-
អិលអូអិលស៊ី សាខារតនមណ្ឌល បានរៀបចំព្រឹត្តិការណ៍សហគមន៍មួយ ដោយផ្តល់សម្ភារសិក្សាជូនសិស្សានុសិស្សដែលស្ថិតនៅភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍ និងជំរុញទំនាក់ទំនងរវាងប្រជាជនក្នុងសហគមន៍ឱ្យកាន់តែរឹងមាំ ការរៀបចំព្រឹត្តិការណ៍សហគមន៍បានក្លាយជាផ្នែកសំខាន់មួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ អិលអូអិលស៊ី ។ សកម្មភាពទាំងនេះ ជួយបង្កើនស្មារតីសាមគ្គីភាព ការចូលរួម និងការចែករំលែកបទពិសោធន៍ ដើម្បីនាំមកនូវការរីកចម្រើនទាំងអស់គ្នា។ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ អិលអូអិលស៊ី សាខារតនមណ្ឌល បានរៀបចំព្រឹត្តិការណ៍សហគមន៍មួយ ដោយផ្តល់សម្ភារសិក្សាជូនសិស្សានុសិស្សរួមមានសៀវភៅសរសេរ និងខ្មៅដៃ ហើយក៏បានជួយក្រាលការ៉ូនៅទីធ្លាសាលាបឋមសិក្សា អ៊ិនស៊ីដារ៉េ ដែលស្ថិតនៅភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅប្រកបដោយស្មារតីសាមគ្គីភាពរវាងបុគ្គលិក អិលអូអិលស៊ី ព្រមទាំងបង្កើនភាពស្និទ្ធស្នាលជាមួយក្មួយៗសិស្សានុសិស្ស និងកសាងទំនាក់ទំនងល្អជាមួយសហគមន៍ក្នុងតំបន់ប្រតិបត្តិការរបស់សាខាផងដែរ។ -
អិលអូអិលស៊ី (LOLC) សាខាខេត្តតាកែវ បានរៀបចំព្រឹត្តិការណ៍សហគមន៍សំខាន់មួយ ដើម្បីចូលរួមលើកកម្ពស់បរិស្ថានស្អាត។
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្នុងស្មារតីចូលរួមគាំទ្រសកម្មភាពសង្គម អិលអូអិលស៊ី (LOLC) សាខាខេត្តតាកែវ បានរៀបចំព្រឹត្តិការណ៍សហគមន៍សំខាន់មួយ ដើម្បីចូលរួមលើកកម្ពស់បរិស្ថានស្អាត។ ក្នុងឱកាសនោះ អិលអូអិលស៊ី សាខាខេត្តតាកែវ បានឧបត្ថម្ភធុងសំរាមមួយចំនួនជូនដល់សាលាក្រុងដូនកែវ ស្តិតក្នុងខេត្តតាកែវ ដើម្បីដាក់នៅតាមសួនច្បារសាធារណៈតាមបណ្តោយមាត់ទន្លេ ដែលជាកន្លែងឱ្យសាធារណជនមកកម្សាន្ត ធ្វើលំហាត់ប្រាណ ដើរកម្សាន្ត និងអង្គុយស្រូបយកខ្យល់អាកាស ជាដើម។ -
អិលអូអិលស៊ី សាខាស្រុកស្ទោងរៀបចំកម្មវិធីចែកជូនសម្ភារសិក្សាដល់ប្អូនៗសិស្សានុសិស្សនៅភូមិម្សាក្រងត្បូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
អិលអូអិលស៊ី សាខាស្រុកស្ទោង មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធីចែកជូនសម្ភារសិក្សា ដូចជា ប៊ិក និងសៀវភៅសរសេរ ដល់ប្អូនៗសិស្សានុសិស្ស។ ទន្ទឹមនឹងនេះ ក៏បានឧបត្ថម្ភសម្ភារផ្សេងៗទៀត រួមមាន កៅអីជ័រ ធុងសំរាម ក្តារខៀន ក្រដាសរ៉ាម កង្ហារ និងសម្ភារការិយាល័យផ្សេងៗ ជូនដល់អនុវិទ្យាល័យម្សាក្រង ដែលមានទីតាំងស្ថិតនៅភូមិម្សាក្រងត្បូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ កម្មវិធីព្រឹត្តិការណ៍សហគមន៍នេះ គឺជាផ្នែកសំខាន់មួយនៃបេសកកម្មរបស់ អិលអូអិលស៊ី (LOLC) ដែលបញ្ជាក់ឱ្យឃើញពីការចូលរួមរបស់ស្ថាប័នក្នុងការគាំទ្រវិស័យអប់រំនៅតាមតំបន់ជនបទ។ ជាពិសេស សកម្មភាពនេះមានគោលបំណងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សឱ្យស្រលាញ់ការសិក្សា ដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ -
អិលអូអិលស៊ី (LOLC)ចូលរួមជួយចាក់ដីបំពេញទីធ្លាសាលាបឋមសិក្សាស្រឡៅជ្រុំ ស្ថិតនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ជាផ្នែកមួយនៃបេសកកម្មរបស់ អិលអូអិលស៊ី (LOLC) ដើម្បីរួមចំណែកអភិវឌ្ឍសហគមន៍ សាខាក្រុងប៉ោយប៉ែត មានសេចក្តីរីករាយដែលបានរៀបចំព្រឹត្តិការណ៍សហគមន៍មួយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ដោយចូលរួមជួយចាក់ដីបំពេញទីធ្លាសាលាបឋមសិក្សាស្រឡៅជ្រុំ ស្ថិតនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ -
អិលអូអិលស៊ី សាខាស្រុកមេមត់ផ្ដល់ជូននូវអំពូលសូឡាប្រើប្រាស់ដោយថាមពលពន្លឺព្រះអាទិត្យ និងបង់ថ្មសម្រាប់អង្គុយជូនដល់សាលាឃុំជាំក្រវៀន ដែលស្ថិតនៅភូមិក្រវៀនធំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
អិលអូអិលស៊ី សាខាស្រុកមេមត់ មានកិត្តិយសរៀបចំព្រឹត្តិការណ៍សហគមន៍ពិសេសមួយនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ដោយផ្ដល់ជូននូវអំពូលសូឡាប្រើប្រាស់ដោយថាមពលពន្លឺព្រះអាទិត្យ និងបង់ថ្មសម្រាប់អង្គុយជូនដល់សាលាឃុំជាំក្រវៀន ដែលស្ថិតនៅភូមិក្រវៀនធំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សកម្មភាពនេះ ជាផ្នែកមួយនៃបេសកកម្មរបស់ អិលអូអិលស៊ី (LOLC) ក្នុងការចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសហគមន៍ជនបទ។ គោលបំណងសំខាន់នៃការឧបត្ថម្ភនេះគឺដើម្បីជួយសម្រួលដល់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសទ្ធិភាព ដែលអាចបង្កើនសុវត្ថិភាព និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងតំបន់។ -
អិលអូអិលស៊ី សាខាស្រុកពញាក្រែកចែកជូនសម្ភារសិក្សាដល់សាលាបឋមសិក្សាដំបងអំពាក់ដែលមានទីតាំងស្ថិតនៅភូមិដំបងអំពាក់ ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
អិលអូអិលស៊ី សាខាស្រុកពញាក្រែក មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធីចែកជូនសម្ភារសិក្សាដូចជា សៀវភៅសរសេរ ប៊ិក បន្ទាត់ និងខ្មៅដៃដល់ប្អូនៗសិស្សានុសិស្ស។ ទន្ទឹមនឹងនេះ ក៏បានឧបត្ថម្ភសម្ភារផ្សេងៗទៀតរួមមាន កៅអីជ័រ ធុងសំរាម និងសម្ភារការិយាល័យផ្សេងៗ ព្រមទាំងបង់ថ្មមួយឈុតជូនដល់សាលាបឋមសិក្សាដំបងអំពាក់ដែលមានទីតាំងស្ថិតនៅភូមិដំបងអំពាក់ ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ -
ក្រុមការងារផ្នែកគ្រប់គ្រងចីរភាពនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានផ្តល់ការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុអំពី “ការគ្រប់គ្រងកម្ចី” ដល់សហគមន៍ នៅតំបន់់ប្រតិបត្តិការ
នៅថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារផ្នែកគ្រប់គ្រងចីរភាពនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានផ្តល់ការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុអំពី “ការគ្រប់គ្រងកម្ចី” ដល់សហគមន៍ នៅតំបន់់ប្រតិបត្តិការសាខារបស់ខ្លួនបានចំនួន១៤វគ្គ ដែលមានអ្នកចូលរួមសរុបចំនួន២០៥នាក់ ក្នុងនោះមានស្រ្តីចូលរួម ១៥៣ នាក់ ស្ថិតនៅ ១៤ភូមិផ្សេងគ្នាដូចរៀបរាប់ខាងក្រោម៖ ១. ភូមិតាពូង ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង ២. ភូមិសាលា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ៣. ភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ៤. ភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុក ខេត្តព្រៃវែង ៥. ភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុក ខេត្តព្រៃវែង ៦. ភូមិពោធ៍រិយំ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ៧. ភូមិព្រៃមាន់ ឃុំ ឬស្សីស្រុក ស្រុក ខេត្តព្រៃវែង ៨. ភូមិបឹងឥដ្ឋ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ៩. ភូមិខ្សាច់ល្អិត ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ១០. ភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ១១. ភូមិអណ្តោត ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ១២. ភូមិអូរជំរេះ ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ១៣. ភូមិត្រពាំងវែង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ១៤. ភូមិសុភមង្គល ឃុំក្រយា ស្រុកបារាយណ៍ ខេត្តកំពង់ធំ -
ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខមួយនៅកម្ពុជា អិលអូអិលស៊ី (LOLC) បានបន្តខិតខំចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម
ជាក់ស្តែង អិលអូអិលស៊ី សាខាស្រុកបាទី បានចូលរួមរៀបចំក្រាលការ៉ូឡានៅទីធ្លាសាលាបឋមសិក្សាហាំងង៉ោស្មៅខ្ញី ដែលមានទីតាំងស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងព្រឹត្តិការណ៍សហគមន៍ដ៏មានអត្ថន័យ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥។ ក្នុងព្រឹត្តិការណ៍នេះ បានចូលរួមយ៉ាងពេញលេញពីលោកនាយកសាខា និងក្រុមការងារ អិលអូអិលស៊ី សាខាស្រុកបាទី ព្រមទាំងលោកនាយកសាលា លោកគ្រូ អ្នកគ្រូ អាជ្ញាធរមានសមត្ថកិច្ច និងអាណាព្យាបាលសិស្ស។ សកម្មភាពនេះ មានគោលបំណងចម្បងគឺដើម្បីលើកស្ទួយសោភ័ណភាពសាលារៀន និងបង្កើនបរិយាកាសសិក្សាដ៏ទាក់ទាញសម្រាប់សិស្សានុសិស្ស។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ អិលអូអិលស៊ី (LOLC) សង្ឃឹមយ៉ាងមុតមាំថា ការរួមចំណែករបស់យើងនឹងក្លាយជាការជំរុញស្មារតីខិតខំរៀនសូត្ររបស់សិស្សានុសិស្សគ្រប់រូប។ -
អិលអូអិលស៊ី សាខាអង្គរជ័យ មានសេចក្តីរីករាយក្នុងការរៀបចំព្រឹត្តិការណ៍សហគមន៍ដ៏មានន័យមួយ
អិលអូអិលស៊ី សាខាអង្គរជ័យ មានសេចក្តីរីករាយក្នុងការរៀបចំព្រឹត្តិការណ៍សហគមន៍ដ៏មានន័យមួយ ដោយបាន ផ្តល់ជាកៅអីសម្រាប់អ្នកជំងឺអង្គុយរង់ចាំ អំបោស និងធុងសំរាមជូនដល់មន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ ដែលមានទីតាំងស្ថិតនៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ លើសពីនេះ បុគ្គលិកសាខាក៏បានចូលរួមសម្អាតទីធ្លាមន្ទីរពេទ្យ ដើម្បីចូលរួមបង្កើតបរិយាកាសឱ្យកាន់តែល្អប្រសើរ និងមានផាសុកភាពសម្រាប់អ្នកជំងឺផងដែរ។ ព្រឹត្តិការណ៍នេះ បានធ្វើឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានគោលបំណងចម្បងដើម្បីចូលរួមចំណែកគាំទ្រការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបង្កើតទំនាក់ទំនងល្អរវាង អិលអូអិលស៊ី (LOLC) និងសហគមន៍មូលដ្ឋាន។ -
ក្រុមការងារគ្រប់គ្រងចីរភាពបានបន្តបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជន
នៅឆ្នាំ ២០២៥នេះ ដោយមានការគាំទ្រពីគណៈគ្រប់គ្រង ក្រុមការងារគ្រប់គ្រងចីរភាពបានបន្តបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជន និងប្រជាពលរដ្ឋទូទៅតាមបណ្តាខេត្តនានា ជាពិសេសតំបន់ជនបទ។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើប្រធានបទ “ការគ្រប់គ្រងកម្ចី”។ គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលគឺដើម្បីលើកកម្ពស់ការយល់ដឹង និងផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ ដល់អតិថិជន សាធារណជនទូទៅ ជាពិសេសស្ត្រី ដោយផ្ដោតលើការបញ្ជ្រាបចំណេះដឹងលើមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងកម្ចីឱ្យកាន់តែមានប្រសិទ្ធភាព។ វគ្គបណ្តុះបណ្តាលដំបូងនៃឆ្នាំ ២០២៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមសរុបរហូតដល់ ២៦០នាក់ ដែលក្នុងនោះ ១៩៩នាក់ជាស្ត្រី។ អ្នកចូលរួមរួមមានអតិថិជន អិលអូលអិលស៊ី (LOLC) និងប្រជាពលរដ្ឋទូទៅនៅក្នុងតំបន់ប្រតិបត្តិការរបស់សាខាដែលមានទីតាំងដូចខាងក្រោម៖ ១. ភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ២. ភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ៣. ភូមិបាត់ថង់ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ៤. ភូមិត្រពាំងរុន ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ៥. ភូមិត្រពាំងដៀក្រោម ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ៦. ភូមិត្រោក ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ៧. ភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ៨. ភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ៩. ភូមិគុយ ឃុំដារ ស្រុកកំពង់លែង ខេត្តកំំពង់ឆ្នាំង ១០. ភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ១១. ភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ១២. ភូមិអូរតាសេក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ១៣. ភូមិអណ្តូងចេក ឃុំជើងត្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ១៤. ភូមិផ្ចឹក ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ១៥. ភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ១៦. ភូមិអូរសណ្តាន់ថ្មី ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង -
ទាំងនេះជាសកម្មភាពមួយចំនួនក្នុងព្រឹត្តិការណ៍សហគមន៍របស់ អិលអូអិលស៊ី (LOLC) សាខាស្រុកឆ្លូង ដែលបានរៀបចំឡើងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥
ព្រឹត្តិការណ៍នេះមានសកម្មភាពសំខាន់ៗដូចជា៖ ការចែកសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន ១៥០នាក់ និងការផ្តល់ធុងសំរាម និងធុងចម្រោះទឹកដល់សាលាបឋមសិក្សាប្រឡាយទ្រៀក ដែលមានទីតាំងនៅភូមិប្រឡាយទ្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។ សកម្មភាពទំនួលខុសត្រូវសង្គមដ៏មានន័យនេះបង្ហាញពីគោលបំណងក្នុងការគាំទ្រការសិក្សារបស់ក្មួយៗសិស្សានុសិស្ស ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងអនាម័យក្នុងសាលារៀន។ ភាពសប្បាយរីករាយ និងស្នាមញញឹមពីសិស្សានុសិស្សគ្រប់រូបបានធ្វើឱ្យព្រឹត្តិការណ៍សហគមន៍នេះពោរពេញទៅដោយអត្ថន័យ និងភាពកក់ក្ដៅ។ -
អិលអូអិលស៊ី (LOLC) មានបំណងដ៏មុតមាំក្នុងការលើកកម្ពស់ការយល់ដឹងរបស់អតិថិជន និងសាធារណជន ដោយផ្តល់ចំណេះដឹងអំពីហិរញ្ញវត្ថុសំខាន់ៗ
គោលបំណងនៃវគ្គបណ្តុះបណ្តាល គឺផ្តល់ការណែនាំយ៉ាងច្បាស់អំពីវិធីសាស្រ្តគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងអាចធ្វើការសម្រេចចិត្តដោយត្រឹមត្រូវ។ ចន្លោះថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៥ អិលអូអិលស៊ី (LOLC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងកម្ចី សម្រាប់អតិថិជន និងអ្នកភូមិផ្សេងទៀតនៅក្នុងសហគមន៍ ដែលសរុបអ្នកចូលរួមទាំងអស់មានចំនួន ២៣៧ នាក់ ក្នុងនោះមានស្ត្រី ១៨១នាក់។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំនៅតាមទីតាំងផ្សេងៗ ដែលបានរៀបរាប់ដូចខាងក្រោម៖ ១. ភូមិព្រៃឈើទាល ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ២. ភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ៣. ភូមិអូរស្រងាំ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ៤. ភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ៥. ភូមិស្វាយព្រហួត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ៦. ភូមិព្រៃសម្ភ័រ ឃុំសំបូរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ៧. ភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ៨. ភូមិអង្គសាលា ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ៩. ភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ១០. ភូមិតាតែ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ១១. ភូមិត្រពាំងគ្រួស ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ១២. ភូមិជួរថ្នល់ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ១៣. ភូមិត្រពាំងរមាស ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ១៤. ភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ១៥. ភូមិត្រពាំងរុន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង -
អិលអូអិលស៊ី មានភាពរីករាយយ៉ាងក្រៃលែងដែលបានចូលរួមសហការជាមួយ BNI CREATOR ក្នុងការរៀបចំកម្មវិធីសប្បុរសធម៌មួយ
អិលអូអិលស៊ី មានភាពរីករាយយ៉ាងក្រៃលែងដែលបានចូលរួមសហការជាមួយ BNI CREATOR ក្នុងការរៀបចំកម្មវិធីសប្បុរសធម៌មួយ ដោយបានចែកជូនសម្ភារៈមួយចំនួនដូចជា កាតាប សៀវភៅ មួកក្រណាត់ ប្រតិទិន និងឆ័ត្រជាដើម ដល់សិស្សានុសិស្សសរុបចំនួន ១០០នាក់ ដែលរស់នៅក្នុងតំបន់សហគមន៍អេកូទេសចរណ៌ធម្មជាតិចំបក់ ដែលមានទីតាំងស្ថិតនៅ ភូមិចំបក់ដង្គុំ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញទឹកចិត្តឱ្យប្អូនៗតស៊ូ និងតាំងចិត្តក្នុងការបន្តការសិក្សាបានខ្ពង់ខ្ពស់ដើម្បីអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។ -
បរិច្ចាកឈាម សង្គ្រោះជីវិតជាមួយ អិលអូអិលស៊ី!
នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បុគ្គលិក អិលអូអិលស៊ី បានចូលរួមបរិច្ចាកឈាម ដើម្បីចែករំលែកសេចក្តីស្រលាញ់ និងរួមចំណែកក្នុងការជួយសង្គ្រោះជីវិត ក្រោមប្រធានបទ ”បរិច្ចាគឈាម សង្គ្រោះជីវិត” ដែលរៀបចំដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ។ អិលអូអិលស៊ី សង្ឃឹមថាការចូលរួមចំណែកមួយនេះនឹងអាចជួយសង្គ្រោះជីវិតអ្នកជំងឺ ជាពិសេសសម្រាប់អ្នកដែលកំពុងមានតម្រូវការ ក៏ដូចជាផ្តល់នូវគំរូដ៏ល្អមួយក្នុងសកម្មភាពមនុស្សធម៌ និងរួមចំណែកជួយដល់សង្គមជាតិទាំងមូល។ -
អិលអូអិលស៊ី (LOLC) យកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ការយល់ដឹងរបស់អតិថិជន និងសាធារណៈជនអំពីការអប់រំចំណេះដឹងហិរញ្ញវត្ថុ
ដោយមានគោលដៅច្បាស់លាស់ក្នុងការលើកស្ទួយការយល់ដឹងនេះ អិលអូអិលស៊ី (LOLC) បានពាំនាំនូវមេរៀនដ៏មានអត្ថប្រយោជន៍មួយដើម្បីផ្តល់វគ្គបណ្តុះបណ្តាលដល់អតិថិជន និងអ្នកភូមិតាមបណ្តាខេត្តនានាឱ្យទទួលបានការយល់ដឹងស្តីពី ការគ្រប់គ្រងកម្ចី។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានអតិថិជន និងអ្នកភូមិផ្សេងទៀតនៅក្នុងសហគមន៍បានចូលរួមសរុបចំនួន ២៥៧នាក់ ដែលក្នុងនោះមានស្ត្រី ១៨៦នាក់ ដែលធ្វើឡើងតាមភូមិមួយចំនួនដូចបង្ហាញខាងក្រោម៖ ១. ភូមិគៀនឃ្លាំង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ២. ភូមិបែកចាន ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៣. ភូមិខ្លាគ្រហឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៤. ភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៥. ភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៦. ភូមិស្វាយចេក ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ៧. ភូមិស្រែព្រិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ៨. ភូមិស្ទឹង ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៩. ភូមិត្រាំជើង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ១០. ភូមិត្រាំកើត ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ១១. ភូមិស្អាង ឃុំត្រពាំងគគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ១២. ភូមិត្រពាំងចក ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ១៣. ភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ១៤. ភូមិដូនប៉ែន ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម
សុវត្ថិភាពសេវាកម្មពត៌មាន