ប្រូម៉ូសិន
ប្រូម៉ូសិន
រាជធានីភ្នំពេញ ថ្ងៃទី03 ខែកញ្ញា ឆ្នាំ2026៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី តាមរយៈកម្មវិធីធនាគារចល័តរបស់ពួកគេ។ តាមរយៈការតភ្ជាប់ការទូទាត់ឆ្លងដែននេះ ភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរីអាចស្គែន LOLC KHQR នៅតាមអាជីវកររបស់ អិលអូអិលស៊ី ជាង 20,000 ទីតាំងទូទាំងប្រទេស ដើម្បីទូទាត់ថ្លៃទំនិញ ឬសេវាកម្មបានយ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាព។
ការទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អាជីវករ ជាពិសេសអាជីវកម្មដែលមានអតិថិជនអន្តរជាតិ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មផ្តល់សេវាកម្មផ្សេងៗទៀត។ ការទទួលការទូទាត់តាមរយៈ LOLC KHQR ជួយកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ កាត់បន្ថយការប្តូររូបិយប័ណ្ណ បង្កើនល្បឿនប្រតិបត្តិការ និងផ្តល់ភាពងាយស្រួលដល់អាជីវករក្នុងការបម្រើអតិថិជនបរទេស។ អាជីវករអាចដាក់តាំង LOLC KHQR នៅកន្លែងទូទាត់ ដើម្បីឱ្យអតិថិជនស្គែន និងធ្វើប្រតិបត្តិការបានភ្លាមៗ ខណៈទឹកប្រាក់នឹងចូលទៅក្នុងគណនីប្រាក់រៀលរបស់អាជីវករដោយផ្ទាល់។
អត្ថប្រយោជន៍សម្រាប់អាជីវករដែលប្រើប្រាស់ LOLC KHQR នៅទីតាំងលក់ដូរ៖
សម្រាប់អាជីវករដែលមិនទាន់មាន LOLC KHQR នេះគឺជាឱកាសដ៏ល្អក្នុងការចូលរួមជាមួយបណ្តាញទូទាត់ឌីជីថលរបស់ អិលអូអិលស៊ី ដើម្បីត្រៀមទទួលការទូទាត់ពីអតិថិជនទាំងក្នុងស្រុក និងអន្តរជាតិ ព្រមទាំងបង្កើនឱកាសអាជីវកម្មនៅក្នុងទីផ្សារទេសចរណ៍ដែលកំពុងរីកចម្រើន។
អាជីវករអាចស្នើសុំ LOLC KHQR ដោយឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ 023 991 991 / 014 991 991 / 096 3 991 991 / 031 3 991 991។
អំពី អិលអូអិលស៊ី៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ជូនដល់បុគ្គល ម្ចាស់សហគ្រាស និងអាជីវកម្មនានា។ ជាមួយនឹងបណ្តាញប្រតិបត្តិការនៅទូទាំងប្រទេស ព្រមទាំងសេវាកម្មឥណទាន ប្រាក់បញ្ញើ សេវាធនាគារឌីជីថល និងសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប អិលអូអិលស៊ី ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន គាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) ពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនវានុវត្តន៍។
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបម្រើដល់សាធារណជន និងសង្គមកម្ពុជា អស់រយៈពេលជាង៣២ឆ្នាំមកហើយ ហើយក៏ត្រូវបានទទួលស្គាល់ពីស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិផងដែរ។ ផលិតផល និងសេវាកម្មរបស់យើង ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់អតិថិជនកម្ពុជា។
អាស័យដា្ឋន៖ អគារលេខ ៦៦៦B ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
សុវត្ថិភាពសេវាកម្មពត៌មាន
ការរក្សាការសម្ងាត់ព័ត៌មាន
|
|
©Copyright 2026 LOLC (Cambodia) Plc , All Rights Reserved