English
Web Mail
 
ទំព័រដើម

ប្រាក់កម្ចីគេហដ្ឋាន
ប្រាក់កម្ចីគេហដ្ឋានរបស់ អិលអូអិលស៊ី ផ្តល់ជូនអតិថិជនដែលមានគោលបំណងចង់ទិញផ្ទះ ដែលបានសាងសង់រួចឬកំពុងសាងសង់ ពីម្ចាស់ផ្ទះ ម្ចាស់បុរី ឬអ្នកអភិវឌ្ឍលំនៅដ្ឋាន។ សម្រាប់អតិថិជនដែលមានបំណងសាងសង់ផ្ទះថ្មី នៅលើដីដែលជាកម្មសិទ្ធិរបស់ខ្លួនដែលមានស្រាប់ ក៏អាចទទួលបានប្រាក់កម្ចីគេហដ្ឋាននេះផងដែរ។
ប្រាក់កម្ចីគេហដ្ឋានផ្តល់ជូនអតិថិជនថ្មី និងអតិថិជនដែលកំពុងប្រើប្រាស់សេវាប្រាក់កម្ចីរបស់ អិលអូអិលស៊ី ជារូបិយ ប័ណ្ណប្រាក់រៀលរហូតដល់ ៤០០.០០០.០០០ រៀល ឬសមមូលប្រាក់ដុល្លាររហូតដល់ ១០០.០០០ ដុល្លារអាមេរិកដែលអាចខ្ចីបានរហូតដល់ ១២០ខែ ហើយអត្រាការប្រាក់ ត្រូវបានគណនាទៅលើសមតុល្យប្រាក់ដើមដែលនៅសល់តែប៉ុណ្ណោះ។
រូបិយប័ណ្ណ ទំហំប្រាក់កម្ចី អត្រាការប្រាក់ រយៈពេល
រៀល រហូតដល់ ៤០០.០០០.០០០ ១.២% ៣- ១២០ខែ
ដុល្លារ រហូតដល់ ១០០.០០០
សំគាល់៖ តារាងខាងលើនេះគ្រាន់តែបង្ហាញអត្រាការប្រាក់តែប៉ុណ្ណោះ ថ្លៃសេវាមួយចំនួនអាចត្រូវបានអនុវត្ត។
អត្ថប្រយោជន៍
ប្រាក់កម្ចីគេហដ្ឋាន របស់អិលអូអិលស៊ី ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖
-    អតិថិជនអាចជ្រើសរើសយកប្រាក់កម្ចីជាប្រាក់រៀល ឬប្រាក់ដុល្លារ។
-    អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើតែប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
-    ផ្តល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ីដែលនៅជិតបំផុត ឬតាមរយៈភ្នាក់ងារបង់ប្រាក់ដែល
   ជាដៃគូសហការរបស់ អិលអូអិលស៊ី។
-    រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការអតិថិជន។
ទំនាក់ទំនងព័ត៌មាន
ដើម្បីទទួលបានប្រាក់កម្ចី្ចប្រើប្រាស់ផ្ទាល់ខ្លួន លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោមនេះ៖
-    ជួបជាមួយបុគ្គលិករបស់អិលអូអិលស៊ី ឬមកការិយាល័យសាខារបស់អិលអូអិលស៊ី ដែលនៅជិតលោកអ្នក ឬទាក់ទងមក អិលអូអិលស៊ី
    តាមរយៈគេហទំព័រ www.lolc.com.kh ឬ ទំព័រហ្វេសប៊ុក LOLC Cambodia ឬតាមរយៈលេខទូរសព្ទ ០២៣ ៩៩១ ៩៩១។
-    ស្នើសុំខ្ចីប្រាក់ដោយបញ្ជាក់ពីចំនួនទឹកប្រាក់ និងរយៈពេលកម្ចីណាមួយ ដែលសមស្របទៅនឹងតម្រូវការរបស់លោកអ្នក។
-    យល់ព្រមផ្តល់ឯកសារចាំបាច់ ដែលតម្រូវដោយអិលអូអិលស៊ី។
-    យល់ព្រមទៅតាមរយៈពេលនៃកម្ចី និងលក្ខខណ្ឌតម្រូវនានា។
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 17
អ្នកទស្សនាថ្ងៃនេះ៖ 1197
អ្នកទស្សនាសរុប៖ 1820606
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី