ឥណទានយានយន្ត គឺផ្តល់ឱ្យអតិថិជននូវឱកាស ទទួលបានប្រាក់កម្ចី ដើម្បីទិញយានយន្ត ឬគ្រឿងចក្រដូចជា៖ ម៉ូតូ ម៉ូតូកង់បី រថយន្ត ម៉ាស៊ីនភ្លើង គ្រឿងចក្រកសិកម្ម (ត្រាក់ទ័រ ម៉ាស៊ីនភ្ជួរ ម៉ាស៊ីនច្រូត ជាដើម) គ្រឿងចក្រធុនធ្ងន់ ជាមួយអត្រាការប្រាក់និង រយៈពេលខ្ចីសមរម្យ ដោយទទួលយកយានយន្ត ឬគ្រឿងចក្រ ទាំងនោះធ្វើជាទ្រព្យធានា។ ប្រាក់កម្ចីនេះអាចធ្វើឱ្យអតិថិជន ដែលមានចំណូលទៀងទាត់ ដូចជា៖ ចំណូលបានមកពីប្រាក់ខែ ឬចំណូលបានមកពីអាជីវកម្មជំនួញ សេវាកម្ម ឬប្រភពចំណូលស្របច្បាប់ផ្សេងៗទៀត ហើយមានតម្រូវការទិញយានយន្ត ឬគ្រឿងចក្រ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនក្នុងគ្រួសារ ឬសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម ។ តាមរយៈការផ្តល់កម្ចីនេះ អិលអូអិលស៊ី អាចពង្រីកចំណែកទីផ្សារបង្កើនប្រាក់ចំណូល និងរក្សានិរន្ដរភាពប្រតិបត្ដិការរបស់ខ្លួនយូរអង្វែង។
ឥណទានយានយន្ត របស់អិលអូអិលស៊ី ផ្ដល់ជូនអតិថិជននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖
- អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
- ផ្ដល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ី ដែលនៅជិតបំផុត ឬក៏តាមរយៈភ្នាក់ងារផ្ទេរប្រាក់ផ្សេងៗ ដែលជាដៃគូរសហការរបស់អិលអូអិលស៊ី។
- រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់លោកអ្នក។
ឥណទានយានយន្ត បង្កើតឡើងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលអនុញ្ញាតឱ្យមានការបង់សងច្រើនជម្រើសដូចជា៖
- បង់ការប្រាក់ និងប្រាក់ដើមប្រចាំខែថេរ ឬ
- បង់ការប្រាក់ និងប្រាក់ដើមប្រចាំខែថេរតាមការចរចា។
- បង់ការប្រាក់ប្រចាំខែ និងប្រាក់ដើមតាមការចរចា
សុវត្ថិភាពសេវាកម្មពត៌មាន