បងប្រុស ស៊ីម ពិសិដ្ឋ ដែលជាអ្នកលក់សម្ភារប្រើប្រាស់អគ្គិសនី និងចំណីសត្វ នៅស្រុកពេជ្រាដា នៃខេត្តមណ្ឌលគិរី គឺជាអតិថិជន របស់ អិលអូអិលស៊ី (LOLC) ម្នាក់ដែលបានដើរតាមក្តីស្រមៃរបស់ខ្លួន តាមរយៈការពង្រីកមុខរបរ ឱ្យកាន់តែធំជាងមុនជាមួយសេវាប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC)។
បងប្រុសស៊ីម ពិសិដ្ឋ បានប្រើប្រាស់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ចំនួនពីរវគ្គ ដើម្បីទិញសម្ភារគ្រឿងអគ្គិសនី និងចំណីសត្វ ព្រមទាំងជាការគាំទ្រផ្នែកហិរញ្ញវត្ថុចាំបាច់មួយចំនួនផ្សេងទៀត ក្នុងការពង្រីកវិសាលភាពនៃអាជីវកម្មឱ្យកាន់តែរីកលូតលាស់ធំជាងមុន ដែលជាគោលដៅ និងក្តីស្រមៃរបស់ខ្លួន។
តាមរយៈការប្រើប្រាស់កម្ចីរបស់ អិលអូអិលស៊ី (LOLC) បានធ្វើឱ្យបងប្រុស ស៊ីម ពីសិដ្ឋ ផ្លាស់ប្រែខ្លួនពីអ្នកលក់ក្នុងតូបដែលមានទំហំតូចមួយរហូតក្លាយជាម្ចាស់ហាងដែលមានទំនិញគ្រប់គ្រាន់សម្រាប់លក់ជូនអតិថិជនរបស់ខ្លួន ដែលធ្វើឱ្យមុខរបររបស់គាត់កាន់តែធំ និងរឹងមាំ និងរីកចម្រើនបានល្អប្រសើរមកដល់សព្វថ្ងៃ។