Promotions
ប្រូម៉ូសិន
រាជធានីភ្នំពេញ ថ្ងៃទី28 ខែកក្កដា ឆ្នាំ2026៖ អាជីវករដែលប្រើប្រាស់ LOLC KHQR ទូទាំងប្រទេស ឥឡូវនេះមានឱកាសកាន់តែច្រើនក្នុងការទាក់ទាញ និងទទួលភ្ញៀវទេសចរឥណ្ឌា តាមរយៈការទទួលការទូទាត់ប្រាក់ពីកម្មវិធីធនាគារចល័តដែលប្រើប្រាស់ប្រព័ន្ធ Unified Payments Interface (UPI) ដែលជាប្រព័ន្ធទូទាត់ឌីជីថលដ៏ពេញនិយមបំផុតនៅក្នុងប្រទេសឥណ្ឌា មកកាន់ LOLC KHQR។
ជាមួយនឹងអាជីវករ LOLC KHQR ជាង 20,000 ទីតាំង នៅទូទាំងប្រទេស ការទូទាត់ថ្មីនេះនឹងជួយឱ្យអាជីវករអាចស្វាគមន៍អតិថិជនអន្តរជាតិបានកាន់តែងាយស្រួល បង្កើនឱកាសលក់ និងផ្តល់បទពិសោធន៍ទូទាត់ដែលរហ័ស មានសុវត្ថិភាព និងមិនចាំបាច់ប្រើក្រដាសប្រាក់។
មិនថាជាសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ហាងកាហ្វេ សេវាកម្មដឹកជញ្ជូន ឬអាជីវកម្មផ្សេងៗទៀត អាជីវករដែលមាន LOLC KHQR អាចទទួលការទូទាត់ពីភ្ញៀវទេសចរឥណ្ឌាបានភ្លាមៗ ដោយគ្រាន់តែស្នើឱ្យអតិថិជនស្គែនមកកាន់ LOLC KHQR ពីកម្មវិធីធនាគារចល័តរបស់ខ្លួនដែលជាសមាជិក UPI។
ការទទួលការទូទាត់តាមប្រព័ន្ធឌីជីថលនេះ មិនត្រឹមតែជួយកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអាជីវកម្មមានប្រតិបត្តិការកាន់តែលឿន កាត់បន្ថយការដោះដូររូបិយប័ណ្ណ និងបង្កើនភាពងាយស្រួលក្នុងការស្វាគមន៍អតិថិជនពីបរទេស។
យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍ ភ្ញៀវទេសចរឥណ្ឌាជាង ៧៧,០០០ នាក់ បានមកទស្សនាប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥។ កំណើននេះបានបង្កើតឱកាសថ្មីសម្រាប់អាជីវករក្នុងស្រុក ក្នុងការទាក់ទាញអតិថិជនអន្តរជាតិ និងបង្កើនប្រាក់ចំណូល តាមរយៈការផ្តល់ជម្រើសទូទាត់ដែលអតិថិជនធ្លាប់ប្រើប្រាស់នៅប្រទេសរបស់ពួកគេ។
អត្ថប្រយោជន៍សម្រាប់អាជីវករប្រើប្រាស់ LOLC KHQR នៅទីតាំងលក់ដូរ៖
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) បានមានប្រសាសន៍ថា៖ «យើងចង់ឱ្យអាជីវករ LOLC KHQR ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិ។ ការបន្ថែមលទ្ធភាពទទួលការទូទាត់ពីភ្ញៀវទេសចរឥណ្ឌា គឺជាជំហានមួយក្នុងការជួយឱ្យអាជីវករពង្រីកទីផ្សារ បង្កើនការលក់ និងផ្តល់បទពិសោធន៍សេវាកម្មដែលកាន់តែប្រសើរជូនអតិថិជន។»
លោកបានបន្ថែមថា៖ «អិលអូអិលស៊ី បន្តប្តេជ្ញាអភិវឌ្ឍដំណោះស្រាយទូទាត់ឌីជីថលដែលជួយទាំងអាជីវករ និងអ្នកប្រើប្រាស់។ យើងជឿជាក់ថា ការផ្តល់ជម្រើសទូទាត់ដែលងាយស្រួលសម្រាប់ភ្ញៀវទេសចរ នឹងជួយឱ្យអាជីវកម្មក្នុងស្រុកកាន់តែមានភាពប្រសើរឡើង និងរួមចំណែកជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។»
សម្រាប់អាជីវករដែលមិនទាន់មាន LOLC KHQR នេះគឺជាឱកាសដ៏ល្អក្នុងការចូលរួមបណ្តាញទូទាត់ឌីជីថលរបស់ អិលអូអិលស៊ី ដើម្បីត្រៀមទទួលអតិថិជនទាំងក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាបង្កើនឱកាសអាជីវកម្មនៅក្នុងទីផ្សារទេសចរណ៍ដែលកំពុងរីកចម្រើន។ ស្នើសុំ LOLC KHQR ដោយឥតគិតថ្លៃតាមរយៈលេខ 023 991 991/014 991 991/096 3 991 991/031 3 991 991។
LOLC (Cambodia) Plc. has been serving Cambodian public and society for over 32 years, and has been recognized by both local and international financial authorities. Our products and services are committed to improving the livelihood of Cambodian customers.
©Copyright 2026 LOLC (Cambodia) Plc , All Rights Reserved