English
Web Mail
 
ទំព័រដើម

ការិយាល័យទំនាក់ទំនងអតិថិជន
ទូរស័ព្ទ:​ ០២៣​ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
ផ្តល់យោបល់
របាយការណ៍ប្រចាំឆ្នាំ
របាយការណ៍ប្រចាំឆ្នាំ​ ២០១៨
FACEBOOK
គណៈគ្រប់គ្រង
លោក សុខ វឿន, ប្រធាននាយកប្រតិបត្តិ

លោក សុខ វឿន ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារ នៅសាកល វិទ្យាល័យបៀលប្រាយ ប្រទេសកម្ពុជាក្នុងឆ្នាំ២០០៥ និងសញ្ញាបត្របរិញ្ញាបត្រ វិទ្យាសាស្ដ្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រង សហគ្រាស នៅអតីតមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រ សេដ្ឋកិច្ច ក្នុង ឆ្នាំ២០០០។ លោកបានចូលរួមវគ្គបណ្តុះ បណ្តាល ទាក់ទងនឹងផ្នែកមីក្រូហិរញ្ញវត្ថុ នៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Boulder ប្រទេស អ៊ីតាលីនិងវគ្គបណ្តុះបណ្តាល ពាក់ព័ន្ធដទៃៗ ទៀតនៅ ប្រទេសជាច្រើនដូចជា សហរដ្ឋអាមេរិក អា្រហិ្វកខាងត្បូង ឥណ្ឌា បង់ក្លាដែស និងប្រទេសថៃ។ លោកក៏បានចូល រួមវគ្គបណ្តុះបណ្តាលជាច្រើនផងដែរនៅក្នុងប្រទេសកម្ពុជា លើការគ្រប់គ្រង ឥណទាន ការគ្រប់គ្រង ហិរញ្ញវត្ថុ ការគ្រប់គ្រង ធនធានមនុស្ស ការគ្រប់គ្រងហានិភ័យ អភិបាល កិច្ចនិងភាពជាអ្នកដឹកនាំល្អ និងជំនាញផ្សេងៗ ទៀត។ លោកធ្លាប់ បានបម្រើការជាមន្ដ្រីឥណទាននៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី ពីឆ្នាំ២០០០-២០០១ ហើយ លោកត្រូវ បានតំទ្បើងតំណែងជាប្រធានផ្នែកគ្រប់គ្រង ឥណទាន នៅការិយាល័យកណ្តាលពីឆ្នាំ ២០០១-២០០៥។ ចាប់តាំងពី ឆ្នាំ២០០៥ ដល់ឆ្នាំ២០១០ លោក គឺជានាយកប្រតិ បត្ដិការ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនាលីមីតធីត ដែល ទទួលខុស ត្រូវលើប្រតិបត្ដិការប្រចាំថ្ងៃ រួមមាន ការគ្រប់គ្រងឥណទាន ប្រាក់បញ្ញើ ប្រតិបត្ដិការ ផ្ទេរសាច់ប្រាក់ និងការពង្រីកទីផ្សារ។ លោក ចាប់ផ្ដើមបម្រើការងារ ឲ្យអិលអូអិលស៊ី ជាប្រធាន នាយក ប្រតិបត្តិការ នៅក្នុងខែមេសា ឆ្នាំ២០១០ ហើយលោក ត្រូវបានដំឡើងតំណែង ជាអនុប្រ ធាននាយក ប្រតិបត្តិនៅខែធ្នូ ឆ្នាំ២០១២។ បច្ចុប្បន្ន លោកត្រូវបានក្រុមប្រឹក្សាភិបាល តែងតាំងជាប្រធាន នាយកប្រតិបត្តិ ចាប់តាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤។

លោក សុខ សុផល, អនុប្រធាននាយកប្រតិបត្ដិ

លោក សុខ សុផល ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ជំនាញហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រងក្នុងឆ្នាំ២០០៧។លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រភាសាអង់គ្លេស ជំនាញពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេសក្នុងឆ្នាំ២០០៥ និង សញ្ញាបត្របរិញ្ញាបត្រវិទ្យាសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាស នៅអតីតមហាវិទ្យាល័យ នីតិសាស្ដ្រ និង វិទ្យាសាស្ដ្រសេដ្ឋកិច្ចក្នុងឆ្នាំ២០០០។ លោកក៏បានចូលរួមវគ្គបណ្តុះ បណ្តាល ជាច្រើនដូចជា កម្មវិធីភាពជាអ្នកដឹកនាំនិងការបង្កើតថ្មី រៀបចំដោយ Women World Banking ដោយមានការគាំទ្រពីសាកលវិទ្យាល័យ Wharton University of Pennsylvania (USA), កម្មវិធីគ្រប់គ្រងជាន់ខ្ពស់ រៀបចំដោយ Cornell University at Colombo (Sri Lanka), Syndication Loan Pricing & Structuring រៀបចំដោយ Universal Network Intelligence (Malaysia) និងការចូលរួមសិក្ខាសាលា ក៏ដូចជាវគ្គបណ្តុះបណ្តាលជាច្រើនទៀត ទាក់ទងទៅនឹងវិស័យហិរញ្ញប្បទានលើទីផ្សារមូលបត្រ ការផ្សព្វផ្សាយមូលបត្របំណុល ផលប៉ះពាល់នៃការ វិនិយោគសនិ្នសីទមីក្រូហិរញ្ញវត្ថុ ការវិភាគហិរញ្ញវត្ថុ គណនេយ្យ និងទីផ្សារ។ នៅក្នុងឆ្នាំ២០១៨លោកបានចូលរួម វគ្គបណ្តុះបណ្តាល Certified Management Accountant Program Australia ដែលជាវគ្គបណ្តុះ បណ្តាលលើកទី៦ ស្តីពីវិជ្ជាជីវៈពាណិជ្ជកម្មចុងក្រោយគេបង្អស់ ផ្តោតលើយុទ្ធសាស្រ្ត គ្រប់គ្រងការចំណាយ និងយុទ្ធសាស្ត្រ វិភាគអាជីវកម្ម។ លោកបានបម្រើការងារនៅ ធនាគារ អេស៊ីលីដា ភីអិលស៊ីអស់រយៈពេលជិត១០ឆ្នាំពីឆ្នាំ២០០១ ដល់ ឆ្នាំ២០១០ ក្នុងមុខតំណែងដូចជា ជំនួយការប្រធានផ្នែកគណនេយ្យ គ្រប់គ្រង ពីឆ្នាំ២០០៣-២០០៧ និងជាប្រធានផ្នែកគណនេយ្យគ្រប់គ្រង ពីឆ្នាំ២០០៧-២០០៨។ ក្នុងឆ្នាំ២០០៨ លោកត្រូវបានដំទ្បើងតំណែងជា ជំនួយការនាយកប្រតិបត្ដិ (ទទួលបន្ទុកការងារវិនិយោគ) នៃនាយកដ្ឋានកិច្ចការច្បាប់ នៃធនាគារអេស៊ីលីដា។ ចាប់ពី ខែមករា ឆ្នាំ ២០០៩ លោកត្រូវបានដំឡើងតំណែងជានាយកប្រតិបត្ដិរង នាយកដ្ឋានកិច្ចការវិនិយោគ និងមូលបត្រនៃធនាគារអេស៊ីលីដា។ លោកបានចាប់ផ្ដើមបម្រើការងារជាមួយអិលអូអិលស៊ី នៅក្នុងខែសីហា ឆ្នាំ២០១០ ជាប្រធាននាយកហិរញ្ញវត្ថុ ហើយលោកត្រូវដំឡើងតំណែងជាអនុប្រធាននាយកប្រតិបត្តិ នៅក្នុងខែមីនា ឆ្នាំ២០១៩។

លោកស្រី ស្វឺយ សុឌីណា, ប្រធាននាយិកាគ្រប់គ្រងហានិភ័យ

អ្នកស្រី ស្វឺយ សុឌីណា ទទួលបានសញ្ញាបត្រវិជ្ជាជីវៈគណនេយ្យ ដែលទទួលស្គាល់ជាសាធារណៈ ពីវិទ្យាស្ថានអាជីពផ្នែកគណនេយ្យធំជាងគេរបស់ចក្រភពអង់គ្លេស។ អ្នកស្រីទទួលបានសញ្ញាបត្របរិញ្ញាបត្រ គ្រប់គ្រងពាណិជ្ជកម្មជំនាញគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៦។ បន្ថែមលើនេះ អ្នកស្រីទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យពី CAMED Business School នៅដើមឆ្នាំ២០១៣។ អ្នកស្រីបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលរួមមាន ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំគម្រោងយុទ្ធសាស្រ្ត និងវគ្គបណ្តុះបណ្តាលផ្សេងទៀតដែលពាក់ព័ន្ធទៅ នឹងមីក្រូហិរញ្ញវត្ថុ។ អ្នកស្រីធ្លាប់បានបម្រើការក្នុងក្រុមហ៊ុនគណនេយ្យ អន្តរជាតិធំមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំង៤ ដែល មានតួនាទីជាសវនករជាន់ខ្ពស់អស់រយៈពេលជិត៤ឆ្នាំ ដែលអ្នកស្រីទទួលខុសត្រូវក្នុងតួនាទី ជាអ្នកដឹកនាំក្រុម សវនករចុះធ្វើសវនកម្មនៅក្នុងវិស័យជាច្រើនរួមមាន ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនពាណិជ្ជកម្ម អង្គការក្រៅរដ្ឋាភិបាល និងវិស័យផ្សេងៗទៀត។ អ្នកស្រីបានចាប់ផ្តើមបម្រើការ ឱ្យអិលអូអិលស៊ី នៅក្នុងខែឧសភា ឆ្នាំ២០១១ និងត្រូវបានតំឡើងតំណែង ជាប្រធាននាយិកាគ្រប់គ្រងហានិភ័យ នៅក្នុងខែមីនា ឆ្នាំ២០១៨។

លោក រ៉ូម៉េស ប៉េរ៉េរ៉ា, ប្រធាននាយកបណ្ដាញចែកចាយ

លោក Romesh Perera ប្រធាននាយកបណ្ដាញចែកចាយ ធ្លាប់បានបម្រើការនៅ LOLC Finance Plc. (LOFC) ក្នុងប្រទេសស្រីលង្កាក្នុងតំណែងជាជំនួយការអគ្គនាយក អស់រយៈពេល១៣ឆ្នាំមុនពេលដែលលោកមកបម្រើការ នៅគ្រឹះស្ថាននេះ។ ក្នុងកំឡុងពេល១៩ឆ្នាំមុន លោកបានបម្រើការងារនៅក្នុងវិស័យហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើ ទាំងស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារឯកទេសនៅក្នុងប្រទេសស្រីលង្កា ដោយកាន់តំណែងជាមន្រ្តីគ្រប់គ្រង ជាន់ខ្ពស់ មុនពេលដែលលោកមកកាន់តំណែងជាប្រធាននាយកបណ្តាញចែកចាយនៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោកមានជំនាញនិងបទពិសោធន៍ជាច្រើនទាំងនៅក្នុងវិស័យ ធនាគារ ឯកទេស និងវិស័យមីក្រូហិរញ្ញវត្ថុ ដោយគ្រប់គ្រងទៅលើផ្នែកលក់ និងទីផ្សារផ្នែកហានិភ័យឥណទាន និងផ្នែកហិរញ្ញប្បទាន និងគ្រប់គ្រងការប្រមូលឥណទានត្រឡប់មកវិញ។ ទំនួលខុសត្រូវរបស់លោករួមមាន ការធ្វើហិរញ្ញប្បទានធម្មតា និងអ៊ីស្លាមការធ្វើហិរញ្ញប្បទានពាណិជ្ជកម្ម សេវាភតិសន្យាហរិញ្ញវត្ថុការធ្វើហិរញ្ញ ប្បទានលើសម្ភារប្រើប្រាស់ ការគ្រប់គ្រងផលិតផលប្រាក់បញ្ញើសន្សំ និងការគ្រប់គ្រងប្រតិបត្តិ ការបញ្ចាំ និងប្រតិបត្តិការឆ្លងតំបន់។ជំនាញនិងការអនុវត្តការងារ ដែលលោកបានបង្ហាញស្នាដៃក្នុងតំណែងជាមន្រ្តីគ្រប់គ្រង ជាន់ខ្ពស់នៅ ប្រទេសស្រីលង្កាបានធ្វើឱ្យលោកទទួលបានឱកាសបម្រើការងារថ្មីឱ្យ LOLC Group នៅក្នុង ប្រទេសកម្ពុជា។ លោក Romesh បានមកបម្រីការងារ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ក្នុងខែមិថុនា ឆ្នាំ២០១៧ ក្នុងតំណែងជាមន្រ្តីឯកទេសហិរញ្ញប្បទានសម្ភារប្រើប្រាស់ និងសេវាភតិសន្យា ហិរញ្ញវត្ថុ។បច្ចុប្បន្ន លោកមានតំណែងជាប្រធាននាយកបណ្តាញចែកចាយ ដែលមានប្រសិទ្ធភាពចាប់ពីខែសីហា ឆ្នាំ២០១៨។

លោក ឌូលីប លីយ៉ានេក, ប្រធាននាយកបច្ចេកវិជ្ជាព័ត៌មាន

លោក ឌូលីប លីយ៉ានេក ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ ពីវិទ្យាស្ថាន គ្រប់គ្រង នៃសកលវិទ្យាល័យ Sri Jayewardenepura នៅប្រទេសស្រីលង្កា។ ហើយលោក ឌូលីប ទទួលបាន បរិញ្ញាបត្រកុំព្យូទ័រ (កម្រិត២) ចេញដោយសកលវិទ្យាល័យ Wolverhampton នៅប្រទេសអង់គ្លេស។ បន្ថែមពីលើ ចំណេះដឹងសិក្សាខាងលើ គាត់ក៏ទទួលបានបរិញ្ញាបត្រជំនាញ ផ្នែកគ្រប់គ្រងព័ត៌មានវិជ្ជា និងសុវត្ថិភាព បច្ចេកវិជ្ជាព័ត៌មានជាច្រើនរួមមាន Certified Payment Card Industry Security Implementer (CPISI) និង Certified Android Security Specialist ហើយគាត់ក៏បានបំពេញគ្រប់លក្ខខណ្ឌកំណត់ដោយស្តង់ដារ ISO 27001:2013 Lead Auditor។មុនពេលចូលបម្រើការងារ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គាត់មានបទពិសោធន៍ជាង១៤ឆ្នាំនៅប្រទេស ស្រីលង្កា ទៅលើផ្នែកផ្សេងៗទាក់ទងនឹងបច្ចេកវិជ្ជា ព័ត៌មាន និងការគ្រប់គ្រង។ គាត់បានបម្រើការងារអស់រយៈពេល ជាង១០ឆ្នាំ នៅ LankaPay (LankaClear (Pvt) Ld.) ដែលជាស្ថាប័នផ្តល់សេវារចនាសម្ព័ន្ធទូទាត់ជាតិ ក្រោមការត្រួតពិនិត្យពីធនាគារជាតិនៃប្រទេសស្រីលង្កា។ លោក ឌូលីប មានបទពិសោធន៍ និងជំនាញទៅលើផ្នែក បច្ចេកវិជ្ជាព័ត៌មាន ការគ្រប់គ្រងគម្រោង បច្ចេកវិជ្ជាចល័ត កម្មវិធីទូទាត់កាត និងមានឯកទេសទៅលើផ្នែកសុវត្ថិភាពព័ត៌មានវិជ្ជាផងដែរ។ ក្នុងកំឡុងពេលដែលលោកកាន់ ការងារនៅ LankaPay លោកបានបង្ហាញសមត្ថភាព ការងាររបស់លោកក្នុងនាមជាអ្នកផ្តល់ដំណោះស្រាយ លើសុវត្ថិភាពព័ត៌មានវិជ្ជា ដោយគ្រប់គ្រងលើប្រព័ន្ធទូទាត់ជាតិ រួមមាន (១) Online Cheque Image and truncation System (CITS) (២) JustPay ដែលជាប្រព័ន្ធទូទាត់រាយតាមរយៈទូរស័ព្ទ (៣) PKI based Digital Certification Authority និងប្រព័ន្ធផ្សេងទៀត។គាត់មិនត្រឹមតែមានបទពិសោធន៍ ទៅលើបច្ចេកវិជ្ជាព័ត៌មាន ប៉ុណ្ណោះទេតែក៏មាន បទពិសោធន៍ទៅលើផ្នែក សុវត្ថិភាពព័ត៌មានវិជ្ជា ការគ្រប់គ្រងព័ត៌មានវិជ្ជា ការគ្រប់គ្រងហានិភ័យ និងផ្នែកប្រតិបត្តិតាម​​ ការធ្វើផែនការ ការគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកលក់និងការប្រមូល ត្រឡប់មកវិញ។ លោក ឌូលីប ក៏ធ្លាប់ជាបម្រើការជាសាស្ត្រាចារ្យ នៅសកលវិទ្យាល័យ Open នៅប្រទេសអង់គ្លេស សកលវិទ្យាល័យ Sri Jayewardenepura និង សកលវិទ្យាល័យ Wayamba នៅប្រទេសស្រីលង្កាផងដែរ។

លោកស្រី ឈាង កញ្ញា, ប្រធាននាយិកាឌីជីថល សេវាហិញ្ញវត្ថុ និងប្រាក់បញ្ញើសន្សំ

លោកស្រី ឈាង កញ្ញា ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែករដ្ឋបាលអាជីវកម្មនៅសាកល វិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្នុងឆ្នាំ២០១២។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ អក្សរសាស្ត្រអង់គ្លេស នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាក្នុងឆ្នាំ២០១០ និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងសហគ្រាស នៅសាកល វិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្រ្ត សេដ្ឋកិច្ចក្នុងឆ្នាំ២០០០។ លោកស្រី បានចូលរួមវគ្គបណ្តុះបណ្តាល ជាច្រើនទាំងក្នុង និងក្រៅប្រទេស ទាក់ទងនឹងការរីកចម្រើន និងផលប៉ះពាល់នៃអាជីវកម្មមីក្រូហិរញ្ញវត្ថុ ផលិតផល-សេវាធនាគារឌីជីថល ទំនាក់ទំនងលក់ សេវាអតិថិជន ការអភិវឌ្ឍផលិតផល ការគ្រប់គ្រងប្រតិបត្តិការ និងភាពជាអ្នកដឹកនាំ។ លោកស្រីមានបទពិសោធន៍នៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុចាប់តាំងពីដើមឆ្នាំ ២០០០។ លោកស្រីបានចាប់ផ្តើមអាជីពការងារជាមួយ ធនាគារអេស៊ីលីដា ក្នុងជំនាញគ្រប់គ្រងសាច់ប្រាក់ និងហិរញ្ញវត្ថុ នៅឆ្នាំដើមឆ្នាំ២០០០។ ចាប់ពីឆ្នាំ២០០៧ ដល់២០១៦ ក្នុងតួនាទីជានាយិកានាយកដ្ឋាន គ្រប់គ្រងប្រាក់បញ្ញើ លោកស្រីបានផ្តួចផ្តើមគំនិត និងបង្កើតយុទ្ធសាស្រ្តក្នុងការដឹកនាំ និងកេណ្ឌប្រមូលប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុជូនធនាគារស្ថាបនា ប្រកបដោយភាពជោគជ័យ។ ជាងនេះទៅទៀតនៅក្នុងឆ្នាំ ២០១៥-២០១៦ លោកស្រីបានចូលរួមក្នុងគម្រោងរួមបញ្ចូលគ្នាជាផ្លូវការរវាងធនាគារម៉ារុហាន់ជប៉ុន និងស្ថាបនា លីមីតធីត និងធ្វើការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ។ លោកស្រីបានចាប់ផ្តើមការងារជាមួយ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ចាប់ពីខែមករា ឆ្នាំ២០១៦ ក្នុងតួនាទីជានាយិកានាយកដ្ឋានគ្រប់គ្រងប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុ និងត្រូវបានដំឡើងតំណែងជា ប្រធាន នាយិកាឌីជីថល សេវាហិញ្ញវត្ថុ និងប្រាក់បញ្ញើសន្សំ ចាប់តាំងពីខែមីនា ឆ្នាំ២០១៩។

លោក តេង ភាព, នាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង

លោក តេង ភាព ទទួលបាន សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ វេសស្ទើន ក្នុងឆ្នាំ២០០៨ និង ទទួលបានសញ្ញាបត្របរិញ្ញាបត្រ គ្រប់គ្រងពាណិជ្ជកម្មជំនាញ គណនេយ្យនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ក្នុងឆ្នាំ ២០០៤។ លោកបានចូលរួម វគ្គបណ្តុះបណ្តាលជាច្រើន ទាក់ទងនឹងទម្រង់នីតិវិធី នៃការអនុវត្តន៍ផ្ទៃក្នុង ជាលក្ខណៈអាជីព នៅក្នុង ប្រទេសម៉ាឡេស៊ី ផែនការអាជីវកម្ម និងការគ្រប់គ្រង ភាពរីកចម្រើន ក្នុងប្រទេសហ្វីលីពីន ការគ្រប់គ្រងផ្ទៃក្នុង ប្រកបដោយប្រសិទ្ធភាព ក្នុងប្រទេស ម៉ុងហ្គោល ការចែករំលែក បទពិសោធន៍ ទាក់ទងនឹងធនាគារ ក្នុងប្រទេសស្រីលង្កា និងវគ្គបណ្តុះបណ្តាល ផ្សេងៗទៀត ជាច្រើនក្នុងប្រទេសកម្ពុជា មានដូចជា ការគ្រប់គ្រងហានិភ័យ សវនកម្មផ្ទៃក្នុងកម្រិតខ្ពស់ របៀបសរសេរ របាយការណ៍ និងជំនាញក្នុងការដឹកនាំ។ លោកមានបទពិសោធន៍ បម្រើការងារក្នុងគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ និង ស្ថាប័នក្រៅរដ្ឋាភិបាល នៅក្នុងប្រទេសកម្ពុជាច្រើន ជាង១៥ឆ្នាំ រួមមានបម្រើការងារនៅ Catholic Relief Services ចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ២០០៣ ក្នុងមុខតំណែងជា សវនករផ្ទៃក្នុង និងជានាយកសាខាក្នុងឆ្នាំ ២០០៤ បន្ទាប់ពី Catholic Relief Services ត្រូវបានដាក់បញ្ចូលជាមួយ អិលអូអិលស៊ី។ លោកបានបម្រើការងារ ឲ្យគ្រឹះស្ថានអង្គរ មីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងមុខដំណែងជាអ្នកដឹកនាំក្រុម សវនករផ្ទៃក្នុង និងជាប្រធានភូមិភាគ ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨។ លោកចាប់ផ្ដើមបម្រើការឲ្យអិលអូអិលស៊ីជា នាយកនាយកដ្ឋានសវកម្មផ្ទៃក្នុង នៅខែធ្នូ ឆ្នាំ២០០៨។

លោកស្រី ឡេង ថាវី , នាយិកានាយកដ្ឋានធនធានមនុស្ស

អ្នកស្រី ឡេង ថាវី បពា្ចប់ថ្នាក់អនុបណ្ឌិតផ្នែកធនធានមនុស្សមកពីសាកលវិទ្យាល័យម៉ូណាស់ ប្រទេសអូស្រ្តាលី នៅចុងឆ្នាំ២០១៣ ដែលកម្មវិធីសិក្សានេះត្រូវបានផ្គត់ផ្គង់ថវិកាដោយអាហារូបករណ៍ប្រទេសអូស្រ្តាលី។ អ្នកស្រី ក៏បានបពា្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកជំនួញរដ្ឋបាលមកពីវិទ្យាស្ថានជាតិគ្រប់គ្រងនៅឆ្នាំ២០០២។ បន្ថែមពីនេះទៀត អ្នកស្រីក៏បានចូលរួមវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលាផ្សេងៗពាក់ព័ន្ឋផ្នែកគ្រប់គ្រង ធនធានមនុស្ស នៅប្រទេស មួយចំនួនមានដូចជាប្រទេសថៃ ប្រទេសសឹង្ហបុរី ប្រទេសស្រីលង្កា ប្រទេសហ្វីលីពីន ប្រទេសម៉ាឡេស៊ី ចក្រភពអង់គ្លេស និងប្រទេសអូស្រ្តាលី។ អ្នកស្រីបានចាប់ផ្តើមបម្រើការងារដំបូងជា លេខាធិការរបស់នាយក នាយកដ្ឋានធនធានមនុស្ស នៅអង្គការទស្សនៈពិភពលោកកម្ពុជាពីឆ្នាំ២០០៣ ដល់ ២០០៤។ បន្ទាប់មកអ្នកស្រី ត្រូវបានតែងតាំងជាអ្នកសម្រប សម្រួលធនធានមនុស្សពីឆ្នាំ២០០៤ ដល់ ២០០៥ ដែលអនុញ្ញាតអោយអ្នកស្រី មានឱកាសទៅបម្រើការជាបុគ្គលិក អន្តរជាតិនៅអង្គការទស្សនៈ ពិភពលោកស្រីលង្កា ប្រទេសស្រីលង្ការយៈ ពេលបីខែ។ ពីឆ្នាំ២០០៥ ដល់ ២០០៩ អ្នកស្រី មានតួនាទីជាប្រធានផ្នែកធនធានមនុស្ស នៅគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុវីសិនហ្វាន់ បន្ទាប់មកបានផ្លាស់ប្តូរទៅកាន់តួនាទី ជាប្រធានផ្នែកធនធានមនុស្ស នៅអង្គការឃែរ កម្ពុជាក្នុងឆ្នាំ២០១០។ នៅឆ្នាំ២០១២ អ្នកស្រីបានចាកចេញទៅសិក្សា នៅប្រទេសអូស្រ្តាលី។ ក្នុងកំឡុងពេល សិក្សានៅអូស្រ្តាលី អ្នកស្រីក៏បានបម្រើការ ក្រៅម៉ោងជាមន្រ្តីប្រតិបត្តិផ្នែកធនធាន មនុស្ស នៅសាកលវិទ្យាល័យ ម៉ូណាស់រហូតដល់ពេលអ្នកស្រីវិលត្រឡប់មកកាន់ ប្រទេសកម្ពុជាវិញនៅឆ្នាំ២០១៤។ អ្នកស្រីចាប់ផ្តើមបម្រើការ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ីនៅខែសីហាឆ្នាំ២០១៤។

លោកស្រី ទ្រី សូឡា, នាយិកានាយកដ្ឋានរតនាគារ

លោកស្រី ទ្រី សូឡា បច្ចុប្បន្នកំពុងបន្តការសិក្សាយកសញ្ញាបត្រវិជ្ជាជីវៈគណនេយ្យ ដែលទទួលស្គាល់ជាធារណៈ ពីវិទ្យាស្ថានអាជីពផ្នែកគណនេយ្យធំជាង គេរបស់ចក្រភពអង់គ្លេស។ លោកស្រី បានទទួលសញ្ញាបត្របរិញ្ញាបត្រ គ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ ២០១១។ លោកស្រី បានចូលរួមវគ្គ បណ្តុះបណ្តាលជាច្រើនដែលរួមមាន ការគ្រប់ គ្រងហិរញ្ញវត្ថុ ការប្រឆាំង ការសម្អាតសាច់ប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម និងវគ្គបណ្តុះបណ្តាលផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងមីក្រូហិរញ្ញវត្ថុ។ លោកស្រីធ្លាប់បាន បម្រើការក្នុងក្រុមហ៊ុនគណនេយ្យ អន្តរជាតិធំមួយក្នុងចំណោមក្រុម ហ៊ុនធំៗទាំង៤ ដែលមានតួនាទីជាសវនករ ជាន់ខ្ពស់អស់ រយៈពេលជិត៤ឆ្នាំ ដែល លោកស្រីទទួលខុសត្រូវក្នុងតួនាទីជាអ្នកដឹកនាំក្រុមសវនករ ចុះធ្វើសវនកម្ម នៅក្នុងវិស័យជាច្រើនរួមមាន ធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនពាណិជ្ជកម្ម អង្គការក្រៅរដ្ឋាភិបាល និងវិស័យផ្សេងៗទៀត។ លោកស្រីបានចាប់ផ្តើម បម្រើការឲ្យអិលអូអិលស៊ី នៅក្នុងខែ មិថុនា ឆ្នាំ២០១៥ ក្នុងតួនាទី ជានាយិកានាយកដ្ឋាន រតនាគារ។

លោកស្រី កែវ តារាទី, នាយិកានាយកដ្ឋានហិរញ្ញវត្ថុ

លោកស្រី កែវ តារាទី បច្ចុប្បន្នកំពុងបន្តការសិក្សាយកសញ្ញាបត្រវិជ្ជាជីវៈគណនេយ្យ ដែលទទួលស្គាល់ ជាសាធារណៈ ពីវិទ្យាស្ថានអាជីពផ្នែកគណនេយ្យធំជាងគេរបស់ចក្រភពអង់គ្លេស។ លោកស្រី បានទទួល សញ្ញាបត្របរិញ្ញាបត្រ គ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ ២០១០ និង បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេសពីវិទ្យាស្ថានភាសាបរទេសក្នុងឆ្នាំ ២០០៩។ លោកស្រីធ្លាប់បាន បម្រើការក្នុងក្រុមហ៊ុនគណនេយ្យ អន្តរជាតិធំមួយក្នុងចំណោមក្រុម ហ៊ុនធំៗទាំង៤ ដែលមានតួនាទី ជាសវនករជាន់ខ្ពស់អស់ រយៈពេល៣ឆ្នាំ ដែល លោកស្រីទទួលខុសត្រូវក្នុងតួនាទីជាអ្នកដឹកនាំ ក្រុមសវនករ ចុះធ្វើសវនកម្ម នៅក្នុងវិស័យជាច្រើនរួមមាន ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនពាណិជ្ជកម្ម អង្គការក្រៅរដ្ឋាភិបាល និងវិស័យផ្សេងៗទៀត។ មុននឹងចូលបម្រើការជាមួយ អិលអូអិលស៊ី លោកស្រីធ្លាប់បានបម្រើការជា ប្រធានគណនេយ្យនៅ ធនាគារមេយប៊ែងអស់ រយៈពេល៤ឆ្នាំ។លោកស្រីបាន ចាប់ផ្តើម បម្រើការឱ្យអិលអូអិលស៊ី នៅក្នុងខែ មិថុនា ឆ្នាំ២០១៨ ក្នុងតួនាទី ជានាយិកានាយកដ្ឋានហិរញ្ញវត្ថុ។

លោក សៀម ហាក់, នាយកនាយកដ្ឋានរដ្ឋបាល និងធុរៈកិច្ច

លោក សៀម ហាក់ បានទទួលអាហារូបករណ៍ពីសមាគមអភិវឌ្ឍសិក្សាអាស៊ីអាគ្នេយ៍ (CDSSEA) ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់វិទ្យាសាស្រ្តសង្គម ផ្នែកយ៉េនឌ័រ និងការអភិវឌ្ឍ នៅវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ាន ព្រះរាជាណាចក្រថៃក្នុងឆ្នាំ២០១៣។ លោកក៏បានបញ្ចប់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យបៀលប្រាយ ព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០០៩។ នៅក្នុងឆ្នាំ២០០៦លោកបាន បញ្ចប់បរិញ្ញាប័ត្រគ្រប់គ្រងនៅ វិទ្យាសា្ថនក្រុងអង្គរ។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា ការគ្រប់គ្រងគម្រោង ការសរសេរស្នើសុំគម្រោង ការគ្រប់គ្រងធនធានមនុស្ស ការបណ្តុះបណ្តាលសម្រាប់ គ្រូបង្វឹកនៅមជ្ឈមណ្ឌលអប់រំ អូស្រ្តាលីកម្ពុជា និងការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ សេវាមិនមែនហិរញ្ញវត្ថុ នៅរីយ៉ែនខូលិច ភ្នំពេញ។ ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៤ លោកបានបម្រើការនៅក្នុង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កម្ពុជា ស៊ីម៉ាក់ ជាជំនួយការចលនូបត្ថម្ភ នៅកងឯកភាពកំចាត់មីនទី២ ខេត្តបាត់ដំបង និងមន្រ្តីផ្នែកចលនូបត្ថម្ភ នៅក្នុងកងឯកភាពកំចាត់មីនទី៣ប៉ៃលិន ពីឆ្នាំ២០០៤ ដល់ ២០០៦។ ពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០០១៣ លោកត្រូវបានតម្លើងតំណែងជាអនុប្រធានកងឯកភាពកំចាត់មីនទី១ ដែលទទួលការគ្រប់គ្រងនៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។ បន្ទាប់ពីបានបញ្ចប់ពីការសិក្សានៅ វិទ្យាស្ថានបច្ចេកវិទ្យាអាស៊ាន ព្រះរាជាណាចក្រថៃ លោកបានបម្រើការជា ប្រធានផ្នែក ISO និង បទដ្ឋានស្តង់ដា នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ។ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ លោកបានបម្រើការជា អ្នកប្រឹក្សាយោបល់ ក្នុងជំនាញយ៉េនឌ័រ និងការអភិវឌ្ឍសង្គម នៅក្នុងក្រុមហ៊ុន Key Consultants Cambodia (KCC)។ បន្ទាប់មក លោកបានត្រឡប់ទៅបម្រើការជា អនុប្រធានកងឯកភាពកំចាត់មីនទី១ នៅក្នុងខេត្តបន្ទាយមានជ័យវិញ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨។ លោកបានចាប់ផ្តើមបម្រើការងារនៅអិលអូអិលស៊ី ក្នុងមុខតំណែងជា នាយកនាយកដ្ឋានរដ្ឋបាល និងធុរកិច្ច ចាប់ពីខែមិថុនា ឆ្នាំ២០១៨។

លោក ហ៊ុល សុវុត្ថា, នាយកនាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន

លោក ហ៊ុល សុវុត្ថា នាយកនាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន ទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកបច្ចេកវិជ្ជាព័ត៌មាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០០៣។ លោកមានបទពិសោធន៍ជាង១២ឆ្នាំជាមួយវិស័យធនាគារក្នុង ស្រុក និង ធនាគារមកពីបរទេស។ បន្ថែមពីនេះ លោកបានចូលរួមវគ្គ បណ្តុះបណ្តាលផ្នែកបច្ចេកវិជ្ជាព័ត៌មាន E-Banking និងសិក្ខាសាលាផ្សេងៗពាក់ព័ន្ធផ្នែកបច្ចេកវិជ្ជាព័ត៌មាន ដូចជានៅប្រទេសកម្ពុជា ប្រទេសសឹង្ហបុរី និង ប្រទេសម៉ាឡេស៊ី។ លោកបានបម្រើការងារនៅធនាគារអេស៊ីលីដា ភីអិលស៊ី មានតួនាទីជាអ្នកសរសេរកម្ម វិធីកុំព្យូទ័រ នៅឆ្នាំ២០០៥ បន្ទាប់មកត្រូវបានតំឡើងជាអនុប្រធានផ្នែក អភិវឌ្ឍន៍ផ្នែកទន់ នៃនាយកដ្ឋានបច្ចេក វិជ្ជាព័ត៌មាន នៅឆ្នាំ២០០៨។ លោកបានចូលបម្រើការងារនៅ ធនាគារមេឃប៊ែង កម្ពុជា ភីអិលស៊ី មានតួនាទី ជាមន្ត្រីផ្នែក E-Banking (អេធីអ៊ឹម) នៅឆ្នាំ២០០៨ បន្ទាប់មកត្រូវបានតែងតាំងជាមន្ត្រីជាន់ខ្ពស់ផ្នែក បច្ចេក វិជ្ជាព័ត៌មាន និង អេធីអឹម នៅឆ្នាំ២០១០ និងត្រូវបានតែងតាំងជា អ្នកគ្រប់គ្រងផ្នែកបច្ចេកវិជ្ជាព័ត៌មាន នៅ ឆ្នាំ២០១៤។ លោកបានចាប់ផ្តើមបម្រើការងារជាមួយ អិលអូអិលស៊ី ក្នុងខែតុលា ឆ្នាំ២០១៥ ជានាយក នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន។

លោក មុត ពិសី, នាយកនាយកដ្ឋានឥណទាន

លោក មុត ពិសី, នាយក នាយកដ្ឋានឥណទានម ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ជំនាញហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែក គ្រប់គ្រងអាជីវកម្ម ដែលផ្តោតទៅលើវិស័យទេសចរណ៏ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៦។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនផងដែរ នៅក្នុងប្រទេសកម្ពុជា លើការវាយតម្លៃអចលនទ្រព្យ ការចរចា និងការដោះស្រាយវិវាទការងារ ការគ្រប់គ្រងសាខា ការកសាងសមត្ថភាពសវនករផ្ទៃក្នុង ច្បាប់ការងារ ការពង្រឹងអំណាចនៃភាពជាអ្នកដឹកនាំ និងជំនាញផ្សេងៗទៀត។ លោកធ្លាប់បានបម្រើការជា មន្ដ្រីឥណទាន នៅស្ថាបនាលីមីតធីត ពីឆ្នាំ ២០០៦-២០០៨ ហើយលោកត្រូវបានតំទ្បើងតំណែង ជាប្រធានមន្ត្រីឥណទាន នៅសាខាស្រុកអង្គស្នួលពីខែកុម្ភៈ ឆ្នាំ២០០៨ ដល់ខែធ្នូ ឆ្នាំ២០០៨។ ចាប់តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១០ លោកគឺជានាយក សាខាខេត្តកំពត នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត។ លោកចាប់ផ្ដើម បម្រើការងារឱ្យ អិលអូអិលស៊ី ជាអ្នកហាត់រៀនការងារគ្រប់គ្រងសាខា នៅខែឧសភា ឆ្នាំ២០១០ ហើយលោកត្រូវបានតែងតាំងជានាយកសាខាក្រុងសួង នៅខែកក្កដា ឆ្នាំ២០១០។ នៅក្នុងខែ ឧសភា ឆ្នាំ ២០១៤ លោកត្រូវបាន តំឡើងតំណែងដោយថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ជានាយកនាយកដ្ឋានរដ្ឋបាល និងធុរៈកិច្ច។ ក្នុងខែមីនា ឆ្នាំ២០១៧ លោកបានផ្លាស់ប្តូរការងារមក នាយកដ្ឋានឥណទាន ក្នុងមុខតំណែងជានាយករង នាយកដ្ឋានឥណទាន និងជានាយករងនាយក ដ្ឋានអាជីវកម្ម ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។ បច្ចុប្បន្ន លោកត្រូវបានតម្លើងតំណែងជា នាយក នាយកដ្ឋានឥណទាន ចាប់តាំង ពីខែសីហា ឆ្នាំ២០១៨។

លោក ទុន កង, នាយករងនាយកដ្ឋានឥណទាន និងទីប្រឹក្សាគណៈកម្មាធិការប្រតិបត្តិ

លោក ទុន កង ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងពាណិជ្ជកម្ម ជំនាញធនាគារ និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០១៤ និងសញ្ញាបត្របរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគ្រប់គ្រងទូទៅនៅសាកលវិទ្យាល័យបៀល ប្រាយក្នុងឆ្នាំ២០០៩។ លោកធ្លាប់បានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងហិរញ្ញវត្ថុទាំងក្នុង ប្រទេសកម្ពុជា និងក្រៅប្រទេស។ លោក ទុន កង ពីមុនបម្រើការងារជាមន្ត្រីឥណទាននៅអិលអូអិស៊ី បន្ទាប់មក ត្រូវបានដំឡើងតំណែងជាប្រធានមន្ត្រីឥណទាន។ ចាប់ពីឆ្នាំ២០០២ ដល់ ២០០៩ លោកមានតួនាទីជានាយក គ្រប់គ្រងសាខា ហើយនៅក្នុងឆ្នាំ២០០៩ លោក ត្រូវបានដំឡើងតំណែងជាប្រធានភូមិភាគ និងជាតំណាងភាគទុ និករបស់ភីធីស៊ី-អ៊ីសប។ បច្ចុប្បន្ន លោកត្រូវបានតែងតាំងជា នាយករងនាយកដ្ឋានឥណទាន និងជាទីប្រឹក្សា គណៈកម្មាធិការប្រតិបត្តិ ចាប់តាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤។

លោក នុត ថេង, នាយកនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម

លោក នុត ថេង បានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពី សាកលវិទ្យាល័យ ន័រតុនក្នុងឆ្នាំ២០១១ សញ្ញាបត្របរិញ្ញាបត្រ ផ្នែកអក្សរសាស្រ្តអង់គ្លេស ពីសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា ក្នុងឆ្នាំ២០០៧ និងសញ្ញាបត្រមធ្យមសិក្សា គរុកោសល្យឯកទេសគណិតវិទ្យា និងរូបវិទ្យាពីមជ្ឈមណ្ឌល គរុកោសល្យភូមិភាគព្រៃវែង ក្នុងឆ្នាំ២០០០។ លោកបានចូលរួមក្នុង វគ្គបណ្តុះបណ្តាលជាច្រើននៅក្នុងប្រទេស ដូចជា ការបណ្តុះបណ្តាល និងការអភិវឌ្ឍបុគ្គលិក ការកសាងសមត្ថភាពបុគ្គលិក ការគ្រប់គ្រងសាខា សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងឥណទាន វគ្គបណ្តុះបណ្តាល សម្រាប់អ្នកបណ្តុះបណ្តាលបន្ត ជំនាញគ្រប់គ្រង និងដឹកនាំហិរញ្ញប្បទានទ្រព្យសកម្ម និងវគ្គសិក្សាសំខាន់ ជាច្រើនទៀត។ មុនពេលចាប់ផ្តើមការងារ ជាមួយអិលអូអិលស៊ី លោកធ្លាប់បានបម្រើរការងារ ជាគ្រូបង្រៀន គណិតវិទ្យា រូបវិទ្យា និងភាសាអង់គ្លេស អស់រយៈពេល៥ឆ្នាំគឺពីចាប់ពី២០០០ដល់ឆ្នាំ២០០៥។ បន្ទាប់មក លោកក៏បានផ្លាស់ប្តូរអាជីពការងារមកក្នុងវិស័យ ឥណទានជាមួយ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុប្រាសាក់ អស់រយៈពេល៦ឆ្នាំ ដោយចាប់ផ្តើមតាំង ពីតួនាទីជាមន្រ្តីឥណទានហាត់ការ ជាមន្ត្រីឥណទាន និងជាប្រធាន អនុសាខា។ លោកបានចាប់ផ្តើមការងារជាមួយ អិលអូអិលស៊ី ក្នុងឆ្នាំ២០១១ ហើយធ្លាប់កាន់តួនាទីសំខាន់ៗ ជាច្រើនដូចជាអ្នកហាត់ការគ្រប់គ្រងសាខា នាយកសាខាមន្ត្រីឯកសទេសផ្នែកឥណទាននៅការិយាល័យកណ្តាល ប្រធានភូមិភាគ ប្រធានគម្រោងឥណទានសម្ភារប្រើប្រាស់ នៃនាយកដ្ឋានអាជីវកម្ម ហើយបន្ទាប់មក លោកត្រូវបាន តែងតាំងជា នាយកនាយកដ្ឋានឥណទានសម្ភារប្រើប្រាស់ ក្នុងខែសីហា និងប្តូរតួនាទីទៅជានាយក នាយកដ្ឋានអាជីវកម្មនៅក្នុងខែកញ្ញា ឆ្នាំ២០១៨។

លោក បាន ផលឡេង, នាយកនាយកដ្ឋានប្រតិបត្តិតាម

លោក បាន ផលឡេង នាយកនាយកដ្ឋានប្រតិបត្តិតាម បានបញ្ចប់ការសិក្សាបរិញ្ញាបត្រ ជាន់ខ្ពស់ ផ្នែកគ្រប់គ្រងហានិភ័យ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ត សេដ្ឋកិច្ច និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិស័យហិរញ្ញវត្ថុ និងធនាគារក្នុងតំបន់អាស៊ីអាគ្នេយ៍ ពីសាកលវិទ្យាល័យ NANTES។ លោកក៏ទទួលបាន បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអាជីវកម្ម បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេស និងបានចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗ ជាច្រើនដូចជា ធនាគារិកអាជីព ភាពជាអ្នកដឹកនាំ ច្បាប់ពន្ធដាកម្ពុជា ស្ថិតិកម្រិតឧត្តម ការគ្រប់គ្រងគម្រោង គោលការណ៍ការពារអតិថិជន ការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ និងការគ្រប់គ្រងគម្រោងនៅក្នុងស្រុកនិង ក្រៅប្រទេស។ បទពិសោធន៍របស់លោករួមមានការអភិវឌ្ឍន៍ផែនការ អាជីវកម្មដើម្បីផ្លាស់ប្តូរពីអាជីវកម្មលក្ខណៈគ្រួសារ/អង្គការ ក្រៅរដ្ឋាភិបាល ទៅជាអាជីវកម្មតាម ស្តង់ដារ ការវិភាគ ការស្រាវជ្រាវ ការគ្រប់គ្រងគម្រោង ការបង្កើត គោលនយោបាយ និងនីតិវិធីសម្រាប់ស្ថាប័ន។ មុនពេលចូលបម្រើការនៅ អិលអូអិលស៊ី លោកបានបម្រើការជា មន្ត្រីគ្រប់គ្រងគម្រោងនៅ VisionFund រហូតដល់ឆ្នាំ២០១០ បម្រើការជាមន្ត្រីបច្ចេកទេស នៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុកម្ពុជា រហូតដល់ឆ្នាំ២០១២។ បន្ទាប់មកលោក ចូលបម្រើការ នៅ អិលអូអិលស៊ី ចុងឆ្នាំ២០១២ ជាអ្នកជំនាញគ្រប់គ្រងសកម្មភាពសង្គម បន្ទាប់មក លោកត្រូវបានតំឡើងតំណែងជានាយកនាយកដ្ឋានគ្រប់គ្រង សកម្មភាពសង្គម នៅក្នុងឆ្នាំ ២០១៥ និងនៅឆ្នាំ២០១៨ ប្តូរតួនាទីជានាយកនាយកដ្ឋានប្រតិបត្តិតាម ដើម្បី ធានាការអនុលោមតាមច្បាប់បញ្ញតិ្តពាក់ព័ន្ធផ្សេងៗ ហើយក៏គ្រប់គ្រងផ្នែកគ្រប់គ្រងសកម្មភាពសង្គម ផងដែរ។

លោក ឈួន សុខចិត្ត , នាយកនាយកដ្ឋានទីផ្សារ

លោក ឈួន សុខចិត្ត ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ ន័រតុន ក្នុងឆ្នាំ២០១២ និងសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្រ្តសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាស ពីសាកល វិទ្យាល័យភូមិន្ទ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងឆ្នាំ២០០៣ ហើយលោកក៏ទទួលបានសញ្ញាបត្រមធ្យម ឯកទេសផ្នែកផែនការ សេដ្ឋកិច្ច នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលផែនការនិងស្ថិតិ ក្នុងឆ្នាំ២០០១។ លើសពីនេះ ទៅទៀត លោកក៏បានចូល រួមវគ្គបណ្តុះបណ្តាលជំនាញសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជា ហ្វីលីពីន ជប៉ុន និង ថៃ។ ជាមួយបទពិសោធន៍រយៈ ពេល១៤ឆ្នាំ លោក សុខចិត្ត ធ្លាប់បម្រើការនៅក្នុងស្ថាប័នជាច្រើនដូចជា ធនា គារអេស៊ីលីដា ភីអិលស៊ី គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ សីលានិធិ និងក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក្នុងតួនាទីជា មន្ត្រីឥណទាន ប្រធានមន្ត្រីឥណទាននាយក ទីផ្សារ និងប្រធានផ្នែកលក់គ្រឿងបន្លាស់។ លោកបានចាប់ផ្តើម បម្រើការឲ្យអិលអូអិលស៊ី ក្នុងតំណែងជា ប្រធាន ផ្នែកស្លាក យីហោនិងផ្សព្វផ្សាយ នៅខែកញ្ញា ឆ្នាំ២០១០ និងត្រូវបានតំឡើងតំណែងជា នាយកនាយកដ្ឋាន ទីផ្សារ ក្នុងខែសីហា ឆ្នាំ២០១៥។

លោក ឆយ សុខហេង , ប្រធានភូមិភាគ

លោក ឆយ សុខហេង ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មជំនាញធនាគារនិងហិរញ្ញវត្ថុ ក្នុងឆ្នាំ ២០១០ នៅសាកលវិទ្យាល័យបៀលប្រាយ នៃប្រទេសកម្ពុជា និងបរិញ្ញាបត្រផ្នែកពាណិជ្ជកម្មជំនាញគ្រប់គ្រង ធនធានមនុស្ស ក្នុងឆ្នាំ២០០៦។ លោកក៏បានចូលរួមក្នុងវគ្គបំពាក់បំប៉នជាច្រើន ក្នុងប្រទេសកម្ពុជា។ មុននឹង លោកចូលបម្រើការជា មួយអិលអូអិលស៊ី លោកធ្លាប់បម្រើការជាជាមន្រ្តីឥណទាន និងនាយកសាខារង នៅហត្ថា កសិករ ក្នុងឆ្នាំ២០០៥ ដល់ ២០០៩ ។ លោកបានចូលបម្រើការជាមួយអិលអូអិលស៊ី ចាប់តាំងពីឆ្នាំ២០០៩ ក្នុងមុខតំណែងជានាយកសាខាប្រចំា សាខាស្រុកត្រាំកក់ និងសាខាខេត្តសៀមរាប ហើយលោកត្រូវបានថ្នាក់ គ្រប់គ្រងអិលអូអិលស៊ី តំឡើងតំណែងជា ប្រធានភូមិភាគ ក្នុងខែកក្កដា ឆ្នាំ២០១៤។

លោក សំ ដារ៉ា, ប្រធានភូមិភាគ

លោក សំ ដារ៉ា ទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកទីផ្សារ នៅវិទ្យាស្ថានគ្រប់គ្រង និងសេដ្ឋកិច្ច ក្នុងឆ្នាំ២០០៥។ លោកបានចូលបម្រើការងារ នៅអិលអូអិលស៊ី ចាប់តាំងពីឆ្នាំ២០០៥ ក្នុងមុខតំណែងជាមន្រ្តីឥណទាន នៅសាខា  ខេត្តបាត់ដំបង។ បន្ទាប់ពីបម្រើការបានរយៈពេល ៣ឆ្នាំ លោកត្រូវបានដំឡើងតំណែង ជាប្រធានមន្រ្តីឥណទាន។ ពីរឆ្នាំក្រោយមក លោកត្រូវបានដំឡើងតំណែងពីប្រធានមន្រ្តីឥណទាន ទៅជានាយករងសាខាខេត្តបាត់ដំបង។ ដោយការខិតខំប្រឹងប្រែង និងការអនុវត្តយ៉ាងល្អក្នុងការងារ លោកត្រូវបានដំឡើងតំណែងជា នាយកសាខាស្រុក    រតនៈមណ្ឌល   នៅក្នុងឆ្នាំ២០១១។ បន្ទាប់មកលោកត្រូវបានផ្លាស់ប្តូរទីតាំងការងារ មកជានាយកសាខា នៅសាខា  ខេត្តបាត់ដំបង ក្នុងឆ្នាំ២០១៤ ហើយលោកត្រូវបានដំឡើងតំណែង ជាប្រធានភូមិភាគ ចាប់ពីខែតុលា ឆ្នាំ២០១៦។

លោក ឈឺន គុណជាតិ, ប្រធានភូមិភាគ

លោក ឈឺន គុណជាតិ ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកល វិទ្យាល័យជាតិគ្រប់គ្រងនាឆ្នាំ២០០៧ ទទួលបានសញ្ញាបត្រគរុកោសល្យ កម្រិតមធ្យមសិក្សាទុតិយភូមិ នាឆ្នាំ១៩៩៨ និងទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកជីវវិទ្យា ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ ១៩៩៧។ ក្រៅពីនេះ លោកក៏បានចូលរួមវគ្គហ្វឹកហ្វឺនរយៈពេលខ្លីជាច្រើន នៅក្នុងប្រទេសកម្ពុជា។  លោក ឈឺន គុណជាតិ មានបទ ពិសោធន៍ការងារចំនួន១៦ឆ្នាំ ជាមួយស្ថាប័ននានាដូចជា៖ ធ្លាប់បម្រើ ការក្នុងសមាគមនិស្សិតខ្មែរ (NGO) ជាគ្រូបង្រៀនកម្រិតវិទ្យាល័យនៅខេត្តកំពង់ចាម និងធ្លាប់បម្រើ ការងារនៅធនាគារអេស៊ីលីដា រយៈពេល១០ឆ្នាំ ក្នុងតួនាទីជាមន្ត្រីឥណទាន ក្នុងឆ្នាំ២០០០ ជាប្រធានម ន្ត្រីឥណទានក្នុងឆ្នាំ២០០៤ ជាប្រធាន ការិយាល័យស្រុក ក្នុងឆ្នាំ២០០៥ និងជានាយកសាខាក្នុងឆ្នាំ២០០៦។ លោក ឈឺន គុណជាតិ បានចាប់ផ្តើមបម្រើការងារ នៅអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ក្នុងតួនាទីជានាយកសាខា ជាមន្ត្រីជាន់ខ្ពស់អភិបាល ការងារសាខា នាយករងនាយកដ្ឋានអភិបាលការងារ សាខា ចាប់ពីឆ្នាំ២០១០ រហូតមក។

លោក ញ៉ឹប សាគឿន , ប្រធានភូមិភាគ

លោក ញ៉ឹប សាគឿន បានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ បញ្ញាសាស្ត្រ ក្នុងឆ្នាំ២០០៨ សញ្ញាបត្របរិញ្ញាបត្រផ្នែកទីផ្សារ ពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រងក្នុងឆ្នាំ២០០២។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើន ទាក់ទងនឹង ហិរញ្ញវត្ថុ និងការគ្រប់គ្រង ទាំងក្នុង និងក្រៅប្រទេស។ លោកបានចាប់ផ្តើមបម្រើការងារ ជាមួយអិលអូអិលស៊ីតាំងពីឆ្នាំ២០០២ ជាមួយនឹងមុខតំណែងជាច្រើនដូចជា បុគ្គលិកផ្នែក ហិរញ្ញវត្ថុពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៤ សវនករផ្ទៃក្នុងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៦ នាយក សាខាពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១០ ហើយលោកត្រូវបានតម្លើងតំណែងជាប្រធានភូមិភាគ ចាប់តាំងពីឆ្នាំ២០១១។

លោក ទ្រី ចិត្រា, ប្រធានភូមិភាគ

លោក ទ្រី ចិត្រា ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពី សាកលវិទ្យាល័យ ស្វាយរៀងនាឆ្នាំ២០១០ ទទួលបានសញ្ញាបត្របរិញ្ញាបត្រ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពី សកលវិទ្យាល័យ បៀលប្រាយ​ក្នុងឆ្នាំ២០០៧។ក្រៅពីនេះលោកក៏បានចូលរួមវគ្គហ្វឹកហ្វឺនរយៈពេលខ្លីជាច្រើន ទាក់ទងទៅនឹងវិស័យ មីក្រូហិរញ្ញវត្ថុនិងធនាគារនៅក្នុងប្រទេសកម្ពុជា ។  លោក ទ្រី ចិត្រា មានបទពិសោធន៍ការងារ ចំនួន១២ឆ្នាំ ជាមួយអិលអូអិលស៊ី (LOLC) ក្នុងតួនាទីជាមន្ត្រីឥណទានក្នុងឆ្នាំ២០០៦ ជាប្រធានមន្ត្រីឥណទាន ក្នុងឆ្នាំ២០១០ ជានាយករងសាខាក្នុងឆ្នាំ២០១១ និងនាយកសាខាក្នុងឆ្នាំ២០១៣។ លោក ទ្រី ចិត្រា ត្រូវបានតំឡើងដំណែងជា ប្រធានភូមិភាគ ចាប់តាំងពីដើមឆ្នាំ២០១៨ មក។

លោក ង៉ែត ថារ៉ត់ , ប្រធានភូមិភាគ

លោក ង៉ែត ថារ៉ត់ បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអាជីវកម្មពីសាកលវិទ្យាល័យវេស្ទើន ក្នុងឆ្នាំ២០១០ និងបរិញ្ញាប័ត្រផ្នែកធនាគារ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០២។ លោកបានចូលរួមវគ្គបណ្តុះ បណ្តាលជាច្រើនទាក់ទងនឹងភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង ពីមជ្ឈមណ្ឌល អភិវឌ្ឍការអប់រំ និងធនធានមនុស្ស។ លោក ថារ៉ត់មានបទពិសោធន៍ការងារជាង១៥ឆ្នាំ ជាមួយអិលអូអិលស៊ី ក្នុងមុខតំណែងដូចជា មន្ត្រីឥណទានក្នុង ឆ្នាំ២០០៣ប្រធានមន្ត្រីឥណទានក្នុងឆ្នាំ២០០៧ នាយករងសាខា ក្នុងឆ្នាំ២០០៨ នាយកសាខាក្នុងឆ្នាំ២០១០ និងនាយកសាខាជាន់ខ្ពស់ក្នុងឆ្នាំ២០១៤។ លោក ង៉ែត ថារ៉ត់ ត្រូវបាន តម្លើងតំណែងជាប្រធានភូមិភាគចាប់ពីខែមិថុនា ឆ្នាំ២០១៨។

លោកស្រី ខេង ណាវី, លេខាធិការិកាក្រុមហ៊ុន

លោកស្រី ខេង ណាវី ទទួលសញ្ញាបត្របរិញ្ញាបត្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាសពីសកលវិទ្យា ល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ចក្នុងឆ្នាំ២០១០ និងបរិញ្ញាបត្រអក្សរសាស្រ្ត ជំនាញទំនាក់ទំនងពី វិទ្យាស្ថានភាសាបរទេសនៃ សកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០១២ ហើយបានបញ្ចប់កិច្ចការស្រាវជ្រាវ នៅ សុខគង់ អាហារ័ណ និហារ័ណ ខូអិលធីឌី។ បន្ថែមលើនេះ លោកស្រី ទទួលបានវិញ្ញាបនបត្រ ភាសាអង់គ្លេសពី វិទ្យាស្ថានភាសាបរទេសបញ្ញាសាស្រ្ត និងទទួលបានការបណ្តុះបណ្តាល និងសិក្សាវគ្គខ្លី ដូចជា មូលដ្ឋានគ្រឹះ គណនេយ្យពីអង្គការអភិវឌ្ឍន៍ធនធាននិស្សិត និងជំនាញសរសេររបាយការណ៍ពី អង្គការសិក្សាដើម្បីអភិវឌ្ឍន៍។ មុនបំរើការងារនៅអិលអូអិលស៊ី លោកស្រីធ្លាប់ បំរើការងារនៅក្រុមហ៊ុនវីង ផ្នែកបំរើសេវាកម្មអតិថិជនក្នុងឆ្នាំ ២០១២។ លោកស្រីចាប់ផ្តើមបម្រើការឲ្យអិលអូអិលស៊ី ក្នុងតំណែងជាជំនួយការលេខាធិការិកានៅក្នុងឆ្នាំ២០១៣ និងត្រូវបាន តំឡើងតំណែងជាលេខាធិការិកាក្រុមហ៊ុនក្នុង ខែមិថុនា ឆ្នាំ២០១៤។

ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 34
អ្នកទស្សនាថ្ងៃនេះ៖ 257
អ្នកទស្សនាសរុប៖ 1763883
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី