ប្រូម៉ូសិន
ប្រូម៉ូសិន
“សំណាង មិនមែនចេះកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែវាកើតចេញពីការខិតខំប្រឹងប្រែងរបស់យើង”។ នេះជាទស្សនៈដែលប្អូនស្រី ស្វាយ សំណាង បានបង្ហាញតាមរយៈដំណើរជីវិត និងការតស៊ូក្នុងមុខរបររបស់ខ្លួន។
ប្អូនស្រី សំណាង មានមុខរបរជាអ្នកលក់ទំនិញចាប់ហួយ ដែលមានទីតាំងស្ថិតនៅភូមិសំណាងព្រះស្រី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។ ប្អូនស្រីបានរៀបរាប់ថា មុខរបរលក់ចាប់ហួយនេះ គាត់បានចាប់ផ្ដើមពីតូបលក់ចាប់ហួយតូចមួយ ដែលបានជួលទីតាំងគេសម្រាប់ដាក់លក់ ដែលទីតាំងនោះមានលក្ខណៈតូចចង្អៀត ពិបាកក្នុងការរៀបចំ និងអាចស្តុកអីវ៉ាន់បានបន្តិចបន្តួចប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ លំនៅឋានរបស់គ្រួសារប្អូនស្រីក៏មិនទាន់ផាសុកភាពគ្រប់គ្រាន់នៅឡើយ និងទទួលរងនូវបញ្ហាលិចទឹកនារដូវវស្សាផងដែរ។
ស្ថានភាពទាំងនេះបានក្លាយជាបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្អូនស្រី និងក្រុមគ្រួសារ ប៉ុន្តែវាមិនបានធ្វើឱ្យប្អូនស្រី សំណាង បោះបង់ក្តីសង្ឃឹមឡើយ។ ផ្ទុយទៅវិញ ឧបសគ្គទាំងទាំងអស់នេះបានក្លាយជាកម្លាំងចិត្តជំរុញឱ្យប្អូនស្រីខិតខំស្វែងរកឱកាសថ្មីៗ ដើម្បីធ្វើឱ្យមុខរបរ និងជីវភាពគ្រួសារមានភាពប្រសើរឡើង។
បន្ទាប់ពី ប្អូនស្រី សំណាង បានស្គាល់ អិលអូអិលស៊ី (LOLC) តាមរយៈអ្នកលក់ដូរនៅក្បែរគ្នា និងបានយល់ច្បាស់ពីលទ្ធភាពប្រើប្រាស់ប្រាក់កម្ចី ប្អូនស្រី បានសម្រេចចិត្តស្នើសុំប្រាក់កម្ចី ដើម្បីពង្រីកមុខរបរ និងដោះស្រាយតម្រូវការចាំបាច់ក្នុងជីវភាព។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្អូនស្រី បានប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ចំនួន ៣ វគ្គមកហើយ។ ប្រាក់កម្ចីវគ្គដំបូង ប្អូនស្រីបានប្រើប្រាស់សម្រាប់កែលម្អតូបលក់អីវ៉ានចាប់ហួយ និងបង្កើនស្តុកទំនិញ។ វគ្គបន្ទាប់ ត្រូវបានប្រើសម្រាប់បង្គ្រប់ទិញដីឡូត៍មួយកន្លែងជិតផ្សារ ដើម្បីសាងសង់ផ្ទះ និងផ្លាស់ទីអាជីវកម្មមកកាន់ទីតាំងប្រជុំជន ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនរបស់គាត់។ ចំណែកប្រាក់កម្ចីបច្ចុប្បន្ន ត្រូវបានប្រើសម្រាប់កែលម្អគេហដ្ឋាន ពង្រីកទីតាំងលក់ដូរ និងបង្កើនទំនិញចាប់ហួយបន្ថែម។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺការប្រើប្រាស់ប្រាក់កម្ចីរបស់ប្អូនស្រី សំណាង ទទួលបានលទ្ធផលវិជ្ជមាន និងបានធ្វើឱ្យអាជីវកម្មរបស់គាត់ទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ពីអាជីវកម្មតូចមួយដែលចាប់ផ្តើមដោយមានដើមទុនតិចតួច និងទីតាំងជួលគេ ប្អូនស្រីបានបន្តពង្រីកទាំងទំហំមុខរបរ ទំនិញ និងទីតាំងអាជីវកម្ម រហូតអាចកសាងលំនៅឋានថ្មីសម្រាប់គ្រួសារ និងមានទីតាំងលក់ដូរដែលមានភាពសមរម្យជាងមុន តាមរយៈការប្រើប្រាស់ប្រាក់កម្ចីចំគោលដៅ ការចេះរៀបចំកញ្ចប់ចំណាយបានត្រឹមត្រូវ និងការដកប្រាក់មួយចំនួនទុកសន្សំ។
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបម្រើដល់សាធារណជន និងសង្គមកម្ពុជា អស់រយៈពេលជាង៣២ឆ្នាំមកហើយ ហើយក៏ត្រូវបានទទួលស្គាល់ពីស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិផងដែរ។ ផលិតផល និងសេវាកម្មរបស់យើង ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់អតិថិជនកម្ពុជា។
អាស័យដា្ឋន៖ អគារលេខ ៦៦៦B ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
សុវត្ថិភាពសេវាកម្មពត៌មាន
ការរក្សាការសម្ងាត់ព័ត៌មាន
|
|
©Copyright 2026 LOLC (Cambodia) Plc , All Rights Reserved