“កាលពីមុន ខ្ញុំមិនមានដើមទុនគ្រប់គ្រាន់ដើម្បីទំនុកបម្រុងអាជីវកម្មរបស់ខ្ញុំឱ្យដំណើរការបានល្អប្រសើរនោះទេ ដូច្នេះហើយ ទើបមិនមានសម្លៀកបំពាក់ ក៏ដូចជាស្បែកជើងសម្បូរបែបដើម្បីបំពេញតម្រូវការរបស់អតិថិជន” ប្រសាសន៍ បងស្រី សៀន គឹមសាន់ ដែលជាអ្នកលក់សម្លៀកបំពាក់ និងស្បែកជើងបុរស នារី នៅខេត្តតាកែវ ជាមួយនឹងបទពិសោធន៍នៃការប្រកបរបរនេះអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។
ថ្ងៃមួយ បងស្រី ក៏សម្រេចចិត្តចាប់យកឱកាសក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួនជាមួយដៃគូគាំទ្រផ្នែកហិរញ្ញវត្ថុរបស់គាត់គឺ អិលអូអិលស៊ី (LOLC)។ មិនបង្អង់យូរ បងស្រី បានស្នើប្រាក់កម្ចី ដើម្បីពង្រីកអាជីវកម្មរបស់គាត់ និងទិញតូបបន្ថែមនៅទីផ្សារ។
បន្ទាប់ពីប្រើប្រាស់ប្រាក់កម្ចី អិលអូអិលស៊ី (LOLC) អស់មួយរយៈ បងស្រី បានសង្កេតឃើញពីភាពប្រសើរឡើង និងរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងជីវភាពផ្ទាល់ខ្លួន និងអាជីវកម្មរបស់គាត់។ ដោយការប្រើប្រាស់កម្ចីប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់ បងស្រី អាចជួយឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់បានល្អប្រសើរ ហើយថែមទាំងបានបង្កើនទ្រព្យសម្បត្តិបន្ថែមទៀតផង។
សមិទ្ធផលដែល បងស្រី ទទួលបានក្រោយពីប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី គឺពង្រីកអាជីវកម្មរបស់គាត់ឱ្យធំជាងមុន បានទិញតូបថ្មីចំនួន៤ បន្ថែមនៅក្នុងផ្សារ និងមានអីវ៉ាន់សម្បូរបែបជាច្រើនប្រភេទសម្រាប់លក់ និងបំពេញតម្រូវការអតិថិជនរបស់គាត់ឱ្យកាន់តែប្រសើរឡើង និងថែមទាំងបានទាក់ទាញអតិថិជនថ្មីៗជាបន្តបន្ទាប់។
បងស្រី បានបន្ថែមថា “កម្ចីដែលខ្ញុំទទួលបានពី អិលអូអិលស៊ី (LOLC) ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពគ្រួសារខ្ញុំ”។