ប្រាក់កម្ចីដែលជាជំនួយផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC) បានចូលរួមចំណែកជួយដល់ការរីកលូតលាស់នៃអាជីវកម្មរបស់បងស្រីហ៊ាង លាងហ៊ី កាន់តែប្រសើរឡើង។ បងស្រី លាងហ៊ី គឺជាអាជីវករលក់ចាប់ហួយមួយរូប ស្ថិតនៅភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលគាត់បានប្រកបរបរនេះអស់រយៈពេលជិត១០ឆ្នាំមកហើយ។
ក្នុងឆ្នាំ២០១៧ បន្ទាប់ពីបានស្គាល់ អិលអូអិលស៊ី (LOLC) និងបានយល់ច្បាស់អំពីផលិតផលប្រាក់កម្ចី បងស្រី ក៏មានគំនិតចង់កែប្រែជីវភាពរស់នៅរបស់ខ្លួនឱ្យកាន់តែប្រសើរ ដោយសម្រេចចិត្តដាក់គោលដៅពង្រីកអាជីវកម្មរបស់គាត់។ ក្រោយមក បងស្រី បានសម្រេចប្រើប្រាស់កម្ចីដំបូងរបស់ខ្លួនយកទៅពង្រីកអាជីវកម្ម ដោយទិញអីវ៉ាន់ចាប់ហួយបន្ថែមសម្រាប់លក់។
ជាលទ្ធផល អាជីវកម្មរបស់បងស្រីមានភាពរីកចម្រើនបន្តិចម្តងៗ ជាហេតុធ្វើឱ្យគាត់បន្តប្រើប្រាស់កម្ចីចំនួន២វគ្គបន្តបន្ទាប់ទៀតដើម្បីពង្រីកអាជីវកម្មបន្ថែម និងទិញដីសម្រាប់សាងសង់ផ្ទះ។
ភាពជោគជ័យនៃអាជីវកម្មរបស់ បងស្រី លាងហ៊ី ដែលបានរៀបរាប់ខាងលើ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីផលវិជ្ជមានក្នុងការប្រើប្រាស់កម្ចីចំគោលដៅប្រកបដោយភាពឈ្លាសវៃ និងទំនួលខុសត្រូវ។
បងស្រី លាងហ៊ី បានរៀបរាប់ទាំងទឹកមុខញញឹមថា “ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលអាជីវកម្មរបស់ខ្ញុំរីកចម្រើន ហើយថែមទាំងមានលទ្ធភាពសាងសង់ផ្ទះថ្មីយ៉ាងស្រស់ស្អាតប្រកបដោយផាសុកភាពគួរជាទីរស់នៅ”។ ជាចុងក្រោយ បងស្រី បានបង្ហើបថា គាត់មានបំណងកបន្តពង្រីកអាជីវកម្មរបស់គាត់ឱ្យធំជាងនេះបន្ថែមទៀត និងចង់ទិញរថយន្តមួយគ្រឿងសម្រាប់ប្រើប្រាស់ក្នុងគ្រួសារនាពេលខាងមុខផងដែរ។