English
Web Mail
 
ទំព័រដើម

ប្រាក់កម្ចីកែលម្អគេហដ្ឋាន
ប្រាក់កម្ចីកែលម្អគេហដ្ឋានរបស់អិលអូអិលស៊ីផ្តល់ជូនអតិថិជនដើម្បីធ្វើឲ្យប្រសើរនូវជីវិតរស់នៅរបស់ពួកគេ។ អតិថិជនគោលដៅសម្រាប់ប្រាក់កម្ចី កែលម្អគេហដ្ឋាន គឺអតិថិជនទាំងឡាយណាដែលមានជំហរច្បាស់លាស់ជាមួយអិលអូអិលស៊ី ហើយចង់សាងសង់គេហដ្ឋានថ្មី ឬកែលម្អ គេហដ្ឋាន។
ប្រាក់កម្ចីកែលម្អប្រាក់កម្ចីកែលម្អគេហដ្ឋាន បង្កើតឡើងដើម្បីផ្តល់ជូនអតិថិជនក្នុងការធ្វើឲ្យប្រសើរនូវជីវិតរស់នៅរបស់ពួកគេដោយមិនចាំបាច់ ប្រើប្រាស់ដើមទុនសម្រាប់ធ្វើអាជីវកម្មរបស់ពួកគេយកមកប្រើប្រាស់សម្រាប់ សាងសង់ ឬកែលម្អគេហដ្ឋាន។ អិលអូអិលស៊ី ផ្តល់ប្រាក់កម្ចីជូន អតិថិជនរហូតដល់ ២០.០០០ ដុល្លារ ជាមួយរយៈពេលខ្ចីរហូតដល់ ៧២ខែ។
រូបិយប័ណ្ណ ទំហំប្រាក់កម្ចី អត្រាការប្រាក់ រយៈពេល
រៀល រហូតដល់ ៨០.០០០.០០០ ១,៥% ៣ - ៧២ខែ
ដុល្លារ រហូតដល់ ២០.០០០ ១,៥% ៣ - ៧២ខែ
បាត រហូតដល់ ៨០០.០០០ ១,៥% ៣ - ៧២ខែ
សំគាល់៖ តារាងខាងលើនេះគ្រាន់តែបង្ហាញអត្រាការប្រាក់តែប៉ុណ្ណោះ ថ្លៃសេវាមួយចំនួនអាចត្រូវបានអនុវត្ត។
អត្ថប្រយោជន៍
ប្រាក់កម្ចីកែលម្អគេហដ្ឋានរបស់អិលអូអិលស៊ីផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖
-    អតិថិជនអាចជ្រើសរើសយកប្រាក់កម្ចីជាប្រាក់រៀល ឬប្រាក់ដុល្លារ។
-    អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើតែប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
-    ផ្តល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ីដែលនៅជិតបំផុត ឬបង់សងនៅតាមសហគមន៍រស់នៅ
   របស់អតិថិជនឬតាមរយៈភ្នាក់ងារផ្សេងៗដែលជាដៃគូរសហការរបស់អិលអូអិលស៊ី។
-    រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន ឬតម្រូវការអាជីវកម្ម។
ទំនាក់ទំនងព័ត៌មាន
ដើម្បីទទួលបាននូវប្រាក់កម្ចីកែលម្អគេហដ្ឋាន លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោមនេះ៖
-    ជួបជាមួយបុគ្គលិករបស់អិលអូអិលស៊ី ឬប្រធានក្រុមអិលអូអិលស៊ី ដែលរស់នៅក្នុងភូមិរបស់លោកអ្នក។
-    ស្នើសុំខ្ចីប្រាក់ដោយបញ្ជាក់ពីចំនួនទឹកប្រាក់ និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹងតម្រូវការរបស់លោកអ្នក។
-    យល់ព្រមផ្តល់ឯកសារចាំបាច់ ដែលតម្រូវដោយអិលអូអិលស៊ី។
-    យល់ព្រមទៅតាមវគ្គនៃកម្ចី និងលក្ខខណ្ឌដទៃទៀត។
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 49
អ្នកទស្សនាថ្ងៃនេះ៖ 272
អ្នកទស្សនាសរុប៖ 1763898
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី