សកម្មភាពសង្គម (CSR)

  • នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បុគ្គលិក អិលអូអិលស៊ី (LOLC) សាខាខេត្តកំពង់ចាម បានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍សហគមន៍មួយនៅសាលាបឋមសិក្សាឈិត គឹមយាត ក្បាលកោះសូទិន

    នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បុគ្គលិក អិលអូអិលស៊ី (LOLC) សាខាខេត្តកំពង់ចាម បានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍សហគមន៍មួយនៅសាលាបឋមសិក្សាឈិត គឹមយាត ក្បាលកោះសូទិន ដែលមានទីតាំងស្ថិតនៅភូមិទី២ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ក្រុមការងារសាខា បាននាំយកនូវសម្ភារសិក្សាមួយចំនួនចែកជូនដល់សិស្សានុសិស្ស និងសម្ភារសម្រាប់គាំទ្រដល់សាលារៀនរួមមាន សៀវភៅ កៅអីជ័រ ថ្នាំលាបរបងសាលារៀន និងបង់សម្រាប់អង្គុយ ជូនដល់សាលាផងដែរ។ តាមរយៈសកម្មភាពខាងលើ បានបង្ហាញពីការចូលរួមចំណែកលើកកម្ពស់សោភ័ណភាពសាលារៀនមួយកម្រិត និងលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យប្រឹងប្រែងសិក្សាដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាយុវជនជំនាន់ក្រោយដែលពោរពេញដោយសមត្ថភាព ទាំងចំណេះដឹង និងចំណេះធ្វើប្រកបដោយសក្តានុពលដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិនាពេលអនាគត។
  • ការប្តេជ្ញាចូលរួមចំណែកក្នុងសកម្មភាពសង្គមនានា បុគ្គលិក អិលអូអិលស៊ី

    ស្របជាមួយនឹងការប្តេជ្ញាចូលរួមចំណែកក្នុងសកម្មភាពសង្គមនានា បុគ្គលិក អិលអូអិលស៊ី សាខាក្រុងបាត់ដំបងបានមូលមតិគ្នារៀបចំសកម្មភាពមនុស្សធម៌មួយ ក្នុងកម្មវិធីព្រឹត្តិការណ៍សហគមន៍របស់ខ្លួនដោយនាំយកនូវគ្រឿងឧបភោគបរិភោគដូចជា អង្ករ ទឹកត្រី និងទឹកស៊ីអ៊ីវ ព្រមទាំងបង់អង្គុយ ជូនមណ្ឌលកុមារកំព្រា “បុរីកុមារកំព្រាបាត់ដំបង” ដែលស្ថិតក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សកម្មភាពសង្គមនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណងចូលរួមចំណែកផ្គត់ផ្គង់អាហារដល់ក្មេងៗដែលកំពុងរស់នៅក្នុងមណ្ឌល ដើម្បីឱ្យពួកគាត់មានអាហារញ៉ាំគ្រប់គ្រាន់ ក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់ និងក្តីស្រលាញ់ពី បុគ្គលិករបស់ អិលអូអិលស៊ី (LOLC) ផងដែរ។
  • សាខាខេត្តកណ្តាលបានផ្តួចផ្តើមប្រារព្ធនូវកម្មវិធីព្រឹត្តិការណ៍សហគមន៍មួយដ៏មានអត្ថន័យប្រកបទៅដោយសេចក្តីសោមនស្សរីករាយ

    នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ អិលអូអិលស៊ី (LOLC) សាខាខេត្តកណ្តាលបានផ្តួចផ្តើមប្រារព្ធនូវកម្មវិធីព្រឹត្តិការណ៍សហគមន៍មួយដ៏មានអត្ថន័យប្រកបទៅដោយសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំឡើងនៅសាលាបឋមសិក្សាក្រាំងគាំ ដែលមានទីតាំងស្ថិតនៅភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សកម្មភាពក្នុងកម្មវិធីនេះរួមមាន ការដាំដើមឈើ ការផ្តល់បង់អង្គុយជូនសាលា និងការចែកសម្ភារសិក្សាដល់សិស្សានុសិស្សដូចជា សៀវភៅ ប៊ិក និងខ្មៅដៃផងដែរ។ តាមរយៈសកម្មភាពខាងលើ បានបង្ហាញឱ្យឃើញពីការចូលរួមចំណែករបស់ អិលអូអិលស៊ី (LOLC) សាខាខេត្តកណ្តាល ក្នុងការចូលរួមចំណែកលើកកម្ពស់ការអប់រំ ដោយបានផ្តល់សម្ភារសិក្សាដ៏ចាំបាច់ដល់សិស្សានុសិស្ស ក្នុងន័យលើកទឹកចិត្តពួកគាត់ឱ្យខិតខំរៀនសូត្រ ដើម្បីក្លាយជាទំពាំងដ៏មានតម្លៃសម្រាប់ប្រទេសជាតិ ព្រមទាំងលើកកម្ពស់ដល់បរិស្ថាន ដោយការដាំដើមឈើ ដែលអាចកែលម្អបរិយាកាសឱ្យស្រស់បំព្រងក្នុងទីធ្លាសាលារៀននាពេលអនាគតផងដែរ។
  • ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ អិលអូអិលស៊ី (LOLC) បានរៀបចំផ្តល់វគ្គបណ្តុះបណ្តាលតាមបណ្តាភូមិមួយចំនួន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផ្នែកហិរញ្ញវត្ថុ

    ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ អិលអូអិលស៊ី (LOLC) បានរៀបចំផ្តល់វគ្គបណ្តុះបណ្តាលតាមបណ្តាភូមិមួយចំនួន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផ្នែកហិរញ្ញវត្ថុ។ ការផ្តល់ជូននេះ មានគោលបំណងចម្បងគឺបញ្ជ្រាបការយល់ដឹងដល់សាធារណជន ជាពិសេសអតិថិជនរបស់ អិលអូអិលស៊ី (LOLC) នូវចំណេះដឹងដ៏មានអត្ថប្រយោជន៍ស្តីពីការគ្រប់គ្រងកម្ចី ដើម្បីលើកស្ទួយការប្រើប្រាស់ប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាពខ្ពស់។ វគ្គបណ្តុះបណ្តាលនេះ ក៏បានបង្ហាញពីហានិភ័យក្នុងការប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលអាចនាំឱ្យអ្នកប្រើប្រាស់ធ្លាក់ក្នុងបំណុលវណ្ឌកផងដែរ។ ក្នុងន័យនេះ អិលអូអិលស៊ី (LOLC) លើកទឹកចិត្តពួកគាត់ឱ្យត្រិះរិះពិចារណាជ្រើសរើសស្ថាប័នហិរញ្ញវត្ថុដែលអាចជឿទុកចិត្តបាន ស្វែងយល់ឱ្យច្បាស់ពីអត្រាការប្រាក់ និងគោលបំណងនៃការប្រើប្រាស់ដើម្បីទទួលបានភាពរីកចម្រើន ដែលអាចជួយកសាងស្ថិរភាពហិរញ្ញវត្ថុរបស់ពួកគាត់បានយូរអង្វែង។ រយៈពេលពីរថ្ងៃនេះ ក្រុមការងារ អិលអូអិលស៊ី (LOLC) បានផ្តល់វគ្គបណ្តុះបណ្តាលបានចំនួន ៨វគ្គ ដែលមានអ្នកចូលរួមសរុបចំនួន ១៩៩នាក់ ក្នុងនោះមានស្រ្តីចូលរួម ១៨០នាក់ តាមភូមិដូចបានរៀបរាប់ខាងក្រោម៖ ១. បន្ទាយចាស់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ២. បន្ទាយថ្មី ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ៣. ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ៤. ភូមិក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ៥. ភូមិអូរវែងជើង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ៦. ភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ៧. ភូមិពង្រ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ៨. ភូមិឃ្មាស់ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
  • លើកកម្ពស់ការយល់ដឹងក្នុងសហគមន៍ជាមួយចំណេះដឹងហិរញ្ញវត្ថុ!

    លើកកម្ពស់ការយល់ដឹងក្នុងសហគមន៍ជាមួយចំណេះដឹងហិរញ្ញវត្ថុ! ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤, អិលអូអិលស៊ី (LOLC) បានរៀបចំវគ្គបណ្ដុះបណ្ដាលអំពីចំណេះដឹងហិរញ្ញវត្ថុក្រោមប្រធានបទ ការគ្រប់គ្រងកម្ចី ដែលផ្តល់ដល់អតិថិជន និងអ្នកភូមិសរុបចំនួន២៦០នាក់ ដែលមានស្ត្រីចំនួន២០៥ នាក់ចូលរួម នៅតាមទីតាំងមួយចំនួនដូចរៀបរាប់ខាងក្រោម៖ ១. ភូមិកណ្តាល ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ២. ភូមិត្រពាំងតាអ៊ុយ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ៣. ភូមិពេជសារ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ៤. ភូមិព្រៃបាយ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ៥. ភូមិដើមដូង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ៦. ភូមិបាម ឃុំគោកព្រេច ស្រុកកោះអណ្តែត ខេត្តតាកែវ ៧. ភូមិឈើនៀងខ្ពស់ ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ៨. ភូមិកោងកាង ទី ២ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ៩. ភូមិស្រះ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ១០. ភូមិត្រសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ១១. ភូមិល្អក់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ១២. ភូមិត្រពាំងឈ្លើង ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ១៣. ភូមិម្កាក់ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ១៤. ភូមិបុសខ្នុរ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ វគ្គបណ្ដុះបណ្ដាលនេះបានផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រងកម្ចីដែលត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីអាចឱ្យពួកគាត់ធ្វើការសម្រេចចិត្តបានយ៉ាងច្បាស់លាស់មុនពេលទទួលយកប្រាក់កម្ចី និងលើកកម្ពស់ការប្រើប្រាស់កម្ចីប្រកបដោយទំនួលខុសត្រូវ។ តាមរយៈការផ្តល់នូវចំណេះដឹងសំខាន់ៗទាំងនេះ បង្ហាញឱ្យឃើញថា អិលអូអិលស៊ី (LOLC) កំពុងចូលរួមកសាងភាពរឹងមាំក្នុងសហគមន៍ ដែលនឹងធ្វើអោយជីវភាពរបស់អតិថិជន និងអ្នកចូលរួមផ្សេងទៀតមានការរីកចម្រើន។
  • អិលអូអិលស៊ី (LOLC) បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងកម្ចី ដល់អតិថិជនរបស់ខ្លួនក្នុងសហគមន៍...

    អិលអូអិលស៊ី (LOLC) ប្តេជ្ញាមុតមាំក្នុងការលើកកម្ពស់ការយល់ដឹងរបស់អតិថិជន ដោយផ្តល់ឱ្យពួកគាត់នូវចំណេះដឹងទាក់ទងនឹងហិរញ្ញវត្ថុ ព្រោះថាចំណេះដឹងគឺជាគន្លឹះដើម្បីទទួលបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។ ចន្លោះពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ អិលអូអិលស៊ី (LOLC) បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងកម្ចី ដល់អតិថិជនរបស់ខ្លួនក្នុងសហគមន៍ ក្នុងគោលបំណងផ្តល់ការណែនាំយ៉ាងច្បាស់ពីការគ្រប់គ្រងកម្ចីប្រកបដោយប្រសិទ្ធភាព និងផ្តល់ការយល់ដឹងដល់ពួកគាត់ឱ្យមានសមត្ថភាពធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានដោយខ្លួនឯង។ វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែផ្តល់ជូនសម្រាប់តែអតិថិជនរបស់ អិលអូអិលស៊ី (LOLC) ប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នកភូមិផ្សេងទៀងផងដែរ ដោយមានអ្នកចូលរួមសរុបចំនួន ១៥២នាក់ ដែលក្នុងនោះមានស្ត្រី ១២៧នាក់ នៅតាមភូមិ ឃុំមួយចំនួនដូចបានរៀបរាប់ខាងក្រោម៖ ១. ភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ២. ភូមិបន្ទាយឆ្មារលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ៣. ភូមិពន្លៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ៤. ភូមិសំបួរមាស ឃុំបន្សាយរាក់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ ៥. ភូមិអូរខ្ចៅ ឃុំកូនក្រៀល ស្រុកសំរោង ខេត្តឧត្តរមានជ័យ
  • ការចូលរួមលើកកម្ពស់ការអប់រំ គឺជាការរួមចំណែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងភាពរីកចម្រើនរបស់ប្រទេសជាតិ!

    អិលអូអិលស៊ី (LOLC) សាខាបរកែវ មានសេចក្តីរីករាយក្នុងការចូលរួមគាំទ្រនូវការអប់រំរបស់ក្មួយៗសិស្សានុសិស្ស នៅសាលាបឋមសិក្សាបរកែវ តាមរយៈគំនិតផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍សហគមន៍ ដែលបានផ្តល់សម្ភារសិក្សាសំខាន់ៗ ដូចជា សៀវភៅ ប៊ិក និងខ្មៅដៃ ជូនដល់ពួកគាត់ ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញអត្ថប្រយោជន៍ពីការអប់រំដែលជាយាននាំឱ្យមានអនាគតកាន់តែភ្លឺស្វាង។ កាន់តែពិសេស សម្រាប់ព្រឹត្តិការណ៍នេះ លោកនាយកសាខាបរកែវ បានផ្តល់ដំបូន្មាន និងចែករំលែកបទពិសោធន៍ ដើម្បីលើកទឹកចិត្តក្មួយៗឱ្យខំប្រឹងប្រែងរៀនសូត្រ ឱ្យមានចំណេះដឹង និងមានការងារល្អៗ សម្រាប់អនាគតដ៏រុងរឿង។ គួរបញ្ជាក់ថា អិលអូអិលស៊ី (LOLC) តែងតែចូលរួមលើកស្ទួយវិស័យអប់រំនៅក្នុងសហគមន៍ ដើម្បីរួមចំណែកបង្កើតធនធានជំនាន់ក្រោយដ៏មានតម្លៃ សម្រាប់ប្រទេសជាតិរបស់យើង។
  • ក្រុមការងារគ្រប់គ្រងចីរភាពបានផ្តល់វគ្គបណ្តុះបណ្តាលពី “ការគ្រប់គ្រងកម្ចី” ដល់អតិថិជនរបស់ខ្លួន និងប្រជាពលរដ្ឋទូទៅបានសរុបចំនួន ៤៣៣នាក់ ក្នុងនោះផងដែរមានស្ត្រីចូលរួមចំនួន ៣៤១នាក់។

    ដើមខែកក្កដានេះ ក្រុមការងារគ្រប់គ្រងចីរភាពបានផ្តល់វគ្គបណ្តុះបណ្តាលពី “ការគ្រប់គ្រងកម្ចី” ដល់អតិថិជនរបស់ខ្លួន និងប្រជាពលរដ្ឋទូទៅបានសរុបចំនួន ៤៣៣នាក់ ក្នុងនោះផងដែរមានស្ត្រីចូលរួមចំនួន ៣៤១នាក់។ តាមរយៈស្នាមញញឹម និងការយកចិត្តទុកដាក់របស់អ្នកចូលរួមបានបង្ហាញពីគុណតម្លៃ និងគុណប្រយោជន៍នៃមេរៀន ដែលបានលើកកម្ពស់ការយល់ដឹងរបស់ពួកគាត់ឱ្យទទួលបាននូវចំណេះដឹងដ៏ចាំបាច់ សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ដោយបានបណ្តុះបណ្តាលក្នុងភូមិចំនួន១៤ដូចបានរៀបរាប់ខាងក្រោម៖ ១. ភូមិទួល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ២. ភូមិទួលសូព័រ ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ៣. ភូមិបុសល្ហុង ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ៤. ភូមិអណ្តូង ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ៥. ភូមិពុទ្ធា ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ៦. ភូមិពានាកណ្ដាល ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ៧. ភូមិតារាជ ឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ៨. ភូមិទ្រលោកជើង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ៩. ភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ១០. ភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ១១. ភូមិទ្រលោកលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ១២. ភូមិឡោទេ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ១៣. ភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ១៤. ភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
  • អិលអូអិលស៊ី (ខេមបូឌា) សាខាកោះកុង និងអន្លង់វែង បានរៀបចំព្រឹត្តិការណ៍សហគមន៍ដោយបានចែកសម្ភារសិក្សាដ៏ចាំបាច់មួយចំនួនដូចជា សៀវភៅ ប៊ិក ខ្មៅដៃ ទឹកលុប ជ័រលុប និងបន្ទាត់ ជូនដល់សិស្សានុសិស្ស ព្រមទាំងសម្ភារបង្រៀនមួយចំនួនសម្រាប់គ្រូបង្រៀនផងដែរ

    ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ អិលអូអិលស៊ី (ខេមបូឌា) សាខាកោះកុង និងអន្លង់វែង បានរៀបចំព្រឹត្តិការណ៍សហគមន៍ដោយបានចែកសម្ភារសិក្សាដ៏ចាំបាច់មួយចំនួនដូចជា សៀវភៅ ប៊ិក ខ្មៅដៃ ទឹកលុប ជ័រលុប និងបន្ទាត់ ជូនដល់សិស្សានុសិស្ស ព្រមទាំងសម្ភារបង្រៀនមួយចំនួនសម្រាប់គ្រូបង្រៀនផងដែរ។ លើសពីនេះ សាខាទាំងពីរក៏បានបរិច្ចាគបង់សម្រាប់អង្គុយជូនដល់សាលាទៀតផង។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅសាលាបឋមសិក្សាស្មាច់មានជ័យ និងអនុវិទ្យាល័យអូរស្វាយ។ គោលបំណងចម្បងនៃព្រឹត្តិការណ៍សហគមន៍នេះ គឺដើម្បីចូលរួមចំណែកលើកកម្ពស់ការអប់រំ និងសុខុមាលភាពរបស់សិស្សានុសិស្ស តាមរយៈការផ្គត់ផ្គង់ដោយផ្ដល់ជាសម្ភារសិក្សា និងបង់អង្គុយលេងដើម្បីលើកទឹកចិត្តពួកគាត់ឱ្យខិតខំសិក្សារៀនសូត្រ ព្រមទាំងបង្កើនបរិយាកាសដ៏ល្អប្រសើរសម្រាប់ការសិក្សារបស់ពួកគាត់ទៀតផង។
  • ក្រុមការងារគ្រប់គ្រងចីរភាព បានធ្វើដំណើរដល់ខេត្តប៉ៃលិន និងស្ទឹងត្រែង ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលដល់អតិថិជន និងអ្នកភូមិក្នុងសហគមន៍អំពីការគ្រប់គ្រងកម្ចីឱ្យមានប្រសិទ្ធភាព

    សប្តាហ៍ចុងក្រោយនៃខែកក្កដានេះ ក្រុមការងារគ្រប់គ្រងចីរភាព បានធ្វើដំណើរដល់ខេត្តប៉ៃលិន និងស្ទឹងត្រែង ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលដល់អតិថិជន និងអ្នកភូមិក្នុងសហគមន៍អំពីការគ្រប់គ្រងកម្ចីឱ្យមានប្រសិទ្ធភាព។ មេរៀននៃចំណេះដឹងហិរញ្ញវត្ថុនេះ បានផ្តល់ការយល់ដឹងដល់អ្នកចូលរួមយ៉ាងច្រើន ដែលបានពញ្ញាក់ស្មារតីពួកគាត់ឱ្យចេះថ្លឹងថ្លែងបានច្បាស់លាស់មុនទទួលយកកម្ចី និងប្រើប្រាស់កម្ចីឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងនូវហានិភ័យទៅថ្ងៃក្រោយ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ បានសបញ្ជាក់យ៉ាងច្បាស់ពីការចូលរួមចំណែករបស់ អិលអូអិលស៊ី (LOLC) ក្នុងការលើកកម្ពស់ការយល់ដឹងរបស់អតិថិជនយ៉ាងយកចិត្តទុកដាក់ ដែលស្របជាមួយនឹងគោលការណ៍ការពារអតិថិជនរបស់ខ្លួន ដើម្បីភាពរីកចម្រើនប្រកបដោយចីរភាព។ នៅថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារបានផ្តល់វគ្គបណ្តុះបណ្តាលសរុបចំនួន ៩វគ្គ ដោយមានអ្នកចូលរួមទាំងអតិថិជន រួមទាំងអ្នកភូមិទូទៅសរុបចំនួន ១៧០នាក់ ក្នុងនោះមានស្រ្តី ១១៥នាក់ផងដែរ ដែលបានធ្វើឡើងនៅក្នុងតំបន់ដូចបានបង្ហាញខាងក្រោម៖ ១. ភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ២. ភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ៣. ភូមិបរហ៊ុយខ្មែរត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ៤. ភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ៥. ភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ៦. ភូមិស្តៅ១ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ៧. ភូមិស្តៅ២ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ៨. ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ៩. ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
  • ព្រឹត្តិការណ៍សហគមន៍របស់សាខាស្រុកបារាយណ៍

    នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បុគ្គលិក អិលអូអិលស៊ី នៃសាខាស្រុកបារាយណ៍ បានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍សហគមន៍មួយក្នុងអនុវិទ្យាល័យកំពង់ថ្ម ដែលមានទីតាំងស្ថិតនៅភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ បុគ្គលិកសាខា បាននាំយកនូវសម្ភារសិក្សាមួយចំនួនចែកជូនដល់សិស្សានុសិស្សរួមមាន សៀវភៅ និងប៊ិច ព្រមទាំងបង់សម្រាប់អង្គុយ ក្រដាសរ៉ាម និងធុងសម្រាមធំជូនដល់សាលាផងដែរ។ តាមរយៈសកម្មភាពខាងលើ បានបង្ហាញពីការចូលរួមចំណែកដ៏សំខាន់ដើម្បីគាំទ្រដល់ការអភិវឌ្ឍក្នុងវិស័យអប់រំ ជាពិសេសបានបង្ហាញពីការយកចិត្តទុកដាក់ និងលើកទឹកចិត្តផ្ទាល់ដល់សិស្សានុសិស្សឱ្យប្រឹងប្រែងសិក្សា ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាបុគ្គលដ៏មានតម្លៃសម្រាប់សង្គម និងសហគមន៍ដែលពួកគាត់រស់នៅនាពេលអនាគត។
  • ការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាការបង្កើនការយល់ដឹងពីប្រសិទ្ធភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីជីវិតកាន់តែរីកចម្រើន!

    ការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាការបង្កើនការយល់ដឹងពីប្រសិទ្ធភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីជីវិតកាន់តែរីកចម្រើន! ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារគ្រប់គ្រងចីរភាពដ៏សកម្មរបស់ អិលអូអិលស៊ី (LOLC) បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងកម្ចី” ដល់អតិថិជន និងអ្នកភូមិសរុបចំនួន៣៨១នាក់ ក្នុងនោះរួមមានស្ត្រីចំនួន ២៩៨នាក់ផងដែរ។ ទីតាំងបណ្តុះបណ្តាលមានលម្អិតដូចខាងក្រោម៖ ១. ភូមិអូរប្រើស ឃុំអូរតាវ៉ៅ ស្រុកប៉ៃលិន ខេត្តប៉ៃលិន ២. ភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសិលាក្រៅ ខេត្តប៉ៃលិន ៣. ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូ ខេត្តស្ទឹងត្រែង ៤. ភូមិអូរម្រះ ឃុំអូរម្រះ ស្រុកសៀមបូ ខេត្តស្ទឹងត្រែង ៥. ភូមិអូរច្រឡង់ ឃុំអូរម្រះ ស្រុកសៀមបូ ខេត្តស្ទឹងត្រែង ៦. ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ៧. ភូមិបុសពោធិ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៨. ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៩. ភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ១០. ភូមិល្វាជើង ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ១១. ភូមិក្រឡែងកើត ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ១២. ភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ១៣. ភូមិជយោត្បូង ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ១៤. ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ១៥. ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ១៦. ភូមិអូរស្រឡៅ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ១៧. ភូមិចាន់គីរី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ១៨. ភូមិភ្នំកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ១៩. ភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ២០. ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ តាមរយៈការផ្តល់ចំណេះដឹងហិរញ្ញវត្ថុដល់អតិថិជន និងអ្នកភូមិក្នុងវគ្គបណ្តុះបណ្តាលនេះ គឺមានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងដើម្បីជំរុញឱ្យសហគមន៍កាន់តែមានភាពរឹងមាំជាងមុន។ អ្នកចូលរួមទទួលបានការយល់ដឹងអំពីការគ្រប់គ្រងកម្ចីប្រកបដោយប្រសិទ្ធភាព ដែលអនុញ្ញាតឱ្យពួកគាត់អាចធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការយល់ដឹង។
  • អិលអូអិលស៊ី សាខាស្រុកគិរីវង់ បានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍សហគមន៍នៅសាលាបឋមសិក្សាផាន់ផនគិរីចុងកោះ ស្ថិតក្នុងភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ

    នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ អិលអូអិលស៊ី សាខាស្រុកគិរីវង់ បានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍សហគមន៍នៅសាលាបឋមសិក្សាផាន់ផនគិរីចុងកោះ ស្ថិតក្នុងភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ កម្មវិធីនេះមានគោលបំណងនាំយកសម្ភារសិក្សាដល់ សិស្សានុសិស្សចំនួន១០០នាក់ដែលក្នុងមួយនាក់ទទួលបានមួយឈុត រួមមាន៖ សៀវភៅសរសេរ ប៊ិក ខ្មៅដៃ ទឹកលុប និងជ័រលុប។ បន្ថែមពីនេះ សាខាស្រុកគិរីវង់ក៏បានផ្តល់សម្ភារការិយាល័យ ព្រមទាំងបង់អង្គុយ២ឈុតជូនសាលាផងដែរ។ ស្នាមញញឹមដ៏ស្រស់ស្អាតរបស់សិស្សានុសិស្សគ្រប់រូបក្នុងព្រឹត្តិការណ៍នេះបានបង្ហាញពីការស្វាគមន៍ដ៏កក់ក្តៅចំពោះ អិលអូអិលស៊ី (LOLC) របស់យើង។ ឈរលើគោលការណ៍មនុស្សធម៌ សកម្មភាពនេះ បានចូលរួមចំណែកលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ឱ្យស្រលាញ់ការសិក្សា និងព្យាយាមរៀនសូត្រឱ្យមានចំណេះដឹង ដើម្បីទទួលបានអនាគតដ៏ត្រចះត្រចង់។
  • ព្រឹត្តិការណ៍សហគមន៍ នៅអនុវិទ្យាល័យ ក្តីបេង

    នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ បុគ្គលិករបស់ អិលអូអិលស៊ី (LOLC) សាខាជីក្រែង បានរៀបចំកម្មវិធីសហគមន៍ដ៏សំខាន់មួយ នៅអនុវិទ្យាល័យ ដីបេង ស្ថិតក្នុងភូមិថ្នល់ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកទឹកចិត្តសិស្សានុសិស្សឱ្យក្លាយជាធនធានមនុស្សដ៏រីកចម្រើន និងមានការអភិវឌ្ឍន៍នាពេលអនាគត តាមរយៈការផ្តល់នូវសម្ភារៈសិក្សា និងសម្ភារៈបង្រៀនសំខាន់ៗដូចជា សៀវភៅ ប៊ិច ហ្វឺត ទឹកហ្វឺត ក្រដាស A4 កៅអីជ័រ និងធុងសំរាម។ ជាងនេះទៅទៀតបុគ្គលិកក៏បានដាំកូនឈើនៅតាមបរិវេណសាលា ដើម្បីរួមចំណែកការពារបរិស្ថាន និងគាំទ្រអនាគតកាន់តែបៃតង។
  • ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គមបានធ្វើដំណើរដល់ខេត្តមណ្ឌលគិរី ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងកម្ចី ដល់អតិថិជន

    នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គមបានធ្វើដំណើរដល់ខេត្តមណ្ឌលគិរី ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងកម្ចី ដល់អតិថិជនរបស់ខ្លួនដើម្បីបង្កើនការយល់ដឹងអំពីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលអាចឱ្យពួកគាត់ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងកម្ចីរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ។ បន្ថែមពីនោះផងដែរ អ្នកចូលរួមក៏ទទួលបានចំណេះដឹងអំពីបរិស្ថាន និងសង្គម ក្នុងគោលបំណងពញ្ញាក់ស្មារតីពួកគាត់ឱ្យចូលរួមការពារ និងស្រលាញ់បរិស្ថាន ព្រមទាំងផ្តល់តម្លៃលើការអប់រំ ដោយលើកទឹកចិត្តពួកគាត់ឱ្យបញ្ជូនកូនទៅរៀនរហូតបានដល់ថ្នាក់ខ្ពស់គ្រប់ៗគ្នា។ ក្នុងវគ្គបណ្តុះបណា្តលនេះ មិនត្រឹមតែផ្តល់ដល់អតិថិជនរបស់ អិលអូលអិលស៊ី (LOLC) ប៉ុណ្ណោះទេ ថែមទាំងស្វាគមន៍ប្រជាពលរដ្ឋទូទៅបានចូលរួមផងដែរ។ ជាលទ្ធផលមានអ្នកចូលរួមសរុបចំនួន ៨២នាក់ ក្នុងនោះមានស្រ្តីចូលរួមចំនួន ៥៩នាក់ ស្ថិតក្នុងទីតាំងចំនួន ៧ភូមិដូចបានបង្ហាញខាងក្រោម។ ១. ភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ២. ភូមិពូលូង ឃុំរមនា ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ៣. ភូមិឡៅកា ឃុំសុខដុម ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ៤. ភូមិពូតាំង ឃុំរមនា ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ៥. ភូមិទួល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ៦. ភូមិពូរង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ៧. ភូមិខ្ញែង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។