អិលអូអិលស៊ី​​ (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍តាមរយៈការផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖


មន្រ្តីសេវាព័ត៌មានតាមទូរសព្ទ (Call Center Officer)

សម្រាប់វេនយប់ (ពីម៉ោង ១០:00 យប់ ដល់ ៦:00 ព្រឹក)


ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • ទទួលទូរសព្ទ និងឆ្លើយតបនូវរាល់សំនួររបស់អតិថិជន និងសាធារណៈជន ទាក់ទងនឹងផលិតផល និងសេវាកម្ម
  • ទទួលស្វាគមន៍ និងមានទំនាក់ទំនងល្អជាមួយអតិថិជន ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់។
  • ទទួលនូវរាល់ការត្អូញត្អែរ និងបណ្តឹងតវ៉ា តាមរយៈទូរសព្ទ ឬផ្ទាល់មាត់ ឬអ៊ីម៉ែល
  • កត់ត្រា-បញ្ញូលទិន្នន័យនៃព័ត៌មានពីការត្អូញត្អែរ (Complaints) របស់សារធារណជន អិតិថិជន បុគ្គលិកចូលក្នុងប្រព័ន្ធ (E-complaint) ហើយរាយការណ៍ជូនថ្នាក់គ្រប់គ្រងផ្ទាល់ និងសមត្ថកិច្ចពាក់ព័ន្ធឲ្យបានទាន់ពេលវេលា និង follow up ជានិច្ច ដើម្បីប្រាកដថារាល់បណ្តឹងតវ៉ាត្រូវបានដោះស្រាយ
  • ធ្វើការងារផ្សេងៗទៀតដែលចាត់ចែងតាំងដោយអ្នកគ្រប់គ្រង។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • មានបទពិសោធន៍យ៉ាងតិច១ឆ្នាំជាមន្រ្តីសេវាអតិថិជនជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ។
  • បេក្ខជនត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យ។
  • មានជំនាញល្អក្នុងការទំនាក់ទំនង និងជាអ្នកផ្តល់យោបល់ (ស្ទាត់ជំនាញក្នុងការនិយាយ និងសរសេរជាភាសាខ្មែរ អាចនិយាយ និងសរសេរជាភាសាអង់គ្លេសកាន់តែប្រសើរ)។
  • យ៉ាងហោចណាស់កំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ លើជំនាញដែលពាក់ព័ន្ធ។
  • មានជំនាញក្នុងការដោះស្រាយបញ្ហា។
  • ខិតខំប្រឹងប្រែងធ្វើការ និងអាចធ្វើការតាមវេនដែលតម្រូវឱ្យ។

ស្រ្តី និងជនពិការត្រូវបានលើកទឹកចិត្ត!

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមទាញយកទម្រង់ពាក្យសុំបម្រើការងាររបស់អិលអូអិលស៊ី ហើយបំពេញ និងដាក់ពាក្យដោយភ្ជាប់ជាមួយប្រវត្តិរូប (CV, Cover Letter) និងឯកសារពាក់ព័ន្ធផ្សេងទៀតទៅកាន់សាខាណាមួយដែលនៅជិតទីតាំងរបស់អ្នក ឬការិយាល័យកណ្តាលរបស់ LOLC (Cambodia) Plc ឬតាមរយៈ

អ៊ីម៉ែល៖ [email protected]

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 096 4211 999 / 087 400 277 / 081 700 446 / 081 900 326

Hiring: 1
Post Date: 2026-06-12
Expired on: 2026-06-30
Location: Head Office

ដាក់ពាក្យសម្រាប់មុខតំណែងនេះ

Allowed Type(s) .pdf

Please check I'm not a robot.

ការងារថ្មីៗ