-
ក្រុមការងារផ្នែកគ្រប់គ្រងចីរភាពនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានផ្តល់ការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុអំពី “ការគ្រប់គ្រងកម្ចី” ដល់សហគមន៍ នៅតំបន់់ប្រតិបត្តិការ
នៅថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារផ្នែកគ្រប់គ្រងចីរភាពនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានផ្តល់ការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុអំពី “ការគ្រប់គ្រងកម្ចី” ដល់សហគមន៍ នៅតំបន់់ប្រតិបត្តិការសាខារបស់ខ្លួនបានចំនួន១៤វគ្គ ដែលមានអ្នកចូលរួមសរុបចំនួន២០៥នាក់ ក្នុងនោះមានស្រ្តីចូលរួម ១៥៣ នាក់ ស្ថិតនៅ ១៤ភូមិផ្សេងគ្នាដូចរៀបរាប់ខាងក្រោម៖ ១. ភូមិតាពូង ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង ២. ភូមិសាលា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ៣. ភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ៤. ភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុក ខេត្តព្រៃវែង ៥. ភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុក ខេត្តព្រៃវែង ៦. ភូមិពោធ៍រិយំ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ៧. ភូមិព្រៃមាន់ ឃុំ ឬស្សីស្រុក ស្រុក ខេត្តព្រៃវែង ៨. ភូមិបឹងឥដ្ឋ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ៩. ភូមិខ្សាច់ល្អិត ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ១០. ភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ១១. ភូមិអណ្តោត ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ១២. ភូមិអូរជំរេះ ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ១៣. ភូមិត្រពាំងវែង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ១៤. ភូមិសុភមង្គល ឃុំក្រយា ស្រុកបារាយណ៍ ខេត្តកំពង់ធំ -
ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខមួយនៅកម្ពុជា អិលអូអិលស៊ី (LOLC) បានបន្តខិតខំចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម
ជាក់ស្តែង អិលអូអិលស៊ី សាខាស្រុកបាទី បានចូលរួមរៀបចំក្រាលការ៉ូឡានៅទីធ្លាសាលាបឋមសិក្សាហាំងង៉ោស្មៅខ្ញី ដែលមានទីតាំងស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងព្រឹត្តិការណ៍សហគមន៍ដ៏មានអត្ថន័យ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥។ ក្នុងព្រឹត្តិការណ៍នេះ បានចូលរួមយ៉ាងពេញលេញពីលោកនាយកសាខា និងក្រុមការងារ អិលអូអិលស៊ី សាខាស្រុកបាទី ព្រមទាំងលោកនាយកសាលា លោកគ្រូ អ្នកគ្រូ អាជ្ញាធរមានសមត្ថកិច្ច និងអាណាព្យាបាលសិស្ស។ សកម្មភាពនេះ មានគោលបំណងចម្បងគឺដើម្បីលើកស្ទួយសោភ័ណភាពសាលារៀន និងបង្កើនបរិយាកាសសិក្សាដ៏ទាក់ទាញសម្រាប់សិស្សានុសិស្ស។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ អិលអូអិលស៊ី (LOLC) សង្ឃឹមយ៉ាងមុតមាំថា ការរួមចំណែករបស់យើងនឹងក្លាយជាការជំរុញស្មារតីខិតខំរៀនសូត្ររបស់សិស្សានុសិស្សគ្រប់រូប។ -
អិលអូអិលស៊ី សាខាអង្គរជ័យ មានសេចក្តីរីករាយក្នុងការរៀបចំព្រឹត្តិការណ៍សហគមន៍ដ៏មានន័យមួយ
អិលអូអិលស៊ី សាខាអង្គរជ័យ មានសេចក្តីរីករាយក្នុងការរៀបចំព្រឹត្តិការណ៍សហគមន៍ដ៏មានន័យមួយ ដោយបាន ផ្តល់ជាកៅអីសម្រាប់អ្នកជំងឺអង្គុយរង់ចាំ អំបោស និងធុងសំរាមជូនដល់មន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ ដែលមានទីតាំងស្ថិតនៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ លើសពីនេះ បុគ្គលិកសាខាក៏បានចូលរួមសម្អាតទីធ្លាមន្ទីរពេទ្យ ដើម្បីចូលរួមបង្កើតបរិយាកាសឱ្យកាន់តែល្អប្រសើរ និងមានផាសុកភាពសម្រាប់អ្នកជំងឺផងដែរ។ ព្រឹត្តិការណ៍នេះ បានធ្វើឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានគោលបំណងចម្បងដើម្បីចូលរួមចំណែកគាំទ្រការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបង្កើតទំនាក់ទំនងល្អរវាង អិលអូអិលស៊ី (LOLC) និងសហគមន៍មូលដ្ឋាន។ -
ក្រុមការងារគ្រប់គ្រងចីរភាពបានបន្តបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជន
នៅឆ្នាំ ២០២៥នេះ ដោយមានការគាំទ្រពីគណៈគ្រប់គ្រង ក្រុមការងារគ្រប់គ្រងចីរភាពបានបន្តបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជន និងប្រជាពលរដ្ឋទូទៅតាមបណ្តាខេត្តនានា ជាពិសេសតំបន់ជនបទ។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើប្រធានបទ “ការគ្រប់គ្រងកម្ចី”។ គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលគឺដើម្បីលើកកម្ពស់ការយល់ដឹង និងផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ ដល់អតិថិជន សាធារណជនទូទៅ ជាពិសេសស្ត្រី ដោយផ្ដោតលើការបញ្ជ្រាបចំណេះដឹងលើមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងកម្ចីឱ្យកាន់តែមានប្រសិទ្ធភាព។ វគ្គបណ្តុះបណ្តាលដំបូងនៃឆ្នាំ ២០២៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមសរុបរហូតដល់ ២៦០នាក់ ដែលក្នុងនោះ ១៩៩នាក់ជាស្ត្រី។ អ្នកចូលរួមរួមមានអតិថិជន អិលអូលអិលស៊ី (LOLC) និងប្រជាពលរដ្ឋទូទៅនៅក្នុងតំបន់ប្រតិបត្តិការរបស់សាខាដែលមានទីតាំងដូចខាងក្រោម៖ ១. ភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ២. ភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ៣. ភូមិបាត់ថង់ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ៤. ភូមិត្រពាំងរុន ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ៥. ភូមិត្រពាំងដៀក្រោម ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ៦. ភូមិត្រោក ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ៧. ភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ៨. ភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ៩. ភូមិគុយ ឃុំដារ ស្រុកកំពង់លែង ខេត្តកំំពង់ឆ្នាំង ១០. ភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ១១. ភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ១២. ភូមិអូរតាសេក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ១៣. ភូមិអណ្តូងចេក ឃុំជើងត្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ១៤. ភូមិផ្ចឹក ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ១៥. ភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ១៦. ភូមិអូរសណ្តាន់ថ្មី ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង -
ទាំងនេះជាសកម្មភាពមួយចំនួនក្នុងព្រឹត្តិការណ៍សហគមន៍របស់ អិលអូអិលស៊ី (LOLC) សាខាស្រុកឆ្លូង ដែលបានរៀបចំឡើងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥
ព្រឹត្តិការណ៍នេះមានសកម្មភាពសំខាន់ៗដូចជា៖ ការចែកសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន ១៥០នាក់ និងការផ្តល់ធុងសំរាម និងធុងចម្រោះទឹកដល់សាលាបឋមសិក្សាប្រឡាយទ្រៀក ដែលមានទីតាំងនៅភូមិប្រឡាយទ្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។ សកម្មភាពទំនួលខុសត្រូវសង្គមដ៏មានន័យនេះបង្ហាញពីគោលបំណងក្នុងការគាំទ្រការសិក្សារបស់ក្មួយៗសិស្សានុសិស្ស ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងអនាម័យក្នុងសាលារៀន។ ភាពសប្បាយរីករាយ និងស្នាមញញឹមពីសិស្សានុសិស្សគ្រប់រូបបានធ្វើឱ្យព្រឹត្តិការណ៍សហគមន៍នេះពោរពេញទៅដោយអត្ថន័យ និងភាពកក់ក្ដៅ។ -
អិលអូអិលស៊ី (LOLC) មានបំណងដ៏មុតមាំក្នុងការលើកកម្ពស់ការយល់ដឹងរបស់អតិថិជន និងសាធារណជន ដោយផ្តល់ចំណេះដឹងអំពីហិរញ្ញវត្ថុសំខាន់ៗ
គោលបំណងនៃវគ្គបណ្តុះបណ្តាល គឺផ្តល់ការណែនាំយ៉ាងច្បាស់អំពីវិធីសាស្រ្តគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងអាចធ្វើការសម្រេចចិត្តដោយត្រឹមត្រូវ។ ចន្លោះថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៥ អិលអូអិលស៊ី (LOLC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងកម្ចី សម្រាប់អតិថិជន និងអ្នកភូមិផ្សេងទៀតនៅក្នុងសហគមន៍ ដែលសរុបអ្នកចូលរួមទាំងអស់មានចំនួន ២៣៧ នាក់ ក្នុងនោះមានស្ត្រី ១៨១នាក់។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំនៅតាមទីតាំងផ្សេងៗ ដែលបានរៀបរាប់ដូចខាងក្រោម៖ ១. ភូមិព្រៃឈើទាល ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ២. ភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ៣. ភូមិអូរស្រងាំ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ៤. ភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ៥. ភូមិស្វាយព្រហួត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ៦. ភូមិព្រៃសម្ភ័រ ឃុំសំបូរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ៧. ភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ៨. ភូមិអង្គសាលា ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ៩. ភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ១០. ភូមិតាតែ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ១១. ភូមិត្រពាំងគ្រួស ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ១២. ភូមិជួរថ្នល់ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ១៣. ភូមិត្រពាំងរមាស ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ១៤. ភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ១៥. ភូមិត្រពាំងរុន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង -
អិលអូអិលស៊ី មានភាពរីករាយយ៉ាងក្រៃលែងដែលបានចូលរួមសហការជាមួយ BNI CREATOR ក្នុងការរៀបចំកម្មវិធីសប្បុរសធម៌មួយ
អិលអូអិលស៊ី មានភាពរីករាយយ៉ាងក្រៃលែងដែលបានចូលរួមសហការជាមួយ BNI CREATOR ក្នុងការរៀបចំកម្មវិធីសប្បុរសធម៌មួយ ដោយបានចែកជូនសម្ភារៈមួយចំនួនដូចជា កាតាប សៀវភៅ មួកក្រណាត់ ប្រតិទិន និងឆ័ត្រជាដើម ដល់សិស្សានុសិស្សសរុបចំនួន ១០០នាក់ ដែលរស់នៅក្នុងតំបន់សហគមន៍អេកូទេសចរណ៌ធម្មជាតិចំបក់ ដែលមានទីតាំងស្ថិតនៅ ភូមិចំបក់ដង្គុំ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញទឹកចិត្តឱ្យប្អូនៗតស៊ូ និងតាំងចិត្តក្នុងការបន្តការសិក្សាបានខ្ពង់ខ្ពស់ដើម្បីអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។ -
បរិច្ចាកឈាម សង្គ្រោះជីវិតជាមួយ អិលអូអិលស៊ី!
នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បុគ្គលិក អិលអូអិលស៊ី បានចូលរួមបរិច្ចាកឈាម ដើម្បីចែករំលែកសេចក្តីស្រលាញ់ និងរួមចំណែកក្នុងការជួយសង្គ្រោះជីវិត ក្រោមប្រធានបទ ”បរិច្ចាគឈាម សង្គ្រោះជីវិត” ដែលរៀបចំដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ។ អិលអូអិលស៊ី សង្ឃឹមថាការចូលរួមចំណែកមួយនេះនឹងអាចជួយសង្គ្រោះជីវិតអ្នកជំងឺ ជាពិសេសសម្រាប់អ្នកដែលកំពុងមានតម្រូវការ ក៏ដូចជាផ្តល់នូវគំរូដ៏ល្អមួយក្នុងសកម្មភាពមនុស្សធម៌ និងរួមចំណែកជួយដល់សង្គមជាតិទាំងមូល។ -
អិលអូអិលស៊ី (LOLC) យកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ការយល់ដឹងរបស់អតិថិជន និងសាធារណៈជនអំពីការអប់រំចំណេះដឹងហិរញ្ញវត្ថុ
ដោយមានគោលដៅច្បាស់លាស់ក្នុងការលើកស្ទួយការយល់ដឹងនេះ អិលអូអិលស៊ី (LOLC) បានពាំនាំនូវមេរៀនដ៏មានអត្ថប្រយោជន៍មួយដើម្បីផ្តល់វគ្គបណ្តុះបណ្តាលដល់អតិថិជន និងអ្នកភូមិតាមបណ្តាខេត្តនានាឱ្យទទួលបានការយល់ដឹងស្តីពី ការគ្រប់គ្រងកម្ចី។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានអតិថិជន និងអ្នកភូមិផ្សេងទៀតនៅក្នុងសហគមន៍បានចូលរួមសរុបចំនួន ២៥៧នាក់ ដែលក្នុងនោះមានស្ត្រី ១៨៦នាក់ ដែលធ្វើឡើងតាមភូមិមួយចំនួនដូចបង្ហាញខាងក្រោម៖ ១. ភូមិគៀនឃ្លាំង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ២. ភូមិបែកចាន ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៣. ភូមិខ្លាគ្រហឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៤. ភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៥. ភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៦. ភូមិស្វាយចេក ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ៧. ភូមិស្រែព្រិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ៨. ភូមិស្ទឹង ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៩. ភូមិត្រាំជើង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ១០. ភូមិត្រាំកើត ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ១១. ភូមិស្អាង ឃុំត្រពាំងគគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ១២. ភូមិត្រពាំងចក ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ១៣. ភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ១៤. ភូមិដូនប៉ែន ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម -
សកម្មភាពខ្លះៗក្នុងព្រឹត្តិការណ៍សហគមន៍ដែលបានប្រារព្ធឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយ អិលអូអិលស៊ី LOLC) សាខាខេត្តពោធិ៍សាត់
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីចែកជូនសម្ភារសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាត្រពាំងឃ្លៃ។ លើសពីនេះ សាខានេះក៏បានផ្តល់បង់អង្គុយ និងបានចាក់សាបបំពេញទីធ្លានៅមុខអគារសិក្សារបស់សាលាឱ្យបានស្អាតផងដែរ។ ទង្វើដ៏មានអត្ថន័យនេះ គឺជាផ្នែកដ៏សំខាន់នៃការចូលរួមរបស់ អិលអូអិលស៊ី (LOLC) ក្នុងការគាំទ្រការសិក្សារបស់សិស្សានុសិស្ស។ តាមការប្តេជ្ញាចិត្តរបស់ខ្លួន អិលអូអិលស៊ី (LOLC) តែងតែអនុវត្តសកម្មភាពដូចនេះជានិច្ច ដើម្បីលើកកម្ពស់វិស័យអប់រំក្នុងសហគមន៍ និងចូលរួមចំណែកក្នុងការបង្កើតធនធានមនុស្សជំនាន់ក្រោយដ៏មានតម្លៃ សម្រាប់អនាគតនៃប្រទេសជាតិ។ -
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ អិលអូអិលស៊ី (LOLC) សាខាខេត្តព្រៃវែងពិតជាមានសេចក្តីរីករាយក្នុងការបរិច្ចាគបង់ថ្ម និងធុងសំរាមដល់វិទ្យាល័យ សម្ដេចតេជោរ ហ៊ុន សែន កំពង់លាវ
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ អិលអូអិលស៊ី (LOLC) សាខាខេត្តព្រៃវែងពិតជាមានសេចក្តីរីករាយក្នុងការបរិច្ចាគបង់ថ្ម និងធុងសំរាមដល់វិទ្យាល័យ សម្ដេចតេជោរ ហ៊ុន សែន កំពង់លាវ ដែលមានទីតាំងស្ថិតនៅភូមិឯករាម សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ កម្មវិធីនេះ មានបំណងសំខាន់ក្នុងការគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្ស និងលើកកម្ពស់អនាម័យនៅក្នុងទីធ្លាសាលារៀន។ ព្រឹត្តិការណ៍នេះបានចូលរួមដោយនាយកសាខា បុគ្គលិកសាខា នាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន២១០នាក់។ ក្នុងឱកាសនោះ លោកនាយកសាខា ខេត្តព្រៃវែង បានចូលរួមចែករំលែកសារដ៏មានអត្ថន័យមួយចំនួនដល់សិស្សានុសិស្ស ដើម្បីលើកទឹកចិត្តពួកគាត់ឱ្យខិតខំរៀនសូត្រដើម្បីមានចំណេះដឹងគ្រប់គ្រាន់សម្រាប់ដឹកនាំខ្លួនឯង គ្រួសារ និងចូលរួមអភិវឌ្ឍសង្គមជាតិរបស់យើង។ -
ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងចីរភាពរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) បានផ្តល់វគ្គបណ្តុះបណ្តាលអំពីការអប់រំចំណេះដឹងហិរញ្ញវត្ថុស្តីពី ការគ្រប់គ្រងកម្ចី
ថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងចីរភាពរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) បានផ្តល់វគ្គបណ្តុះបណ្តាលអំពីការអប់រំចំណេះដឹងហិរញ្ញវត្ថុស្តីពី ការគ្រប់គ្រងកម្ចី ដល់អតិថិជន និងអ្នកភូមិផ្សេងទៀតនៅក្នុងសហគមន៍ ដោយមានអ្នកចូលរួមសរុបចំនួន ១៦៣នាក់ ដែលក្នុងនោះមានស្ត្រី ១១១នាក់។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងតាមភូមិមួយចំនួន៖ ១. ភូមិព្រៃពាយ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ២. ភូមិត្រពាំងវែង ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ៣. ភូមិព្រៃម្នោ ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ៤. ភូមិត្រពាំងខ្ចៅ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ៥. ភូមិត្រពាំងក្រញូង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ៦. ភូមិអង្គតាង៉ិល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ៧. ភូមិតាលាក់ខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ៨. ភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នៅក្នុងវគ្គបណ្តុះបណ្តាលនីមួយៗ អ្នកចូលរួមមានភាពសកម្មដោយបានចូលរួមធ្វើការសាកល្បងយ៉ាងយកចិត្តទុកដាក់ ព្រមទាំងចូលរួមសួរសំណួរ និងឆ្លើយប្រកបដោយការត្រិះរិះពិចារណា។ សកម្មភាពនេះ បង្ហាញឱ្យឃើញថា ខ្លឹមសារនៃមេរៀនពិតជាមានតម្លៃសម្រាប់ពួកគាត់ ព្រោះចំណេះដឹងក្នុងការបណ្តុះបណ្តាលនេះអាចឱ្យពួកគាត់អាចគ្រប់គ្រងកម្ចីបានត្រឹមត្រូវ ដោយអាចចេះថ្លឹងថ្លែងពីលទ្ធភាពក្នុងការទទួលយកកម្ចី និងប្រការគួរចៀសវាងមួយចំនួនដើម្បីកុំឱ្យធ្លាក់ខ្លួនជាប់បំណុលលើសលុប។ -
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានប្រគល់ជូននូវ ស្ទីគឃ័រ App NoDrug ចំនួន ១.២០០សន្លឹក ដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
រាជធានីភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានប្រគល់ជូននូវ ស្ទីគឃ័រ App NoDrug ចំនួន ១.២០០សន្លឹក ដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅការិយាល័យកណ្ដាលអិលអូអិលស៊ី សម្រាប់ផ្សព្វផ្សាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ពិធីប្រគល់ទទួលនេះ មានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពី ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក សុខ វឿន ប្រធាននាយកប្រតិបត្ដិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី។ ស្ទីគឃ័រនេះនឹងបិទនៅលើរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយជំរុញ និងលើកកម្ពស់ឱ្យប្រជាពលរដ្ឋធ្វើការទាញយក App NoDrug តាមរយៈការស្គែន QR Code ដែលមានលើស្ទីគឃ័រមកប្រើប្រាស់ដើម្បីទទួលបានចំណេះដឹង និងរាយការណ៍រាល់ករណីគ្រឿងញៀននៅមូលដ្ឋានដោយទទួលបានការដោះស្រាយយ៉ាងមានប្រសិទ្ធភាព ក៏ដូចជាបានសហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជន ដើម្បីផ្សព្វផ្សាយក្នុងតាំងពិព័រណ៍នៅព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងការតាំងពិព័រណ៌នៅមាត់ស្ទឹងសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ខាងមុខនេះ។ -
អិលអូអិលស៊ី ចូលរួមចំណែកយ៉ាងសកម្មដើម្បីលើកកម្ពស់វិស័យអប់រំ និងគាំទ្រការអភិវឌ្ឍរបស់សហគមន៍នៅកម្ពុជា!
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា អិលអូអិលស៊ី បានបន្តខិតខំប្រឹងប្រែងសកម្មភាពមនុស្សធម៌ដោយបាននាំយកនូវសម្ភារសិក្សាមួយចំនួនដូចជា កាតាប និងសៀវភៅសរុបចំនួន ៨២ឈុតបន្ថែមទៀត សម្រាប់ចែកជូនដល់ប្អូនៗសិស្សានុសិស្សសរុបចំនួន ៨២នាក់ នៅសាលាបឋមសិក្សាសែនសុខ ស្ថិតនៅភូមិទួលពោធិ៍ ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ ការចែកជូននេះ មានការចូលរួមពីលោកប្រធាននាយកសាខា និងក្រុមការងារ អិលអូអិលស៊ី សាខាស្រុកសំឡូត ព្រមទាំងលោកនាយកសាលា លោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី និងអាណាព្យាបាលសិស្ស ក្នុងគោលបំណងឧបត្ថម្ភជាសម្ភារសិក្សាទៅដល់ប្អូនៗសិស្សានុសិស្សស្ថិតក្នុងតំបន់ដាច់ស្រយាល ដើម្បីជួយសម្រាលបន្ទុកចំណាយបន្ថែមលើសម្ភារសិក្សាចាំបាច់។ សង្ឃឹមថាសម្ភារសិក្សាទាំងនេះនឹងជំរុញទឹកចិត្តប្អូនៗសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ និងជាទំពាំងល្អទៅថ្ងៃអនាគត ដើម្បីចូលរួមអភិវឌ្ឍគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងអស់គ្នា។ -
អិលអូអិលស៊ី (LOLC) សាខា អង្គរជុំ មានកិត្តិយសដោយបានរៀបចំព្រឹត្តិការណ៍សហគមន៍ដ៏មានសារៈសំខាន់មួយនៅសាលាបឋមសិក្សាគោកស្រុក
អិលអូអិលស៊ី (LOLC) សាខា អង្គរជុំ មានកិត្តិយសដោយបានរៀបចំព្រឹត្តិការណ៍សហគមន៍ដ៏មានសារៈសំខាន់មួយនៅសាលាបឋមសិក្សាគោកស្រុក ដែលស្ថិតនៅភូមិវ៉ាវិន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។ សកម្មភាពសំខាន់ៗក្នុងព្រឹត្តិការណ៍នោះរួមមាន ការចាក់ដីបំពេញទីធ្លាសាលារៀនដើម្បីបង្កើតបរិយាកាសល្អប្រសើរ និងសុវត្ថិភាព ការចែកជូនសម្ភារៈសិក្សាចាំបាច់មួយចំនួនដើម្បីគាំទ្រការអប់រំប្អូនៗសិស្សានុសិស្ស និងការផ្តល់បង់អង្គុយដល់សាលា ដើម្បីលើកស្ទួយសោភ័ណភាពក្នុងសាលារៀនផងដែរ។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានយ៉ាងជោគជ័យដោយបានការសហការប្រកបដោយសាមគ្គីភាពរបស់ក្រុមការងារ អិលអូអិលស៊ី (LOLC) និងការស្វាគមន៍យ៉ាងកក់ក្តៅពីលោកនាយក លោកគ្រូអ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស។ តាមរយៈសកម្មភាពសង្គមនេះបានបង្ហាញពីការប្តេជ្ញារបស់ អិលអូអិលស៊ី (LOLC) ក្នុងការគាំទ្រវិស័យអប់រំក្នុងសហគមន៍ ដោយបានបង្កើតបរិយាកាសសិក្សាដែលប្រសើរជាងមុនសម្រាប់ប្អូនៗសិស្សានុសិស្ស។