អ្នកហាត់ការផ្នែកគាំទ្រដោះស្រាយបំណុល


ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • ជួយសាខាដើម្បីរៀបចំសំណើរដោះស្រាយបំណុលដាក់ជូនថ្នាក់គ្រប់គ្រងអនុម័ត។
  • ជួយរៀបចំពិនិត្យឯកសារសំណើរបស់សាខាស្នើ ស្កេន ឬថតចម្លងឯកសារ ផ្ញើត្រលប់ទៅសាខាវិញ។
  • ជួយរៀបចំកត់ត្រា និងរក្សាទុករបាយការណ៍ផ្សេងៗដាក់ឱ្យមានសណ្តាប់ធ្នាប់។
  • ជួយទំនាក់ទំនងទៅសាខាដើម្បីសួរនាំពីកិច្ចការ ជាពិសេសលើការផ្ញើរបាយការណ៍ទៅសាខា និងបញ្ជូនរបាយការណ៍ត្រលប់មកវិញឱ្យបានទាន់ពេល។
  • ចូលរួមតាមដានសកម្មភាព និងលទ្ធផលនៃការដោះស្រាយបំណុលយឺតយ៉ាវ និងការប្រមូលបំណុលលុបចេញពីបញ្ជីរបស់សាខា ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់។
  • ជួយចូលរួមជំរុញសាខា ដើម្បីកំណត់អតិថិជនអាទិភាពក្នុងការរៀបចំបណ្តឹងទៅតុលាការ។
  • ជួយរៀបចំសំណើរលុបបំណុលចេញពីបញ្ជី។
  • ជួយកិច្ចការផ្សេងៗដែលប្រធានដាក់ឱ្យ។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • ជានិស្សិត/មានបរិញ្ញាបត្រផ្នែកគ្រប់គ្រង ទីផ្សារ និងសញ្ញាបត្រដែលមានតម្លៃស្មើ។
  • ចេះវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ប្រតិបត្តិការដែលរួមមានកាលវិភាគបង់ប្រាក់ និងរបាយការណ៍ស្ថានភាពបំណុល។
  • មានចំណេះដឹងផ្នែកច្បាប់ហិរញ្ញវត្ថុនិងធនាគារ និងច្បាប់កិច្ចសន្យារបស់ព្រះរាជាណាចក្រកម្ពុជា។
  • ចេះប្រើកុំព្យូទ័រស្ទាត់ជំនាញ (Microsoft word and Excel)
  • មានជំនាញទំនាក់ទំនង ពូកែសង្កេតអាកប្បកិរិយារបស់មនុស្ស និងមានជំនាញបញ្ចុះបញ្ចូល។

ស្ត្រី និងជនពិការត្រូវបានលើកទឹកចិត្ត!

របៀបដាក់ពាក្យ:

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមទាញយកទម្រង់ពាក្យសុំបម្រើការងាររបស់អិលអូអិលស៊ី ហើយបំពេញ និងដាក់ពាក្យដោយភ្ជាប់ជាមួយប្រវត្តិរូប (CV, Cover Letter) និងឯកសារពាក់ព័ន្ធផ្សេងទៀតទៅកាន់សាខាណាមួយដែលនៅជិតទីតាំងរបស់អ្នក ឬការិយាល័យកណ្តាលរបស់ LOLC (Cambodia) Plc ឬតាមរយៈ

អ៊ីម៉ែល៖ [email protected]

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 096 4211 999 / 087 400 277 / 081 700 446 / 081 900 326

Hiring: 1
Post Date: 2026-05-27
Expired on: 2026-06-12
Location: Head Office

APPLY FOR THIS POSITION

Allowed Type(s) .pdf

Please check I'm not a robot.

Recent Careers