួលបានភាពជោគជ័យមកដល់សព្វថ្ងៃ។
ប្អូនស្រី នុត បានបញ្ជាក់ថា ការប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) បានផ្តល់ឱ្យគាត់នូវដើមទុនគ្រប់គ្រាន់សម្រាប់អភិវឌ្ឍក៏ដូចជាពង្រីកអាជីវកម្មបន្ថែម មានអីវ៉ាន់គ្រប់ប្រភេទសម្រាប់លក់ជូនអតិថិជន និងមានទីតាំងលក់ដូរធំទូលាយជាងមុន។ ជាពិសេស តាមរយៈភាពរីកចម្រើននេះ បានធ្វើឱ្យប្រាក់ចំណូលរបស់ ប្អូនស្រី កើនឡើងកាន់តែច្រើនដើម្បីប្រើប្រាស់ក្នុងអាជីវកម្ម និងសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។