ប្អូនស្រី ធឿន គឺជាអាជីវករលក់ចាប់ហួយ នៅភូមិព្រែកត្នោត ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលសព្វថ្ងៃ ប្អូនស្រី រស់នៅជាមួយស្វាមី មានឈ្មោះ សុខ សានអែនឌី ដែលមានមុខរបរជាអ្នកបើកឡានដឹកតុការ និងមានកូនស្រីម្នាក់ក្នុងបន្ទុក។
ថ្វីត្បិតតែអាជីវកម្ម ប្អូនស្រី ធឿន បានដំណើរការហើយក្តី ក៏ប្អូនស្រីបានគិតគូររិះរកមធ្យោបាយដើម្បីធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់គាត់រីកចម្រើនជាងនេះផងដែរ។ ដើម្បីពង្រឹងភាពរឹងមាំនៃអាជីវកម្ម ប្អូនស្រី ធឿន បានសិក្សាស្វែងយល់បន្ថែមពីប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) បន្ទាប់ពីទទួលបានការណែនាំពីអ្នកស្គាល់គ្នាក្នុងភូមិ។ ក្រោយពីបានយល់ច្បាស់នូវលក្ខខណ្ឌប្រាក់កម្ចី ប្អូនស្រី មិនបង្អង់យូរក៏ចាប់យកឱកាសពង្រីកមុខរបររបស់ខ្លួនឱ្យកាន់តែរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន។
ប្អូនស្រី ធឿន បានរៀបរាប់ពីការប្រើប្រាស់កម្ចីថា ប្អូនស្រី បានស្នើកម្ចីរហូតដល់ពីរវគ្គពី អិលអូអិលស៊ី (LOLC) ក្នុងគោលបំណងទិញអីវ៉ាន់បន្ថែមសម្រាប់មុខរបរលក់ចាប់ហួយ និងមួយចំណែកប្រើប្រាស់សម្រាប់កែលម្អគេហដ្ឋានឱ្យកាន់តែល្អប្រសើរក្នុងការរស់នៅ។ “ខ្ញុំពិតជាសប្បាយចិត្តព្រោះមានមុខរបរផ្ទាល់ខ្លួនច្បាស់លាស់ ដែលអាចរកប្រាក់ចំណូលបានទៀងទាត់សម្រាប់ផ្គត់ផ្គង់គ្រួសារ ជាពិសេសមានពេលវេលាគ្រប់គ្រាន់មើលថែកូន ព្រមទាំងអាចរស់នៅក្នុងផ្ទះខ្លួនឯងប្រកបដោយផាសុកភាពជាងមុន។” ប្រសាសន៍របស់ប្អូនស្រី រឿន ធឿន។
ជាចុងក្រោយ ប្អូនស្រីបានសរសើរដល់បុគ្គលិករបស់ អិលអូអិលស៊ី (LOLC) ដែលបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ ដោយបានប្រឹក្សា និងផ្ដល់ព័ត៌មានដល់ ប្អូនស្រី ឱ្យបានយល់ច្បាស់នូវលក្ខខណ្ឌផ្សេងៗមុនពេលផ្តល់ប្រាក់កម្ចី។ មិនត្រឹមតែប៉ុណ្ណោះ អាកប្បកិរិយាបុគ្គលិកទៀតសោត គឺមានភាពរួសរាយរាក់ទាក់ និងការផ្តល់សេវាកម្មបានលឿន និងរហ័សគួរជាទីគាប់ចិត្ត។