-
យុវជនជាច្រើននាក់បានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពការងារសង្គមមួយ ដែលរៀបចំឡើងដោយអង្គការសម្ព័ន្ធសកលសន្តិភាពកម្ពុជា ក្រោមប្រធានបទ “សៀវភៅមួយ ក្តីស្រលាញ់មួយ”។
ពិតជាគួរឱ្យកោតសរសើរមែន! នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ យុវជនជាច្រើននាក់បានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពការងារសង្គមមួយ ដែលរៀបចំឡើងដោយអង្គការសម្ព័ន្ធសកលសន្តិភាពកម្ពុជា ក្រោមប្រធានបទ “សៀវភៅមួយ ក្តីស្រលាញ់មួយ”។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងចែកសម្ភារសិក្សាដល់ក្មួយៗសិស្សានុសិស្សចំនួន ៣៥០នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាអង្គព្រះស្ដេច មានទីតាំងស្ថិតនៅ ភូមិបីពៃ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ ដោយមើលឃើញពីសកម្មភាពសង្គមដ៏ប្រពៃនេះ អិលអូអិលស៊ី (LOLC) សាខាស្រុកត្រាំកក់ មានកិត្តិយសចូលរួមឧបត្ថម្ភគាំទ្រដល់កម្មវិធីនេះឱ្យដំណើរការទៅបានដោយរលូន និងល្អប្រសើរ។ តាមរយៈការឧបត្ថម្ភនេះ បានបញ្ជាក់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ អិលអូអិលស៊ី (LOLC) ក្នុងសកម្មភាពទំនួលខុសត្រូវសង្គមដែលជាធម្មតា អិលអូអិលស៊ី (LOLC) តែងតែរៀបចំសកម្មភាពដូចនេះដោយខ្លួនឯងក្នុងតំបន់ប្រតិបត្តិការរបស់សាខារហូតមក។ h -
អិលអូអិលស៊ី សាខាស្រុកពញាក្រែកចែកជូនសម្ភារសិក្សាដល់សាលាបឋមសិក្សាដំបងអំពាក់ដែលមានទីតាំងស្ថិតនៅភូមិដំបងអំពាក់ ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
អិលអូអិលស៊ី សាខាស្រុកពញាក្រែក មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធីចែកជូនសម្ភារសិក្សាដូចជា សៀវភៅសរសេរ ប៊ិក បន្ទាត់ និងខ្មៅដៃដល់ប្អូនៗសិស្សានុសិស្ស។ ទន្ទឹមនឹងនេះ ក៏បានឧបត្ថម្ភសម្ភារផ្សេងៗទៀតរួមមាន កៅអីជ័រ ធុងសំរាម និងសម្ភារការិយាល័យផ្សេងៗ ព្រមទាំងបង់ថ្មមួយឈុតជូនដល់សាលាបឋមសិក្សាដំបងអំពាក់ដែលមានទីតាំងស្ថិតនៅភូមិដំបងអំពាក់ ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ -
អិលអូអិលស៊ី សាខាស្រុកមេមត់ផ្ដល់ជូននូវអំពូលសូឡាប្រើប្រាស់ដោយថាមពលពន្លឺព្រះអាទិត្យ និងបង់ថ្មសម្រាប់អង្គុយជូនដល់សាលាឃុំជាំក្រវៀន ដែលស្ថិតនៅភូមិក្រវៀនធំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
អិលអូអិលស៊ី សាខាស្រុកមេមត់ មានកិត្តិយសរៀបចំព្រឹត្តិការណ៍សហគមន៍ពិសេសមួយនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ដោយផ្ដល់ជូននូវអំពូលសូឡាប្រើប្រាស់ដោយថាមពលពន្លឺព្រះអាទិត្យ និងបង់ថ្មសម្រាប់អង្គុយជូនដល់សាលាឃុំជាំក្រវៀន ដែលស្ថិតនៅភូមិក្រវៀនធំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សកម្មភាពនេះ ជាផ្នែកមួយនៃបេសកកម្មរបស់ អិលអូអិលស៊ី (LOLC) ក្នុងការចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសហគមន៍ជនបទ។ គោលបំណងសំខាន់នៃការឧបត្ថម្ភនេះគឺដើម្បីជួយសម្រួលដល់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសទ្ធិភាព ដែលអាចបង្កើនសុវត្ថិភាព និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងតំបន់។ -
អិលអូអិលស៊ី (LOLC)ចូលរួមជួយចាក់ដីបំពេញទីធ្លាសាលាបឋមសិក្សាស្រឡៅជ្រុំ ស្ថិតនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ជាផ្នែកមួយនៃបេសកកម្មរបស់ អិលអូអិលស៊ី (LOLC) ដើម្បីរួមចំណែកអភិវឌ្ឍសហគមន៍ សាខាក្រុងប៉ោយប៉ែត មានសេចក្តីរីករាយដែលបានរៀបចំព្រឹត្តិការណ៍សហគមន៍មួយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ដោយចូលរួមជួយចាក់ដីបំពេញទីធ្លាសាលាបឋមសិក្សាស្រឡៅជ្រុំ ស្ថិតនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ -
អិលអូអិលស៊ី សាខាស្រុកស្ទោងរៀបចំកម្មវិធីចែកជូនសម្ភារសិក្សាដល់ប្អូនៗសិស្សានុសិស្សនៅភូមិម្សាក្រងត្បូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
អិលអូអិលស៊ី សាខាស្រុកស្ទោង មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធីចែកជូនសម្ភារសិក្សា ដូចជា ប៊ិក និងសៀវភៅសរសេរ ដល់ប្អូនៗសិស្សានុសិស្ស។ ទន្ទឹមនឹងនេះ ក៏បានឧបត្ថម្ភសម្ភារផ្សេងៗទៀត រួមមាន កៅអីជ័រ ធុងសំរាម ក្តារខៀន ក្រដាសរ៉ាម កង្ហារ និងសម្ភារការិយាល័យផ្សេងៗ ជូនដល់អនុវិទ្យាល័យម្សាក្រង ដែលមានទីតាំងស្ថិតនៅភូមិម្សាក្រងត្បូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ កម្មវិធីព្រឹត្តិការណ៍សហគមន៍នេះ គឺជាផ្នែកសំខាន់មួយនៃបេសកកម្មរបស់ អិលអូអិលស៊ី (LOLC) ដែលបញ្ជាក់ឱ្យឃើញពីការចូលរួមរបស់ស្ថាប័នក្នុងការគាំទ្រវិស័យអប់រំនៅតាមតំបន់ជនបទ។ ជាពិសេស សកម្មភាពនេះមានគោលបំណងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សឱ្យស្រលាញ់ការសិក្សា ដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ -
អិលអូអិលស៊ី (LOLC) សាខាខេត្តតាកែវ បានរៀបចំព្រឹត្តិការណ៍សហគមន៍សំខាន់មួយ ដើម្បីចូលរួមលើកកម្ពស់បរិស្ថានស្អាត។
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្នុងស្មារតីចូលរួមគាំទ្រសកម្មភាពសង្គម អិលអូអិលស៊ី (LOLC) សាខាខេត្តតាកែវ បានរៀបចំព្រឹត្តិការណ៍សហគមន៍សំខាន់មួយ ដើម្បីចូលរួមលើកកម្ពស់បរិស្ថានស្អាត។ ក្នុងឱកាសនោះ អិលអូអិលស៊ី សាខាខេត្តតាកែវ បានឧបត្ថម្ភធុងសំរាមមួយចំនួនជូនដល់សាលាក្រុងដូនកែវ ស្តិតក្នុងខេត្តតាកែវ ដើម្បីដាក់នៅតាមសួនច្បារសាធារណៈតាមបណ្តោយមាត់ទន្លេ ដែលជាកន្លែងឱ្យសាធារណជនមកកម្សាន្ត ធ្វើលំហាត់ប្រាណ ដើរកម្សាន្ត និងអង្គុយស្រូបយកខ្យល់អាកាស ជាដើម។ -
អិលអូអិលស៊ី សាខារតនមណ្ឌល បានរៀបចំព្រឹត្តិការណ៍សហគមន៍មួយ ដោយផ្តល់សម្ភារសិក្សាជូនសិស្សានុសិស្សដែលស្ថិតនៅភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍ និងជំរុញទំនាក់ទំនងរវាងប្រជាជនក្នុងសហគមន៍ឱ្យកាន់តែរឹងមាំ ការរៀបចំព្រឹត្តិការណ៍សហគមន៍បានក្លាយជាផ្នែកសំខាន់មួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ អិលអូអិលស៊ី ។ សកម្មភាពទាំងនេះ ជួយបង្កើនស្មារតីសាមគ្គីភាព ការចូលរួម និងការចែករំលែកបទពិសោធន៍ ដើម្បីនាំមកនូវការរីកចម្រើនទាំងអស់គ្នា។ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ អិលអូអិលស៊ី សាខារតនមណ្ឌល បានរៀបចំព្រឹត្តិការណ៍សហគមន៍មួយ ដោយផ្តល់សម្ភារសិក្សាជូនសិស្សានុសិស្សរួមមានសៀវភៅសរសេរ និងខ្មៅដៃ ហើយក៏បានជួយក្រាលការ៉ូនៅទីធ្លាសាលាបឋមសិក្សា អ៊ិនស៊ីដារ៉េ ដែលស្ថិតនៅភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅប្រកបដោយស្មារតីសាមគ្គីភាពរវាងបុគ្គលិក អិលអូអិលស៊ី ព្រមទាំងបង្កើនភាពស្និទ្ធស្នាលជាមួយក្មួយៗសិស្សានុសិស្ស និងកសាងទំនាក់ទំនងល្អជាមួយសហគមន៍ក្នុងតំបន់ប្រតិបត្តិការរបស់សាខាផងដែរ។ -
អិលអូអិលស៊ី (LOLC) សាខាស្រុកពួកបានរៀបចំសកម្មភាពដាំដើមឈើនៅអនុវិទ្យាល័យក្របីរៀល ដែលស្ថិតនៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន។
ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានទំនួលខុសត្រូវចំពោះសង្គម អិលអូអិលស៊ី (LOLC) តែងតែចូលរួមសកម្មភាពនានាក្នុងការការពារដល់បរិស្ថាន។ កាលពីនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ អិលអូអិលស៊ី (LOLC) សាខាស្រុកពួកបានរៀបចំសកម្មភាពដាំដើមឈើនៅអនុវិទ្យាល័យក្របីរៀល ដែលស្ថិតនៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ក្រោមការណែនាំពីលោកគ្រូ អ្នកគ្រូ បានឱ្យសិស្សានុសិស្សមើលថែទាំ ដើមឈើទាំងនោះបានល្អប្រសើរ។ បុគ្គលិកអិលអូអិលស៊ី (LOLC) សាខាស្រុកពួកបានបង្ហាញទស្សនៈប្រកបដោយវិជ្ជមានថា ដើមឈើទាំងនេះនឹងផ្តល់ជាប្រយោជន៍ដល់សាលារៀនឱ្យមានទីធ្លាប្រកបដោយម្លប់ត្រឈឹងត្រឈៃ ជាទីមនោរម្យសម្រាប់សិស្សានុសិស្សសម្រាកពីការសិក្សា ព្រមទាំងអាចសិក្សាបន្ថែមក្រោមម្លប់ដើមឈើទាំងនេះប្រកបដោយបរិយាកាសស្រស់បំព្រង។ -
អិលអូអិលស៊ី សាខាស្រុកកំពង់ត្រឡាច បានផ្តួចផ្តើមនាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន សម្រាប់ផ្តល់ជូនដល់មណ្ឌលកុមារកំព្រាក្រាំងល្វា ដែលមានទីតាំងស្ថិតនៅភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ក្រោមរូបភាពនៃការងារមនុស្សធម៌ អិលអូអិលស៊ី សាខាស្រុកកំពង់ត្រឡាច បានផ្តួចផ្តើមនាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនដូចជា អង្ករ មុង និងពូក សម្រាប់ផ្តល់ជូនដល់មណ្ឌលកុមារកំព្រាក្រាំងល្វា ដែលមានទីតាំងស្ថិតនៅភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់មណ្ឌល។ ព្រឹត្តិការណ៍សហគមន៍នេះ ប្រព្រឹត្តិទៅនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយចាំបាច់របស់មណ្ឌល។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកនាយកសាខាស្រុកកំពង់ត្រឡាច បានសំណេះសំណាលលេងជាមួយក្មួយៗ និងបានលើកទឹកចិត្តពួកគាត់ឱ្យធ្វើជាក្មេងល្អ និងព្យាយាមរៀនសូត្រ ដើម្បីទទួលបានអនាគតដ៏ត្រចះត្រចង់នាពេលអនាគត។ -
អិលអូអិលស៊ី (LOLC) សាខាបាទី បានចូលរួមក្នុងសកម្មភាពដ៏សំខាន់មួយសម្រាប់ការអភិរក្សបរិស្ថាន ដោយដាំដើមឈើនៅសាលាបឋមសិក្សាអង្គរុន។
កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រឹត្តិការណ៍សហគមន៍របស់ខ្លួន អិលអូអិលស៊ី (LOLC) សាខាបាទី បានចូលរួមក្នុងសកម្មភាពដ៏សំខាន់មួយសម្រាប់ការអភិរក្សបរិស្ថាន ដោយដាំដើមឈើនៅសាលាបឋមសិក្សាអង្គរុន។ សកម្មភាពនេះ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី (LOLC) ក្នុងការការពារបរិស្ថាន និងជំរុញឱ្យសិស្សានុសិស្សបង្កើតសេចក្តីស្រឡាញ់ចំពោះធម្មជាតិ។ ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ ដើមឈើទាំងនោះបានលូតលាស់ល្អប្រសើរ។ ពួកវាលូតលាស់ធំទៅៗដើម្បីផ្តល់ជាម្លប់ត្រជាក់ កាត់បន្ថយកម្តៅ និងបង្កើតបរិយាកាសស្រស់ស្រាយនៅក្នុងបរិវេណសាលា ហើយនឹងក្លាយជាទីកន្លែងដ៏ល្អសម្រាប់សិស្សានុសិស្សក្នុងការរៀនសូត្រ សម្រាកពីការសិក្សា និងលេងកម្សាន្តផងដែរ។ -
ក្រុមការងារផ្នែកគ្រប់គ្រងចីរភាពនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានផ្តល់ការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុអំពី “ការគ្រប់គ្រងកម្ចី” ដល់សហគមន៍ នៅតំបន់់ប្រតិបត្តិការ
នៅថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារផ្នែកគ្រប់គ្រងចីរភាពនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានផ្តល់ការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុអំពី “ការគ្រប់គ្រងកម្ចី” ដល់សហគមន៍ នៅតំបន់់ប្រតិបត្តិការសាខារបស់ខ្លួនបានចំនួន១៤វគ្គ ដែលមានអ្នកចូលរួមសរុបចំនួន២០៥នាក់ ក្នុងនោះមានស្រ្តីចូលរួម ១៥៣ នាក់ ស្ថិតនៅ ១៤ភូមិផ្សេងគ្នាដូចរៀបរាប់ខាងក្រោម៖ ១. ភូមិតាពូង ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង ២. ភូមិសាលា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ៣. ភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ៤. ភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុក ខេត្តព្រៃវែង ៥. ភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុក ខេត្តព្រៃវែង ៦. ភូមិពោធ៍រិយំ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ៧. ភូមិព្រៃមាន់ ឃុំ ឬស្សីស្រុក ស្រុក ខេត្តព្រៃវែង ៨. ភូមិបឹងឥដ្ឋ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ៩. ភូមិខ្សាច់ល្អិត ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ១០. ភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ១១. ភូមិអណ្តោត ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ១២. ភូមិអូរជំរេះ ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ១៣. ភូមិត្រពាំងវែង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ១៤. ភូមិសុភមង្គល ឃុំក្រយា ស្រុកបារាយណ៍ ខេត្តកំពង់ធំ -
ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខមួយនៅកម្ពុជា អិលអូអិលស៊ី (LOLC) បានបន្តខិតខំចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម
ជាក់ស្តែង អិលអូអិលស៊ី សាខាស្រុកបាទី បានចូលរួមរៀបចំក្រាលការ៉ូឡានៅទីធ្លាសាលាបឋមសិក្សាហាំងង៉ោស្មៅខ្ញី ដែលមានទីតាំងស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងព្រឹត្តិការណ៍សហគមន៍ដ៏មានអត្ថន័យ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥។ ក្នុងព្រឹត្តិការណ៍នេះ បានចូលរួមយ៉ាងពេញលេញពីលោកនាយកសាខា និងក្រុមការងារ អិលអូអិលស៊ី សាខាស្រុកបាទី ព្រមទាំងលោកនាយកសាលា លោកគ្រូ អ្នកគ្រូ អាជ្ញាធរមានសមត្ថកិច្ច និងអាណាព្យាបាលសិស្ស។ សកម្មភាពនេះ មានគោលបំណងចម្បងគឺដើម្បីលើកស្ទួយសោភ័ណភាពសាលារៀន និងបង្កើនបរិយាកាសសិក្សាដ៏ទាក់ទាញសម្រាប់សិស្សានុសិស្ស។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ អិលអូអិលស៊ី (LOLC) សង្ឃឹមយ៉ាងមុតមាំថា ការរួមចំណែករបស់យើងនឹងក្លាយជាការជំរុញស្មារតីខិតខំរៀនសូត្ររបស់សិស្សានុសិស្សគ្រប់រូប។ -
អិលអូអិលស៊ី សាខាអង្គរជ័យ មានសេចក្តីរីករាយក្នុងការរៀបចំព្រឹត្តិការណ៍សហគមន៍ដ៏មានន័យមួយ
អិលអូអិលស៊ី សាខាអង្គរជ័យ មានសេចក្តីរីករាយក្នុងការរៀបចំព្រឹត្តិការណ៍សហគមន៍ដ៏មានន័យមួយ ដោយបាន ផ្តល់ជាកៅអីសម្រាប់អ្នកជំងឺអង្គុយរង់ចាំ អំបោស និងធុងសំរាមជូនដល់មន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ ដែលមានទីតាំងស្ថិតនៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ លើសពីនេះ បុគ្គលិកសាខាក៏បានចូលរួមសម្អាតទីធ្លាមន្ទីរពេទ្យ ដើម្បីចូលរួមបង្កើតបរិយាកាសឱ្យកាន់តែល្អប្រសើរ និងមានផាសុកភាពសម្រាប់អ្នកជំងឺផងដែរ។ ព្រឹត្តិការណ៍នេះ បានធ្វើឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានគោលបំណងចម្បងដើម្បីចូលរួមចំណែកគាំទ្រការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបង្កើតទំនាក់ទំនងល្អរវាង អិលអូអិលស៊ី (LOLC) និងសហគមន៍មូលដ្ឋាន។ -
ក្រុមការងារគ្រប់គ្រងចីរភាពបានបន្តបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជន
នៅឆ្នាំ ២០២៥នេះ ដោយមានការគាំទ្រពីគណៈគ្រប់គ្រង ក្រុមការងារគ្រប់គ្រងចីរភាពបានបន្តបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជន និងប្រជាពលរដ្ឋទូទៅតាមបណ្តាខេត្តនានា ជាពិសេសតំបន់ជនបទ។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើប្រធានបទ “ការគ្រប់គ្រងកម្ចី”។ គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលគឺដើម្បីលើកកម្ពស់ការយល់ដឹង និងផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ ដល់អតិថិជន សាធារណជនទូទៅ ជាពិសេសស្ត្រី ដោយផ្ដោតលើការបញ្ជ្រាបចំណេះដឹងលើមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងកម្ចីឱ្យកាន់តែមានប្រសិទ្ធភាព។ វគ្គបណ្តុះបណ្តាលដំបូងនៃឆ្នាំ ២០២៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមសរុបរហូតដល់ ២៦០នាក់ ដែលក្នុងនោះ ១៩៩នាក់ជាស្ត្រី។ អ្នកចូលរួមរួមមានអតិថិជន អិលអូលអិលស៊ី (LOLC) និងប្រជាពលរដ្ឋទូទៅនៅក្នុងតំបន់ប្រតិបត្តិការរបស់សាខាដែលមានទីតាំងដូចខាងក្រោម៖ ១. ភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ២. ភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ៣. ភូមិបាត់ថង់ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ៤. ភូមិត្រពាំងរុន ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ៥. ភូមិត្រពាំងដៀក្រោម ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ៦. ភូមិត្រោក ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ៧. ភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ៨. ភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ៩. ភូមិគុយ ឃុំដារ ស្រុកកំពង់លែង ខេត្តកំំពង់ឆ្នាំង ១០. ភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ១១. ភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ១២. ភូមិអូរតាសេក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ១៣. ភូមិអណ្តូងចេក ឃុំជើងត្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ១៤. ភូមិផ្ចឹក ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ១៥. ភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ១៦. ភូមិអូរសណ្តាន់ថ្មី ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង -
ទាំងនេះជាសកម្មភាពមួយចំនួនក្នុងព្រឹត្តិការណ៍សហគមន៍របស់ អិលអូអិលស៊ី (LOLC) សាខាស្រុកឆ្លូង ដែលបានរៀបចំឡើងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥
ព្រឹត្តិការណ៍នេះមានសកម្មភាពសំខាន់ៗដូចជា៖ ការចែកសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន ១៥០នាក់ និងការផ្តល់ធុងសំរាម និងធុងចម្រោះទឹកដល់សាលាបឋមសិក្សាប្រឡាយទ្រៀក ដែលមានទីតាំងនៅភូមិប្រឡាយទ្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។ សកម្មភាពទំនួលខុសត្រូវសង្គមដ៏មានន័យនេះបង្ហាញពីគោលបំណងក្នុងការគាំទ្រការសិក្សារបស់ក្មួយៗសិស្សានុសិស្ស ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងអនាម័យក្នុងសាលារៀន។ ភាពសប្បាយរីករាយ និងស្នាមញញឹមពីសិស្សានុសិស្សគ្រប់រូបបានធ្វើឱ្យព្រឹត្តិការណ៍សហគមន៍នេះពោរពេញទៅដោយអត្ថន័យ និងភាពកក់ក្ដៅ។
សុវត្ថិភាពសេវាកម្មពត៌មាន