ប្រធាននាយកប្រតិបត្តិ
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអាជីវកម្មជំនាញហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យបៀលប្រាយប្រទេសកម្ពុជាក្នុងឆ្នាំ២០០៥។ លោក ទទួលបាន បរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រង សហគ្រាសនៅអតីត មហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ២០០០។ បន្ទាប់ពីនេះលោកបានចូលរួមវគ្គបណ្តុះ បណ្តាលជាច្រើននៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេសទាក់ទង នឹងជំនាញដូចជាវិស័យមីក្រូហិរញ្ញវត្ថុ ការគ្រប់គ្រងឥណទានការ គ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ។ លោកបានចូល រួមវគ្គបណ្តុះបណ្តាលមីក្រូហិរញ្ញវត្ថុនៅក្រៅប្រទេស នៅវិទ្យាស្ថាន Boulder ក្នុងប្រទេសអ៊ីតាលី សហរដ្ឋអាមេរិក ឥណ្ឌា ថៃ បង់ក្លាដែស និងអាហ្វ្រិក ខាងត្បូង។ លោកបានចាប់ផ្តើមបម្រើការជាមន្ត្រីឥណទាននៅធនាគារ អេស៊ីលីដា ភីអិលស៊ី។ បន្ទាប់មកលោកត្រូវបានដំឡើងតំណែងជា ប្រធានផ្នែក គ្រប់គ្រងឥណទាន នៅការិយាល័យកណ្ដាលអស់រយៈពេល ៤ឆ្នាំ។ លោកបានផ្លាស់ការងារទៅបម្រើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនា លីមីតធីត ក្នុងឆ្នាំ២០០៥ ក្នុងមុខតំណែងជានាយកប្រតិបត្តិការ ដែលទទួលខុសត្រូវលើប្រតិបត្តិការប្រចាំថ្ងៃរួមមានការគ្រប់គ្រងឥណទាន ប្រាក់បញ្ញើ ប្រតិបត្តិការផ្ទេរសាច់ប្រាក់ និងការពង្រីកទីផ្សារ រហូតដល់ឆ្នាំ២០១០។ លោកចាប់ផ្តើមបម្រើការងារនៅ អិលអូអិលស៊ី (ខេមបូឌា) ជាប្រធាន នាយកប្រតិបត្តិការនៅក្នុង ខែមេសា ឆ្នាំ២០១០ ហើយលោកត្រូវបានដំឡើងតំណែងជាអនុប្រធាននាយកប្រតិបត្តិនៅ ខែធ្នូ ឆ្នាំ២០១២។ បច្ចុប្បន្នលោកត្រូវបានក្រុមប្រឹក្សាភិបាលតែងតាំងជាប្រធាននាយកប្រតិបត្តិ ចាប់តាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤។
អនុប្រធាននាយកប្រតិបត្ដិ/ប្រធាននាយកហិរញ្ញវត្ថុ
លោក សុខ សុផល អនុប្រធាននាយកប្រតិបត្តិ/ប្រធាននាយកហិរញ្ញវត្ថុ ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញហិរញ្ញវត្ថុនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ២០០៧។ លោកបានទទួលបានបរិញ្ញាបត្រភាសាអង់គ្លេស ជំនាញពាណិជ្ជកម្មអន្តរជាតិនៅវិទ្យាស្ថានភាសាបរទេសក្នុងឆ្នាំ២០០៥ និងបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញ គ្រប់គ្រងសហគ្រាសនៅអតីតមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ២០០០។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា៖ Global Climate Partnership Fund Academy ក្នុងប្រទេសស្វីស និងកម្មវិធី 21st Century Board Leadership Model Masterclass ដែលរៀបចំដោយ CA Sri Lanka Business School ក្នុងឆ្នាំ២០២២, Boulder Program នៅប្រទេសអ៊ីតាលី ក្នុងឆ្នាំ២០១៩ ដែលផ្ដោតលើការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ, Certified Management Accountant Program ដែលផ្ដោតលើយុទ្ធសាស្ត្រគ្រប់គ្រងការចំណាយ និងការវិភាគយុទ្ធសាស្ត្រអាជីវកម្ម និង Board Leadership Program ដែលរៀបចំដោយ Thai Institute of Directors ដែលកម្មវិធីនីមួយៗធ្វើឡើងក្នុងឆ្នាំ២០១៨, កម្មវិធីភាពជាអ្នកដឹកនាំ និងការបង្កើតថ្មីរៀបចំដោយ Women World Banking (USA) ក្នុងឆ្នាំ២០១៦, កម្មវិធីគ្រប់គ្រងជាន់ខ្ពស់រៀបចំដោយ Cornell University (Sri Lanka) ក្នុងឆ្នាំ២០១៤ និង Syndication Loan Pricing & Structuring រៀបចំដោយ Universal Network Intelligence (Malaysia) ក្នុងឆ្នាំ២០១៣, និងនិងវគ្គបណ្តុះបណ្តាលផ្សេងជាច្រើនផងដែរ។ លោកធ្លាប់បានបម្រើការងារនៅធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយចាប់ផ្ដើមក្នុងមុខតំណែងជាបុគ្គលិកផ្នែកគណនេយ្យគ្រប់គ្រង បន្ទាប់ មកត្រូវបានតែងតាំងជាប្រធានផ្នែកគណនេយ្យគ្រប់គ្រងក្រោមនាយកដ្ឋានហិរញ្ញវត្ថុ (អំឡុងឆ្នាំ២០០១ ដល់ ២០០៨)។ នៅក្នុងឆ្នាំ២០០៨ លោកត្រូវបានតែងតាំងជាជំនួយការនាយកប្រតិបត្តិជាន់ខ្ពស់ ទទួលបន្ទុកការងារវិនិយោគ សម្រាប់នាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចការសាជីវកម្មនៃធនាគារ អេស៊ីលីដា។ ចាប់ពីខែមករា ឆ្នាំ២០០៩ លោកត្រូវបានតែងតាំងជា នាយករងផ្នែកផ្សារមូលធន។ លោក សុខ សុផល បានចាប់ផ្ដើមបម្រើការងារជាមួយ អិលអូអិលស៊ី (ខេមបូឌា) នៅក្នុងខែសីហា ឆ្នាំ២០១០ ជាប្រធាននាយកហិរញ្ញវត្ថុ ហើយលោកត្រូវបានតែងតាំងជា អនុប្រធាននាយកប្រតិបត្តិនៅក្នុងខែមីនា ឆ្នាំ២០១៩។
ប្រធាននាយិកាគ្រប់គ្រងហានិភ័យ
លោកស្រី ស្វឺយ សុឌីណា ប្រធាននាយិកាគ្រប់គ្រងហានិភ័យ ទទួលបានសញ្ញាបត្រវិជ្ជាជីវៈគណនេយ្យ (FCCA) ដែលទទួលស្គាល់ ជាសាធារណៈពី វិទ្យាស្ថានអាជីពផ្នែកគណនេយ្យធំជាងគេរបស់ ចក្រភពអង់គ្លេស។ លោកស្រីទទួលបានបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ២០០៦។ លោកស្រីក៏ទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យពី CamEd Business School នៅដើមឆ្នាំ២០១៣។ លោកស្រីបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនពាក់ព័ន្ធនឹងវិស័យនេះដូចជាការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រង ហិរញ្ញវត្ថុ ការរៀបចំគម្រោងយុទ្ធសាស្ត្រ និងវគ្គបណ្តុះបណ្ដាលផ្សេងទៀត។ លោកស្រីក៏ធ្លាប់បានបម្រើការក្នុងក្រុមហ៊ុនគណនេយ្យអន្តរជាតិធំមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំងបួន ដែលមានតួនាទីជា សវនករជាន់ខ្ពស់ អស់រយៈពេលជិត ៤ឆ្នាំ ដែលក្នុងអំឡុងពេលនោះ លោកស្រីទទួលខុសត្រូវក្នុងតួនាទីជាអ្នកដឹកនាំក្រុមសវនករ ចុះធ្វើ សវនកម្មក្នុងវិស័យជាច្រើនរួមមាន ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ លោកស្រីបានចាប់ផ្តើមបម្រើការឱ្យ អិលអូអិលស៊ី (ខេមបូឌា) នៅក្នុង ខែឧសភា ឆ្នាំ២០១១ និងត្រូវបានតែងតាំងជាប្រធាននាយិការគ្រប់គ្រងហានិភ័យ នៅក្នុងខែមីនា ឆ្នាំ២០១៨។
ប្រធាននាយកបណ្ដាញចែកចាយ
លោក Romesh Perera ធ្លាប់បានបម្រើការនៅ LOLC Finance Plc (LOFC) ក្នុងប្រទេសស្រីលង្ការយ:ពេល ១៣ឆ្នាំ មុនពេល លោកចាប់ផ្តើមធ្វើការងារនៅ អិលអូអិលស៊ី (ខេមបូឌា) ក្នុងតំណែងជាប្រធាននាយកបណ្តាញចែកចាយ។ លោកមានបទពិសោធន៍ការងារដ៏រឹងមាំជាមួយសេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារ (NBFI) រួមទាំងក្រុមហ៊ុនហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ និងធនាគារឯកទេស នៅក្នុងប្រទេសស្រីលង្កា ដោយកាន់មុខតំណែងជាអ្នកគ្រប់គ្រងជាន់ខ្ពស់អស់រយៈពេល ២១ឆ្នាំ។ លោក Perera មានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំ ទាំងនៅ ក្នុងវិស័យធនាគារឯកទេស និងគ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដោយគ្រប់គ្រងទៅលើផ្នែកលក់ និងទីផ្សារផ្នែកហានិភ័យឥណទាន ផ្នែកហិរញ្ញប្បទាន និងគ្រប់គ្រងការប្រមូលឥណទានត្រឡប់មកវិញ។ លោកមានបទពិសោធន៍ក្នុងការផ្តល់ហិរញ្ញប្បទានធម្មតា និងបែបឥស្លាម ហិរញ្ញប្បទានពាណិជ្ជកម្ម សេវាភតិសន្យាហិរញ្ញប្បទានលើសម្ភារៈប្រើប្រាស់ កំណើនប្រាក់បញ្ញើសន្សំ ប្រតិបត្តិការបញ្ចាំនិងប្រតិបត្តិការឆ្លងតំបន់។ លើសពីនេះលោកបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាច្រើនទាក់ទងនឹងវិស័យនេះដោយ ជោគជ័យដែលធ្វើឱ្យលោកទទួលបានភារកិច្ចថ្មី នៅប្រទេសកម្ពុជាពីក្រុមហ៊ុនមេ (LOLC Group) នៅ អិលអូអិលស៊ី (ខេមបូឌា)។ លោកបានចាប់ផ្តើមជាមួយ អិលអូអិលស៊ី (ខេមបូឌា) ក្នុងខែមិថុនា ឆ្នាំ២០១៧ ហើយត្រូវបានតែងតាំងជាប្រធាននាយកបណ្តាញចែកចាយនៅខែសីហា ឆ្នាំ ២០១៨។
ប្រធាននាយិកាប្រាក់បញ្ញើ និងសេវាឌីជីថល
លោកស្រី ឈាង កញ្ញា ប្រធាននាយិកាប្រាក់បញ្ញើ ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាក្នុងឆ្នាំ២០១២។ លោកស្រីបានបញ្ចប់ថ្នាក់ បរិញ្ញាបត្រផ្នែកគ្រប់គ្រងសហគ្រាសនៅសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ២០០០ និងបរិញ្ញាបត្រអក្សរសាស្ត្រ អង់គ្លេស នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាក្នុងឆ្នាំ២០១០។ លោកស្រីបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនទាំងក្នុង និងក្រៅប្រទេសដូចជាការគ្រប់គ្រងកំណើន និងផលប៉ះពាល់នៃអាជីវកម្មមីក្រូហិរញ្ញវត្ថុ ផលិតផលសេវាធនាគារឌីជីថល ការលក់ និងការទំនាក់ទំនងសេវាអតិថិជន ការអភិវឌ្ឍផលិតផល ប្រតិបត្តិការធនាគារ និងភាពជាអ្នកដឹកនាំ។ លោកស្រីមាន បទពិសោធន៍ការងារគួរឱ្យកត់សម្គាល់នៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុរយ:ពេល ១៦ឆ្នាំ។ លោកស្រីបានចាប់ផ្ដើមធ្វើការជាមួយធនាគារ អេស៊ីលីដា និងបានបន្តទៅបម្រើការនៅធនាគារស្ថាបនា ភីអិលស៊ី កន្លែងដែលលោកស្រីបានបង្កើតគំនិតណែនាំ និងប្រមូលភាពជោគជ័យនៃផលិតផលប្រាក់បញ្ញើ និងសេវាកម្ម ហិរញ្ញវត្ថុរបស់ធនាគារស្ថាបនា ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦។ នៅខែមករា ឆ្នាំ២០១៦ លោកស្រីបានចូលបម្រើការជាមួយក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ជានាយិកានាយកដ្ឋានគ្រប់គ្រងប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុ ហើយលោកស្រីតែងតាំងជាប្រធាននាយិកាប្រាក់បញ្ញើសន្សំ នៅខែមីនា ឆ្នាំ២០១៩។
ប្រធាននាយកបច្ចេកវិជ្ជាព័ត៌មាន
លោក Duleep Liyanage ប្រធាននាយកបច្ចេកវិជ្ជាព័ត៌មាន ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុពី Postgraduate Institute of Management នៃសាកលវិទ្យាល័យ Sri Jaye wardenepura នៅប្រទេសស្រីលង្កា។ លោក Liyanage ទទួលបានវិញ្ញាបនបត្រជាច្រើនក្នុងអំឡុងឆ្នាំដែល លោកកំពុងសិក្សា។ ដំបូងលោកបានទទួលបរិញ្ញាបត្រផ្នែកកុំព្យូទ័រ ពាណិជ្ជកម្ម ដែលផ្តល់ដោយសាកលវិទ្យាល័យ Wolverhampton (ចក្រភពអង់គ្លេស)។ បន្ថែមពីលើនោះ លោកបានបញ្ចប់វគ្គសិក្សាផ្នែកសុវត្ថិភាពព័ត៌មាន និងការគ្រប់គ្រងជំនាញព័ត៌មានវិទ្យាក្នុងនោះរួមមាន៖ Certified Payment Card Industry Security Implementer (CPISI), Certified Android Security Specialist និងបានបញ្ចប់ ISO 27001:2013 Lead Auditor។ លោក Liyanage មានបទពិសោធន៍ ១៩ឆ្នាំ លើបច្ចេកវិទ្យាព័ត៌មាន និងការគ្រប់គ្រង។ លោកបានបម្រើការនៅប្រទេសស្រីលង្កានៅ LankaPay (LankaClear(Pvt Ld.) ដែលជាស្ថាប័នផ្តល់សេវារចនាសម្ព័ន្ធទូទាត់ជាតិ ក្រោមការត្រួតពិនិត្យពីធនាគារជាតិ នៃប្រទេសស្រីលង្កា។ ក្រៅពីនេះ លោកមានបទពិសោធន៍ និងជំនាញទៅលើបច្ចេកវិទ្យាព័ត៌មាន ការគ្រប់គ្រងគម្រោង បច្ចេកវិទ្យាចល័ត កម្មវិធីទូទាត់កាត និងមានឯកទេសទៅលើផ្នែកសុវត្ថិភាពព័ត៌មានផងដែរ។ ក្នុងអំឡុងពេលដែលលោកកាន់ការងារនៅ LankaPay លោកបានបង្ហាញសមត្ថភាពការងាររបស់លោក ក្នុងនាមជាអ្នកផ្ដល់ដំណោះស្រាយលើសុវត្ថិភាពព័ត៌មាន ដោយគ្រប់គ្រងប្រព័ន្ធទូទាត់ជាតិរួមមាន Cheque Image and truncation System (CITS). Just Pay ដែលជាប្រព័ន្ធទូទាត់រាយតាមទូរស័ព្ទ LankaSign: PKI based Digital Certification Authority និងប្រព័ន្ធផ្សេងៗទៀត។ លោក Liyanage ក៏ធ្លាប់បម្រើការងារជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Open នៅប្រទេសអង់គ្លេស សកលវិទ្យាល័យ Sri Jayewardenepura និងសាកលវិទ្យាល័យ Wayamba នៅប្រទេសស្រីលង្កាផងដែរ។
នាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង
លោក តេង ភាព នាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យវេសស្ទើនក្នុងឆ្នាំ២០០៨។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រក្នុងឆ្នាំ២០០៤ និងបរិញ្ញាបត្ររងធនាគារ ជំនាយគណនេយ្យ និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០២០។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងទម្រង់នីតិវិធីនៃការអនុវត្តវិជ្ជាជីវៈអន្តរជាតិជាលក្ខណៈអាជីពនៅប្រទេសម៉ាឡេស៊ី ផែនការអាជីវកម្ម និងការគ្រប់គ្រងភាពរីកចម្រើន ក្នុងប្រទេសហ្វីលីពីន ការគ្រប់គ្រងផ្ទៃក្នុង ប្រកបដោយប្រសិទ្ធភាពក្នុងប្រទេស ម៉ុងហ្គោលី ការចែករំលែកបទពិសោធន៍ធនាគារក្នុងប្រទេសស្រីលង្កា និងវគ្គបណ្តុះបណ្ដាល ផ្សេងៗទៀតជាច្រើនក្នុងប្រទេសកម្ពុជា មានដូចជាការគ្រប់គ្រងហានិភ័យសវនកម្មផ្ទៃក្នុងកម្រិតខ្ពស់ របៀបសរសេររបាយការណ៍ ជំនាញភាពជាអ្នកដឹកនាំ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពបច្ចេកវិទ្យា ព័ត៌មាន។ ក្នុងរយៈពេល១៥ឆ្នាំកន្លងមក លោក ភាព មាន បទពិសោធន៍បម្រើការងារក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងស្ថាប័ន ក្រៅរដ្ឋាភិបាល នៅក្នុងប្រទេសកម្ពុជាច្រើនជាង រួមមាន បម្រើ ការងារនៅCatholic Relief Services ចាប់ពីឆ្នាំ១៩៩៩ ដល់ ឆ្នាំ២០០៣ ក្នុងមុខតំណែងជាសវនករផ្ទៃក្នុង និងជានាយកសាខា។ បន្ទាប់មក លោក ភាព បានបម្រើការងារឱ្យគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ អង្គរ កម្ពុជា ក្នុងមុខតំណែងជាប្រធានភូមិភាគ និង ជាប្រធានក្រុមសវនករផ្ទៃក្នុង ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨។ លោក ចាប់ផ្តើមបម្រើការឱ្យ អិលអូអិលស៊ី (ខេមបូឌា)ជានាយកនាយក ដ្ឋានសវកម្មផ្ទៃក្នុងនៅ ខែធ្នូ ឆ្នាំ២០០៨។
នាយិកានាយកដ្ឋានធនធានមនុស្ស
លោកស្រី ឡេង ថាវី នាយិកានាយកដ្ឋានធនធានមនុស្ស បានបញ្ចប់ថ្នាក់អនុបណ្ឌិត (ឧបត្ថម្ភទាំងស្រុងដោយអាហារូបករណ៍អភិវឌ្ឍន៍អូស្ត្រាលី) ផ្នែកគ្រប់គ្រងធនធានមនុស្សពី សាកលវិទ្យាល័យ ម៉ូណាស់ប្រទេសអូស្ត្រាលី នៅក្នុងឆ្នាំ២០១៣។ លោកស្រីទទួល បានបរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្មពី វិទ្យាស្ថានជាតិគ្រប់គ្រង ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០០២។ លោកស្រីក៏បានចូលរួមវគ្គ បណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗពាក់ព័ន្ធការគ្រប់គ្រង ធនធានមនុស្ស និងភាពជាអ្នកដឹកនាំនៅប្រទេសជាច្រើន ដូចជា៖ ប្រទេសថៃ ប្រទេសសឹង្ហបុរី ប្រទេសស្រីលង្កា ប្រទេសឡាវ ប្រទេសហ្វីលីពីន ប្រទេសម៉ាឡេស៊ី ចក្រភពអង់គ្លេស ប្រទេសបារាំង ប្រទេសអ៊ីតាលី និងប្រទេសអូស្ត្រាលី។ លោកស្រី ថាវី មានបទពិសោធន៍ជាង ១៥ឆ្នាំ ជាប្រធាននាយកដ្ឋានធនធានមនុស្សជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ និងស្ថាប័ន មីក្រូហិរញ្ញវត្ថុកំពូលៗនៅកម្ពុជា។ បន្ថែមពីនេះទៀតលោកស្រីក៏ មានបទពិសោធន៍បម្រើការងារផ្នែកធនធានមនុស្សនៅក្រៅប្រទេស ដែលមានដូចជានៅប្រទេសស្រីលង្កាចំនួន ៣ខែ និងការងារក្រៅម៉ោងនៅប្រទេសអូស្ត្រាលី រយៈពេល១ឆ្នាំ។ លោកស្រីមាន បទពិសោធន៍ ធ្វើការនៅបរទេសក្នុងបរិបទវប្បធម៌ចម្រុះជាអាទិ៍ ធ្វើការ៣ខែ នៅប្រទេសស្រីលង្កា និងបទពិសោធន៍ក្រៅម៉ោង ១ឆ្នាំ នៅប្រទេសអូស្ត្រាលី។ លោកស្រីបានចូលបម្រើការងារនៅ អិលអូអិលស៊ី (ខេមបូឌា) ជានាយិកានាយកដ្ឋានធនធានមនុស្សនៅ ខែសីហា ឆ្នាំ២០១៤។
នាយិកានាយកដ្ឋានរតនាគារ
លោកស្រី ទ្រី សូឡា បច្ចុប្បបន្នកំពុងបន្តការសិក្សាយកសញ្ញាបត្រ វិជ្ជាជីវៈគណនេយ្យ ដែលទទួលស្គាល់់ជាសាធារណៈ ពីវិទ្យាស្ថានអាជីពផ្នែកគណនេយ្យធំជាងគេរបស់ចក្រភពអង់គ្លេស។ លោកស្រី ទទួលបាន សញ្ញាបត្របរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យពី សាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ២0១១។ លោកស្រីបានចូលរួមវគ្គបណ្តុះបណ្តាលអាជីពជាច្រើនដែលរួម មានការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រឆាំងការសម្អាតប្រាក់ និងវគ្គបណ្តុះបណ្ដាលផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងមីក្រូហិរញ្ញវត្ថុ។ លោកស្រីធ្លាប់បានបម្រើការក្នុងក្រុមហ៊ុនគណនេយ្យអន្តរជាតិធំមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំង៤ ដែលមានតួនាទីជាសវនករជាន់ខ្ពស់អស់រយៈពេលជិត ៤ឆ្នាំ ដែលលោកស្រីទទួលខុសត្រូវក្នុង តួនាទីជាអ្នកដឹកនាំក្រុមសវនករ ចុះធ្វើសវនកម្មនៅក្នុងវិស័យជា ច្រើនរួមមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនពាណិជ្ជកម្ម អង្គការក្រៅរដ្ឋាភិបាល និងវិស័យផ្សេងៗទៀត។ លោកស្រីបានចាប់ផ្តើមបម្រើការឱ្យ អិលអូអិលស៊ី (ខេមបូឌា) នៅក្នុងខែមិថុនា ឆ្នាំ២០១៥ ក្នុងតួនាទីជានាយិកានាយកដ្ឋានរតនាគារ។
នាយិកានាយកដ្ឋានហិរញ្ញវត្ថុ
លោកស្រី កែវ តារាទី នាយិកានាយកដ្ឋានហិរញ្ញវត្ថុ បច្ចុប្បន្នកំពុង បន្តការសិក្សាយកសញ្ញាបត្រវិជ្ជាជីវៈគណនេយ្យ ដែលទទួលស្គាល់ ជាសាធារណៈ ពីវិទ្យាស្ថានអាជីពផ្នែកគណនេយ្យធំជាងគេរបស់ ចក្រភពអង់គ្លេស។ លោកស្រីទទួលបានបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០១០ និងបរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេសពីវិទ្យាស្ថាន ភាសាបរទេសក្នុងឆ្នាំ២០០៩។ លោកស្រី តារាទី ចាប់ផ្តើមបម្រើ ការងារដំបូងក្នុងក្រុមហ៊ុនគណនេយ្យអន្តរជាតិធំមួយក្នុងចំណោម ក្រុមហ៊ុនធំៗទាំង ៤ ដែលមានតួនាទីជាសវនករជាន់ខ្ពស់។ ក្នុងអំឡុង ពេលបម្រើការងារ លោកស្រីទទួលខុសត្រូវក្នុងតួនាទីជាអ្នកដឹកនាំក្រុមសវនករចុះធ្វើសវនកម្មនៅក្នុងវិស័យជាច្រើនរួមមានធនាគារ និងគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ក្រុមហ៊ុនពាណិជ្ជកម្ម អង្គការក្រៅ រដ្ឋាភិបាល និងវិស័យផ្សេងៗទៀត។ លោកស្រី ធ្លាប់បានបម្រើការ ជាប្រធានគណនេយ្យនៅ ធនាគារមេយប៊ែង (ខេមបូឌា) អស់រយៈ ពេល ៤ឆ្នាំ មុនពេលដែលលោកស្រីបានចាប់ផ្ដើមបម្រើការឱ្យ អិលអូអិលស៊ី (ខេមបូឌា) នៅក្នុងខែមិថុនា ឆ្នាំ២០១៨ ក្នុងមុខតំណែង ជានាយិកានាយកដ្ឋានហិរញ្ញវត្ថុ។
នាយកនាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
លោក ប៊ុន បែលឡា នាយកនាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន ទទួល បានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាព័ត៌មាន (MsIT) ក្នុងឆ្នាំ២០១៥ ពីសាកលវិទ្យាល័យន័រតុន។ មុននោះលោកក៏បានបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពី សាកលវិទ្យាល័យន័រតុន ក្នុងឆ្នាំ២០០៩ ផងដែរ។ លោកមានបទពិសោធន៍ការងារទូលំទូលាយ ជាង ២០ឆ្នាំ ជាមួយ អិលអូអិលស៊ី (ខេមបូឌា) និងស្ថាប័នដ៏ទៃ ទៀត។ លោកបានចូលរួមគម្រោងទាក់ទងនឹងបច្ចេកវិជ្ជាព័ត៌មាន នៅក្នុង អិលអូអិលស៊ី (ខេមបូឌា) ដូចជាការផ្លាស់ប្ដូរប្រព័ន្ធធនាគារ ស្នូលទៅប្រព័ន្ធ T24 ចូលរួមធ្វើការរៀបចំប្រព័ន្ធ ATM/POS (CSS) និងគម្រោងរបស់ធនាគារជាតិមួយចំនួន (ប្រព័ន្ធRFT ប្រព័ន្ធ FAST, និងប្រព័ន្ធ Bakong) និងបានចូលរួមវគ្គបណ្តុះបណ្ដាលផ្នែកព័ត៌មានវិជ្ជាដូចជា ITIL® Foundation, ការគ្រប់គ្រងប្រព័ន្ធទិន្នន័យ, ISO-IEC_27001-2013, និងសិក្ខាសាលាមួយចំនួននៅក្នុងប្រទេសកម្ពុជា ស្រីលង្កា និងសិង្ហបុរី។ លោកចាប់ផ្តើមអាជីពជាមួយ អិលអូអិលស៊ី (ខេមបូឌា) ក្នុងឆ្នាំ២០០១ ជាអ្នកបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ MIS ហើយលោកត្រូវបានដំឡើងឋានៈ ជាអ្នកត្រួតពិនិត្យប្រព័ន្ធ MIS ក្នុងឆ្នាំ២០០៥។ បន្ទាប់ពីបំពេញការងារបានល្អអស់រយៈពេល ៣ឆ្នាំ លោកត្រូវបានដំឡើងតំណែង ជាប្រធានផ្នែកការីកុំព្យូទ័រ (MIS Unit Manager)។ បន្ទាប់មកលោកបានបន្តឡើងតំណែងជានាយករងនាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មានក្នុងឆ្នាំ២០១៥ និង បានដំឡើងតំណែងជា នាយកនាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន នៅខែមករា ឆ្នាំ២០២២។
នាយកនាយកដ្ឋានស្តារអាជីវកម្មអតិថិជន
លោក មុត ពិសី នាយកនាយកដ្ឋានឥណទាន ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ជំនាញហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនៃប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣ បន្ទាប់ពីលោកទទួលបាន បរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្មជំនាញទេសចរណ៍ពីសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ២០០៦។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនផងដែរ នៅក្នុងប្រទេសកម្ពុជាដូចជា៖ ការ វាយតម្លៃអចលនទ្រព្យ ការចរចា និងការដោះស្រាយវិវាទការងារ ការ គ្រប់គ្រងសាខា ការកសាងសមត្ថភាពសវនករផ្ទៃក្នុង ច្បាប់ការងារ ការពង្រឹងអំណាចនៃភាពជាអ្នកដឹកនាំ និងជំនាញផ្សេងៗទៀត។ លោកធ្លាប់បានបម្រើការជាមន្ត្រីឥណទាននៅធនាគារ ស្ថាបនា លីមីតធីតក្នុងឆ្នាំ២០០៦ ហើយត្រូវបានដំឡើងតំណែងជាប្រធានមន្ត្រីឥណទាននៅសាខាស្រុកអង្គស្នូល ក្នុង ខែកុម្ភៈ ឆ្នាំ២០០៨។ ក្នុងឆ្នាំ២០០៩ លោកត្រូវបានតែងតាំងជានាយកសាខាខេត្តកំពត នៃធនាគារ ស្ថាបនា លីមីតធីត លោក ពិសី ចាប់ផ្ដើមបម្រើការងារឱ្យ អិលអូអិលស៊ី (ខេមបូឌា) ជាអ្នកហាត់រៀនការងារគ្រប់គ្រងសាខានៅខែឧសភា ឆ្នាំ២០១០ ហើយត្រូវបានតែងតាំងជានាយកសាខាក្រុងសួងនៅ ខែកក្កដា ឆ្នាំ២០១០។ ក្រោយមក លោកបានផ្លាស់ តួនាទីមកកាន់តំណែងជានាយកនាយកដ្ឋានរដ្ឋបាល និងលទ្ធកម្ម ហើយបានប្តូរមុខតំណែងមកជានាយករងនាយកដ្ឋានឥណទាន បន្ទាប់មកបានផ្លាស់ទៅកាន់តំណែងជានាយករងនាយកដ្ឋានអាជីវកម្ម ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។ មួយឆ្នាំក្រោយមក លោកត្រូវបានដំឡើងតំណែងជា នាយកនាយកដ្ឋានឥណទាន នៅខែសីហា ឆ្នាំ២០១៨។ នៅដើមឆ្នាំ ២០២៥ គាត់ត្រូវបានផ្លាស់ប្តូរតំណែងទៅជា នាយកនាយកដ្ឋានស្តារអាជីវកម្មអតិថិជន។
នាយិកានាយកដ្ឋានគ្រប់គ្រងចីរភាព
អ្នកស្រី ណុប សុជាតិ នាយិកានាយកដ្ឋានគ្រប់គ្រងចីរភាព បានបញ្ចប់ថ្នាក់អនុបណ្ឌិតជំនាញគ្រប់គ្រងហានិភ័យ ផ្នែកធានារ៉ាប់រង ធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច។ អ្នកស្រី ក៏បានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសកលវិទ្យាល័យដដែល ក្នុងនាមជានិស្សិតអាហារូបករណ៍។ ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបក្នុង ការគ្រប់គ្រងចីរភាព និងការគ្រប់គ្រងការអនុវត្តសកម្មភាពសង្គមនៅ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុរយៈពេលជាច្រើនឆ្នាំ ព្រមទាំងបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលផ្តោតលើការគ្រប់គ្រងចីរភាព ផ្នែកលើស្តង់ដា បរិស្ថាន សង្គម និងអភិបាលកិច្ច និងជំនាញភាពជា អ្នកដឹកនាំជាដើមដែលនាំឱ្យ អ្នកស្រីមានសមត្ថភាពខ្ពស់ក្នុងការ បង្កើតជាគំនិតផ្តួចផ្តើម និងដឹកនាំលើកកម្ពស់ការអនុវត្តការគ្រប់គ្រង ចីរភាព/ESG តាមរយៈការបញ្ចូលទៅក្នុងគោលនយោបាយនីតិវិធី និង ការអនុវត្តរបស់ អិលអូអិលស៊ី (ខេមបូឌា)។
នាយកនាយកដ្ឋានអភិវឌ្ឍផលិតផលឌីជីថល
លោក យិន ចាន់ធីរ៉ា នាយកនាយកដ្ឋានអភិវឌ្ឍផលិតផលឌីជីថល ទទួលខុសត្រូវលើការអភិវឌ្ឍផលិតផមិនមែនឥណទាន ប្រតិ្តបត្តិការសាខា និងប្រត្តិបត្តិការកាតធនាគារ។ លោកមាន បទពិសោធន៍ជាង១៩ឆ្នាំ លើការផ្តល់ប្រាក់កម្ចីឌីជីថល ការទូទាត់តាម ឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ ការផ្លាស់ប្តូរយុទ្ធសាស្រ្តអាជីវកម្ម និងប្រត្តិបត្តិការ។ គាត់បានកាន់តួនាទីជាអ្នកដឹកនាំសំខាន់ៗ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក និងអន្តរជាតិ ក្រុមហ៊ុនទូរគមនាគមន៍ តាមរយៈអាជីពការងាររបស់គាត់ និងបាន សម្រេចដោយជោគជ័យក្នុងការដាក់អោយ ដំណើរការផលិតផលធនាគារឌីជីថល ផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។ លោកបានចូលរួមជួយក្នុងការបង្កើតប្រព័ន្ធទូទាត់សង ប្រាក់ និងដឹកនាំគម្រោងក្រុមហ៊ុនជាច្រើន។ ជំនាញរបស់គាត់ រួមមាន ការធ្វើផែនការយុទ្ធសាស្ត្រ ការវិភាគ ការធ្វើការជាក្រុម ដឹកនាំ និងការសម្របសម្រួល។ លោក ចាន់ធីរ៉ា ទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងទទួលបានវិញ្ញាបនបត្រពីកម្មវិធីថ្នាក់ជំនាញគ្រប់គ្រងផលិតផលឌីជីថល ការគ្រប់គ្រងគម្រោង និងវិធីសាស្រ្តអភិវឌ្ឍអាជីវកម្ម។ លោកបានបម្រើការងារជាមួយ អិលអូអិលស៊ី នៅខែសីហា ឆ្នាំ២០២៤។
លេខាធិការក្រុមហ៊ុន
លោកស្រី ខេង ណាវី លេខាធិការក្រុមហ៊ុន ទទួលបរិញ្ញាបត្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាសពីសកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០១០ និងបរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស ជំនាញផ្នែកទំនាក់ទំនង ពីវិទ្យាស្ថានភាសាបរទេសនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០១២។ លោកស្រីបាន បញ្ចប់កិច្ចការស្រាវជ្រាវនៅក្រុមហ៊ុន សុខគង់ អាហារ័ណ និហារ័ណ ខូអិលធីឌី និងទទួលបានសញ្ញាបត្រភាសាអង់គ្លេស (IEAP) ពីវិទ្យាស្ថានភាសាបរទេសបញ្ញាសាស្ត្រ។ លោកស្រី ណាវី បានចូល រួមក្នុងវគ្គបណ្តុះបណ្តាល និងការបណ្ដុះបណ្ដាលផ្សេងៗដូចជា គោលការណ៍ គណនេយ្យ ជំនាញសរសេររបាយការណ៍ សិក្ខាសាលា ស្ដីពីការផ្ដល់ប្រាក់កម្ចីលើកកម្ពស់បរិស្ថាន ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចសាជីវកម្ម។ មុនពេលចូលបម្រើការងារនៅ អិលអូអិលស៊ី (ខេមបូឌា) លោកស្រីបានធ្វើការនៅ វីង (ខេមបូឌា) អិលភីស៊ី ក្នុងនាមជាអ្នកប្រឹក្សាផ្នែកបម្រើសេវាកម្មអតិថិជន ក្នុងឆ្នាំ២០១២។ បន្ទាប់មក លោកស្រីបានចាប់ផ្តើមបម្រើការជាមួយ អិលអូអិលស៊ី (ខេមបូឌា) ជាជំនួយការលេខា ក្នុងឆ្នាំ២០១៣ ហើយត្រូវបានដំឡើងតំណែងជាលេខាធិកាក្រុមហ៊ុននៅខែមិថុនា ឆ្នាំ២០១៤។