Promotions
ប្រូម៉ូសិន
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ - សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ - ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល - ឃុំបែកចាន ក្នុងខេត្តកណ្តាល និងសាខាខេត្តកំពង់ស្ពឺ។
ការដាក់ដំណើរការផលិតផល «ឥណទានមាសកើនទ្រព្យ» ទៅកាន់សាខាទាំងអស់នេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី ក្នុងការនាំយកសេវាហិរញ្ញវត្ថុដែលមានភាពងាយស្រួល និងសំបូរបែប ប្រកបដោយទំនុកចិត្ត ជូនដល់អតិថិជនទាំងអស់។
កម្មវិធីសម្ពោធនៅសាខាទាំង ៤ នេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងបុគ្គលិក អិលអូអិលស៊ី ព្រមទាំងអតិថិជនជាច្រើន ចូលរួមស្វែងយល់អំពីអត្ថប្រយោជន៍នៃ «ឥណទានមាសកើនទ្រព្យ»។ ក្នុងឱកាសនេះ អតិថិជនក៏ទទួលបានការពន្យល់ច្បាស់លាស់ អំពីផលិតផល ដំណើរការស្នើសុំ និងលក្ខខណ្ឌនានា ព្រមទាំងបានជួបសន្ទនាផ្ទាល់ជាមួយបុគ្គលិក អិលអូអិលស៊ី ដើម្បីសាកសួរ និងទទួលបានការប្រឹក្សាតាមតម្រូវការជាក់ស្តែងរបស់ខ្លួន។
តាមរយៈ «ឥណទានមាសកើនទ្រព្យ» អតិថិជនអាចយកគ្រឿងមាសធ្វើជាទ្រព្យធានា ដើម្បីទទួលបានសាច់ប្រាក់សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុផ្សេងៗ ជាមួយនឹងអត្រាការប្រាក់សមរម្យ និងទទួលបានសាច់ប្រាក់ក្នុងរយៈពេលត្រឹម 15នាទី តែប៉ុណ្ណោះ។ បន្ថែមពីនេះទៅទៀត អតិថិជន ក៏អាចស្នើសុំបន្ថែមសាច់ប្រាក់ ដោយផ្អែកលើតម្លៃមាស នៅលើទីផ្សារអន្តរជាតិ និងអាចបង់ផ្តាច់ ឬបង់រំលោះដើមមុនពេលកំណត់ ដោយមិនមានពិន័យឡើយ។
សម្រាប់លក្ខខណ្ឌនៃការស្នើសុំឥណទាននេះ អតិថិជនត្រូវមានអាយុចាប់ពី 18ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព។ សម្រាប់ប្រភេទគ្រឿងមាសដែលអាចទទួលបានកម្ចីរួមមាន៖ មាសដុំ កាក់មាស ឬគ្រឿងមាសផ្សេងៗ ដែលមានកម្រិតភាពសុទ្ធនៃមាសចាប់ពីទឹក 6.7 រហូតដល់ទឹក10 (16 ការ៉ាត់ ដល់ 24 ការ៉ាត់) ហើយមាសត្រូវមានទម្ងន់យ៉ាងតិច 1ជី (3.75 ក្រាម) ក្នុងមួយគ្រឿងមាស។
ដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង អិលអូអិលស៊ី មានផែនការបន្តពង្រីកវិសាលភាពផលិតផល «ឥណទានមាសកើនទ្រព្យ» តាមរយៈការដាក់ដំណើរការនៅគ្រប់សាខា អិលអូអិលស៊ី ទាំងអស់ទូទាំងប្រទេស។
អំពី អិលអូអិលស៊ី (ខេមបូឌា)
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដល់បុគ្គល ម្ចាស់សហគ្រាស និងអាជីវកម្មនានា។ ជាមួយនឹងបណ្តាញប្រតិបត្តិការនៅទូទាំងប្រទេស ព្រមទាំងសេវាកម្មឥណទាន ប្រាក់បញ្ញើ សេវាធនាគារឌីជីថល និងសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប អិលអូអិលស៊ី ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ គាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) ពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនវានុវត្ត។
LOLC (Cambodia) Plc. has been serving Cambodian public and society for over 32 years, and has been recognized by both local and international financial authorities. Our products and services are committed to improving the livelihood of Cambodian customers.
©Copyright 2026 LOLC (Cambodia) Plc , All Rights Reserved