English
Web Mail
 
ទំព័រដើម

ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម
ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម ត្រូវបានបង្កើតឡើងដើម្បីជួយដល់បុគ្គល ក្រុមហ៊ុន ឬសហគ្រាស ក្នុងការទ្រទ្រង់ និងដំណើរការអាជីវកម្ម ស្របច្បាប់របស់ពួកគេ នៅក្នុងវិស័យពាណិជ្ជកម្ម សេវាកម្ម កសិពាណិជ្ជកម្ម និងផលិតកម្មជាដើម។ អតិថិជនគោលដៅសម្រាប់ប្រាក់កម្ចីនេះ គឺអតិថិជនត្រូវមានអាជីវកម្មខ្នាតតូច និងមធ្យម ដែលត្រូវការកម្ចីទំហំចាប់ពី ៤០.០០០.០០១ រៀល ឡើងទៅ ឬសមមូលនឹងប្រាក់ដុល្លារ និងប្រាក់បាត។
រូបិយប័ណ្ណ ទំហំប្រាក់កម្ចី អត្រាការប្រាក់ រយៈពេល
រៀល ចាប់ពី ៤០.០០០.០០១ ឡើងទៅ ១,២% - ១,៥% ៣ – ៩៦ ខែ
ដុល្លារ ចាប់ពី ១០.០០១ ឡើងទៅ ១,២% - ១,៥% ៣ – ៩៦ ខែ
បាត ចាប់ពី ៤០០.០០១ ឡើងទៅ ១,២% - ១,៥% ៣ – ៩៦ ខែ
សំគាល់៖ តារាងខាងលើនេះគ្រាន់តែបង្ហាញអត្រាការប្រាក់តែប៉ុណ្ណោះ ថ្លៃសេវាមួយចំនួនអាចត្រូវបានអនុវត្ត។
អត្ថប្រយោជន៍
ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម របស់អិលអូអិលស៊ី ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖
-    អតិថិជនអាចជ្រើសរើសយកប្រាក់កម្ចីជាប្រាក់រៀល ប្រាក់ដុល្លារ ឬប្រាក់បាត។
-    អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើតែប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
-    ផ្តល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ីដែលនៅជិតបំផុត ឬបង់សងនៅតាមសហគមន៍រស់នៅ
   របស់អតិថិជន ឬតាមរយៈភ្នាក់ងារផ្សេងៗដែលជាដៃគូរសហការរបស់អិលអូអិលស៊ី។
-    រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន ឬតម្រូវការអាជីវកម្ម។
ទំនាក់ទំនងព័ត៌មាន
ដើម្បីទទួលបាននូវប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោមនេះ៖
-    ជួបជាមួយបុគ្គលិករបស់អិលអូអិលស៊ី ឬប្រធានក្រុមអិលអូអិលស៊ី ដែលរស់នៅក្នុងភូមិរបស់លោកអ្នក។
-    ស្នើសុំខ្ចីប្រាក់ដោយបញ្ជាក់ពីចំនួនទឹកប្រាក់ និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹងតម្រូវការរបស់លោកអ្នក។
-    យល់ព្រមផ្តល់ឯកសារចាំបាច់ ដែលតម្រូវដោយអិលអូអិលស៊ី។
-    យល់ព្រមទៅតាមវគ្គនៃកម្ចី និងលក្ខខណ្ឌដទៃទៀត។
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 11
អ្នកទស្សនាថ្ងៃនេះ៖ 1086
អ្នកទស្សនាសរុប៖ 1820496
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី